Skip to main content

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​
បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖

១. Dropbox

Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​ទំហំ​គ្មាន​ដែន​កំណត់​ក្នុង​គណនី​  Dropbox ផ្ទាល់​ខ្លួន​។​ វា​ក៏​មាន​លក្ខណៈ​ពិសេស​សម្រាប់​ការ​សង្គ្រោះ​ឯកសារ​ និង​ការ​បង្កើត​កំណែ​ថ្មី​ផង​ដែរ​។​ តម្លៃ​របស់​វា​ចាប់​ផ្តើម​ពី​ 12,50 ដុល្លារ​ក្នុង​អ្នក​ប្រើ​ប្រាស់​ម្នាក់​ (ប្រហែល​ 10 ផោន​និង​ 17 ដុល្លារ​អូស្រ្តាលី​)​ ។​

តម្លៃ​៖ 2 GB ឥត​គិតថ្លៃ​។ 1TB ក្នុង​តម្លៃ​ 9,99 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល​ 8 ផោន​និង​ 13 ដុល្លារ​អូស្រ្តាលី​) ជាមួយ​ Dropbox Pro។

២. Google Drive

Google Driveគឺ​ជា​ជម្រើស​ដើម​សម្រាប់​ម្ចាស់​ឧបករណ៍​ Android ដែល​វា​ត្រូវ​បាន​ដាក់​បញ្ចូល​រួច​ជា​ស្រេច​ ប៉ុន្តែ​អ្នក​ប្រើ​​ឧបករណ៍​ផ្សេង​ទៀត​ អាច​នឹង​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ទុក​ដោយ​ឥត​គិត​ថ្លៃ​នេះ​ផង​ដែរ​។​ អ្នក​ក៏​អាច​ផ្ទុក​រូប​ថត​ដែល​មាន​គុណ​ភាព​ខ្ពស់​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ជាមួយកម្មវិធី​ដៃ​គូ​​  Google Photos ផង​ដែរ​។​

តម្លៃ​៖ 15 GB ឥត​គិត​ថ្លៃ​។ 100GB សម្រាប់​ 1,99 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល​ 1,50 ផោន​និង​ 2,50 ដុល្លារ​អូស្រ្តាលី​) ។ 1TB ក្នុង​តម្លៃ​ 9,99 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល​ 8 ផោន​និង​ 13 ដុល្លារ​អូស្រ្តាលី​) ។​

៣. Mega

ជា​មួយ​នឹង​ភាព​មិន​គិត​ថ្លៃ​ដ៏​សប្បុរស​ និង​ចំណុច​ប្រទាក់​អូស​និង​ទម្លាក់​ដ៏​សាមញ្ញ​ Mega គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្ទុក​ធំ​ៗ​នៅ​លើ​ Cloud។ វា​មាន​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ផ្ទុក​រក្សា​ឯកសារ​ និង​រូបថត​ព្រម​ទាំង​ធ្វើ​ការ​ Sync រវាង​ម៉ាស៊ីន​កុំព្យូទ័រ​ដែរ​។​ Mega អះ​អាង​ថា​ទិន្នន័យ​ទាំង​អស់​ដែល​រក្សា​ទុក​ក្នុង​ Cloud របស់​វា​ត្រូវ​បាន​ដាក់​លេខ​កូដសំងាត់​សិន​មុន​ពេល​វា​បញ្ជូន​មក​ម៉ាស៊ីន​មេ​របស់​ក្រុមហ៊ុន​។​

តម្លៃ​៖ 50 GB ឥត​គិត​ថ្លៃ​។ 200 GB ក្នុង​តម្លៃ 4,99 អឺរ៉ូ​ក្នុង​មួយ​ខែ​ (ប្រហែល​ 4 ផោន​ 5 ដុល្លារ​អាមេរិក​ 7 ដុល្លារ​អូស្រ្តាលី)។

៤. OneDrive

OneDrive (អតីត SkyDrive) ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ Windows 10's file explorer ។ អ្នក​មិន​ចាំ​បាច់​ទាញ​យក​កម្មវិធី​ទេ​ វា​មាន​នៅ​ទី​នោះ​ស្រេច​តាំង​ពី​ដើម ដែល​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​បំផុត​នេះ​របស់​ Microsoft ។​ កម្មវិធី​ Photos របស់​ Microsoft ក៏​អាច​ប្រើ​ OneDrive ដើម្បី​ធ្វើ​ការ​ Sync រូបភាព​នៅ​គ្រប់​ឧបករណ៍​របស់​អ្នក​បាន​ផង​ដែរ​។​ វា​ក៏​មាន​កម្មវិធី​សម្រាប់​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ​  Android និង iOS ដែរ​ហើយ​វា​ក៏​មាន​​នៅ​ក្នុង​ App Store សម្រាប់​អ្នក​ប្រើ​ Mac របស់​ក្រុម​ហ៊ុន​ Apple ដែរ​។​

តម្លៃ​ 5GB ឥត​គិត​ថ្លៃ​។ 50 GB សម្រាប់​តម្លៃ​ 1,99 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល 1,50 ផោន 2,50 ដុល្លារ​អូស្រ្តាលី​)​


៥. iCloud

ប្រសិន​បើ​អ្នក​ Backup ទូរស័ព្ទ​ iPhone របស់​អ្នក​ទៅ​ក្នុង​ iCloud អ្នក​នឹង​ត្រូវ​ការ​ច្រើន​ជាង​ 5GB ដែល​ផ្តល់​ដោយ​ឥត​គិត​ថ្លៃ​ដែល​ Apple ផ្តល់​ឱ្យ​អ្នក​។​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​គូ​ប្រជែង​ iCloud គឺ​មាន​តម្លៃ​សម​រម្យ​ទទួល​យក​បាន​។​  

តម្លៃ​ 5GB ឥត​គិត​ថ្លៃ​។ 50 GB សម្រាប់​តម្លៃ​ 0,99 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល 0,80 ផោន​និង​ 1,30 ដុល្លារ​អូស្រ្តាលី​) ។ 200 GB ក្នុង​តម្លៃ​ 2,99 ដុល្លា​ (ប្រហែល​ 2,50 ដុល្លា​អាមេរិច​ 4 ដុល្លា​អូស្រ្តាលី)



៦. Box

គេហ​ទំព័រ​របស់​ Box បច្ចុប្បន្ន​ហាក់​ដូច​ជា​កំពុង​ជំរុញ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ ដែល​អតិថិជន​អាច​ជាវ​ជា​ប្រចាំ​ដែល​មាន​តម្លៃ​ 15 ដុល្លារ​សម្រាប់​អ្នក​ប្រើ​ម្នាក់​ (ប្រហែល 12 ផោន​និង​ 20 ដុល្លារ​អូស្រ្តាលី​)​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ជម្រើស​ធំ​បំផុត​ កម្រិត​ខ្ពស់​និង​ការ​ផ្ទុក​គ្មាន​ដែន​កំណត់​។​ វា​ត្រូវ​បាន​គាំទ្រ​ដោយ​កម្មវិធី​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ Google Docs និង Office 365 ។​ កម្មវិធី​ Box Sync អាច​រក​បាន​ពី​ទំព័រ​ទាញ​យក​សម្រាប់​ Mac និង Windows ហើយ​វា​ក៏​មាន​កម្មវិធី​ជា​ផ្លូវ​ការ​សំរាប់​ Android ផង​ដែរ​។​

តម្លៃ: 10 GB ឥត​គិត​ថ្លៃ​។ 100 GB ក្នុង​តម្លៃ $10 ក្នុង​មួយ​ខែ​ (ប្រហែល 8 ផោន​និង​ 13 ដុល្លារ​អូស្រ្តាលី​) 



៧.​​ NextCloud

NextCloud មិន​មែន​ជា​អ្នក​ផ្គត់ផ្គង់​ cloud storage អន​ឡាញ​​នោះ​ទេ​ ប៉ុន្តែ​ផ្តល់​ជូន​នូវ​កម្មវិធី​ឥត​គិត​ថ្លៃ​ដើម្បី​ទាញ​យក​ និង​ដំឡើង​សេវា​កម្ម​ផ្ទុក​ Cloud Storage នៅ​លើ​ម៉ាស៊ីន​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​។​ ការ​ប្រើ​ម៉ាស៊ីន​មេ​នៅ​លើ​បណ្តាញ​ផ្ទះ​របស់​អ្នក​សម្រាប់​ការ​ផ្ទុក​ក្នុង​ Cloud គឺ​លឿន​ជាង​មុន​។​ អ្នក​ក៏​អាច​បើក ​Encryption និង​ធ្វើ​ឱ្​ប្រាកដ​ថា​ព័ត៌មាន​មិន​ចេញ​ពី​បណ្តាញ​ផ្ទះ​របស់​អ្នក​ដែល​មាន​សុវត្ថិភាព​ជាង​មុន​។​

តម្លៃ​: ឥត​គិត​ថ្លៃ​ដើម្បី​តំឡើង​និង​ប្រើប្រាស់​។​ NextCloud Box គឺមាន​តំលៃ​ 79,99 ដុល្លារ​ (ប្រហែល​ 65 ផោន​និង​ 105 ដុល្លារ​អូស្ត្រាលី​)​



៨. SpiderOak

គេហ​ទំព័រ​អះ​អាង​ថា​បន្ទាប់​ពី​តំឡើង​កម្មវិធី​ហើយ​ ទិន្នន័យ​របស់​អ្នក​ត្រូវ​បាន​ Encrypt មុន​ពេល​ធ្វើ​ការ​ Sync។ កម្មវិធី​ SpiderOakOne អាច​រក​បាន​សម្រាប់​ Windows, Mac និង Linux ក៏​ដូច​ជា​ Android និង iOS ។​

តម្លៃ​: 2 GB ឥត​គិត​ថ្លៃ​។ 250 GB ក្នុង​តម្លៃ​ 9 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល 7 លាន​ផោន​និង​ 12 ដុល្លារ​អូស្រ្តាលី​) ។ 1TB ក្នុង​តម្លៃ​ 12 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល 10 ផោន​និង​ 16 ដុល្លារ​អូស្រ្តាលី​)



៩. IDrive

IDrive ផ្តល់​ជូន​នូវ​ IDrive Express ដែល​ជា​សេវាកម្ម​មួយ​នៅ​ពេល​អ្នក​បាត់​ទិន្នន័យ​របស់​អ្នក​ទាំង​អស់​នោះ​ពួក​គេ​នឹង​ដឹក​ជូន ​Hard Drive ទៅ​ឱ្យ​អ្នក​តែម្តង​ដែល​អនុញ្ញាត​ឱ្យ​អ្នក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នូវ​ឯកសារ​ដែល​បាន​ Backup ទុក​របស់​អ្នក​ទាំងអស់​។​

តម្លៃ 5GB ឥត​គិត​ថ្លៃ​។ 1TB សម្រាប់​ 52 ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ (ប្រហែល​ 40 ផោន​និង​ 70 ដុល្លារ​អូស្រ្តាលី​)​



១០.​ pCloud

ខណៈ​ពេល​ដែល​មាន​ការ​​កម្រិត​នៃ​ការ​បញ្ជូន​ទិន្នន័យ​ត្រូវ​បាន​អនុវត្ត​ក្នុង​កម្មវិធី​ផ្សេង​ វា​ហាក់​ដូច​ជា​គ្មាន​ការ​កំណត់​ទំហំ​នៃ​ឯកសារ​ដែល​អ្នក​ចង់​ផ្ទុក​នោះ​ទេចំពោះ​ pCloud​ ដូច្នេះ​សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ការ Sync ឯកសារ​ដែល​មាន​ទំហំ​ធំ​ដោយ​ប្រើ​  pCloud ។​ សេវាកម្ម​នេះ​អាច​រក​បាន​សម្រាប់​គ្រប់​កុំព្យូទ័រ​លើ​តុ​ និង​ទូរសព្ទ័​ចល័ត​ - អ្នក​ប្រើ​ក៏​អាច​ចូល​តាម​គេហ​ទំព័រ​ផង​ដែរ​។​

តម្លៃ​: 20 GB ឥត​គិត​ថ្លៃ​។ 500 GB ក្នុង​តម្លៃ​ 4,99 ដុល្លារ​ក្នុង​មួយ​ខែ​ (ប្រហែល 4 ផោន​និង​ 6,50 ដុល្លារ​អូស្រ្តាលី​) ។ 2TB សម្រាប់​ $ 9,99 ក្នុង​មួយ​ខែ​ (ប្រហែល​ 8 ផោន​និង​ 13 ដុល្លារ​អូស្រ្តាលី​)​




ដកស្រង់​ពី​ techradar អត្ថបទ សេដ្ឋា
 

Comments

Popular posts from this blog

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...