Skip to main content

វិធី​ទាំង​ ៦ ដើម្បី​ក្លាយ​ជា​មហា​សេដ្ឋី​ពេល​កំពុង​ធ្វើ​ការ​ឱ្យ​គេ

អ្នក​នឹង​មិន​ក្លាយ​ជា​អ្នក​មាន​ទេ​បើ​អ្នក​នៅ​តែ​ធ្វើ​ការ​ឱ្យ​គេ ​ហើយ​​គេ​នោះ​ក៏​និយាយ​ដូច​គ្នា​នេះ​​ដែរ​។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ជីវិត​ដែល​ផ្សងព្រេង​ហើយ​មាន​ភាព​​គ្រោះ​ថ្នាក់​ដើម្បី​ក្លាយ​ជា​សហគ្រិន​ គឺជា​ផ្លូវ​​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី។ ចុះប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មហា​សេដ្ឋី​ប៉ុន្តែ​អ្នក​ក៏​ចង់​បាន​សុវត្ថិភាព​នៃ​ការ​ធ្វើ​ការងារ​អោយ​គេ​​ដែរ​នោះ​? វា​ពិតជា​​ជម្រើស​មួយ​ដែល​ត្រូវ​ពិចារណា​។​

១. ទទួល​បានភាពជាដៃគូ 

អ្នក​គួរ​ចាប់​ផ្តើម​រក​មើល​អាជីវកម្ម​ខ្នាត​តូច ​ឬ​អាជីវកម្ម​ដែល​ជា​កន្លែង​ដែល​អ្នក​គិត​ថា​ល្អ​ដើម្បី​ក្លាយ​ជា​ដៃ​គូ​អាជីវកម្ម​នៅ​ទី​នោះ។​ ខណៈ​ពេល​ដែល​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ជ្រើស​រើសបង្កើត​ភាព​ជា​ដៃគូរ ​ឬ​លក់​ផ្នែក​ជា​ម្ចាស់​កម្មសិទ្ធិ​។​ ស្ថាបនិកក្នុង​អាជីវកម្ម​ខ្នាត​តូច​ពិតជា​អាច​ផ្លាស់​ប្តូរ​ជីវភាព​របស់​ខ្លួន​នៅ​ពេល​ក្រុមហ៊ុន​រីក​ចម្រើន​។​ ប្រសិន​បើ​អ្នក​ប្រឹង​ប្រែង​ធ្វើ​ការ​ និង​នាំ​យក​ជំនាញ​មួយ​ចំនួន​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​របស់​អ្នក​ដើម្បី​មាន​ឱកាស​បង្ហាញ​ពី​គំនិត​ចូលរួម​ក្នុង​ការ​ដំណើរ​ការ​ជាមួយ​សហគ្រិន​ជាដៃ​គូរ​​ នោះ​អ្នក​នឹង​អាចមាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ​បន្ទាប់​ ឫ​អាច​មាន​នាម​ជា​មហា​សេដ្ឋីក៏ថា​បាន​ដែរ​​។​ វិធី​​នេះ​ប្រាកដ​ជា​នឹង​មិន​មក​ដល់​ភ្លាមៗ​ទេ​ ប្រសិន​បើ​អ្នក​គ្មាន​ភាព​ក្លាហាន​ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុមហ៊ុន​​។​

២. ជម្រើស​ភាគហ៊ុន​

ជម្រើស​ភាគ​ហ៊ុន​ជា​ធម្មតា​ត្រូវ​បាន​ចរចារ​ក្នុង​កំឡុង​ពេល​ដំណើរការ​សំភាសន៍​ការងារ​។​ ស្វែង​រក​ក្រុមហ៊ុន​ដែល​ផ្តល់​ជម្រើស​ជា​ភាគហ៊ុន​ ទោះ​ជា​ប្រាក់​ខែ​តិច​បន្តិច​មែន​។ វិធី​នេះ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ Silicon Valley ។​ បេក្ខជន​ដែល​មាន​ទេព​កោសល្យ​ចង់​ដឹង​ថា​តើ​ពួកគេ​ត្រូវ​ការ​ចំណាយ​ពេល​ប៉ុណ្ណា​ទើប​គេ​ទទួល​បាន​ភាគហ៊ុន​នោះ​ មុនពេល​ពួក​គេ​សំរេច​ចិត្ត​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​។​ អ្វី​ដែល​ជា​កត្តា​​សំខាន់​ដែល​អ្នក​ត្រូវ​យល់​ពី​ការ​ពិត​ដ៏​អាក្រក់​នោះ​គឺ​ជម្រើស​ភាគហ៊ុន​កំរ​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​អ្នក​មាន​ណាស់​ ពីព្រោះមិន​មាន​ការ​ធានា​ណា​មួយ​ថា​ក្រុមហ៊ុន​នឹង​ត្រូវ​បាន​ទិញដោយ​ក្រុម​ហ៊ុន​ធំ​ណា​មួយ​​ឫយ៉ាង​ណា​នោះ​ទេ​។

៣. រស់នៅ​ក្រោម​កំរិត​របស់ខ្លួន​

ការ​ចំណាយ​តិចរបស់​អ្នក​ នឹង​ធ្វើ​អោយ​អ្នក​កាន់​តែ​មាន​លុយច្រើន​ក្នុង​ធនាគារ​។ អ្នក​មិន​អាច​សន្សំ​ប្រាក់​បាន​ទេ​ប្រសិន​បើ​អ្នក​ចំណាយ​ប្រាក់​ច្រើន​ពេក​។ ទ្រឹស្តី​នៅ​ពី​ក្រោយ​ការ​ពិត​របស់​មហាសេដ្ឋី​គឺ​ថា​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​រស់​នៅ​ក្រោម​ការ​កំរិត​មួយ​របស់​ពួក​គេ​។​ធ្វើ​របៀប​នេះ​អាច​ច្រើន​ឆ្នាំ​ឬ​ច្រើន​ទសវត្ស​នៃ​ការ​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​ឬ​បើក​បរ​រថយន្ត​ដែល​គេ​ប្រើ​ហើយ​ប៉ុន្តែ​វា​មាន​តម្លៃ​របស់​វា​នៅ​ពេល​ក្រោយ​។ ក្នុង​ករណី​ខ្លះ​ការ​សន្សំ​លុយ​ពិត​ជា​ប្រសើរ​ជាង​ការ​រក​លុយ​បាន​ច្រើន​។

៤. វិនិយោគ​អោយ​ឈ្លាស​វៃ

ការ​ស្វែង​រក​ទី​ផ្សារ​ភាគហ៊ុន​អាច​មាន​ភាព​លំបាក​។ វា​ក៏​ជា​វិធី​មួយ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន​លឿន​ផង​ដែរ​។ មនុស្ស​ដែល​មាន​គំនិត​ជា​សហគ្រិន​តែង​តែ​ប្រមើល​មើល​គំនិត​អាជីវកម្ម​ណា​ដែល​ល្អ​​ រួច​ធ្វើ​ការ​​វិនិយោគ​ប្រាក់​ចូល​ប្រសិន​បើ​អ្នក​មិន​មាន​ភាព​យល់​ដឹង​អំពី​ផ្សារ​ហ៊ុន​ច្បាស់​លាស់​ទេ​ សូម​ចំណាយ​ពេល​វេលា​ដ៏​សំខាន់​ក្នុង​ការ​ស្វែង​រក​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ដែល​អាច​ដឹក​នាំ​អ្នក​លើ​ការ​វិនិយោគ​ អោយ​បាន​ល្អ​ដើម្បី​សម្រេច​គោល​ដៅ​របស់​អ្នក​។​ នៅ​ពេល​ដែល​អ្នក​មាន​ប្រាក់​ចំណូល​បន្ថែម​ហើយ​ អ្នក​ក៏​អាច​ពិចារណា​វិនិយោគ​លើ​អចលនទ្រព្យ​ឬ​ជួល​អចលនទ្រព្យ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក​។​

៥. ទទួល​មរតក​អាជីវកម្ម​

នៅ​ពេល​ម្ចាស់​អាជីវកម្ម​​ចូល​និវត្តន៍​ឬ​បន្ត​ទៅ​បណ្តាក់​ទុន​ផ្សេង​ទៀត​ វា​ជាឧកាស​របស់​អ្នក​។ ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​របស់​អ្នក​មិន​ទាន់​ដល់​អាយុ​ចូល​និវត្តន៍​ ចូរ​រក​មើល​លទ្ធភាព​ដែល​ថា​គាត់​មាន​ថ្ងៃ​ណា​មួយ​ចង់​ទុក​ដាក់​ជំនួញ​មួយ​ដោយ​ឡែក​ ដើម្បី​ធ្វើ​ការ​លើ​ការ​បណ្តាក់​ទុន​ផ្សេង​ទៀត​ឫ​អត់​។ ប្រសិន​បើ​អ្នក​ជា​និយោជិក​ដែល​គាត់​ជឿ​ទុក​ចិត្ត​នោះ​អ្នក​នឹង​ទទួល​បាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន​នេះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​។

៦. ចាប់ផ្តើមអាជីវកម្មបណ្តើរៗ

ជាមួយ​នឹង​បច្ចេក​វិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​អ្នក​មិន​ចាំ​បាច់​វិនិយោគ​នៅ​ក្នុង​ការិយាល័យ​ផ្ទាល់​ឫ​មាន​ក្រុម​ការងា​រ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​នោះ​ទេ​។​ រក្សា​ការងារ​របស់​អ្នក​ហើយ​ក្លាយ​ជា​មហាសេដ្ឋីអាច​មាន​ន័យ​ថា​ កសាង​សម្ព័ន្ធភាពជាមួយ​អតិថិជន​ដើម្បី​បង្កើត​លំហូរ​ប្រាក់​ចំណូល​យ៉ាង​រឹង​មាំ​ដែល​​អាច​អោយ​អ្នកចាក​ចេញ​ពី​តំណែង​ប្រាក់​ខែ​របស់​អ្នក​នៅ​ថ្ងៃ​ណា​មួយ​។​ ត្រូវ​ប្រាកដ​ថា​ជំនួញ​របស់​អ្នក​មិន​មាន​ទំនាស់​ផល​ប្រយោជន៍​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ខណៈ​ដែល​អ្នក​នៅ​ពឹង​លើ​វា​ដើម្បី​ទូទាត់​វិក័យប័ត្រ​របស់​អ្នក​។​


ដក​ស្រង់​ពី​ Entrepreneur  អត្ថបទ​ សេដ្ឋា​

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...