Skip to main content

ប្រទេស​ទាំង​ ១០​ ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ក្នុង​ឆ្នាំ​ ២០១៧

យោង​តាម​វេបសាយ​ Wikipedia ប្រទេស​ទាំង​ ១០ ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ ក្នុង​ឆ្នាំ​២០១៧ នោះ​គឺ​


១. ប្រទេសកូរ៉េខាងត្បូង​ (South Korea)

ប្រទេស​កូរ៉េ​ខាងត្បូង​ ជា​ប្រទេស​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ ដែល​មាន​ល្បឿន​គិត​ជា​មធ្យម​ ២៦.៧MB/s ដែល​ធ្វើ​អោយ​ប្រជាជន​ក៏​ដូចជា​ សិស្សនុសិស្ស​ ក្នុង​ប្រទេស​ងាយ​ស្រួល​ក្នុង​ការ​ ស្វែង​រក​ព័តមាន​ នៅ​ទូទាំង​ពិភពលោក​

២. ប្រទេសស៊ុយអែត (Sweden)

ប្រទេស​ស៊ុយ​អែត​ ជា​ប្រទេស​ទី​ ២ ដែល​ជាប់​ជា​ប្រទេស​មាន​ល្បឿន​ Internet លឿន​ជាង​គេ​ ដែល​មាន​ល្បឿន​ជា​មធ្យម ​១៩.១​ MB/s

៣. ប្រទេសន័រវែស (Norway)

ប្រទេស​ន័រវេស​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ Internet ក្នុង​ប្រទេស​នេះ​មាន​ល្បឿន​ជា​មធ្យម​ ១៨.៨ MB/s ក្រោម​ប្រទេស​ស៊ុយអែត​តែ ០.៣ MB/s ប៉ុណ្ណោះ​

៤. ប្រទេសជប៉ុន (Japan)

ក្នុង​នាម​ជា​ប្រទេស​ដ៏​ល្បីល្បាញ​មួយ​ដែរ​ក្នុង​ទ្វីប​អាស៊ី​ ប៉ុន្តែ​ប្រទេស​ជប៉ុន​បាន​ត្រឹម​តែ​ជាប់​ចំណាត់​ ថ្នាក់​លេខ​ ៤ ប៉ុណ្ណោះ​ ជា​ប្រទេស​ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ​។ ជា​មធ្យម​ល្បឿន​ Internet ក្នុង​ប្រទេស​នេះ​គឺ ​១៧.៤ MB/s

៥. ប្រទេសហូឡង់ (Netherlands)

មាន​ទីតាំង​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប​ ល្បឿន​ Internet ក្នុង​ប្រទេស​នេះ​គឺ​ ១៧.០ MB/s ដែល​ធ្វើ​អោយ​ ប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​​ ៥

៦.​ ប្រទេសហុងកុង (Hong Kong)

ជា​ប្រទេស​ទី​ ៣ ដែល​ស្ថិត​ក្នុង​ទ្វីប​អាស៊ី​មួយ​ដែរ​ ប្រទេស​ហុងកុង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦ ដែល​មាន​ល្បឿន​ Internet លឿន​ ជា​មធ្យម​គឺ​ ១៦.៨ MB/s

៧. ប្រទេសឡាទ្វា (Latvia)

ប្រទេស​ឡាទ្វា​ ជា​ប្រទេស​ដ៏​តូច​មួយ​ក្នុង​ទ្វីប​អីរ៉ុប​ក៏​ពិត​មែន​ តែ​ល្បឿន​ Internet ក្នុង​ប្រទេស​នេះ​ក៏​ មិន​អន់​ដែរ​ ដែល​អាច​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៧ ជា​ប្រទេស​មាន​ល្បឿន​ Internet លឿន​ ១៦.៧ MB/s

៨. ប្រទេសស្វីស (Switzerland)

ប្រទេស​ស្វីស​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៧ ដូច​ប្រទេស​ឡាទ្វា​ដែរ​

៩. ប្រទេសហ្វាង់ឡង់ (Finland)

ចាញ់​ប្រទេស​ស្វីស​ និង ​ឡាទ្វា​តែ​ ០.១ MB/s ប៉ុណ្ណោះ​ធ្វើ​អោយ​ប្រទេស​នេះ​ជាប់​ចំណាត់​លេខ​ ៩​

១០. ប្រទេសដាណាម៉ាក (Denmark)

ប្រទេស​ដាណាម៉ាក​ ជា​ប្រទេស​ចុង​ក្រោយ​ក្នុង​ចំណោម​ ១០​ប្រទេស​ដែល​មាន​ល្បឿន​ Internet លឿន​ជាង​គេ ​១៦.១ MB/s
 

ដក​ស្រង់​ពី​ Wikipedia

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទីក្រុង​ទាំង​ 13​ នៅ​អឺរ៉ុប​ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​ការ​សម្រាក​ចុង​សប្តាហ៍​

អត្ថបទ​ City Costs Barometer ចុង​ក្រោយ​គេ​បង្អស់​​ពី​  Post Office Travel Money ត្រូវ​បាន​បញ្ចេញ​ឱ្យ​ឃើញ​ពី​ទីក្រុង​ដែល​មាន​តំលៃ​សមរម្យ​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប​សម្រាប់​ការ​សម្រាក​ចុង​សប្តាហ៍​។​ ការ​សិក្សា​ប្រចាំ​ឆ្នាំ​លើក​ទី​ 8 នេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ទី​ក្រុង​ចំនួន​ 35 នៅ​អឺរ៉ុប​ដោយ​យោង​តាម​ ចំនួន​សរុប​នៃ វិស្សមកាល​ ​ 12​ មុខ​ ដូច​ជា ​​៖ អាហារ​​ 3 មុខ​ជាមួយ​នឹង​ស្រា​ដប​មួយ​ដប​សម្រាប់​ពីរ​នាក់​ ការ​ស្នាក់​នៅ​ 2 យប់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​បី​ ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​និង​កម្សាន្ត​ កាហ្វេ ​មួយ​ ពែង ​ ស្រា​បៀរ​​ មួយ​ដប​​ និង​ច្រើន​ទៀត​។ សូម​មើល​ទីក្រុង​ទាំង​ 13 ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ 2 យប់​នៅ​ទ្វីប​អឺរ៉ុប​រួម​ជាមួយ​បញ្ជី​ចំណាយ​សំខាន់​ៗ​ដូច​ខាង​ក្រោម​៖​ ១៣. ទីក្រុង Lille ប្រទេសបារាំង - 170 ផោន (245 ដុល្លារអាមេរិក)     ស្នាក់​នៅ​ពីរ​យប់​សម្រាប់​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ 3​៖​ £72 ($103.66) ឡាន​ក្រុង​ / រថភ្លើង​ ទៅ​មក​(ពី​ព្រលាន​ទៅ​កណ្តាល​ទីក្រុង​)៖ £7.88 ($11.35)   ប័ណ្ណ​ធ្វើ​ដំណ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...