Skip to main content

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​

តើ​អ្វី​ដែល​ខុស​គ្នា​?​

សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​

ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​

Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្នក​ប្រើប្រាស់​ដូចគ្នា​ ដែល​ប្រើ​ដូចជា​ ការ​ចុះ​តំលៃ​ពេល​ទិញ​ទំនេញ​នៅ​ផ្សារទំនើប​ បញ្ចុះ​តំលៃ​បន្ទប់​សណ្ឋាគារ​ពេល​ដែល​អ្នក​ទៅ​ដំណើរ​កំសាន្ត​។ Visa និង​ Master Card សុទ្ធតែ​បាន​ចំណាត់​ថ្នាក់​លេខ​ ១​នៅ​សហរដ្ឋ​អាមេរិច​ក្នុង​កម្មវិធី​ Best Travel Credit Cards ដែល​សរ​បញ្ជាក់​អោយ​ឃើញ​ថា​កម្មវិធី​របស់​ពួកវា​ពិតជា​មាន​ការ​ប្រកួត​ប្រជែង​មែន​ទែន​។

ចុង​ក្រោយ​ Master Card និង​ Visa មាន​ភាព​ខុស​គ្នា​បន្តិច​ចំពោះ​ទំហំ​សាច់​ប្រាក់​។ Visa អាច​ទទួល​បាន​ ១០លាន នៃ​ Merchants និង​ ២.៣លាន ATM នៅ​ក្នុង​ទឹក​ដី​ និង​ប្រទេស​ជាង​ ២០០។ Master Card ក៏​ប្រហាក់​ប្រហែល​ដូចគ្នា​ដែរ​ក្នុង​ទឹកដី​ និង​ប្រទេស​ជាង​ ២១០។

តើវាយ៉ាងដូចម្តេចបើយើងរើសយកមួយ?

ទោះ​ជា​ផល​ប្រយោជន៍​ Credit Card គ្រប់​គ្រង​ដោយ​ Payment Network ប៉ុន្តែ​វា​អាស្រ័យ​លើ​អ្នក​ដែល​ចេញ​កាត​អោយ​ ជា​អ្នក​ជ្រើសរើស​អត្ថប្រយោជន៍​ មួយ​ណា​ទៅអោយ​អ្នក​ប្រើប្រាស់​។ ​ចំនែក​ឯ​រង្វាន់​ឫ​ក៏​អត្រា​ផ្សេងៗ​ក៏​អាស្រ័យ​លើ​អ្នក​ចេញ​កាត​ដូចគ្នា ​មិនមែន​ Payment Network នោះ​ទេ​។​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​កាត​គួរតែ​ផ្តោត​លើ​អត្ថប្រយោជន៍​ ចេញ​ពី​អ្នក​ចេញ​កាត​នីមួយៗ​វិញ​ ជាង​ការ​ជ្រើស​រើស​លើ​ Payment Network ។​

ដក​ស្រង់​ពី​ TIME.COM/MONEY

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...

​កំ​ពូល​មហា​វិទ្យា​ល័យ​ទាំង​១០

ថ្ងៃ​​មុន​​ Biz & Tech Talk បាន​​និយាយ​​ពី​​​កំពូល​​មហាវិទ្យាល័យ​​​ទាំង​​១០​ ផ្នែក​​ពត័​មានវិទ្យា​​។ ថ្ងៃ​​នេះ​​យើង​ខ្ញុំ​​នឹង​បង្ហាញ​ពី​ ​មហាវិទ្យា​ល័យ​ដែល​មាន​ចំណាត់​​ថ្នាក់​​ខ្ព​ស់​ជាង​គេ​​ទាំង​១០ : ១ University of Oxford (ព្រះ​រាជា​ណា​ចក្រ​អង់​គ្លេស​) ២ California Institute of Technology (សហរដ្ឋ​អាមេរិក​) ៣ Stanford University (សហរដ្ឋ​អាមេរិក​) ៤ University of Cambridge​ (ព្រះ​រាជា​ណា​ចក្រ​អង់​គ្លេស​) ៥ Massachusetts Institute of Technology​ (សហរដ្ឋ​អាមេរិក​) ៦ Harvard University (សហរដ្ឋ​អាមេរិក​) ៧ Princeton University (សហរដ្ឋ​អាមេរិក​) ៨ Imperial College London  (ព្រះ​រាជា​ណា​ចក្រ​អង់​គ្លេស​) ៩ ETH Zurich - Swiss Federal Institute of Technology Zurich (ស្វីស​) ១០ University of California , Berkeley (សហរដ្ឋ​អាមេរិក​) ដក​ស្រង់​ចេញ​ពី​ The World University Ranking