Skip to main content

កន្លែង​ទាំង​ 10 នៅ​អឺរ៉ុប​អ្នក​គួរ​តែ​ទៅ​ទស្សនា​នៅ​ឆ្នាំ​ 2017 យោង​តាម​អ្នក​ជំនាញ​ទេសចរណ៍​នៅ​ Lonely Planet

Lonely Planet បាន​ចេញ​ផ្សាយ​នូវ​ចំណាត់​ថ្នាក់​ "ល្អ​បំផុត​នៅ​ក្នុង​ទ្វីប​អ៊ឺរ៉ុប​" នៃ​គោលដៅ​នៅ​អឺរ៉ុប​ទាំង​ 10 ដែល​អ្នក​ទាំង​អស់​គ្នា​​គួរ​តែ​មក​ទស្សនា​នៅ​ឆ្នាំ​ 2017​ ។​ បញ្ជី​ឈ្មោះ​នៃ​កន្លែង​ដែល​អ្នក​គួរ​តែ​ដាក់​ចូល​បញ្ជី​ដើរ​លេង​របស់​អ្នក​ ដែល​ចង​ក្រង​ដោយ​អ្នក​ជំនាញ​ធ្វើ​ដំណើរ​របស់​ Lonely Planet ។

អូស​ចុះ​ក្រោម​សម្រាប់កន្លែង​ទាំង​​ 10 ដែល​អ្នក​គួរ​តែ​មក​ទស្សនា​នៅ​ឆ្នាំ​នេះ​ដោយ​ឈរ​លំដាប់​ខ្ពស់​៖

១០. Le Havre​ ប្រទេស​បារាំង

កន្លែង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​ត្រូវ​ទៅ​ទស្សនា​នៅ​រដូវ​ក្តៅ​នេះ​គឺ​ទីក្រុង​ Le Havre ដែល​ឆ្នាំ​នេះ​ទីក្រុង​នឹង​ប្រារព្ធ​ខួប​លើក​ទី​  500 របស់​ខ្លួន​ជាមួយ​​នឹង​​ពិធី​បុណ្យ​តន្ត្រី​​ដែល​មាន​រយៈ​ពេល​ប្រាំ​ខែ​។​ ទីក្រុង​កំពង់​ផែ​នេះ​មាន​ស្ថាបត្យកម្ម​សម័យ​ទំនើប​ដ៏​​ទាក់​ទាញ​ និង​ជាមូលដ្ឋាន​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​កំសាន្ត​តំបន់​ដទៃ​ទៀត​នៃ​តំបន់​ Normandy ។​

៩. Paphos, Cyprus

ជាប់​ឈ្មោះ​ជា​រាជធានី​នៃ​វប្បធម៌​អឺរ៉ុប​សម្រាប់​ឆ្នាំ​ 2017។​ ហើយ​សំណង់​ជា​ច្រើន​ទៀត​ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បូជនីយ​ស្ថាន​ប្រវត្តិសាស្ត្រ​ រាប់​បញ្ចូល​ទាំង​តំបន់​ប្រាសាទ​មជ្ឈឹមបូព៌ា​សម័យ​បុរាណ​សម័យ​រ៉ូម៉ាំង​ និង​តំបន់​បេតិកភណ្ឌ​ពិភពលោក​យូណេស្កូ​ Kato Pafos។​

៨. Moldova

ប្រទេស​នេះ​មាន​កន្លែង​កប់​ភេសជ្ជៈ​សម្ងាត់​ និង​វត្ត​អារាម​តូចៗ​ដែល​នៅ​ឯកោ​ហើយ​ត្រូវ​បាន​គេ​មក​លេង​តិច​តួចណាស់​។​

៧. Northern Germany

តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ​សំបូរ​ដោយ​កន្លែង​ស្រា​បៀរ​ល្បី​ៗ​ជា​ច្រើន​ ដូច្នេះ​វា​ជា​កន្លែង​ដ៏​ប្រសើរ​សំរាប់​អ្នក​ចូលចិត្ត​ស្រាបៀរ​។ ក្រៅ​ពី​ស្ថាបត្យកម្ម​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ វា​ក៏​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ និង​ កោះ​តូច​ៗ​ជា​ច្រើន​ ។

៦. The Alentejo, Portugal

ព័រទុយហ្គាល់ ​ Alentejo ពោរ​ពេញ​ទៅ​ដោយ​សម្រស់​ធម្មជាតិ​ រួម​ទាំង​ចម្ការ​ទំពាំងបាយ​ជូរ​ភូមិបែប​មជ្ឈិម​សម័យ​​ប្រាសាទ​​និង​ឆ្នេរ​សមុទ្រ​ជា​ច្រើន​។​

៥. Leeds, UK

ទីក្រុង​លីដ​ ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ដែល​ជា​ទីក្រុង​និស្សិត​ដ៏​សំខាន់​មួយ​មាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ជីវិត​ពេល​រាត្រី​ដែល​ជា​គូ​ប្រជែង​របស់​ទីក្រុង​ឡុងដ៍​។​ វា​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​តំបន់​ជន​បទ​ Yorkshire ដ៏​ស្រស់​ស្អាត​។

៤. Northern Montenegro

មួយ​ក្នុង​ចំណោម​គោលដៅ​ជា​​ច្រើន​​នៅ​អឺរ៉ុប​ ភាគ​ខាង​ជើង​ប្រទេស​ម៉ុងតេ​ណេ​ហ្គ្រោ​មាន​ឆ្នេរ​សមុទ្រ​ Adriatic ដ៏​អស្ចារ្យ​ និង​ពោរ​ពេញ​ទៅ​ដោយ​ដំណើរ​ផ្សង​ព្រេង​ដែល​លំបាកៗ​។​

៣. Galicia, Spain

តំបន់​ជនបទ​ដ៏​ស្រស់​ស្អាត​របស់​ Galicia ប្រមូល​ផ្តុំ​ទៅ​ដោយ​ច្រាំង​ថ្ម​ចោទ​ជ្រៅ​, ភូមិ​នេសាទ​ដ៏​ស្រស់​ស្អាត​ និង​ឆ្នេរ​រាប់​រយ​។​ វា​ជា​តំបន់​មួយ​ក្នុង​ចំណោម​ទី​កន្លែង​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​អេស្ប៉ាញ​ហើយ​ល្បី​ល្បាញ​លើ​អាហារ​សមុទ្រ​។​

២. Gotland, Sweden

មាន​ទីតាំង​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ស៊ុយ​អែដ​នៃ​ទីក្រុងបុរាណ​ដ៏​ល្បី​ល្បាញ​បំផុត​​  Gotland សម្រាប់​ការ​ប្រារព្ធ​ពិធី​ midsummer របស់​ខ្លួន​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​។​ វា​មាន​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​ដែល​មាន​ព្រៃ​អាថ៌​កំបាំង​ ភូមិ​នេសាទ​ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្ងប់​ស្ងាត់​។​

១. Zagreb, Croatia

 Zagreb គឺ​ជា​គោល​ដៅ​ទី​ 1 របស់​អឺរ៉ុប​សម្រាប់​ឆ្នាំ​ 2017 តាម​រយៈ​ Lonely Planet ។ ខណៈ​ពេល​ដែល​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ត្រូវ​បាន​អូស​ទាញ​ទៅ​នឹង​ទឹក​សមុទ្រ​នៃ​ឆ្នេរ​ធំ​ទូលាយ​របស់​ប្រទេស​ក្រូអាត​ ទីក្រុង​នេះ​ក៏​ផ្តល់​នូវ​ការ​លាយ​បញ្ចូល​គ្នា​នៃ​ស្ថាបត្យកម្ម​កុម្មុយនិស្ត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​រវាង​អូទ្រីស​  - ហុងគ្រី។​ វា​ក៏សំបូរដោយ​​របស់​ហូប​​និង​ស្រាបៀរ​ផង​ដែរ​។​

 ដក​ស្រង់​ពី​ Business Insider UK អត្ថបទ សេដ្ឋា




Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...