Skip to main content

Posts

Showing posts from May, 2017

សាកល​វិទ្យាល័យ​ទាំង​ ១០ ដែល​ល្អ​បំផុត​លើ​ពិភពលោក​ សំរាប់​ ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​

កំរិត​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ ពី​សាកល​វិទ្យាល័យ​អាច​ជួយ​អោយ​និសិត្ស​ជា​ច្រើន​ ចាប់​ផ្តើម​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​ ជាមួយ​នឹង​ ក្រុមហ៊ុន​ដ៏​ល្បី​ដូចជា​ Apple, Google, ហើយ​នឹង​ Facebook -ល​។​ តាម​រយះ​ការ​ស្រាវ​ជ្រាវ​ របស់​ QS World University Rankings 2017 បាន​អោយ​ដឹង​ថា​ កត្តា​កេ្តរ៍​ឈ្មោះ​​សាលា​ក្នុង​ចំណោម​និសិត្ស​ដែល​ចង់​ដាក់​ពាក្យ​រៀន​ និង​ ចំនួន​និសិត្ស ​ដែល​ត្រូវ​បាន​រើស​ចូល​បំរើ​ការងារ​តាម​ស្ថាប័ន​នាៗ​ រួម​ជាមួយ​នឹង​ការ​ស្រាវ​ជ្រាវ​ គឺ​ជា​ផ្នែក​ដែល​ធ្វើ​អោយ​សាកល​វិទ្យាល័យ​ ទាំង​នោះ​ល្អ​ផ្តាច់​គេ​ក្នុង​ជំនាញ​ វិទ្យសាស្រ្ត​កុំព្យូទ័រ​។ ១០. National University of Singapore (NUS) NUS គឺ​ជា​ វិទ្យាស្ថាន​ថ្នាក់​ឧត្តម​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​។ សាលា​នេះ​មាន​សិស្ស​ ប្រហែល​ ៣៥,០០០នាក់​ ហើយ​ចំពោះ​មុខ​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មាន​វិទ្យា​ទទួល​ បាន​ចំណាត់​ថ្នាក់​លេខ ​១០ ជាមួយ​ QS Ranking បាន​ ៨៤.២ ៩. ETH Zurich - Swiss Federal Institute of Technology គឺ​ជា​សាកល​វិទ្យាល័យ​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ ​ក្នុង

(មាន​វីដេអូ​)ប្តី​ប្រពន្ធ​ពីរ​នាក់​ រស់នៅ​កន្លែង​ ចត​រថយន្ត​របស់​ ក្រុមហ៊ុន​ Google រយះពេល​ ២ឆ្នាំ​ សន្សំ​ប្រាក់​បាន​ ៨០% នៃ​ប្រាក់​ចំណូល​

នៅ​ពេល​ដែល​ Pete D’Andrea ទទួល​បាន​ការងារ​​នៅ​ក្រុមហ៊ុន​ Google គាត់​ និង​ ប្រពន្​ធរបស់​គាត់​ Kara មាន​បំណង​ចង់​គេច​ចេញ​ ពី​តំលៃ​ដ៏​ខ្ពស់​ក្នុង​ការ​រស់នៅ​ តំបន់​ Silicon Valley។ ដូច្នេះ​ហើយ​ Pete និង​ Kara បាន​សំរេច​ចិត្ត​រស់​នៅ នៅ​កន្លែង​ចត​​រថយន្ត​របស់​ក្រុមហ៊ុន​ Google តែ​ម្តង ​ ក្រោយ​ទទួល​​បាន​ការ​អនុញ្ញាត​ពី​ផ្នែក​សន្តិសុខ​។ គូ​ស្នេហ៍​ទាំង​ពីរ​នេះ​បាន​រស់​នៅ​ទីនេះ​រយះពេល​ ២ឆ្នាំ​​ ហើយ​អាច​សន្សំ​ប្រាក់​បាន​ ៨០%នៃ​ប្រាក់​ចំនូល​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​វីដែអូ​ដែល​ Pete និង​ Kara ប្រាប់​ពួក​យើង​ពី​របៀប​រស់នៅ​របស់​គេ​ ដក​ស្រង់​ពី​ BUSINESS INSIDER

គុណសម្បត្តិ​និង​ គុណ​វិបត្តិរបស់ iCloud លើ​ iPhone ដែលអ្នក​ត្រូវ​ដឹង​​ឲ្យ​ច្បាស់ មុន​សម្រេច​ចិត្ត​ប្រើប្រាស់

បច្ចុប្បន្ន​បណ្ដា​យុវវ័យ​ជា​ច្រើន អាច​កំពុង​ស្ទាក់​ស្ទើរ​ចិត្ត​ថា​គួរ​ប្រើប្រាស់​ប្រព័ន្ធ iCloud នៅ​លើ​ទូរសព្ទ​របស់​ខ្លួន​ឫ​ក៏​អត់។ ថ្ងៃ​នេះ Biz Tech Tip Talk សូម​លើក​យក​អំពី​ចំណុច​នៃ​អត្ថប្រយោជន៍​និង​គុណ​វិបត្តិ​ចំនួន ៥ ធំៗ​ដែល​អ្នក​ប្រើប្រាស់​គួរ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ជុំវិញ​ការ​ប្រើប្រាស់​ iCloud គុណសម្បត្តិ៖  ១. សាមញ្ញ​ងាយ​ស្រួល​ប្រើ៖ ដំណើរ​ការ​នៃ​ប្រព័ន្ធ iCloud គឺ​ងាយ​បំផុត តួយ៉ាង​ដូច​ជា​ការ​រក្សា​ទុក (Back up) ឯកសារ​ ដោយ​អ្នក​គ្រាន់​តែ​ចុច​តាម​វា​ ប៉ុន្មាន​ជំហាន​គឺ​​ជា​ការ​ស្រេច​ ២. មិន​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​និង​ខ្សែ​ត​ភ្ជាប់៖ សម្រាប់​ចំណុច​នេះ ការ​ប្រើប្រាស់ iCloud យើង​ក៏​អាច​បញ្ជា​តាម​រយៈ​ iPhone ផ្ទាល់​ ដោយ​ពុំ​បាច់​មាន​ឧបករណ៍​ជំនួយ​ដទៃ​ឡើយ​ ៣. Free អង្គ​ផ្ទុក​ទិន្នន័យ 5GB ឥត​គិត​ថ្លៃ៖ បើ​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ Back up ឯកសារ​ទៅ​ក្នុង​ប្រព័ន្ធ iCloud នោះ​អ្នក​នឹង​ទទួល​បាន​អង្គ​ផ្ទុក​ទិន្នន័យ ៥GB ដោយ​ឥត​គិត​ថ្លៃ​ ៤. ងាយ​ស្រួល​ផ្ទេរ​ទិន្នន័យ​ត្រលប់​មក​វិញ៖ មិន​ខុស​ពី​ចំណុច​ទី ១ ដោយ​ទោះ​បី​ជា​អ្នក​ចង់​ផ្ទុក​ឯកសារ​ត្រលប់​មក​ទូ

Programmers ដ៏​ល្បី​ល្បាញ​បំផុត​ លើ​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០១៧​

ការ​សរសេរ​ Code មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ក្នុង​នាម​ជា​ Programmer មួយ​រូប​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ព្យាយាម​ធ្វើ​វា​ ដោយ​រក្សា​នូវ​គោលដៅ​អោយ​បាន​ច្បាស់​លាស់​ នោះ​អ្នក​នឹង​អាច​ ធ្វើ​អោយ​ខ្លួន​អ្នក​អស្ចារ្យ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​អ្នក​សរសេរ​កម្មវិធី​ដ៏​អស្ចារ្យ​ (Programmer) ដែល​ធ្វើ​ អោយ​ពិភពលោក​របស់​យើង​ ងាយ​ស្រួល​ នឹង​អាច​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយ​ស្រួល​។ BILL GATE (MICROSOFT CO-FOUNDER) គាត់​គឺ​ជា​ ប្រធាន​ក្រុមហ៊ុន​ Microsoft។​ គាត់​បាន​ដឹក​នាំ​ នឹង​ធ្វើ​អោយ​ Software របស់​គាត់​កាន់​តែ​ ប្រសើរ​។ គាត់​បាន​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​កុំព្យួទ័រ​របស់​ពួក​យើង​មាន​ភាព​ងាយស្រួល​ រីករាយ​ និ​ង​​សប្បាយ​ចិត្ត​។ Microsoft បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ Software ឈាន​មុខ​គេ​ក្នុង​ពិភពលោក​ ដែល​ជួយ​មនុស្ស​ដោះស្រាយ​បញ្ហា​អាជីវកម្ម​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ JAME GOSLING (JAVA CREATOR) លោក​ JAME GOSLING គឺ​ជា​ អ្នក​​វិទ្យាសាស្រ្ត ​ជនជាតិ​កាណាដា​​ ដែល​ត្រូវ​បាន​ពិភពលោក​ស្គាល់​ ថា​ជា​បិតា​ Java។ គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ ដើម្បី​បង្កើត​នូវ​ភាសា​ Java នេះ​ឡើង​

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ

ប្រទេស​ទាំង​ ១០​ ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ក្នុង​ឆ្នាំ​ ២០១៧

យោង​តាម​វេបសាយ​ Wikipedia ប្រទេស​ទាំង​ ១០ ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ ក្នុង​ឆ្នាំ​២០១៧ នោះ​គឺ​ ១. ប្រទេសកូរ៉េខាងត្បូង​ (South Korea) ប្រទេស​កូរ៉េ​ខាងត្បូង​ ជា​ប្រទេស​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ ដែល​មាន​ល្បឿន​គិត​ជា​មធ្យម​ ២៦.៧MB/s ដែល​ធ្វើ​អោយ​ប្រជាជន​ក៏​ដូចជា​ សិស្សនុសិស្ស​ ក្នុង​ប្រទេស​ងាយ​ស្រួល​ក្នុង​ការ​ ស្វែង​រក​ព័តមាន​ នៅ​ទូទាំង​ពិភពលោក​ ២. ប្រទេសស៊ុយអែត (Sweden) ប្រទេស​ស៊ុយ​អែត​ ជា​ប្រទេស​ទី​ ២ ដែល​ជាប់​ជា​ប្រទេស​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ ដែល​មាន​ល្បឿន​ជា​មធ្យម ​១៩.១​ MB/s ៣. ប្រទេសន័រវែស (Norway) ប្រទេស​ន័រវេស​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ Internet ក្នុង​ប្រទេស​នេះ​មាន​ល្បឿន​ជា​មធ្យម​ ១៨.៨ MB/s ក្រោម​ប្រទេស​ស៊ុយអែត​តែ ០.៣ MB/s ប៉ុណ្ណោះ​ ៤. ប្រទេសជប៉ុន (Japan) ក្នុង​នាម​ជា​ប្រទេស​ដ៏​ល្បីល្បាញ​មួយ​ដែរ​ក្នុង​ទ្វីប​អាស៊ី​ ប៉ុន្តែ​ប្រទេស​ជប៉ុន​បាន​ត្រឹម​តែ​ជាប់​ចំណាត់​ ថ្នាក់​លេខ​ ៤ ប៉ុណ្ណោះ​ ជា​ប្រទេស​ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ​។ ជា​មធ្យម​ល្បឿន​ Internet ក្នុង​ប្រទេស​នេះ​គឺ ​១៧.៤ MB/s ៥. ប្រទេសហូឡង់

ជំនាញ​ទាំង ១០ ដែល Software Engineers របស់​Google ចាំបាច់​ត្រូវ​មាន

Google គឺ​ជា​ក្រុមហ៊ុន​ Technology មួយ​ដ៏​ធំ​ដែល​មាន​ Developers ជំនាញៗ​ជា​ច្រើន​ធ្វើការ​នៅ​ទីនោះ​ ។ ប្រាក់​ខែ​សំរាប់​​ Interns ចាប់​ផ្តើម​ពី​ $៧០,០០០ ដល់​ $៩០,០០០ ហើយ​ប្រាក់​ខែ​ Engineers អាច​ដល់​ $១១៨,០០០ ចំនែក​ឯ​ Senior Software Engineers វិញ​គី​ជា​មធ្យម​ទទួល​បាន​ $១៥២,៩៨៥​។ ជំនាញ​ជា​ច្រើន​ ដែល​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​នេះ​ ចាំ​បាច់​ត្រូវ​អោយ​ Software Engineer ដែល​ដាក់​ពាក្យ​មក​ធ្វើការ​ នៅ​ក្រុមហ៊ុន​របស់​ខ្លួន​មាន​។ Google បាន​ប្រាប់​ពី​ជំនាញ​នោះ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ មាន​បំណង​បំរើ​ការងារ​ នៅ​ក្រុមហ៊ុន​របស់​ខ្លួន​។   ខាង​ក្រោម​នេះ​ជា​តារាង​សង្ខេប​ពី​ជំនាញ​ទាំង​នោះ​   ១. អ្នក​ត្រូវ​ឆ្លង​កាត់​វគ្គ​សិក្សា​ជា​មូលដ្ឋាន​អំពី​ Computer Science (CS)   ២. អ្នក​ត្រូវ​ចេះ​ភាសា​ OOP (Object Oriented Programming) ដូច​ជា​ Java, C++, Python, or C#   ៣. អ្នក​ត្រូវ​ចេះ​ភាសា​មួយ​ចំនួន​ទៀត​ដូចជា​ CSS, Ruby, Java Script, និង​ HTML   ៤. អ្នក​ត្រូវ​ចេះ​ត្រួត​ពិនិត្យ​លើ​ Code របស់​អ្នក​   ៥. អ្នក​ត្រូវ​ចេះ​មូលដ្ឋាន​អំពី​គណិតវិទ្យា​ដូចជា​ Logical Reasoning, Discrete Math