Skip to main content

Posts

Showing posts from August, 2021

ចេញផ្លូវការ Galaxy Z Flip3 អេក្រង់មុខធំជាងមុន ស៊ុមតួខ្លួនកាន់តែរឹង និងការពារពីជ្រាបទឹកបាន

  Samsung បានប្រកាសចេញ Galaxy Z Flip3 ស្មាតហ្វូនអេក្រង់បត់ពាក់កណ្ដាលតួខ្លួនជំនាន់ទី២ ជាផ្លូវការ នាព្រឹត្តិការណ៍ Galaxy Unpacked កាលពីយប់មិញនេះ ដោយនាំមកនូវការអាប់ឌែតមួយចំនួនគួរឱ្យចាប់អារម្មណ៍ ដូចជាអក្រង់ខាងក្រៅធំជាងមុន ស៊ុមតួខ្លួនខាងក្រៅធ្វើពីសារធាតុធាតុអាលុយមីញ៉ូមអាម៉រ (Armor Aluminum) មានភាពរឹងមាំ ធុននឹងសឹកជាងមុន រួមទាំងបានបំពាក់មុខងារការពារទឹកនិងធូលី IPX8 rating ដែលមិនធ្លាប់មានលើជំនាន់មុនផងដែរ។   ស្មាតហ្វូនដែលមានរៀងដូចប្រអប់ម្សៅនេះ នៅរក្សាអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ។ ចំណែកឯអេក្រង់ខាងក្រៅ សម្រាប់មើលសារដំណឹងផ្សេងៗ ក៏ដូចជាការថតរូប និងដំណើរការជាមួយកម្មវិធីជាច្រើននោះ វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ Galaxy Z Flip3 មានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ស្មាតហ្វូននេះ បំពាក់ដោយបន្ទះឈីប Snapdragon 888 ប្រើសេវា 5G មាន RAM 8GB និងទំហំផ្ទុក 128GB/256GB។ គ្រឿងក្នុងបន្ថែម

ស្មាតហ្វូនដំបូងបំផុត Xiaomi Mix 4 កាមេរ៉ាបង្កប់ក្រោមអេក្រង់ ប្រើឈីប Snapdragon 888+ និងកម្លាំងសាក ១២០វ៉ាត់

  Xiaomi ទើបបញ្ចេញ Mi Mix 4 ជាស្មាតហ្វូនដំបូងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ (camera under panel)។ វាប្រើអេក្រង់កោង ប្រភេទ AMOLED ទំហំ ៦,៦៧អ៊ិញ មាន refresh rate 120Hz និងកម្រិតបង្ហាញ FHD+ ដែលបង្កប់កាមេរ៉ា Selfie នៅពីក្រោម ទំហំ 20MP ដោយមិនមានស្នាមផងដែរ។ Mix 4 ប្រើកាមេរ៉ា៣គ្រាប់ ដោយលែនដើមជាសែនស័រ 1/1.33-inch មានទំហំ 108MP និងមានមុខងារ OIS។ លែនបន្ទាប់ជា Periscope ទំហំ 8MP អាចពង្រីក 5x optical zoom រីឯលែនបន្ទាប់ ជា ultrawide ទំហំ 13MP។ Xiaomi បានបំពាក់ Mix 4 ជាមួយបន្ទះឈីប Snapdragon 888+ ដែលមាន RAM 8/12GB និងទំហំផ្ទុក 128/512GB។ ស្មាតហ្វូននេះ មានទំហំថ្ម 4500 mAh និងទ្រទ្រង់ការសាកតាមខ្សែ 120W អាចបញ្ចូលថ្មមួយពេញ ត្រឹមរយៈពេល ២១នាទី ប៉ុន្ដែអាច Boost ល្បឿនឱ្យលឿនបន្ថែម នៅសល់ត្រឹម ១៥នាទី តែប៉ុណ្ណោះ។ ចំណែកការសាកតាម Wireless 50W អាចបញ្ចូលថ្មមួយពេញ ប្រើពេល ២៨នាទី។ Xiaomi Mix 4 មានជម្រើស៤ពណ៌ គឺពណ៌ស ខ្មៅ ប្រផេះ និងទឹកប្រាក់។ រីឯការដាក់លក់នឹងនៅទីផ្សារប្រទេសចិន នៅថ្ងៃទី១៦ ខែសីហា មុនទីផ្សារសកល ដោយតម្លៃដាក់លក់ ចាប់ផ្ដើមពីតម្លៃ ៧៧០ដុល្លារ និងតម្លៃ ៩៧០ដុល្លារ សម្រាប់ម៉ូឌែលមានទំហំ 12/512GB៕  

iPhone 13 មិនទាន់ចេញលក់ផង អ្នកគាំទ្រ ៤៤% ដាក់គម្រោងទិញបាត់ទៅហើយ

  មានបរិមាណគាំទ្រច្រើន ប្រមាណ ៤៤% មានបំណងអាប់ឌែតទៅប្រើ ត្រកូល iPhone 13 នេះបើយោងទៅតាមការស្ទង់មតិថ្មីរបស់ អ្នកប្រើ iPhone ច្រើនជាង ៣០០០នាក់ មានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ នៅសហរដ្ឋអាមេរិច។ ក្នុងចំណោម ៤៤% មានប្រមាណជា៖ ៣៨,២% មានបំណងទិញ iPhone 13 ៣០,៨% មានបំណងទិញ iPhone 13 Pro Max ២៤% មានបំណងទិញ iPhone 13‌ Pro មានតែ ៧% ប៉ុណ្ណោះ មានបំណងទិញ iPhone 13‌ mini គួរបញ្ជាក់ផងដែរថា យោងតាមការស្ទង់មតិខាងលើ ដំណឹងចចាមអរ៉ាមពី iPhone ជំនាន់ថ្មី ដែលធ្វើឱ្យអតិថិជនកាន់តែចាប់អារម្មណ៍ជាងគេនោះគឺជា អេក្រង់ជំនាន់ថ្មីមាន refresh rate ខ្ពស់ដល់ទៅ 120Hz ទ្រនាប់ស្គេនម្រាមដៃក្រោមអេក្រង់ និងថ្ងាសឆកដែលមានទំហំតូចជាងមុន៕   ប្រភព៖   macrumors

Apple នឹងថែមមុខងារស្កេនរករូបភាពអាសអាភាសលើគណនីមានអាយុក្រោម ១៨ឆ្នាំ

ដោយសារតែក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15។ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាលផងដែរ។ សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពទាំងនោះព្រិល ថែមទាំងបង្ហាញនូវពាក្យពេចន៍ព្រមានទាក់ទងនឹងរូបភាពទាំងនេះផងដែរ។ ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹងទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ។   គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបើកប្រើឬបិទមុខងារនេះបាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនបានប្រើកុំព្យូទ័រដើម្បីស្កេនរករូបភាពដែលមាននៅក្នុង iMessage ជាមួយនឹងប្រព័ន្ធសុវត្ថិភាព end-to-end encryption ដូច្នេះពុំមានអ្នកណាអាចច

Xiaomi មានសន្ទុះទីផ្សារលឿនរហ័សដូចផ្លេកបន្ទោរ វ៉ាដាច់យក្សបច្ចេកវិទ្យា Apple និង Samsung

  ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានក្លាយជាម៉ាកយីហោ ក្រុមហ៊ុនទូរសព្ទធំជាងគេបំផុត ឈរលេខរៀងទី១ ដែលមានការលក់ស្មាតហ្វូនប្រចាំខែទូទាំងពិភពលោកខ្ពស់ជាងគេ នេះបើយោងទៅតាម របាយការណ៍ការស្រាវជ្រាវប្រចាំខែរបស់ Counterpoint។   យោងទៅតាមរបាយការណ៍លក់ស្មាតហ្វូនប្រចាំខែជាសកល Xiaomi ទទួលបាន ១៧,១% ដោយមានកំណើតលឿនរហ័សស្មើនឹង ២៦% គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ ដោយនាំមុខ Samsung និង Apple ដែលមានការលក់ប្រចាំខែ គិតត្រឹមខែមិថុនា ត្រឹមតែ ១៥%,៧ និង ១៤,៣% តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា បើគិតជាត្រីមាសវិញ នៅត្រីមាសទី២ នៃឆ្នាំ២០២១ Xiaomi ត្រឹមជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុត ឈរលេខរៀងទី២ តែប៉ុណ្ណោះ ដោយក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ១៧% ខណៈ Samsung មានចំណែកទីផ្សារ ១៩% និង Apple មានចំណែកទីផ្សារ ១៤%។ ប៉ុន្ដែទោះស្ថិតក្នុងលេខ២ប្រចាំត្រីមាសក៏ពិតមែន ប៉ុន្ដែ Xiaomi មានកំណើនទីផ្សារខ្លាំង រហូតដល់ ៨៣% ខណៈ Samsung និង Apple មានកំណើនទាបត្រឹម ១៥% និង ១% តែប៉ុណ្ណោះ។ នេះបើយោងទៅតាម របាយការណ៍ពី Canalys៕  

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ

ប្រើតិចនិចនេះស្វែងរកទីតាំងលើ Google Maps លឿនរហ័សនិងស្រួលធ្វើដំណើរទៅណាម្ដងៗ

  នៅពេលមនុស្សម្នាធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនកន្លែងនោះការប្រើ Google maps បានក្លាយជា ជំនួយការដ៏ពិសេសរបស់អ្នក ហើយបើអ្នកប្រើមុខងារខាងក្រោមនេះ វាកាន់តែពិសេសលើសមួយកម្រិតទៀតព្រោះវានឹងអាចជួយរកទីតាំងឲ្យអ្នកកាន់តែលឿន ឃើញមុនដោយមិនពិបាកចុចស្វែងរកនោះទេ។   មុខងារពិសេសនោះគឺ Google maps ផ្ដល់ជម្រើស Save ទីតាំងលើកម្មវិធីផែនទីរបស់ខ្លួនដោយមានជម្រើស Starred places, favorites និង Want to go។ អ្នកអាចប្រើមុខងារទាំងនេះដើម្បីដៅទីតាំងណាមួយដែលធ្លាប់បានទៅ ឬចង់ទៅ និងកន្លែងដែលខ្លួនឯងចូលចិត្តដើម្បីឱ្យឃើញកាន់តែលឿនពេលបើក maps រាល់ពេលចង់ប្រើប្រាស់ទៅណាម្ដងៗ។ របៀបដៅទីតាំង ដើម្បីឱ្យការស្វែងរកកាន់តែលឿន បើកកម្មវិធី Google maps > រួចជ្រើសរើសទីកន្លែងណាមួយ > ជ្រើសរើសជម្រើស Save ណាមួយរួចចុច Done ជាការស្រេច (អ្នកអាច Save បានបីជម្រើស ដូចជាសញ្ញាផ្កាយ រូបបេះដូង និងរូបទង់ជាតិជាដើម)   គ្រប់ទីតាំងដែលអ្នកបានដៅលើផែនទីនឹងលោតចូលទៅកន្លែង Saved ឬអ្នកនឹងឃើញសញ្ញាដែលអ្នកបានជ្រើសរើស នៅក្នុងផែនទីផ្ទាល់តែម្ដង៕    

តាមដានតម្លៃ OnePlus 9/9Pro លក់តាមហាងល្មមទិញឬនៅពេលនេះ?

  OnePlus 9 Pro ជាស្មាតហ្វន ដែលប្រើប្រាស់អេក្រង់ LTPO Fluid Display 2.0 ដែលអាចសន្សំថាមពលដល់ទៅ ៥០% និងមាន refresh rate ដល់ទៅ 120Hz ទៀតនោះក៏មិនអាចទប់នឹងកម្លាំងឆ្កូតពីដែកស្រួចបានដែរ។   មកដល់ទីផ្សារប្រទេសកម្ពុជាដំបូង OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦៤៩ដុល្លារ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧២៩ដុល្លារ និង OnePlus 9 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩០៩ដុល្លារ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩៧៩ដុល្លារ។ បច្ចុប្បន្ននៅតាមហាងកំពុងមានតម្លៃធ្លាក់ច្រើនគួរសម។ តម្លៃលក់នៅតាមហាងបច្ចុប្បន្នមានដូចខាងក្រោម៖ OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់   ៦០៩ដុល្លារ (ធ្លាក់ថ្លៃ ៤០ដុល្លារ)។ OnePlus 9 ទំហំផ្ទុក 256GB មានតម្លៃខ្ទង់   ៦៧៩ដុល្លារ (ធ្លាក់ថ្លៃ ៥០ដុល្លារ)។ OnePlus 9 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់   ៨៨០ដុល្លារ (ធ្លាក់ថ្លៃ ៩៩ដុល្លារ)។   OnePlus 9 និង 9 Pro ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Snapdragon 888 5G មានជម្រើស RAM 8GB និង 12GB អង្គផ្ទុកទិន្ធន័យ 128GB និង 256GB។ មានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W៕ បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ

នេះហើយ! ជា​រូបរាង​​ស្រមើស្រមៃ​ពី​ iPhone ដំបូង​មុន​ចេញ​ផ្លូវ​ការ​នៅ​ឆ្នាំ​ ២០០៧​

  Apple បាន​បើក​ទំព័រ​សករាជ​ក្នុង​ប្រវត្តិសាស្ត្រ​តាម​រយៈ​ការ​បង្ហាញ​ Smartphone ​របស់​ខ្លួន​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា​ iPhone កាល​ពី​ខែ​មករា​ឆ្នាំ​ ២០០៧។ ​​តែ​មាន​ដឹង​ទេ​ មុន​ពេល​​ស្ថាបនិក​របស់​ Apple ​លោក​ Steve Job ប្រកាស​វត្តមាន​​​​ម៉ូដែល​ជំនាន់​ទី​១​របស់​ iPhone ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ ​តើ​​អ្នក​ប្រើប្រាស់​​គិត​ដល់​រូបរាង​របស់​វា​យ៉ាង​ណា​អត់? ​ខាងក្រោម​នេះ​គឺ​ជា​រូបភាព​លេច​ធ្លាយ​មួយ​ចំនួន​​មុន​ចេញ​ iPhone ​ជំនាន់​ទី ១ ជា​ផ្លូវ​ការ។   តាម​ពិត​ទៅ​ការ​ស្រមើស្រមៃ​ពី​រូបរាង​របស់​ iPhone ​ដូច​ខាងលើ​នេះ​ដោយ​ផ្អែក​ទៅ​លើ​រូបរាង​​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ឧបករណ៍​ស្តាប់​ចម្រៀង​​ iPod ​របស់​ Apple និង​ការ​រចនា​របស់​ម៉ូដែល​ទូរសព្ទ​ល្បី​ផ្សេង​ទៀត​ដែល​ប្រើ​ QWERTY Keyboard ​ដូចជា​ BlackBerry ជាដើម។ ​តែ​អ្វី​ដែល​ Apple បញ្ចេញ​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ​​នឹង​រូបរាង​ដែល​នឹង​ស្មាន​មិន​ដល់​ ពិសេស​គឺ​​បដិវត្ត​​ទូរសព្ទ​ Touch Screen ​ទាំង​ស្រុង​ដំបូង​ដែល​​ងាយស្រួល​ចុច៕   ប្រភព៖​   phonearena

ចូលចិត្តសន្សំសំចៃថាមពលថ្មលើ iPhone មុខងារមួយនេះដឹងត្រូវចិត្តស្ដូកតែម្ដង

  អ្នកប្រើមួយចំនួន ឧស្សាហ៍ប្រើមុខងារ Low Power Mode ដើម្បីសន្សំសំចៃថាមពលលើ iPhone ជាប្រចាំ ដូចច្នេះកុំឱ្យពិបាក ចុចបើកមុខងារនេះរហូត យើងសូមបង្ហាញគន្លឹះមួយ ដើម្បីដំណើរការមុខងារនេះជាប្រចាំតែម្ដង។   ត្បិតមុខងារ Low Power Mode មិនអាចកំណត់ឱ្យដំណើរការរហូតដោយស្វ័យប្រវត្តិ ដូចនេះយើងត្រូវច្នៃ បង្កើត Automation ចំនួនពីរ នៅក្នុងកម្មវិធី Shortcuts ដោយកំណត់មួយ៖ ពេលថ្មស្រកនៅក្រោម ២៥% និងពីរ៖ ពេលថ្មឡើងលើសពី ២៥% ឱ្យដំណើរការមុខងារ Low Power Mode ដោយស្វ័យប្រវត្តិ។ របៀបកំណត់ Low Power Mode ឱ្យដំណើរការជាប្រចាំដោយមិនបាច់ចុចបើក ចូលទៅកាន់កម្មវិធី Shortcuts > Automation > Create Personal Automation ជ្រើសយក Battery Level > ទាញថាមពលថ្មយក ២៥% > ជ្រើសយក Falls Below 25% > Next ចុច Add Action > វាយពាក្យ Set Low Power Mode ក្នុងប្រអប់ស្វែងរក > ចុច On ក្នុង Low Power Mode > Next ចុច Disable លើ Ask Before Running > Don’t Ask > ចុច Done ជាការស្រេច ធ្វើដូចខាងលើម្ដងទៀត ដោយកំណត់ ពេលថាមពលថ្មលើសពី ២៥% ម្ដង៖ ចូលទៅកាន់កម្មវិធី Shortcuts > Automation > Create Personal Automation ជ្រើសយក Batter

Huawei បញ្ចេញត្រកូល P50 ជាផ្លូវការ កាមេរ៉ាកាន់តែខ្លាំង ប៉ុន្តែជាប់គាំងត្រឹមសេវា 4G

  Huawei បញ្ចេញត្រកូល P50 ជាផ្លូវការ មានពីរម៉ូឌែល P50 និង P50 Pro ដោយមិនមាន P50 Pro+ នោះទេ។ ទាំងពីរម៉ូឌែលត្រូវបានបង្កើនសមត្ថភាពកាមេរ៉ាកាន់តែខ្លាំង រួមទាំងមានជម្រើសលើបន្ទះឈីប រីឯចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺ Huawei បំពាក់ត្រឹមសេវា 4G ប៉ុណ្ណោះលើទូរសព្ទកំពូលរបស់ខ្លួន។   ត្រកូល P50 ទាំងពីម៉ូឌែល បំពាក់លែនកាមេរ៉ារបស់ Leica មានសែនស័រគោល 50MP ជាលែន 23mm មាន aperture f/1.8 និងមុខងារ OIS។ ចំណែកឯ P50 Pro មានសែនស័រសខ្មៅ 40MP ជាលែន 26mm និងមាន aperture f/1.6។ ក្រៅពីនេះ វាមានលែន លែន ultrawide-angle 13MP 13mm មាន aperture f/2.2។ ចំពោះកម្រិតពង្រីក វាមានលែន periscope 90mm ទំហំ 64MP អាចថតពង្រីកឌីជីថលដល់ទៅ ២៧០០ម៉ែត្រ មាន aperture f/3.5 និងមុខងារ OIS។ ចំពោះ P50 ក៏មានលែន periscope ផ្ទាល់ខ្លួនផងដែរ ជាលែន 125mm មានទំហំ 12MP focal length ថតពង្រីកបាន ៥ដង មាន aperture f/3.4 និងមុខងារ OIS។ ក្រៅពីនេះ វាមានលែន ultra wide 16mm ultra wide lens មានទំហំ 13MP។ ត្រកូល P50 ទាំងពីរម៉ូឌែល កាមេរ៉ា selfie ទំហំ 13MP ដូចគ្នា។   ម៉ូឌែល P50 Pro មានជម្រើសបន្ទះឈីបពីរ មួយជាឈីប Kirin 9000 និង Snapdragon 888 ប៉ុន្ដែដំណើរការត្រឹមសេ