Skip to main content

Posts

មុខងារថ្មីលើកម្មវិធី Zoom អាចសម្គាល់កាយវិការមួយចំនួនសម្រាប់អ្នកប្រើ iPad!

  ដោយសារតែជំងឺកូវីដ-១៩នៅតែបន្តរីករាលដាលនៅជុំវិញពិភពលោក ក្រុមហ៊ុនភាគច្រើនបានបន្តឱ្យបុគ្គលិកពួកគេធ្វើការងារពីចម្ងាយ។ ដូច្នេះក្រុមហ៊ុនបង្កើតកម្មវិធី video conferencing តែងតែព្យាយាមបន្ថែមមុខងារថ្មីៗដើម្បីទាក់ទាញអ្នកប្រើប្រាស់។ ជាឧទាហរណ៍ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន ដែលក្នុងនោះពួកគេក៏បានបន្ថែមមុខងារដែលអាចសម្គាល់កាយវិការមានដូចជា លើកដៃ (Raise Hand) និងឱ្យមេដៃ (Thumbs Up) សម្រាប់អ្នកប្រើប្រាស់ iPad។ នៅពេលដែលលោកអ្នកលើកដៃ កម្មវិធីនឹងបង្ហាញរូបសញ្ញា 'លើកដៃ' នៅក្នុងរូបភាពវីដេអូរបស់លោកអ្នក ដែលជាសញ្ញាប្រាប់ទៅអ្នកគ្រប់គ្រងកិច្ចប្រជុំថាលោកអ្នកមានសំណួរ៕  
Recent posts

ចេញផ្លូវការ Galaxy Z Flip3 អេក្រង់មុខធំជាងមុន ស៊ុមតួខ្លួនកាន់តែរឹង និងការពារពីជ្រាបទឹកបាន

  Samsung បានប្រកាសចេញ Galaxy Z Flip3 ស្មាតហ្វូនអេក្រង់បត់ពាក់កណ្ដាលតួខ្លួនជំនាន់ទី២ ជាផ្លូវការ នាព្រឹត្តិការណ៍ Galaxy Unpacked កាលពីយប់មិញនេះ ដោយនាំមកនូវការអាប់ឌែតមួយចំនួនគួរឱ្យចាប់អារម្មណ៍ ដូចជាអក្រង់ខាងក្រៅធំជាងមុន ស៊ុមតួខ្លួនខាងក្រៅធ្វើពីសារធាតុធាតុអាលុយមីញ៉ូមអាម៉រ (Armor Aluminum) មានភាពរឹងមាំ ធុននឹងសឹកជាងមុន រួមទាំងបានបំពាក់មុខងារការពារទឹកនិងធូលី IPX8 rating ដែលមិនធ្លាប់មានលើជំនាន់មុនផងដែរ។   ស្មាតហ្វូនដែលមានរៀងដូចប្រអប់ម្សៅនេះ នៅរក្សាអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ។ ចំណែកឯអេក្រង់ខាងក្រៅ សម្រាប់មើលសារដំណឹងផ្សេងៗ ក៏ដូចជាការថតរូប និងដំណើរការជាមួយកម្មវិធីជាច្រើននោះ វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ Galaxy Z Flip3 មានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ស្មាតហ្វូននេះ បំពាក់ដោយបន្ទះឈីប Snapdragon 888 ប្រើសេវា 5G មាន RAM 8GB និងទំហំផ្ទុក 128GB/256GB។ គ្រឿងក្នុងបន្ថែម

ស្មាតហ្វូនដំបូងបំផុត Xiaomi Mix 4 កាមេរ៉ាបង្កប់ក្រោមអេក្រង់ ប្រើឈីប Snapdragon 888+ និងកម្លាំងសាក ១២០វ៉ាត់

  Xiaomi ទើបបញ្ចេញ Mi Mix 4 ជាស្មាតហ្វូនដំបូងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ (camera under panel)។ វាប្រើអេក្រង់កោង ប្រភេទ AMOLED ទំហំ ៦,៦៧អ៊ិញ មាន refresh rate 120Hz និងកម្រិតបង្ហាញ FHD+ ដែលបង្កប់កាមេរ៉ា Selfie នៅពីក្រោម ទំហំ 20MP ដោយមិនមានស្នាមផងដែរ។ Mix 4 ប្រើកាមេរ៉ា៣គ្រាប់ ដោយលែនដើមជាសែនស័រ 1/1.33-inch មានទំហំ 108MP និងមានមុខងារ OIS។ លែនបន្ទាប់ជា Periscope ទំហំ 8MP អាចពង្រីក 5x optical zoom រីឯលែនបន្ទាប់ ជា ultrawide ទំហំ 13MP។ Xiaomi បានបំពាក់ Mix 4 ជាមួយបន្ទះឈីប Snapdragon 888+ ដែលមាន RAM 8/12GB និងទំហំផ្ទុក 128/512GB។ ស្មាតហ្វូននេះ មានទំហំថ្ម 4500 mAh និងទ្រទ្រង់ការសាកតាមខ្សែ 120W អាចបញ្ចូលថ្មមួយពេញ ត្រឹមរយៈពេល ២១នាទី ប៉ុន្ដែអាច Boost ល្បឿនឱ្យលឿនបន្ថែម នៅសល់ត្រឹម ១៥នាទី តែប៉ុណ្ណោះ។ ចំណែកការសាកតាម Wireless 50W អាចបញ្ចូលថ្មមួយពេញ ប្រើពេល ២៨នាទី។ Xiaomi Mix 4 មានជម្រើស៤ពណ៌ គឺពណ៌ស ខ្មៅ ប្រផេះ និងទឹកប្រាក់។ រីឯការដាក់លក់នឹងនៅទីផ្សារប្រទេសចិន នៅថ្ងៃទី១៦ ខែសីហា មុនទីផ្សារសកល ដោយតម្លៃដាក់លក់ ចាប់ផ្ដើមពីតម្លៃ ៧៧០ដុល្លារ និងតម្លៃ ៩៧០ដុល្លារ សម្រាប់ម៉ូឌែលមានទំហំ 12/512GB៕  

iPhone 13 មិនទាន់ចេញលក់ផង អ្នកគាំទ្រ ៤៤% ដាក់គម្រោងទិញបាត់ទៅហើយ

  មានបរិមាណគាំទ្រច្រើន ប្រមាណ ៤៤% មានបំណងអាប់ឌែតទៅប្រើ ត្រកូល iPhone 13 នេះបើយោងទៅតាមការស្ទង់មតិថ្មីរបស់ អ្នកប្រើ iPhone ច្រើនជាង ៣០០០នាក់ មានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ នៅសហរដ្ឋអាមេរិច។ ក្នុងចំណោម ៤៤% មានប្រមាណជា៖ ៣៨,២% មានបំណងទិញ iPhone 13 ៣០,៨% មានបំណងទិញ iPhone 13 Pro Max ២៤% មានបំណងទិញ iPhone 13‌ Pro មានតែ ៧% ប៉ុណ្ណោះ មានបំណងទិញ iPhone 13‌ mini គួរបញ្ជាក់ផងដែរថា យោងតាមការស្ទង់មតិខាងលើ ដំណឹងចចាមអរ៉ាមពី iPhone ជំនាន់ថ្មី ដែលធ្វើឱ្យអតិថិជនកាន់តែចាប់អារម្មណ៍ជាងគេនោះគឺជា អេក្រង់ជំនាន់ថ្មីមាន refresh rate ខ្ពស់ដល់ទៅ 120Hz ទ្រនាប់ស្គេនម្រាមដៃក្រោមអេក្រង់ និងថ្ងាសឆកដែលមានទំហំតូចជាងមុន៕   ប្រភព៖   macrumors

Apple នឹងថែមមុខងារស្កេនរករូបភាពអាសអាភាសលើគណនីមានអាយុក្រោម ១៨ឆ្នាំ

ដោយសារតែក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15។ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាលផងដែរ។ សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពទាំងនោះព្រិល ថែមទាំងបង្ហាញនូវពាក្យពេចន៍ព្រមានទាក់ទងនឹងរូបភាពទាំងនេះផងដែរ។ ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹងទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ។   គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបើកប្រើឬបិទមុខងារនេះបាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនបានប្រើកុំព្យូទ័រដើម្បីស្កេនរករូបភាពដែលមាននៅក្នុង iMessage ជាមួយនឹងប្រព័ន្ធសុវត្ថិភាព end-to-end encryption ដូច្នេះពុំមានអ្នកណាអាចច

Xiaomi មានសន្ទុះទីផ្សារលឿនរហ័សដូចផ្លេកបន្ទោរ វ៉ាដាច់យក្សបច្ចេកវិទ្យា Apple និង Samsung

  ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានក្លាយជាម៉ាកយីហោ ក្រុមហ៊ុនទូរសព្ទធំជាងគេបំផុត ឈរលេខរៀងទី១ ដែលមានការលក់ស្មាតហ្វូនប្រចាំខែទូទាំងពិភពលោកខ្ពស់ជាងគេ នេះបើយោងទៅតាម របាយការណ៍ការស្រាវជ្រាវប្រចាំខែរបស់ Counterpoint។   យោងទៅតាមរបាយការណ៍លក់ស្មាតហ្វូនប្រចាំខែជាសកល Xiaomi ទទួលបាន ១៧,១% ដោយមានកំណើតលឿនរហ័សស្មើនឹង ២៦% គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ ដោយនាំមុខ Samsung និង Apple ដែលមានការលក់ប្រចាំខែ គិតត្រឹមខែមិថុនា ត្រឹមតែ ១៥%,៧ និង ១៤,៣% តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា បើគិតជាត្រីមាសវិញ នៅត្រីមាសទី២ នៃឆ្នាំ២០២១ Xiaomi ត្រឹមជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុត ឈរលេខរៀងទី២ តែប៉ុណ្ណោះ ដោយក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ១៧% ខណៈ Samsung មានចំណែកទីផ្សារ ១៩% និង Apple មានចំណែកទីផ្សារ ១៤%។ ប៉ុន្ដែទោះស្ថិតក្នុងលេខ២ប្រចាំត្រីមាសក៏ពិតមែន ប៉ុន្ដែ Xiaomi មានកំណើនទីផ្សារខ្លាំង រហូតដល់ ៨៣% ខណៈ Samsung និង Apple មានកំណើនទាបត្រឹម ១៥% និង ១% តែប៉ុណ្ណោះ។ នេះបើយោងទៅតាម របាយការណ៍ពី Canalys៕  

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ