Skip to main content

វិធី​ទាំង​ 5 ក្នុង​ការ​ផ្តល់​យោបល់​ប្រតិកម្ម​ដើម្បី​​ជម្រុញ​ឱ្យ​មនុស្ស​ដុះ​លូត​លាស់​មិន​ធ្លាក់​ចុះ​

នៅ​ក្នុង​អាជីវកម្ម​ល្អ​បំផុត​មួយ​ អ្នក​គ្រប់​គ្នា​ដឹង​កន្លែង​ដែល​ពួក​គេ​ឈរ​។​ ការ​ក្តោប​ក្តាប់​លើ​បុគ្គល​ណា​ម្នាក់ ​គឺ​មាន​ភាព​តឹង​រ៉ឹង​រវាង​ការ​អនុវត្ត​របស់​ពួក​គាត់​ និង​ស្តង់ដារ​ដែល​ថ្នាក់​ដឹក​នាំ​រំពឹង​ទុក​។​ វា​មិន​មែន​ជា​រឿង​ផ្ទាល់​អំពី​អ្នក​និង​បុគ្គល​នោះ​ទេ​។​ ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដើម្បី​ឱ្យ​ក្រុម​របស់​អ្នក​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ការងារ​របស់​គាត់​។​ ការ​ផ្តល់​មតិ​យោបល់ ​គឺ​មាន​ភាព​ពិបាក​ខ្លាំង​ណាស់​បើ​សិន​ជា​អ្នក​មិន​ធ្លាប់​ប្រើ​វា​។​ ហើយ​ការ​ធ្វើ​វា​តំរូវ​អោយ​អ្នក​មាន​ភាព​ក្លាហាន​ និង​ការ​ប្រើ​កម្រិត​នៃ​ការ​ប្រើ​វិធីសាស្ត្រ​មាន​លក្ខណៈ​ល្អ​។​ វា​គ្មាន​ប្រយោជន៍​អ្វី​នោះ​ទេ​បើ​គ្រាន់​តែ​ផ្តល់​មតិ​យោបល់​ដើម្បី​​អោយ​បានៗ​ដោយ​មិន​គិត​ពី​ផល​ប៉ះ​ពាល់​របស់​វា​។​ យ៉ាង​ណា​មិញ​មូល​ហេតុ​ដែល​អ្នក​ផ្ដល់​មតិ​យោបល់​គឺ​ដើម្បី​ជម្រុញ​ឱ្យ​នរណា​ម្នាក់​រីក​ចម្រើន​។​

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ទាំង​ប្រាំ​ដើម្បី​ផ្តល់​មតិ​យោបល់​ក្នុង​ផ្លូវ​មួយ​ដែល​នឹង​ជម្រុញ​ឱ្យ​មនុស្ស​របស់​អ្នក​មាន​ការ​រីក​ចំរើន​ជំនួស​ឱ្យ​ការ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ធ្លាក់​ចុះ​មក​ពី​ការ​ភ័យ​ខ្លាច​និង​ភាព​អាម៉ាស់​៖

១. ផ្ដោត​ទៅ​លើ​ដៃ​គូ​ 

ដើម្បី​ចាប់​ផ្តើម​ទំលាប់​ក្នុង​ការ​ផ្តល់​មតិ​ អ្នក​ត្រូវ​ផ្តោត​លើ​ដៃ​គូ​និង​របៀប​ដែល​អ្នក​អាច​ជួយ​គាត់​បាន​។
ជា​រឿយៗ​អ្វី​ដែល​រា​រាំង​យើង​ពី​ការ​ផ្តល់​មតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​គិត​អំពី​ខ្លួន​យើង​ និង​គិត​តែ​ពី​​​អារម្មណ៍​របស់​យើង​។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ​ ឬ​ខ្ញុំ​មិន​ដឹង​ថា​តើ​ខ្ញុំ​នឹង​ត្រូវ​និយាយ​អ្វី​ក្នុង​ការ​សន្ទនា​នេះ​យ៉ាង​ដូច​ម្តេច​។ ការ​ផ្តោត​អារម្មណ៍​លើ​តែ​ខ្លួន​ឯង​បែប​នេះ​រា​រាំង​យើង​ពី​ការ​យល់​នៃ​​ស្ថាន​ភាព​របស់​ដៃ​គូ​របស់​យើង​ និង​​អារម្មណ៍របស់​ពួក​គេ​​រួម​ទាំង​អ្វី​ដែល​ពួក​គេ​ចង់​ស្តាប់​នូវ​អ្វី​ដែល​យើង​ចង់​និយាយ​ផង​ដែរ​។​ នៅ​ពេល​ដែល​អ្នក​អាច​ផ្តល់​យោបល់​ដោយ​គិត​អំពី​ដៃ​គូ​របស់​អ្នក​ដោយ​មិន​ផ្តោត​លើ​អ្នក​ដែល​ផ្តល់​អោយ​ទេ​ អ្នក​ចាប់​ផ្តើម​យល់​ដឹងពី​របៀប​រៀបចំ​សារ​របស់​អ្នក​តាម​របៀប​ដែល​អាច​បំផុស​គំនិត​ប្រសើរ​ៗ​ទៅ​កាន់​អ្នក​ទទួល​របស់​អ្នក​។ ដូច្នេះ​ជា​ជាង​ចាប់ផ្តើម​ប្រយោគ​មួយ​ជាមួយនឹង​ពាក្យ​ថា​​ "ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ខុស​" ។​
អ្នក​អាច​និយាយ​ដូច្នេះ​វិញ​ថា​ "ហេ!!​ចូរ​យើង​ពិភាក្សា​អំពី​អ្វី​ដែល​កើត​មាន​" ដែល​នឹង​នាំ​ឱ្យ​មាន​ការ​សន្ទនា​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​

២. និយាយ​ជាមួយ​ពួក​គេ​ដោយ​លក្ខណៈ​ឯកជន​

គំនិត​ដ៏​ល្អ​មួយ​ទៀត​ គឺ​អ្នក​ត្រូវ​ឆ្លាត​វៃ​អំពី​ការ​ជ្រើសរើស​ទីកន្លែង​របស់​អ្នក​ ដោយ​ត្រូវ​ប្រាកដ​ថា​អ្នក​កំពុង​សន្ទនា​ក្នុង​លក្ខណៈ​ឯកជន​។​ អ្នក​ប្រាកដ​ជា​មិន​ចង់​ធ្វើ​អោយ​​នរណា​ម្នាក់​អាម៉ាស់​ទេ​ ដែល​ដែល​អាចមាន​ឥទ្ធិពល​អវិជ្ជមាន​ និង​មាន​ផល​អាក្រក់​យូរ​អង្វែងដល់​ទំនាក់​ទំនង​របស់​អ្នក​។​ អ្នក​ដឹក​នាំ​គឺ​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​​លើ​លទ្ធផល​និង​ការ​បំផុស​គំនិត​ដល់​អ្នក​ដទៃ​។​ ដើម្បី​បំផុស​គំនិត​អ្នក​ត្រូវ​តែ​ផ្តល់​នូវ​មតិ​យោបល់​ដែល​មិន​ធ្វើ​ឱ្យ​មនុស្ស​ធុញ​ទ្រាន់ ​និង​លិចលង់​ប៉ុន្តែ​ជំរុញ​ឱ្យ​ពួក​គេ​រីក​ចម្រើន​។​

៣. សួរ​ពួក​គេ​ថា​តើ​អាច​បើក​មតិ​យោបល់​ដែរ​ឬ​ទេ​

ជំហាន​បន្ទាប់​ គឺ​ត្រូវ​សួរ​បុគ្គល​នោះ​ថា​តើ​គាត់​បើក​ទូលាយ​ក្នុង​ការ​ទទួល​យក​មតិ​យោ​បល់​ដែរ​ឫ​ទេ​ ពេល​ខ្លះ​ការ​សន្ទនា​អាច​ចាប់​ផ្តើម​យ៉ាង​សាមញ្ញ​ដូច​ជា​  "ហេ​!!​ខ្ញុំ​បាន​សង្កេត​ឃើញ​អ្វី​មួយ​ដែល​អ្នក​អាច​​មាន​តម្លៃ​ចំពោះ​អ្នក​។ តើ​អ្នក​បើក​ចំហរ​ដើម្បី​ស្តាប់​វា​ទេ​? " ប្រសិន​បើ​អ្នក​ផ្ដល់​មតិយោបល់​ដូច​ជា​របាយការណ៍​ណា​មួយ​របស់​អ្នក​ អ្នក​មិន​ត្រូវ​ការ​ប្រភេទ​នៃ​ការ​អនុញ្ញាត​បែប​នេះ​ទេ​។​ តួនាទី​របស់​អ្នក​ជា​អ្នក​គ្រប់​គ្រង​គឺ​ដើម្បី​ផ្តល់​មតិ​យោបល់​ធ្វើ​ឱ្យ​សមត្ថភាព​របស់​សមាជិក​ក្រុម​របស់​អ្នក​ប្រសើរ​​ឡើង​ ​ប៉ុន្តែ​វា​ជា​វិធី​មួយ​ដែល​មាន​ប្រយោជន៍​និង​មិន​គំរាម​កំហែង​ដើម្បី​ចាប់​ផ្តើម​ការ​សន្ទនា​។​

៤. ផ្តោត​លើ​អ្វី​ដែល​អ្នក​បាន​កត់​សម្គាល់​

នៅ​ពេល​អ្នក​ផ្ដល់​មតិយោបល់​របស់​អ្នក​ ចូរ​ផ្តោត​លើ​អ្វី​ដែល​អ្នក​បាន​សង្កេត​ហើយ​និង​ផល​ប៉ះ​ពាល់​របស់​វា​។​ វា​ពិបាក​សម្រាប់​ដៃ​គូរ​របស់​អ្នក​ក្នុង​ការ​ការពារ​ខ្លួន​នៅ​ពេល​ដែល​អ្នក​និយាយ​ពី​ទស្សនៈ​របស់​អ្នក​។​ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ដែល​រំឭក​យើង​ជានិច្ច​ឱ្យ​ការពារ​ខ្លួន​យើង​នៅ​គ្រប់​ពេល​វេលា​និង​គ្រប់​ទីកន្លែង​ទាំង​អស់​។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​និយាយ​ស្តី​របស់​អ្នក​ ព្រោះ​អ្នក​និង​ដៃ​គូ​របស់​អ្នក​សុទ្ធ​តែ​ជាមនុស្ស​ដូច​គ្នា​។​ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​បញ្ចប់​ការ​សន្ទនា​ជាមួយ​ "សូម​គិត​ពិចារណា​ពី​អ្វី​ដែល​ខ្ញុំ​បាន​ផ្តល់​។ "​ រឿង​ចុង​ក្រោយ​ដែល​អ្នក​ចង់​បាន​គឺ​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ការ​ផ្តល់​យោបល់​ណា​មួយ​លើ​អ្នក​ក្នុង​កំឡុង​ពេល​សន្ទនា​នេះ​ សូម​និយាយ​ពាក្យ​ថា​ "អរគុណ"​។

៥. ​ផ្តល់​យោបល់​អំពី​របៀប​ដែល​ពួក​គេ​អាច​កែ​លម្អ​

វា​គ្មាន​អ្វី​ដែល​រំខាន​ជាង​ការ​ដែល​មាន​នរណា​ម្នាក់​លើក​ឡើង​ពី​បញ្ហា​មួយ​ដោយ​មិន​បាន​ផ្តល់​គំនិត​ណា​មួយ​អំពី​របៀប​ដោះ​ស្រាយ​វា​ទេ​។​ អ្នក​ត្រូវ​តែ​ជា​អ្នកចូល​រួម​​ដោះ​ស្រាយ​បញ្ហា​ មិន​មែន​គ្រាន់​តែ​ជា​អ្នក​លើក​យក​បញ្ហា​មក​នោះ​ទេ​។​

ចំនុច​សំខាន់​គឺ​ថា​វា​មាន​សារៈសំខាន់​ក្នុង​ការ​ស្ថាបនា​ទំលាប់​ផ្តល់​មតិ​យោបល់​។​ ធ្វើ​វា​ម្តង​ហើយ​ម្តង​ទៀត​, និង​បន្ត​ធ្វើ​វា​ទៀត​ ហើយ​បើក​ទូលាយ​ខ្លួន​អ្នក​អោយ​គេ​រិះ​គន់​ផង​ដែរ​មិនមែន​ចេះ​តែ​ផ្តល់​មតិ​អោយ​គេ​​នោះ​ទេ​។​​

 ដក​ស្រង់​ពី​ Entrepreneur អត្ថបទ​ សេដ្ឋា​ 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...