Google គឺជាក្រុមហ៊ុន Technology មួយដ៏ធំដែលមាន Developers ជំនាញៗជាច្រើនធ្វើការនៅទីនោះ។ ប្រាក់ខែសំរាប់ Interns ចាប់ផ្តើមពី $៧០,០០០ ដល់ $៩០,០០០ ហើយប្រាក់ខែ Engineers អាចដល់ $១១៨,០០០ ចំនែកឯ Senior Software Engineers វិញគីជាមធ្យមទទួលបាន $១៥២,៩៨៥។ ជំនាញជាច្រើន ដែលក្រុមហ៊ុនដ៏ធំសម្បើមមួយនេះ ចាំបាច់ត្រូវអោយ Software Engineer ដែលដាក់ពាក្យមកធ្វើការ នៅក្រុមហ៊ុនរបស់ខ្លួនមាន។ Google បានប្រាប់ពីជំនាញនោះដើម្បីជួយដល់អ្នកដែល មានបំណងបំរើការងារ នៅក្រុមហ៊ុនរបស់ខ្លួន។
ខាងក្រោមនេះជាតារាងសង្ខេបពីជំនាញទាំងនោះ
១. អ្នកត្រូវឆ្លងកាត់វគ្គសិក្សាជាមូលដ្ឋានអំពី Computer Science (CS)
២. អ្នកត្រូវចេះភាសា OOP (Object Oriented Programming) ដូចជា Java, C++, Python, or C#
៣. អ្នកត្រូវចេះភាសាមួយចំនួនទៀតដូចជា CSS, Ruby, Java Script, និង HTML
៤. អ្នកត្រូវចេះត្រួតពិនិត្យលើ Code របស់អ្នក
៥. អ្នកត្រូវចេះមូលដ្ឋានអំពីគណិតវិទ្យាដូចជា Logical Reasoning, Discrete Math
៦. អ្នកត្រូវចេះអំពី Data Structure និង Algorithm ដូចជា Queues, Stacks, Grasp Sorting Algorithm និង bags
៧. អ្នកត្រូវចេះអំពី Operating System (OS) នីមួយៗ
៨. អ្នកត្រូវដឹងអំពី Artificial Intelligence ដែលជាជំនាញមួយ Google ចូលចិត្ត
៩. អ្នកត្រូវរៀនពីការធ្វើ Compiler ពីព្រោះអ្នកនឹងចេះអំពី ការសរសេរកម្មវិធីក្នុង High-level language ដែលវាត្រូវបានបកប្រែជា Low-level language ដោយ Compiler
១០. អ្នកត្រូវរៀនពី Cryptography ដែលជាជំនាញទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព
ដកស្រង់ពី .NET CODINGSEC
Comments
Post a Comment