Skip to main content

ជំនាញ​ទាំង​ 10​ ដែល​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ក្នុង​ពេល​អនាគត​

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​ជំនាញ​ចំនួន​ 10​ ដែល​ទាមទារ​នៅ​ក្នុង​កន្លែង​ធ្វើ​ការ​នា​ពេល​អនាគត​៖

១០.  Java Development

ប្រសិន​បើ​អ្នក​អាច​បង្កើត​កូដ​ java អ្នក​នឹង​ត្រូវ​ការ​យ៉ាង​ខ្លាំង​នា​ថ្ងៃ​អនាគត​។​ អ្នក​អភិវឌ្ឍន៍​ Java ត្រូវ​បាន​ជួល​សម្រាប់​ការ​សរសេរ​កូដ​នៅ​ក្នុង​ Game កម្មវិធី Software និង​កម្មវិធី​កុំព្យូទ័រ​។​ ពួក​គេ​ត្រូវ​បាន​ជឿ​ថា​នឹង​រក​បាន​ប្រហែល​ 72.000 ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

៩. SEO/SEM Marketing

​Search engine optimization (SEO) and Search engine marketing (SEM) គឺ​ស្ថិត​នៅ​ក្នុង​តម្រូវ​ការ​ខ្ពស់​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អាជីវកម្ម​និង​​ទីផ្សារលើ​អ៊ីនធឺណិត​​។មនុស្ស​ភាគ​ច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេះ​​ជំនាញ​នេះ​ដោយ​សារ​តែ​ភាព​ងាយ​ស្រួល​នៃ​បច្ចេកវិទ្យា​និង​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ដោះ​ស្រាយ​លើ​អ៊ីនធឺណិត​។​ Google ផ្តល់​ជូន​នូវ​មគ្គុទេស​ក៍​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ចាប់​ផ្តើម​ដំបូង​ដើម្បី​យល់​និង​អនុវត្ត​ SEO យ៉ាង​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​អាជីវកម្ម​។​

៨. Mobile Development

កម្មវិធី​កំពុងចាប់​ផ្តើម​​បើក​ផ្លូវ​ពួក​វា​ដល់​គ្រប់អាជីវកម្មទាំង​អស់​។​ កម្មវិធី​ទូរស័ព្ទ​គឺជា​ការ​កោត​សរសើរ​ដ៏​អស្ចារ្យ​ចំពោះ​ការ​បង្កើត​ថ្មី​។​ អាជីវកម្ម​ជា​ច្រើន​រួម​ទាំង​ធនាគារ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ភាពងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​។​ ដោយ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ គម្រោង​ទាក់ទង​នឹង​ទូរស័ព្ទ​និង​ផ្តល់​នូវ​គុណភាព​ខ្ពស់​នៅ​ក្នុង​បច្ចេកវិទ្យា​ អ្នក​អាច​ទទួល​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​និង​ល្បី​ល្បាញ​បាន​។

៧. Negotiation and Persuasion 

ដូច​ដែល​បាន​ចង្អុល​បង្ហាញ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​សេវា​ហិរញ្ញវត្ថុ​ជា​ពិសេស​ក្នុង​ការ​ស្តាប់​និង​ការ​ប្រាស្រ័យ​ទាក់​ទង​ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រីក​ចម្រើន​នៃ​អាជីព​របស់​អ្នក​។​ ឥឡូវ​នេះ​អាជីវកម្ម​ចូល​ចិត្ត​និយោជិក​ដែល​មាន​ជំនាញ​បញ្ចុះ​បញ្ចូល​ហើយ​អាច​ចរចារ​ជាមួយ​អតិថិជន​បាន​ងាយ​ស្រួល​លើ​បញ្ហា​ផ្សេងៗ​។​

៦. Web Architecture and Development framework

ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ជំនាញ​នេះ​នឹង​ជួយ​ដល់​អាជីវកម្ម​ទូទៅ​ក្នុង​ការ​រក្សា​ខ្លួន​អោយ​ទាន់​សម័យ​ទំនើប​នៃ​បច្ចេកវិទ្យា​និង​ការ​យល់​ដឹង​ពី​តម្រូវការ​របស់​អតិថិជន​។​

៥. Data Analysis and Presentation

ការ​យល់​ដឹង​ពី​ទិន្នន័យ​និង​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​គឺជា​ភារកិច្ច​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​ដែល​ជា​មូល​ហេតុ​ធ្វើ​អោយ​អ្នក​ជំនាញខាង​​ទិន្នន័យ​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ ៗ​ ។​

៤. Network and Information Security

ជាមួយ​​នឹង​ការ​ចោទ​ប្រកាន់​ថ្មីៗ​អំពី​ប្រព័ន្ធ​សន្តិសុខ​របស់​ក្រុមហ៊ុន​ល្បី​ៗ​ ដូចជា​ ​Yahoo Skype និង​អ៊ីមែល​របស់​ហ៊ីល​ឡា​រី​គ្លីន​តុន​ ការការពារ​និង​​ធានា​ព័ត៌មាន​ព្រម​ទាំង​​ទិន្នន័យ​របស់​ក្រុមហ៊ុន​គឺជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​កំពូល​បំផុត​នៅ​ពេល​នេះ​។​

៣. Middleware and Integration Software Skills

បញ្ហា​ជាមួយ​ការ​ធ្វើ ​Integration ជារឿយៗ​កើត​ឡើង​នៅពេល​កម្មវិធី​ចាស់ៗ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​បច្ចេកវិទ្យា​ថ្មី​។​ ដើម្បី​ជម្នះ​បញ្ហា​ទាំងនេះ​បុគ្គល​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ផ្នែក​ទាំងអស់​ដែល​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ប្រព័ន្ធ​។​

២. User Interface Design

អ្នក​រចនា​ត្រូវ​យល់​ដឹង​អំពី​អតិថិជន​ ដូច្នេះ​គួរ​ចំណាយ​ពេល​មើល​វិបសាយ​ឬ​កម្មវិធី​របស់​អតិថិជន​ខ្លះ​។​ ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​កាន់​តែ​ខ្លាំង​សម្រាប់​ពួក​គេ​ ដោយ​ការ​រចនា​កាន់​តែ​ទាក់​ទាញ​និង​ងាយ​ស្រួល​ប្រើ​ប្រាស់​។

១. Cloud and distributed computing skills

បុគ្គល​ដែល​មាន​ជំនាញនេះ​អាច​រក​ចំណូល​រហូត​ដល់​ 92,000 ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ វា​ជា​ជំនាញ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​កំណត់​អាជីព​របស់​អ្នក​ប្រសិន​បើអ្នក​ចាប់​អារម្មណ៍​​ជាមួយ​បច្ចេកវិទ្យា​។


ដក​ស្រង់​ពី​ bornrealist អត្ថបទ​ សេដ្ឋា​ ​​

 

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...