Skip to main content

ក្រុម​ហ៊ុន​ Apple កំពុង​កែ​ច្នៃ​ AI Chip សំរាប់​បដិវត្ដន៍​ iPhone ជំនាន់​ក្រោយ​

ក្រុម​ហ៊ុន​ Apple ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តែ​ធ្វើការ​កែច្នៃ​ Chip ថ្មី ​ ដែល​​ត្រូវ​បាន​គេ​ហៅ​ថា​ Apple Neural Engine វា​នឹង​ផ្តល់​​​សម្ថភាព​​ដ៏​​អស្ចារ្យ​សំបើម​លើ​ផ្នែក​ AI Processing សំរាប់​ការ​កែច្នៃ​ iPhone ជំនាន់​ថ្មី​។​

Artificial Intelligence បាន​ក្លាយ​ទៅ​ជា​បច្ចេកវិទ្យា​មួយ​សំរាប់​ស្តង់ដា​នៃ​  Smartphones នា​ពេល​បច្ចុប្បន្ន ​ ដូច​អ្នក​បាន​ឃើញ​ស្រាប់​នៅ​ក្នុង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​ ដូចជា​ Siri Amazon Alexa និង​ Google Assistant ដែល​សុទ្ធ​សឹង​តែ​បំពាក់​នូវ​បច្ចេកវិទ្យា​ AI

បើ​ទោះ​ជា​យើង​បាន​ឃើញ​ហើយ​ក៏​ដោយ​ពី​សមត្ថភាព​ AI របស់​ទូរស័ព្ទ​ Smartphone ប៉ុន្តែ​វា​អាច​មាន​ការ​ផ្លាស់​ប្តូរ​កាន់​តែ​ខ្លាំង​ទៀត​នៅ​ក្នុង​ការ​ចេញ​នូវ​ជំនាន់​ក្រោយ​របស់​  iPhone ដោយ​ Apple កំពុង​តែ​ផលិត​​ Chip ថ្មី​របស់​ពួក​គេ​មាន​ឈ្មោះ​ថា​ Apple Neural Engine។ Chip ថ្មី​នេះ​នឹង​នាំ​មក​នូវ​សមត្ថភាព​ AI Processing ដ៏​អស្ចារ្យ​សំរាប់​យើង​ទាំងអស់​គ្នា​។​

សមត្ថភាព​របស់​ AI ដែល​ប្រើ​នៅ​លើ​ទូរស័ព្ទ​នៅ​មាន​កំរិត​នៅ​ឡើយ​ ដោយ​សារ​ Hardware។ នាពេល​បច្ចុប្បន្ន​ សមត្ថភាព​របស់​ AI Software គឺ​ពឹង​ផ្អែក​លើ​ Computer Server ដូច្នេះ​ដើម្បី​អោយ​សមត្ថភាព​របស់​វា​ខ្លាំង​ គឺ​ដាច់​ខាត​ត្រូវ​ដំឡើង​សមត្ថភាព​របស់​  Hardware ដែរ​។​

Processor ប្រភេទ​ថ្មី​នេះ​នឹង​ជួយ​ដល់​សមត្ថភាព​ Machine Learning របស់​ទូរស័ព្ទ ​ ដែល​នឹង​អនុញ្ញាត​អោយ​ Developers បង្កើត​នូវ​ Software សំរាប់​បញ្ហា​ស្មុគស្មាញ​កាន់តែ​ច្រើន​ទៀត​។​

មាន​ន័យ​ថា​  ទូរស័ព្ទ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​កាន់​តែ​ខ្លាំង​។​  វា​នឹង​អាច​ផ្តល់​ជា​សញ្ញា​នៅ​ពេល​មាន​ការ​ប្រែប្រួល​សុខភាព​របស់​យើង​ ក៏​ដូចជា​ផ្តល់​ការ​ Update សំរាប់​អ្នក​ដែល​កើត​ជំងី​វង្វេង​ ជំងឺ​ទឹកនោម​ផ្អែម​ និង​ ជំងឺ​ផ្សេងៗ​ទៀត​។​

ដក​ស្រង់​ពី​ Artificial Intelligence in Business 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...