Skip to main content

Tips ទាំង 6 ដែល​អាច​ជួយ​អ្នក​ផ្តោត​អារម្មណ៍​បាន​ល្អ​ ពេល​ធ្វើ​ការ​ពី​ផ្ទះ​

រឿង​មួយ​ដែល​ ពិបាក​បំផុត​ក្នុង​នាម​ជា​ Freelancer គឺ​ការ​ផ្តោត​អារម្មណ៍​លើ​ការងារ​។​ ពេល​ដែល​អ្នក​ធ្វើការ​នៅ​ផ្ទះ​ Office របស់​អ្នក​អាច​នៅ​គ្រប់​ទី​កន្លែង​  ហើយ​​របស់​រំខាន​អារម្មណ៍​ជុំវិញ​ខ្លួន​។​ វា​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្តោត​អារម្មណ៍​ការងារ​។​

 ខាង​ក្រោម​គឺជា​ Tips ដែល​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​សន្សំ​ពេលវេលា​ និង​មាន​ប្រសិទ្ធ​ភាព​៖

១. ធ្វើការ​ក្នុង​ម៉ោង​ដែល​មាន​ប្រសិទ្ធភាព​ការងារ​

វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​ធ្វើ​ការងារ​ពី​ផ្ទះ ​ គឺ​ធ្វើការ​ក្នុង​ម៉ោង​ដែលមាន​ប្រសិទ្ធភាព​ការងារ​។​ប្រសិន​បើ​អ្នក​អាច​គូស​ចំណាំ​ម៉ោង ​ ដែល​អ្នក​អាច​បញ្ចប់​ការងារ​បាន​លឿន​ហើយ​មាន​ប្រសិទ្ធភាព ​ដូច្នេះ​អ្នក​អាច​ធ្វើការ​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លី ​ ហើយ​វា​នឹង​ងាយស្រួល​ក្នុង​ការ​ផ្តោត​អារម្មណ៍​។​

ចូរ​ផ្តោត​សំខាន់​លើ​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ នោះ​អ្នក​នឹង​អាច​ដឹង​ពី​ម៉ោង​ដែល​មាន​ប្រសិទ្ធភាព​ដល់​ការងារ​អ្នក​។​

២. តុបតែង​រៀបចំ​កន្លែង​ដែល​អ្នក​ធ្វើការ​

ការ​តុបតែង​រៀបចំ​កន្លែង​ដែល​អ្នក​ធ្វើការ​ គឺ​ពាក់ព័ន្ធ​នឹង​ភាព​រំខាន​។ វា​កើត​មាន​ច្រើន​ណាស់​នៅពេល​ដែល​អ្នក​មិន​អាច​ផ្តោត​ចិត្តកាយ​ទៅលើ​ការងារ​របស់​អ្នក​ ដោយ​សារ​តែ​កន្លែង​ដែល​អ្នក​ធ្វើការ​។​

អ្នក​គួរ​រៀបចំ​កន្លែង​ធ្វើការ​របស់​អ្នក​អោយ​ដាច់​ចេញ​ពី​កន្លែង​មើល​ទូរទស្សន៍ កន្លែង​ទទួល​ភ្ញៀវ ​ដើម្បី​អោយ​ពេល​ដែល​អ្នក​ចូល​ទៅ​ គឺ​មាន​អារម្មណ៍​ចង់​ធ្វើការ​តែម្តង​។​

៣. ប្រសិនបើចាំបាច់អ្នកត្រូវឈប់សំរាកខ្លះ (Take Break)

គំនិត​ដែល​អោយ​ឈប់​សំរាក​ខ្លះ​ នៅពេល​ដែល​អ្នក​ធ្វើការ​មក​ពី​ផ្ទះ​ដូចជា​ចំលែក ​ ប៉ុន្តែ​វា​ពិតជា​ជួយ​។​ ជំនួស​អោយ​ការ​ធ្វើ​ការងារ​រហូត​ជាប់​ ដោយ​មិនបាន​ឈប់​ ចូរ​ឈប់​សំរាក​ដើម្បី​កុំអោយ​រំខាន​ដល់​សតិអារម្មណ៍​។​

ការ​ឈប់​សំរាក​របស់​អ្នក​ គឺ​ចាំបាច់​ត្រូវ​ជា​ការ​ឈប់សំរាក​មួយ​ដែល​ត្រឹមត្រូវ​ដូចជា​ ដើរ​លំហែ​ ផ្ចង់​ស្មារតី​។​ ពេល​ដែល​អ្នក​ចង់​ញាុំ​អាហារ​ត្រូវ​ញាុំ​នៅ​ផ្ទះបាយ​ ដោយ​ចេញ​អោយ​ឆ្ងាយ​ពី​កៅអី​ការងារ​របស់​អ្នក​។ ​

៤. តាមដានពេលវេលា

តើ​អ្នក​ដឹងថា​អ្នក​ប្រើប្រាស់​ពេលវេលា​យ៉ាង​ដូចម្តេច​?​ ពេល​ដែល​អ្នក​ធ្វើការងារ​នៅ​ផ្ទះ​ អ្នក​ពិបាក​បែង​ចែក​ថា​ ពេលណា​ជា​ពេល​អ្នក​ធ្វើ​ការងារ​ និង​ពេល​ណា​ជា​ពេល​ដែល​មិនមាន​ប្រសិទ្ធភាព​។​ អ្វី​ដែល​ធ្វើ​ល្អ​បំផុត​ គឺ​តាមដាន​ពេលវេលា​របស់​អ្នក​ក្នុង​រយៈពេល​ ១ សប្តាហ៍​។​
អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Tool មួយ​ចំនួន​ ដូចជា​ RescueTime, Pomodoro Technique ដើម្បី​ជួយ​អ្នក​អោយ​តាមដាន​ពេលវេលា​ និង​ជួយ​ក្នុង​ការ​ផ្តោតអារម្មណ៍​បាន​ល្អ​ក្នុង​រយៈពេល​មួយ​។​

៥. ស្លៀកពាក់ខោអាវធ្វើការ

វា​ជា​ការពិត​ អ្នក​នឹង​ស្លៀក​សំលៀក​បំពាក់​សាមញ្ញ​ នៅពេល​អ្នក​នៅ​ផ្ទះ​។​ ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​ស្លៀកពាក់​បែប​នេះ​ជួយ​អោយ​អ្នក​ស្រួល​ក្នុងការ​ធ្វើ​ការងារ​នោះ​ទេ​។​ ប្រសិនបើ​អ្នក​មិន​ស្លៀកពាក់​បាន​ត្រឹមត្រូវ​អ្នក​នឹង​ពិបាក​ក្នុង​ការ​ផ្តោត​អារម្មណ៍​ពេញ​មួយ​ថ្ងៃ​។​ វិធី​មួយ​ដែល​ល្អ​គឺ​ស្លៀកពាក់​ដូច​ថ្ងៃ​ធ្វើការ​ដែរ​  ដើម្បី​ច្បាស់​ថា​អ្នក​អាច​ប្តូរ​ពី​អារម្មណ៍​ងងុយ​គេង​ ទៅ​ជា​អារម្មណ៍​ធ្វើ​ការងារ​វិញ​។ ​ពេលខ្លះ​ការ​ផ្លាស់ប្តូរ​វា​មាន​សារសំខាន់​ក្នុងការ​ធ្វើ​ការងារ​របស់​អ្នក​ពេញ​មួយថ្ងៃ​។​

៦. កំណត់ពេលអោយបានច្បាស់លើការងារសំខាន់

វា​ពិបាក​ណាស់​ក្នុង​ការ​ផ្តោត​អារម្មណ៍​  ប្រសិន​បើ​មាន​សំលេង​រំខាន​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​ Email និង​ Social media។ ដើម្បី​ជៀសវាង​ពី​បញ្ហា​ទាំងអស់​នេះ​ អ្នក​ត្រូវ​ដាក់​ម៉ោង​ដើម្បី​ឆែក​មើល​ Email ម៉ោង​ដែល​ត្រូវ​លេង​ Facebook។ លើស​ពីនេះ​ទៅ​ទៀត ​ អ្នក​មិន​ត្រឹម​តែ​អាច​ដាក់​ម៉ោង​ប៉ុណ្ណោះ​ទេ​ អ្នក​អាច​កំណត់​ចំនួន​រយៈពេល​ដែល​អ្នក​ត្រូវ​ចំណាយ​លើ​វា​បាន​។​ ឧទាហរណ៍​ អ្នក​អាច​ឆែក​មើល​ Email ១ម៉ោង​នៅ​ពេលព្រឹក​ ១៥នាទី​នៅពេល​ថ្ងៃ​ និង​១ម៉ោង​ទៀត​នៅពេល​ល្ងាច​។​ ហើយ​វា​ដូចគ្នា​ដែរ​ ចំពោះ​ការលេង​ Facebook ឫក៏​ Twitter ។​

ដក​ស្រង់​ពី​ Entrepreneur

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...