Skip to main content

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​
  • តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​?
  • តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​?
  • តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?
 ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​

១.  តើ​ Instant Articles ជា​អ្វី​?

Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​
Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទទួល​បាន​យ៉ាង​ប្រសើរ​៖​
  • Instant Articles ទទួល​បាន​ការ​ចុច​ជាង​ ២០%លើស​អត្ថបទ​ធម្មតា​
  • នៅ​ពេល​នរណា​ម្នាក់​ចុច​លើ​ Instant Article អ្នក​ដែល​មិន​បោះ​បង់​ចោល​ការ​មើល​អត្ថបទ​មាន​ជាង​ ៧០%​
  • ពួក​វា​ត្រូវ​បាន ​Shared ជាង​ ៣០%លើ​អត្ថបទ​ធម្មតា​
  • មនុស្ស​ដែល​មាន​ Connection យឺត​មើល​អត្ថបទ​ Instant Articles ជាង​២០% ទៅ​ ៤០% ជាង​អត្ថបទ​ធម្មតា​

២. តើ​យើង​បង្កើត​ Instant Articles យ៉ាង​ដូចម្តេច​?

ជំហាន​ទី​១​ ៖ Sign Up

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ​ គឺ​ត្រូវ​ចូលរួម​តាម​រយៈ​ការ​ Sign Up ក្នុង​កម្មវិធី​នេះ​សិន​ (http://instantarticles.fb.com/) ត្រូវ​ចាំ​អ្នក​ថា​អ្នក​អាច​បោះ​ពុម្ព​អត្ថបទ​ លុះ​ត្រា​តែ​អ្នក​មាន​សិទ្ធ​ជា​ Admin និង​ Editor របស់​ Page​

ជំហាន​ទី​២ ៖ ជ្រើស​រើស​ Facebook Page របស់​អ្នក​

បន្ទាប់​ពី​ Sign Up អ្នក​ត្រូវ​ជ្រើស​រើស​ Page ដែល​អ្នក​ចង់​ភ្ជាប់​ទៅ​ជាមួយ​ Instant Article​

ជំហាន​ទី​​ ៣ ៖ Claim URL របស់​អ្នក​

 បន្ទាប់​ពី​ជ្រើសរើស​ Page អ្នក​ត្រូវ​ផ្តល់​ URL ដែល​អ្នក​ចង់​ប្រើ​ដើម្បី​សរសេរ​អត្ថបទ​របស់​អ្នក​។​ URL មួយ​នេះ​ប្រើ​សំរាប់​ជា​ URL ក្នុង​ Posts របស់​អ្នក​ទាំងអស់​ (ឧទាហរណ៍​៖​ blog.bufferapp.com)​

ដើម្បី​ Claim URL អោយ​បាន​អ្នក​ត្រូវ​បន្ថែម​ meta tag របស់​ Page ដែល​អ្នក​ជ្រើស​រើស​ទៅ​ក្នុង​ HTML <head> tag ហើយ​ដាក់​ URL នៅ​ក្នុង​នេះ​ដូច​រូបភាព​ខាង​ក្រោម​៖​

ជំហាន​ទី​ ៤ ៖ បង្កើត​អត្ថបទ​

 ក្រុមហ៊ុន ​Facebook បាន​រក​ឃើញ​ថា​ អ្នក​សរសេរ​អត្ថបទ​ចង់​ Publish អត្ថបទ​របស់​ពួក​គេ​ ដោយ​ប្រើ​ប្រាស់​ Tool តែ​មួយ​ទៅ​លើ​ Web ឫ​ក៏​ App របស់​ទូរស័ព្ទ ​និង​កន្លែង​ផ្សេង​ទៀត​។​

អ្នក​អាច​ Sync អត្ថបទ​ក្នុង​ Blog របស់​អ្នក​ជាមួយ​នឹង​ Instant Article តាម​រយៈ​ Publishing tools របស់​ Facebook, RSS feed ឫ​ក៏​ប្រើប្រាស់​ API។

ជំហាន​ទី​ ៥​៖ Customize Styling

 Facebook ផ្តល់​អោយ​អ្នក​និពន្ធ​ជ្រើស​រើស​ Style ទៅ​តាម​តំរូវ​ការ​ ឫ​ក៏​ Customized បាន​នៅ​ក្នុង​ពេល​ Setup។ អ្នក​អាច​ដាក់​ផ្លាក​សញ្ញា​ហើយ​ជ្រើសរើស​ Font សំរាប់​ប្រើ​គ្រប់​អត្ថបទ​របស់​អ្នក​។​

ជំហាន​ទី​ ៦​៖​ ដាក់​ទៅ​ Facebook ដើម្បី​ Review

បន្ទាប់​ពី​បញ្ចប់​ជំហាន​ខាង​លើ​ អ្នក​ត្រូវ​ Submit អត្ថបទ​របស់​អ្នក​ទៅ​​ Facebook ដើម្បី​ Review អោយ​ប្រាកដ​ថា​អត្ថបទ​ដែល​អ្នក​បាន​រៀបចំ​ គឺ​​ត្រូវ​ទៅ​តាម​ក្បួន​។​

៣. របស់​ទាំង​ ៥​ ដែល​អ្នក​ត្រូវ​ដឹង​ពី​ Instant Articles

  • អ្នក​អាច​ Monetize Instant Articles បាន​
  • ការ​បង្កើត​ Instant Article មិន​មាន​ន័យ​ថា​បង្កើត​ Post ក្នុង​ Page របស់​អ្នក​ឡើយ​
  • ល្បឿន​ក្នុង​ការ​បង្ហាញ​ Instant Article អាច​បង្កើន​ចំនួន​អ្នក​អាន​
  • អ្នក​គឺជា​អ្នក​គ្រប់គ្រង​ ថា​តើ​ Post ណា​ដែល​អ្នក​ចង់​បោះពុម្ព​
  • អ្នក​អាច​បង្កើត ​Email Sign Up ក្នុង​អត្ថបទ​សំរាប់​អ្នក​អាន​របស់​អ្នក​
 ដក​ស្រង់​ពី ​Blog - BufferApp.COM

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...