Skip to main content

បច្ចុប្បន្ន​ហ្វេស​ប៊ុក​មាន​អ្នក​ប្រើ​ប្រាស់​ 2 ពាន់​លាន​នាក់​ហើយជា​​ប្រ​ចាំខែ​ ...

លោក​ Chris Cox ប្រធាន​ផ្នែក​ផលិតកម្ម​ Facebook បាន​ប្រាប់​អំពី​ក្រុម​ហ៊ុន​របស់​លោក​ថា​ យើង​កំពុង​ទទួល​បាន​ទំហំ​មួយ​ដែល​វា​ពិត​ជា​មាន​តម្លៃ​ពិត​ប្រាកដ​ក្នុង​ការ​មើល​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្លាយ​ជា​កម្លាំង​វិជ្ជមាន​បំផុត​សម្រាប់​ការ​ធ្វើ​ការងារ​ល្អ​។​ ដប់​បី​ឆ្នាំ​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​និង​តិច​ជាង​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​មាន​ អ្នក​ប្រើ​ប្រាស់​  1 ពាន់លាន, ហ្វេស​ប៊ុក​ឥឡូវ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​ចំនួន​ 2 ពាន់​លាន​នាក់​ហើយ​។

ចំនួន​ពីរ​ពាន់​លាន​ធ្វើ​ឱ្យ​ហ្វេស​ប៊ុក​ក្លាយ​ជា​កម្មវិធី​សង្គម​ធំ​ជាង​គេ​ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ចូល​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​កម្មវិធី​ផ្សេងទៀត​ដូចជា​  YouTube 1,5 ពាន់លាន WeChat 889 លាន​នាក់ Twitter 328 លាន​នាក់​និង Snapchat មាន​ចំនួន​ 255 លាន​នាក់​។
ក្រៅ​ពី YouTube មាន​តែ​កម្មវិធី​ផ្សេង​ទៀត​របស់​ Facebook តែ​ប៉ុណ្ណោះ​ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ជាង​ 1 ពាន់​លាន​នាក់​ រាប់​បញ្ចូល​ទាំង​កម្មវិធី WhatsApp និង​ Facebook Messenger ដែល​មាន​ចំនួន​ 1,2 ពាន់​លាន​ដុល្លារ​។ Instagram ឆាប់ៗ​នេះ​នឹង​អាច​ចូល​ក្នុង​ចំណោម​នោះ​ដែរ​ហើយ​ ដែល​បច្ចប្បន្ន​វា​មាន​ចំនួន​ជាង 700 លាន​នាក់​។

ការ​រីក​ចម្រើន​របស់​ហ្វេសប៊ុក​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ ក្រុម​ហ៊ុន​បាន​បង្កើន​ប្រសិទ្ធភាព​ឥត​ឈប់​ឈរ​នូវ​កម្មវិធី​របស់​ខ្លួន​សម្រាប់​ស្មាត​ហ្វូន​ Android ដែល​មាន​តំលៃ​ថោក​និង​ការ​ត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណែត​ដែល​ខ្សោយ​​។ មាន​អ្នក​ប្រើ​ប្រាស់​ចំនួន​ 746 លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​និង​តំបន់​សេស​សល់​នៅ​លើ​ពិភព​លោក​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​សរុប​ 1 ពាន់​លាន​នាក់​។​ ទន្ទឹម​នឹង​នេះ​ដែរ​វា​មាន​ត្រឹម​តែ​ 41 លាន​នាក់​ប៉ុណ្ណោះ​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា​។​

 ដក​ស្រង់​ពី Techcrunch អត្ថបទ សេដ្ឋា

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...