Skip to main content

សាកល​វិទ្យាល័យ​ទាំង​ ១០ ដែល​ល្អ​បំផុត​លើ​ពិភពលោក​ សំរាប់​ ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​

កំរិត​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ ពី​សាកល​វិទ្យាល័យ​អាច​ជួយ​អោយ​និសិត្ស​ជា​ច្រើន​ ចាប់​ផ្តើម​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​ ជាមួយ​នឹង​ ក្រុមហ៊ុន​ដ៏​ល្បី​ដូចជា​ Apple, Google, ហើយ​នឹង​ Facebook -ល​។​
តាម​រយះ​ការ​ស្រាវ​ជ្រាវ​ របស់​ QS World University Rankings 2017 បាន​អោយ​ដឹង​ថា​ កត្តា​កេ្តរ៍​ឈ្មោះ​​សាលា​ក្នុង​ចំណោម​និសិត្ស​ដែល​ចង់​ដាក់​ពាក្យ​រៀន​ និង​ ចំនួន​និសិត្ស ​ដែល​ត្រូវ​បាន​រើស​ចូល​បំរើ​ការងារ​តាម​ស្ថាប័ន​នាៗ​ រួម​ជាមួយ​នឹង​ការ​ស្រាវ​ជ្រាវ​ គឺ​ជា​ផ្នែក​ដែល​ធ្វើ​អោយ​សាកល​វិទ្យាល័យ​ ទាំង​នោះ​ល្អ​ផ្តាច់​គេ​ក្នុង​ជំនាញ​ វិទ្យសាស្រ្ត​កុំព្យូទ័រ​។

១០. National University of Singapore (NUS)

NUS គឺ​ជា​ វិទ្យាស្ថាន​ថ្នាក់​ឧត្តម​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​។ សាលា​នេះ​មាន​សិស្ស​ ប្រហែល​ ៣៥,០០០នាក់​ ហើយ​ចំពោះ​មុខ​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មាន​វិទ្យា​ទទួល​ បាន​ចំណាត់​ថ្នាក់​លេខ ​១០ ជាមួយ​ QS Ranking បាន​ ៨៤.២

៩. ETH Zurich - Swiss Federal Institute of Technology

គឺ​ជា​សាកល​វិទ្យាល័យ​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​សាកល​វិទ្យាល័យ​ដែល​មិន​ស្ថិត​ក្នុង​ សហរដ្ឋ​អាមេរិក​ និង​ ចក្រភព​អង់គ្លេស​។ Nobel Prizes ចំនួន​ ២១ ត្រូវ​បាន​ផ្តល់​អោយ​សិស្ស​ និង​ សាស្រ្តាចារ្យ​នៅ​ទីនោះ​ ហើយ​ពិន្ទុ​ដែល​ទទួល​បាន​ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មាន​វិទ្យា​គឺ​ ៨៥.៤
 

៨. Princeton University

ស្ថិត​នៅ​ក្នុង​រដ្ឋ​ New Jersey សាកល​វិទ្យាល័យ​ស្ថិត​ក្នុង​ Ivy League មួយ​នេះ​ ទទួល​បាន​ពិន្ទុ ​QS Ranking ៨៥.៦ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មានវិទ្យា​

៧. University of Oxford

សាកល​វិទ្យាល័យ​ដ៏​ចំណាស់​នេះ​ សាងសង់​ឡើង​នៅ​ឆ្នាំ​ ១៩០៦ ហើយ​ក៏​នៅ​តែ​ជា​សាកល​វិទ្យាល័យ​ឈាន​មុខ​គេ​ដែរ​ ខាង​បច្ចេកវិទ្យា​។ Oxford ទទួល​បាន​ពិន្ទុ ​៨៧.៨


៦.​ Harvard University

គឺ​ជា​សាកល​វិទ្យាល័យ​ដ៏​ល្អ​ដាច់​គេ​លើ​ពិភពលោក​ ប៉ុន្តែ​មិនមែន​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​និង​ពត៍មាន​វិទ្យា​ទេ​។ វា​ជា​សាកល​វិទ្យាល័យ​ដែល​លោក​ Mark Zuckerberg ប្រធាន​ក្រុមហ៊ុន​ Facebook រៀន​។​ វា​ទទួល​បាន​ពិន្ទុ ​៨៨.៤


៥.​ University of Cambridge

សាកល​វិទ្យាល័យ​ Cambridge គឺ​ជា​សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា​មួយ​ ដ៏​ធំ​នៅ​ចក្រភព​អង់គ្លេស​ ដែល​ជា​ផ្នែក​មួយ​ជួយ​អោយ​សាកល​វិទ្យាល័យ​នេះ​លេច​ធ្លោ​ជា​ខ្លាំង​ ក្នុង​ចំណោម​សាកល​វិទ្យាល័យ​ លើ​ពិភពលោក​។ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មានវិទ្យា ​សាកល​វិទ្យាល័យ​នេះ​ទទួល​បាន​ ៨៨.៩ ពិន្ទុ​

 

៤. University of California, Berkeley (UCB)

ស្ថិត​នៅ​លើ​ទឹក​ដី​ដ៏​ស្រស់​ស្អាត​នៃ​រដ្ឋ​ California សាកល​វិទ្យាល័យ​នេះ​ទទួល​បាន​ពិន្ទុ​ ៨៩.៩

 

៣. Carnegie Mellon University

ជា​សាកល​វិទ្យាល័យ​ឯកជន​ស្ថិត​ក្នុង​ទឹកដី​ Pittsburgh, Pennsylvania វា​មិន​សូវ​មាន​កេរ្ត៍​ឈ្មោះ​ ល្បី​ដូច​សាកល​វិទ្យាល័យ​អន្តរជាតិ​ដូចជា​ Harvard រឺ​ក៏​ Standford ក៏​ពិត​មែន​ តែ​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មាន​វិទ្យា​ គឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ខ្លាំង​ ដែល​ទទួល​បាន​ទៅ​ដល់​ ៩១.៩

២. Standford University

Standford University មាន​ភាព​ល្បី​ឈ្មោះ​ជា​ខ្លាំង​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​សំរាប់​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ដូចជា​ Google, HP, Instagram, និង​ Snapchat។ សាកល​វិទ្យាល័យ​នេះ​ទទួល​បាន​ពិន្ទុ ​៩៣.៦


១. Massachusetts Institute of Technology (MIT)

វា​មិនមែន​ជា​ការ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ​ ដែល​សាកល​វិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ​នេះ​ ទទួល​បាន​ពិន្ទុ ​៩៤​ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​ពត៍មានវិទ្យា​។​ តាម​ការ​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា​ អ្នក​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​ បង្កើត​ក្រុមហ៊ុន​សរុប​ដល់ទៅ​ ២៥,៨០០ ហើយ​បុគ្គលិក​ជាង​ ៣​លាន​នាក់​កំពុង​បំរើ​ការងារ​នៅ Silicon Valley

ដក​ស្រង់​ពី​ BUSINESS INSIDER

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...