Skip to main content

ចំនុច​អស្ចារ្យ​​បំផុត​ចំនួន​ 13 ដែល​​ iPhone របស់​អ្នក​នឹង​ផ្លាស់​ប្តូរ​បន្ទាប់​ពី​អ្នក​បាន​ដំឡើង​កំណែ​សាក​ល្បង​ថ្មី​នៃ​ប្រព័ន្ធ​ iOS

ការ​ធ្វើ​ការ​ Update ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Apple ទៅ​លើ​ទូរស័ព្ទ​ iPhone នឹង​មក​ដល់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​អ្នក​ផ្សង​ព្រេង​កាប់​ដាវ ​អ្នក​អាច​សាក​ល្បង​កម្មវិធី​ដែល​នឹង​ត្រូវ​បំពាក់​នៅ​លើ​ទូរស័ព្ទ​ iPhone នា​ពេល​ឥឡូវ​នេះ​បាន​។ Apple បាន​បើក​ដំណើរ​ការ​ Beta សម្រាប់​ iOS 11 ទៅ​មនុស្ស​គ្រប់គ្នា​, មិនមែន​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ផ្នែក Software ​ទេ​នៅ​ថ្ងៃ​ចន្ទ​។ ដើម្បី​ចាប់​ផ្តើម​ជាមួយ​ iOS​ 11 អ្នក​អាច​ចុះ​ឈ្មោះ​នៅ​ទី​នេះ​ប្រសិន​បើ​អ្នក​សំរេច​ចិត្ត​ចង់​ឃើញ​ភាព​ផ្លាស់​ប្តូរ​នេះ​ អ្នក​នឹងឃើញ​ពី​ចំនុចល្អ​ថ្មីៗ​ ជា​ច្រើន​ ចំពោះ​របៀប​ដែល​អ្នក​ប្រើ​ទូរស័ព្ទ ​iPhone របស់​អ្នក​។​
ខាង​ក្រោម​នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត​ចំនួន​ 13​៖​
១. Control Center ដែល​បាន​រចនា​ឡើង​វិញ​អនុញ្ញាត​ឱ្យ​អ្នក​អូស​ឡើង​ដើម្បី​រក​ការ​កំណត់​ដែល​អ្នក​ប្រើ​ញឹក​ញាប់​បំផុត​ ហើយ​ឥឡូវ​នេះ​វា​អាច​អោយ​អ្នក​ប្តូរ​តាម​បំណង​​ 

២. Apple បាន​ផ្លាស់​ប្តូរ​លំហូរ​នៃ​រូប​ថត​អេក្រង់​ហើយ​ឥឡូវ​នេះ​អ្នក​អាច​បង្កើត​វីដេអូ​ថត​អេក្រង់​បាន​ផង​ដែរ​។​ រូបថត​អេក្រង់​នេះ​ស្ថិត​នៅ​ជ្រុង​ខាង​ក្រោម​ហើយ អ្នក អាច ចុច​លើ​វា​មុន​ពេល​ចែក​រំលែក​លើ​បណ្តាញ​សង្គម
​៣. មាន​ការ​វិវឌ្ឍន៍​ច្រើន​នៃ ​ Siri នៅ​ក្នុង​កំណែ​ចុង​ក្រោយ​បំផុត​នៃ​ប្រព័ន្​ធ iOS ប៉ុន្តែ​អ្នក​នឹង​កត់​សំគាល់​ខុស​ពី​មុន​ថា​សំលេង​របស់​វា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ភាព​ប្រាកដ​និយម​ជាង​មុន​


៤.  ឥឡូវ​អ្នក​អាច​ឱ្យ Siri បក​ប្រែ​ទៅ​ជា​ភាសា​ចិន​ អេស្ប៉ាញ បារាំង អាឡឺម៉ង់​ ឬ​អ៊ីតាលី​បាន​ផង​ដែរ

​៥. Apple បាន​បន្ថែម​កំរង​រូបថត​ថ្មី​ជា​ច្រើន​ដើម្បី​ផ្តល់​នូវ Style ​រូបភាព​របស់​អ្នក​បន្ថែម​ទៀត​

 ៦. Notification របស់​អ្នក​ឥឡូវ​នេះ​ដូច​នឹង​អេក្រង់​ចាក់​សោ​របស់​អ្នក​ដែរ​

 ៧. Apple បាន​រចនា​ឡើង​វិញ​នូវ​  App Store ដើម្បី​ឱ្យ​វា​ក្លាយ​ជា​កម្មវិធី​មួយ​ ដែល​អ្នក​ចង់ចូល​ទៅ​​រក​មើល​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​កម្មវិធី​។​

 ៨. ទី​បំផុត​ក្រុមហ៊ុន​ Apple មាន​ប្រព័ន្ធ​ឯកសារ​ហើយ​នៅ​លើ​ iPhone និង iPad ។ វា​ត្រូវ​បាន​គេ​ហៅ​ថា​ File ហើយ​វា​ជា​កម្មវិធី​មួយ​របស់​ Apple ដែល​អ្នក​នឹង​មិន​ចង់​លាក់​វា​ចោល​ទេ​

 ៩. ឥឡូវ​នេះ​ Apple Music គឺជា​បណ្តាញ​សង្គម​ដែល​មាន​ប្រវត្តិ​អ្នក​ប្រើប្រាស់​និង​សមត្ថភាព​ចែក​រំលែក​និង​សហការ​គ្នា​នៅ​លើ​បញ្ជី​ចាក់​  - ឥឡូវ​អ្នក​អាច​តាម​ដាន​មិត្តភក្តិ​របស់​អ្នក​នៅ​លើ​បណ្តាញ​បាន​

 ១០. មាន​របៀប​ថ្មី​ដែល​ការពារ​អ្នក​ពី​ការ​ផ្ញើរ​សារ​ឬ​សម្លឹង​មើល​ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​អ្នក​កំពុង​បើកបរ​​

 ១១. អ្នក​អាច​សម្អាត​ឧបករណ៍​ផ្ទុក​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹង​លក្ខណៈ​ពិសេស​នៃ​ការ​បង្កើន​សមត្ថភាព​ផ្ទុក​ថ្មី​។​ ​វា​ស្ថិត​នៅ​ Settings > General > iPhone Storage

 ១២. មិន​ចាំ​បាច់​សួរ​រក​តើ​ពាក្យ​សម្ងាត់​វ៉ាយ​ហ្វាយ​ជា​អ្វី​នោះ​ទេ​ - ឥឡូវ​នេះ​អ្នក​អាច​ចែក​រំលែក​ជាមួយ​មិត្ត​អ្នក​យ៉ាង​ងាយ​ស្រួល​

 ១៣. ឥឡូវ​នេះ​ក្តារ​ចុច​ដៃ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទូរស័ព្ទ iPhone ។ ដើម្បី​ប្រើ​វា​បាន​សូម​សង្កត់​លើ​រូប​តំណាង​ស្នាម​ញញឹម​ដែល​ជា​ធម្មតា​បើក​ក្តារ​ចុច​ ស្នាម​ញញឹម​បង្ហាញ​អារម្មណ៍

 ដក​ស្រង់​ពី Business Insider អត្ថបទ សេដ្ឋា

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...