Skip to main content

ហេតុ​ផល​ទាំង​ 5 ដែល​អ្នក​គួរ​ប្រើ​សេវា​កម្ម​​ Amazon Web Service

Amazon Web Services បាន​គ្រប​ដណ្តប់​លើ​ផ្នែក​ Cloud Computing ដែល​អាច ​Customize តាម​តម្រូវ​ការ​និង​មាន​តំលៃ​សមរម្យ​សម្រាប់​អាជីវកម្ម​ដែល​ត្រូវ​ការ​ Scale និង Secure បច្ចេកវិទ្យា​របស់​គេ។

Flexibility To Choose And Build

 ១. Flexibility To Choose And Build

Amazon web services ផ្តល់​ជូន​នូវ​ជម្រើស​ដល់​អាជីវកម្ម​ដើម្បី​ជ្រើស​រើស​ភាសា​សរសេរ​កម្មវិធី​(Programming Language) ប្រព័ន្ធ​ប្រតិបត្តិការ​(OS) និង​កន្លែង​ផ្ទុក​ទិន្នន័យ(Database) ដើម្បី​បង្កើត​កម្មវិធី​របស់​ពួកគេ​។ AWS (Amazon Web Services) អនុញ្ញាត​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌​មាន​របស់​អតិថិជន​​មាន​ភាព​ល្អ​ប្រសើរ​ នេះ​ធ្វើ​ឱ្យ​ងាយ​ស្រួល​សម្រាប់​ផ្លាស់​ប្តូរ​កម្ម​វិធី​ខណៈ​ពេល​ដែល​អាច​រក្សា​​ការ​អភិវឌ្ឍ​កម្មវិធី​ថ្មីបាន​។

២. Cost Effective Quality Infrastructure

Amazon web services ផ្តល់នូវ​សេវា​ 'បង់​ប្រាក់​សម្រាប់​សេវា​' ដែល​អ្នក​គ្រាន់​តែ​ចំណាយ​លើ​ធនធាន​ដែល​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ ជាមួយ​នឹង​ទំហំ​ផ្ទុក​​ដែល​អាជីវកម្ម​អ្នក​កំពុង​ប្រើ​ប្រាស់​។​

៣. Scalability

Amazon web services ផ្តល់​ភាព​បត់បែន​ដល់​អតិថិជន​របស់​ខ្លួន​ដើម្បី​ជាវ​បន្ថែម​សម្រាប់​ធនធាន​និង​សេវាកម្ម​ យកប្រើ​ប្រាស់​តាម​តម្រូវ​ការ​អាជីវកម្ម​បច្ចុប្បន្ន​របស់​ពួកគាត់​ ហើយ​តំរូវ​អោយ​បង់​តែ​សម្រាប់​ធន​ធាន​និង​សេវាកម្ម​បច្ចុប្បន្ន​ដែល​ពួក​គាត់​កំពុង​ប្រើ​ប្រាស់​ប៉ុណ្ណោះ​។​

៤. Secure IT Infrastructure

 Amazon web services ផ្តល់​​នូវ​សុវត្ថិភាព​ពេញ​លេញ​និង​ភាព​ឯក​ជន​ដល់​អាជីវកម្ម​របស់​អតិថិជន​។ពួក​គេ​បង្កើត​សេវាកម្​ស្រប​តាម​ស្តង់ដារ​សុវត្ថិភាព​ដោយ​ផ្តល់​នូវ​លក្ខណៈ​ពិសេស​ក្នុង​ការ​ប្ដូរ​តាម​បំណង​​ទាំង​ស្រុង​ដល់​អតិថិជន​ដើម្បី​ការពារ​កម្មវិធី​របស់​ពួកគេ​។

៥. Experience One Can Bank Upon

ការ​ដាក់​អាជីវកម្ម​​​របស់អ្នក​នៅ​លើ​  Amazon Cloud អនុញ្ញាត​ឱ្យ​អតិថិជន​ទទួល​បាន​អានុភាព​លើ​បទពិសោធន៍​ជាង​ 15 ឆ្នាំ​របស់​​ Amazon ក្នុង​ការ​ផ្តល់​ហេដ្ឋា​រចនា​សម្ព័ន្ធធំ​ ៗ​ ដល់​អាជីវកម្ម​លើ​ពិភពលោក​។​

អត្ថបទ​ សេដ្ឋា​
Cost Effective Quality Infrastructur
Flexibility To Choose And Build
Flexibility To Choose And Build

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...