Skip to main content

Posts

Showing posts from June, 2017

វិធី​ទាំង​ ៦ ដើម្បី​ក្លាយ​ជា​មហា​សេដ្ឋី​ពេល​កំពុង​ធ្វើ​ការ​ឱ្យ​គេ

អ្នក​នឹង​មិន​ក្លាយ​ជា​អ្នក​មាន​ទេ​បើ​អ្នក​នៅ​តែ​ធ្វើ​ការ​ឱ្យ​គេ ​ហើយ​​គេ​នោះ​ក៏​និយាយ​ដូច​គ្នា​នេះ​​ដែរ​។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ជីវិត​ដែល​ផ្សងព្រេង​ហើយ​មាន​ភាព​​គ្រោះ​ថ្នាក់​ដើម្បី​ក្លាយ​ជា​សហគ្រិន​ គឺជា​ផ្លូវ​​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី។ ចុះប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មហា​សេដ្ឋី​ប៉ុន្តែ​អ្នក​ក៏​ចង់​បាន​សុវត្ថិភាព​នៃ​ការ​ធ្វើ​ការងារ​អោយ​គេ​​ដែរ​នោះ​? វា​ពិតជា​​ជម្រើស​មួយ​ដែល​ត្រូវ​ពិចារណា​។​ ១. ទទួល​បានភាពជាដៃគូ   អ្នក​គួរ​ចាប់​ផ្តើម​រក​មើល​អាជីវកម្ម​ខ្នាត​តូច ​ឬ​អាជីវកម្ម​ដែល​ជា​កន្លែង​ដែល​អ្នក​គិត​ថា​ល្អ​ដើម្បី​ក្លាយ​ជា​ដៃ​គូ​អាជីវកម្ម​នៅ​ទី​នោះ។​ ខណៈ​ពេល​ដែល​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ជ្រើស​រើសបង្កើត​ភាព​ជា​ដៃគូរ ​ឬ​លក់​ផ្នែក​ជា​ម្ចាស់​កម្មសិទ្ធិ​។​ ស្ថាបនិកក្នុង​អាជីវកម្ម​ខ្នាត​តូច​ពិតជា​អាច​ផ្លាស់​ប្តូរ​ជីវភាព​របស់​ខ្លួន​នៅ​ពេល​ក្រុមហ៊ុន​រីក​ចម្រើន​។​ ប្រសិន​បើ​អ្នក​ប្រឹង​ប្រែង​ធ្វើ​ការ​ និង​នាំ​យក​ជំនាញ​មួយ​ចំនួន​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​របស់​អ្នក​ដើម្បី​មាន​ឱកាស​បង្ហាញ​ពី​គំនិត​ចូលរួម​ ក្នុង​ការ​ដំណើរ​ការ ​ជាមួយ​សហគ្រិន​ជាដៃ​គូរ​​ នោះ​អ្នក​នឹង​អាចមាន​ប្រាក់​ចំណូល​កាន

បច្ចុប្បន្ន​ហ្វេស​ប៊ុក​មាន​អ្នក​ប្រើ​ប្រាស់​ 2 ពាន់​លាន​នាក់​ហើយជា​​ប្រ​ចាំខែ​ ...

លោក​ Chris Cox ប្រធាន​ផ្នែក​ផលិតកម្ម​ Facebook បាន​ប្រាប់​អំពី​ក្រុម​ហ៊ុន​របស់​លោក​ថា​ យើង​កំពុង​ទទួល​បាន​ទំហំ​មួយ​ដែល​វា​ពិត​ជា​មាន​តម្លៃ​ពិត​ប្រាកដ​ក្នុង​ការ​មើល​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្លាយ​ជា​កម្លាំង​វិជ្ជមាន​បំផុត​សម្រាប់​ការ​ធ្វើ​ការងារ​ល្អ​។​ ដប់​បី​ឆ្នាំ​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​និង​តិច​ជាង​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​មាន​ អ្នក​ប្រើ​ប្រាស់​  1 ពាន់លាន, ហ្វេស​ប៊ុក​ឥឡូវ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​ចំនួន​ 2 ពាន់​លាន​នាក់​ហើយ​។ ចំនួន​ពីរ​ពាន់​លាន​ធ្វើ​ឱ្យ​ហ្វេស​ប៊ុក​ក្លាយ​ជា​កម្មវិធី​សង្គម​ធំ​ជាង​គេ​ ដែល​ មាន​ ចំនួន​ អ្នក​ប្រើ​ប្រាស់​ចូល​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​កម្មវិធី​ផ្សេងទៀត​ដូចជា​  YouTube 1,5 ពាន់លាន WeChat 889 លាន​នាក់ Twitter 328 លាន​នាក់​និង Snapchat មាន​ចំនួន​ 255 លាន​នាក់​។ ក្រៅ​ពី YouTube មាន​តែ​កម្មវិធី​ផ្សេង​ទៀត​របស់​ Facebook តែ​ប៉ុណ្ណោះ​ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ជាង​ 1 ពាន់​លាន​នាក់​ រាប់​បញ្ចូល​ទាំង​កម្មវិធី WhatsApp និង​ Facebook Messenger ដែល​មាន​ចំនួន​ 1,2 ពាន់​លាន​ដុល្លារ​។ Instagram ឆាប់ៗ

Google Home ទៅ​​ដល់​ប្រទេស​កាណាដា​ហើយ​

ឥឡូវ​នេះ​ Google Home អាច​រក​ទិញ​បាន​នៅ​ក្នុង​ប្រទេស​កាណាដា​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​ឧបករណ៍​​ជំនួយ​ក្នុង​ការ​និយាយសប្ប​និម្មិត​ចម្បង​ដំបូង​គេ​ដែល​ដាក់​លក់​នៅ​ក្នុង​ប្រទេសនេះ​​។​ ការ​ពង្រីក​នេះ​គឺ​តាមរយៈ​​ការ​បញ្ជា​ទិញ​ទុក​មុន​របស់​ក្រុមហ៊ុន​  Google និងតាម​រយៈ​​អ្នក​លក់​រាយ​ដទៃ​ទៀត​កាល​ពី​ដើម​ខែ​នេះ​ ហើយ​ដើម្បី​គាំទ្រ​យុទ្ធ​សាស្រ្ត​វាយលុក​ Echo របស់​ក្រុមហ៊ុន​ Amazon ផង​ក្នុង​ប្រទេស​ជិត​ខាង​របស់​អាមេរិក​។​ ការ​ចាប់​ផ្តើមនៅ​ប្រទេស​កាណាដា​បាន​ភ្ជាប់​មក​ជាមួយ​នូវ ជម្រើស​មូលដ្ឋានសំខាន់​ៗ​​តែ​ 3 ប៉ុណ្ណោះ ​​មិន​ដូច​នៅ​មុខ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ទេ​។ Google Home ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កាណាដា​ដោយ​មិន​មាន​ការ​គាំ​ទ្រ​ពី​អ្នក​ប្រើ​ច្រើន​នាក់​នោះ​ទេ (Multi-user support) ​តែ​  Google និយាយ​ថា​វា​នឹង​មាន​​នា​ពេល​អនាគត​ឆាប់ៗ​នេះ​។ ការគ្រប់​គ្រង​លើ​តន្ត្រី​និង​ការ​ចាក់​សារ​ជា​ថ្មី​ក៏​មាន​នៅ​ក្នុង​នោះ​ដែរ​ ដែល​អាច​​ភ្ជាប់​ទៅ​នឹង​ទូរទស្សន៍​និង​ឧបករណ៍​បង្ហាញផ្សេង​ទៀត​ផង​​។​ ការ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ​ (Smart Home) ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុញ្

ចំនុច​អស្ចារ្យ​​បំផុត​ចំនួន​ 13 ដែល​​ iPhone របស់​អ្នក​នឹង​ផ្លាស់​ប្តូរ​បន្ទាប់​ពី​អ្នក​បាន​ដំឡើង​កំណែ​សាក​ល្បង​ថ្មី​នៃ​ប្រព័ន្ធ​ iOS

ការ​ធ្វើ​ការ​ Update ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Apple ទៅ​លើ​ទូរស័ព្ទ​ iPhone នឹង​មក​ដល់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​អ្នក​ផ្សង​ព្រេង​កាប់​ដាវ ​អ្នក​អាច​សាក​ល្បង​កម្មវិធី​ដែល​នឹង​ត្រូវ​បំពាក់​នៅ​លើ​ទូរស័ព្ទ​ iPhone នា​ពេល​ឥឡូវ​នេះ​បាន​។ Apple បាន​បើក​ដំណើរ​ការ​ Beta សម្រាប់​ iOS 11 ទៅ​មនុស្ស​គ្រប់គ្នា​, មិនមែន​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ផ្នែក Software ​ទេ​នៅ​ថ្ងៃ​ចន្ទ​។ ដើម្បី​ចាប់​ផ្តើម​ជាមួយ​ iOS​ 11 អ្នក​អាច​ចុះ​ឈ្មោះ​ នៅ​ទី​នេះ​ ។ ប្រសិន​បើ​អ្នក​សំរេច​ចិត្ត​ចង់​ឃើញ​ភាព​ផ្លាស់​ប្តូរ​នេះ​ អ្នក​នឹងឃើញ​ពី​ចំនុចល្អ​ថ្មីៗ​ ជា​ច្រើន​ ចំពោះ​របៀប​ដែល​អ្នក​ប្រើ​ទូរស័ព្ទ ​iPhone របស់​អ្នក​។​ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត​ចំនួន​ 13​៖​ ១. Control Center ដែល​បាន​រចនា​ឡើង​វិញ​អនុញ្ញាត​ឱ្យ​អ្នក​អូស​ឡើង​ដើម្បី​រក​ការ​កំណត់​ដែល​អ្នក​ប្រើ​ញឹក​ញាប់​បំផុត​ ហើយ​ឥឡូវ​នេះ​វា​អាច​អោយ​អ្នក​ប្តូរ​តាម​បំណង​​   ២. Apple បាន​ផ្លាស់​ប្តូរ​លំហូរ​នៃ​រូប​ថត​អេក្រង់​ហើយ​ឥឡូវ​នេះ​អ្នក​អាច​បង្កើត​វីដេអូ​ថត​អេក្រង់​បាន​ផង​ដែរ​។​ រូបថត​អេក្រង់​នេះ​ស្ថិត​នៅ​ជ្រុង​

កន្លែង​ទាំង​ 10 នៅ​អឺរ៉ុប​អ្នក​គួរ​តែ​ទៅ​ទស្សនា​នៅ​ឆ្នាំ​ 2017 យោង​តាម​អ្នក​ជំនាញ​ទេសចរណ៍​នៅ​ Lonely Planet

Lonely Planet បាន​ចេញ​ផ្សាយ​នូវ​ចំណាត់​ថ្នាក់​ "ល្អ​បំផុត​នៅ​ក្នុង​ទ្វីប​អ៊ឺរ៉ុប​" នៃ​គោលដៅ​នៅ​អឺរ៉ុប​ទាំង​ 10 ដែល​អ្នក​ទាំង​អស់​គ្នា​​គួរ​តែ​មក​ទស្សនា​នៅ​ឆ្នាំ​ 2017​ ។​ បញ្ជី​ឈ្មោះ​នៃ​កន្លែង​ដែល​អ្នក​គួរ​តែ​ដាក់​ចូល​បញ្ជី​ដើរ​លេង​របស់​អ្នក​ ដែល​ចង​ក្រង​ដោយ​អ្នក​ជំនាញ​ធ្វើ​ដំណើរ​របស់​ Lonely Planet ។ អូស​ចុះ​ក្រោម​សម្រាប់ កន្លែង​ទាំង​ ​ 10 ដែល​អ្នក​គួរ​តែ​មក​ទស្សនា​នៅ​ឆ្នាំ​នេះ​ដោយ​ឈរ​លំដាប់​ខ្ពស់​៖ ១០. Le Havre​ ប្រទេស​បារាំង កន្លែង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​ត្រូវ​ទៅ​ទស្សនា​នៅ​រដូវ​ក្តៅ​នេះ​គឺ​ទីក្រុង​ Le Havre ដែល​ឆ្នាំ​នេះ​ ទីក្រុង​ នឹង​ប្រារព្ធ​ខួប​លើក​ទី​  500 របស់​ខ្លួន​ជាមួយ​​នឹង​​ ពិធី​បុណ្យ​តន្ត្រី ​​ដែល​មាន​រយៈ​ពេល​ប្រាំ​ខែ​។​ ទីក្រុង​កំពង់​ផែ​នេះ​មាន​ស្ថាបត្យកម្ម​សម័យ​ទំនើប​ដ៏​​ទាក់​ទាញ​ និង​ជាមូលដ្ឋាន​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​កំសាន្ត​តំបន់​ដទៃ​ទៀត​នៃ​តំបន់​ Normandy ។​ ៩. Paphos, Cyprus ជាប់​ឈ្មោះ​ជា​រាជធានី​នៃ​វប្បធម៌​អឺរ៉ុប​សម្រាប់​ឆ្នាំ​ 2017។​ ហើយ​សំណង់​ជា​ច្រើន​ទៀត​ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បូជនីយ​ស្ថាន​ប្រវត្តិសាស្ត្រ​ រាប់​បញ្

សហគ្រិន​ 20 រូប​ចែក​រំលែក​ដំបូន្មាន​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ជោគ​ជ័យ​

ខាង​ក្រោម​នេះ​ គឺ​ជា​របៀប​ដែល​នាយក​ប្រតិបត្តិ​ដែល​មាន​ឥទ្ធិពល​ 20 នាក់​និង​សហគ្រិន​ពិពណ៌នា​អំពី​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​ពួកគេ​។​ ១. Bill Gates "Success is a lousy teacher. It seduces smart people into thinking they can't lose." ២. Steve Jobs "You can't connect the dots looking forward; you can only connect them looking backwards. So you have to trust that the dots will somehow connect in your future." ៣. Jack Ma "Alibaba is not just a job. It's a dream. It's a cause. Let the Wall Street investors curse us if they want" ៤. Mark Cuban   "Do the work. Out-work. Out-think. Out-sell your expectations. There are no shortcuts" ៥. Barbara Corcoran  "People want to do business with someone they like. If people like you, they're going to want to do business with you" ៦. Peter Thiel "This is, I think, the big problem with competition: it focuses us on the people around us, and