Skip to main content

គុណសម្បត្តិ​និង​ គុណ​វិបត្តិរបស់ iCloud លើ​ iPhone ដែលអ្នក​ត្រូវ​ដឹង​​ឲ្យ​ច្បាស់ មុន​សម្រេច​ចិត្ត​ប្រើប្រាស់

បច្ចុប្បន្ន​បណ្ដា​យុវវ័យ​ជា​ច្រើន អាច​កំពុង​ស្ទាក់​ស្ទើរ​ចិត្ត​ថា​គួរ​ប្រើប្រាស់​ប្រព័ន្ធ iCloud នៅ​លើ​ទូរសព្ទ​របស់​ខ្លួន​ឫ​ក៏​អត់។ ថ្ងៃ​នេះ Biz Tech Tip Talk សូម​លើក​យក​អំពី​ចំណុច​នៃ​អត្ថប្រយោជន៍​និង​គុណ​វិបត្តិ​ចំនួន ៥ ធំៗ​ដែល​អ្នក​ប្រើប្រាស់​គួរ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ជុំវិញ​ការ​ប្រើប្រាស់​ iCloud



គុណសម្បត្តិ៖ 
១. សាមញ្ញ​ងាយ​ស្រួល​ប្រើ៖ ដំណើរ​ការ​នៃ​ប្រព័ន្ធ iCloud គឺ​ងាយ​បំផុត តួយ៉ាង​ដូច​ជា​ការ​រក្សា​ទុក (Back up) ឯកសារ​ ដោយ​អ្នក​គ្រាន់​តែ​ចុច​តាម​វា​ ប៉ុន្មាន​ជំហាន​គឺ​​ជា​ការ​ស្រេច​
២. មិន​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​និង​ខ្សែ​ត​ភ្ជាប់៖ សម្រាប់​ចំណុច​នេះ ការ​ប្រើប្រាស់ iCloud យើង​ក៏​អាច​បញ្ជា​តាម​រយៈ​ iPhone ផ្ទាល់​ ដោយ​ពុំ​បាច់​មាន​ឧបករណ៍​ជំនួយ​ដទៃ​ឡើយ​
៣. Free អង្គ​ផ្ទុក​ទិន្នន័យ 5GB ឥត​គិត​ថ្លៃ៖ បើ​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ Back up ឯកសារ​ទៅ​ក្នុង​ប្រព័ន្ធ iCloud នោះ​អ្នក​នឹង​ទទួល​បាន​អង្គ​ផ្ទុក​ទិន្នន័យ ៥GB ដោយ​ឥត​គិត​ថ្លៃ​
៤. ងាយ​ស្រួល​ផ្ទេរ​ទិន្នន័យ​ត្រលប់​មក​វិញ៖ មិន​ខុស​ពី​ចំណុច​ទី ១ ដោយ​ទោះ​បី​ជា​អ្នក​ចង់​ផ្ទុក​ឯកសារ​ត្រលប់​មក​ទូរស័ព្ទ​វិញ (Restore) អ្នក​ប្រើ​ល្មមៗ អាច​ចុច​បាន ព្រោះ​វា​ងាយ​បំផុត 
៥. ប្រើ​ iCloud ដោយ​ពុំ​បាច់​ចំណាយ​លុយ៖ គ្រប់​មុខងារ​ទាំង​អស់ គឺ​បើក​ឲ្យ​ប្រើប្រាស់​ដោយ​សេរី ពុំ​មាន​តម្រូវ​ចំណាយ​លុយ​អ្វី​បន្ថែម​ឡើយ​ ដែល​កត្តា​នេះ​ហើយ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ប្រើប្រាស់​វា 
គុណ​វិបត្តិ៖ 
១. តម្រូវ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត៖ រាល់​ពេល​ដែល​អ្នក​ចង់​ធ្វើ​ការ​ Back Up រាល់​ឯកសារ​ពី iPhone ចូល​ iCloud គឺ​តម្រូវ​ឱ្យ​អ្នក​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ Wi-Fi ជា​មុន​សិន 
២.​ បញ្ហា​សុវត្ថិភាព៖ នេះ​ជា​បញ្ហា​ធំ​បំផុត ករណី​បើ​អ្នក​ចែក​រំលែក​គណនី​ទៅ​កាន់​អ្នក​ប្រើប្រាស់​ដទៃ​ នោះ​ពួក​គេ នឹង​អាច​ឆែក​មើល​រាល់​ឯកសារ​សម្ងាត់​ទាំង​អស់​បាន
៣. ល្បឿន​ផ្ទេរ​ទិន្នន័យ​យឺត: អ្នក​ប្រើប្រាស់​ជា​ច្រើន​ បាន​កត់​សម្គាល់​ឃើញ​ថា ករណី​បើ​យើង​ផ្ទេរ​ឯកសារ​កាន់​តែ​ធំ នោះ​ល្បឿន​ផ្ទេរ​ទិន្នន័យ​ទៅ​ក្នុង​ iCloud ពិត​ជា​យឺត​មែន​ទែន 
៤. អង្គ​ផ្ទុក​ទិន្នន័យ​ ៥GB: សម្រាប់​អង្គ​ផ្ទុក​ទិន្នន័យ​ប៉ុន​នេះ អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​សម្រប​បាន​តែ​ដំបូង​ប៉ុណ្ណោះ ក្រោយ​ៗ​មក​ទៀត បើ​អ្នក​ចង់​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ iCloud ឲ្យ​បាន​ច្រើន វា​តម្រូវ​ឱ្យ​អ្នក​ ធ្វើ​ការ​ចំណាយ​លុយ 
៥. មិន​គាំទ្រ​ការ​ Back Up គ្រប់​ឯកសារ​ទាំង​អស់៖ ទាក់​ទង​ដូច​ជា​ឯកសារ​វីដេអូ ចម្រៀង​ជា​ដើម បើ​មិន​បាន​ទិញ​ពី iTunes Store ទេ គឺ​វា​មិន​អនុញ្ញាត​ឱ្យ Back Up បាន​នោះ​ឡើយ


ដកស្រង់ពី អត្ថបទ Sabay News

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...