Skip to main content

នេះហើយ! ជា​រូបរាង​​ស្រមើស្រមៃ​ពី​ iPhone ដំបូង​មុន​ចេញ​ផ្លូវ​ការ​នៅ​ឆ្នាំ​ ២០០៧​

 

Apple បាន​បើក​ទំព័រ​សករាជ​ក្នុង​ប្រវត្តិសាស្ត្រ​តាម​រយៈ​ការ​បង្ហាញ​ Smartphone ​របស់​ខ្លួន​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា​ iPhone កាល​ពី​ខែ​មករា​ឆ្នាំ​ ២០០៧។ ​​តែ​មាន​ដឹង​ទេ​ មុន​ពេល​​ស្ថាបនិក​របស់​ Apple ​លោក​ Steve Job ប្រកាស​វត្តមាន​​​​ម៉ូដែល​ជំនាន់​ទី​១​របស់​ iPhone ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ ​តើ​​អ្នក​ប្រើប្រាស់​​គិត​ដល់​រូបរាង​របស់​វា​យ៉ាង​ណា​អត់?

​ខាងក្រោម​នេះ​គឺ​ជា​រូបភាព​លេច​ធ្លាយ​មួយ​ចំនួន​​មុន​ចេញ​ iPhone ​ជំនាន់​ទី ១ ជា​ផ្លូវ​ការ។





 

តាម​ពិត​ទៅ​ការ​ស្រមើស្រមៃ​ពី​រូបរាង​របស់​ iPhone ​ដូច​ខាងលើ​នេះ​ដោយ​ផ្អែក​ទៅ​លើ​រូបរាង​​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ឧបករណ៍​ស្តាប់​ចម្រៀង​​ iPod ​របស់​ Apple និង​ការ​រចនា​របស់​ម៉ូដែល​ទូរសព្ទ​ល្បី​ផ្សេង​ទៀត​ដែល​ប្រើ​ QWERTY Keyboard ​ដូចជា​ BlackBerry ជាដើម។ ​តែ​អ្វី​ដែល​ Apple បញ្ចេញ​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ​​នឹង​រូបរាង​ដែល​នឹង​ស្មាន​មិន​ដល់​ ពិសេស​គឺ​​បដិវត្ត​​ទូរសព្ទ​ Touch Screen ​ទាំង​ស្រុង​ដំបូង​ដែល​​ងាយស្រួល​ចុច៕ 

ប្រភព៖​ phonearena

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...