Skip to main content

Posts

លក្ខណៈ​ពិសេស​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង 20 របស់​ iPhone ដែល​ Apple មិន​បាន​និយាយ​អំពី​តែ​ពិត​ជា​ឡូយ​

ស្មាតហ្វូន​ដែល​បាន​រចនា​ដោយ​ក្រុមហ៊ុន​ Apple បាន​កាន់​កាប់​តំណែង​ដ៏​រឹងមាំ​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​។ ពួក​វា​​បាន​ក្លាយ​ជារបស់​ពេញនិយម​ដែល​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ទីក្រុង​ធំ ៗ​ សុទ្ធ​តែ​មាន​ទូរស័ព្ទ​ iPhone ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​ឧបករណ៍​ Apple ភាគ​ច្រើន​មិន​ដឹង​ថា​ឧបករណ៍​​អេឡិច​ត្រូនិច​របស់​ពួកគេ​ពិតជា​មាន​ឥទ្ធិពល​យ៉ាង​ណា​នោះ​ទេ​។​   ថ្ងៃ​នេះ Biz Tech Tip Talk ​បាន​​ជ្រើសរើស​យក​លក្ខណៈ​ពិសេស​របស់​ iPhone ដែល​មិន​គួរ​ឱ្យ​ជឿ​បំផុត​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឱ្យ​បទ​ពិសោធន៍​ទូរស័ព្ទ iPhone របស់​អ្នក​ប្រសើរ​ជាង​អ្វី​ដែល​​អ្នក​ធ្លាប់​ឃើញ​៖​   ១. កំណត់កម្មវិធីកំណត់ពេលនៃការគេង ឥឡូវ​នេះ​អ្នក​អាច​ គេង​​ស្តាប់​បទ​ចំរៀង​ដែល​អ្នក​ចូល​ចិត្ត​ឬ​ផត​ខេស​ដោយ​មិន​បារម្ភ​ថា​​​ចំរៀង​តន្រ្តី​នឹង​លេង​ពេញ​​មួយ​យប់​នោះ​ទេ​។ ​គ្រាន់​តែ​បើក​កម្មវិធី​នាឡិកា (Clock)​ និង​កំណត់​ម៉ោង​សម្រាប់​រយៈពេល​ដែល​អ្នក​ចង់​ឱ្យ​តន្ត្រី​លេង​។​ បន្ទាប់​មក​ចុច​ប៊ូតុង​ដែល​មាន​ពាក្យ​ "When Timer Ends" ហើយ​ជំនួស​ឱ្យ​ការ​ជ្រើស​រើស​សំឡេង​រោទ៍​ដែល​អាច​ចាក់​បាន​ ចូរ​ស្កូល​ទៅ​ខាង​ក្រោម​ដើម្បី​ជ្រើសរើស​ជម...

វិធី​ទាំង​ 5 ក្នុង​ការ​ផ្តល់​យោបល់​ប្រតិកម្ម​ដើម្បី​​ជម្រុញ​ឱ្យ​មនុស្ស​ដុះ​លូត​លាស់​មិន​ធ្លាក់​ចុះ​

នៅ​ក្នុង​អាជីវកម្ម​ល្អ​បំផុត​មួយ​ អ្នក​គ្រប់​គ្នា​ដឹង​កន្លែង​ដែល​ពួក​គេ​ឈរ​។​ ការ​ក្តោប​ក្តាប់​លើ​បុគ្គល​ណា​ម្នាក់ ​គឺ​មាន​ភាព​តឹង​រ៉ឹង​រវាង​ការ​អនុវត្ត​របស់​ពួក​គាត់​ និង​ស្តង់ដារ​ដែល​ថ្នាក់​ដឹក​នាំ​រំពឹង​ទុក​។​ វា​មិន​មែន​ជា​រឿង​ផ្ទាល់​អំពី​អ្នក​និង​បុគ្គល​នោះ​ទេ​។​ ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដើម្បី​ឱ្យ​ក្រុម​របស់​អ្នក​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ការងារ​របស់​គាត់​។​ ការ​ផ្តល់​មតិ​យោបល់ ​គឺ​មាន​ភាព​ពិបាក​ខ្លាំង​ណាស់​បើ​សិន​ជា​អ្នក​មិន​ធ្លាប់​ប្រើ​វា​។​ ហើយ​ការ​ធ្វើ​វា​តំរូវ​អោយ​អ្នក​មាន​ភាព​ក្លាហាន​ និង​ការ​ប្រើ​កម្រិត​នៃ​ការ​ប្រើ​វិធីសាស្ត្រ​មាន​លក្ខណៈ​ល្អ​។​ វា​គ្មាន​ប្រយោជន៍​អ្វី​នោះ​ទេ​បើ​គ្រាន់​តែ​ ផ្តល់​មតិ​យោបល់​ ដើម្បី​​អោយ​បានៗ​ដោយ​មិន​គិត​ពី​ផល​ប៉ះ​ពាល់​របស់​វា​។​ យ៉ាង​ណា​មិញ​មូល​ហេតុ​ដែល​អ្នក​ផ្ដល់​មតិ​យោបល់​គឺ​ដើម្បី​ជម្រុញ​ឱ្យ​នរណា​ម្នាក់​រីក​ចម្រើន​។​ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ទាំង​ប្រាំ​ដើម្បី​ផ្តល់​មតិ​យោបល់​ក្នុង​ផ្លូវ​មួយ​ដែល​នឹង​ជម្រុញ​ឱ្យ​មនុស្ស​របស់​អ្នក​មាន​ការ​រីក​ចំរើន​ជំនួស​ឱ្យ​ការ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ធ្លាក់​ចុះ​មក​...

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...