Skip to main content

ឧបករណ៍ទាំង​ 10 ដើម្បី​ជួយ​ស្វ័យ​ប្រវត្តិ​កម្ម​ដល់​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ អ្នក​ប្រហែល​ជា​កំពុង​រក​មើល​ការ​សន្សំ​ពេល​វេលា​ លុយ​ និង​ពលកម្ម​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ធ្វើ​ស្វ័យ​ប្រវត្តិកម្ម​អាច​ជួយ​អ្នក​បាន​ក្នុង​​ការ​ធ្វើ​ការងារ​របស់​អ្នក​ដោយ​ខ្លួន​ឯង​ ព្រោះ​ពេល​វេលា​របស់​អ្នក​គឺ​មាន​តម្លៃ​។​ ការងារ​ខ្លះ​មិន​សូវ​មាន​តំលៃ​ ប៉ុន្តែ​វា​មាន​ប្រសិទ្ធិ​ភាព​នៅ​ពេល​ដែល​ធ្វើ​ស្វ័យ​ប្រវត្តិ​។​ ខាង​ក្រោម​នេះ​ជា​ឧបករណ៍​មាន​ប្រយោជន៍​ចំនួន​  10 ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​អាជីវកម្ម​របស់​អ្នក​បាន​ល្អ​ហើយ​អ្នក​អាច​ផ្តោត​លើ​អ្វី​ដែល​សំខាន់​ក្នុង​ ការ​ជំរុញ​អាជីវកម្ម​របស់​អ្នក​ឱ្យ​ទទួល​បាន​ជោគជ័យ​។​

1. ChattyPeople

ក្នុង​នាម​ជា​ក្រុមហ៊ុន​កំពុង​ចាប់​ផ្តើមជា​ច្រើនបាន​​​ប្រើ​ប្រាស់​កម្មវិធី​ហ្វេស​ប៊ុក​ផ្ញើ​សារ​ ​នៅ​ក្នុង​ដំណើរ​ការ​ទីផ្សារ​និង​ការ​លក់​របស់​ពួក​គេ​ ChattyPeople កំពុង​សម្លឹង​មើល​ដើម្បី​ជួយ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ​។​ ChattyPeople ដើរ​តួ​ជា​ហាង​មួយ​សម្រាប់​តម្រូវ​ការ​ផ្ញើ​សារ​អេឡិច​ត្រូនិក​របស់​អ្នក​ទាំងអស់​។​ Platform របស់​ពួក​គេ​អនុញ្ញាត​ឱ្យ​អ្នក​ដាក់​ផលិត​ផល​ តាម​ដាន​ផលិតផល​និង​ព្រម​ទាំង​បញ្ចូល​ជាមួយ​នឹង​ប្រព័ន្ធ​ទូទាត់​ធំ ៗ​ ទាំងអស់​។​ ប្រសិន​បើ​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​ កំពុង​ស្វែង​រក​ការ​លក់​តាម​អន​ឡាញ​នោះ​ ChattyPeople ពិត​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​។​

2. Deluxe Payroll

ប្រសិន​បើ​អ្នក​មិន​មាន​សេវា​បើក​ប្រាក់​បៀ​វត្ស​ស្វ័យប្រវត្តិ​នៅ​ឡើយ​ទេ​ នោះ​អ្នក​អាច​ចាប់​ផ្តើម​ឥឡូវ​នេះ​បាន​ជាមួយ​ Deluxe។​ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​​ Deluxe ​ដោះ​​ស្រាយ​​​ភាព​តានតឹង​ក្នុង​បញ្ហា​ប្រាក់​ឈ្នួល​ ហើយ​​ពួក​​គេ​​ថែម​​ទាំង​​មាន​​បទ​​បញ្ជាដើម្បី​​រក្សា​​គាំ​ទ្រ​​បុគ្គលិក​​ផង​​ដែរ​​។​​ លើស​ពី​នេះ​ទៀត​បើ​អ្នក​ប្រើ​ Platform នេះ​វា​អាច​បន្ថែម​សុវត្ថិភាព​សន្តិសុខ​បន្ថែម​ទៅ​លើ​សេវា​ប្រាក់​ខែ​របស់​អ្នក​ ដែល​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​កក់​ក្តៅ​។​ 

3. MailChimp

MailChimp ធ្លាប់​ជា​អ្នក​លេច​ធ្លោ​នៅ​ក្នុង​ទីផ្សារស្វ័យ​​ប្រវត្តិ​ហើយ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​។​ Platform របស់​ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទីផ្សារ​អ៊ីម៉ែល​កាន់​តែ​ងាយ​ស្រួល​នោះ​ទេ​ប៉ុន្តែ​ឥឡូវ​នេះ​ពួក​គេ​ក៏​បាន​ពង្រីក​ផង​ដែរ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​​ផ្សព្វ​ផ្សាយ​សង្គម​ផង​ដែរ​។​ វា​គឺ​ជា​អ្នក​សង្គ្រោះ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ទី​ផ្សារ​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​

4. Buffer

ប្រសិន​បើ ​ Mailchimp ជួយ​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ទី​ផ្សារ​ដោយ​ស្វ័យ​ប្រវត្តិ​របស់​អ្នក​, Buffer ជា​ Platform គាំ​ទ្រ​និង​ជួយ​សំរួល​ដ៏​អស្ចារ្យ​។ កម្មវិធី​ Buffer អនុញ្ញាត​ឱ្យ​អ្នក​កំណត់​កាល​វិភាគ​ចែក​ចាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ក្នុង​ពេល​វេលា​ដែល​មាន ប្រសិទ្ធិភាព​បំផុត​ អ្នក​បង្កើត​វាទុក​ហើយ​ឱ្យ​វា​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯង​​។ លើស​ពី​នេះ​ទៀត​វា​ផ្តល់​ឱ្យ​អ្នក​នូវ​ឱកាស​ដើម្បី​រៀប​ចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រចាំ​សប្តាហ៍​ / ប្រចាំ​ខែ​របស់​អ្នក​។​

5. Leadcrunch

Leadcrunch តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្មវិធី​របស់​ AI ពួក​គេ​អាច​បំឡែង​គុណភាព​នាំ​មុខ​ដែល​អាច​ព្យាករណ៍​បាន​ត្រឹម​ត្រូវ​ថា​អ្នក​ណា​ដែល​ជោគជ័យ​បំផុត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។​ វា​មិន​ត្រឹម​តែ​ចំនេញ​ពេល​វេលា​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នូវ​របៀប​ដែល​យើង​គិត​អំពី​ការ​លក់​នា​ពេល​អនាគត​។​ 

6. Slack

មនុស្ស​ភាគ​ច្រើន​ដឹង​អំពី​ Slack សម្រាប់​ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើ​ប្រាស់​របស់វា​នៅ​ក្នុង​ការ​ទំនាក់​ទំនង​សម្រាប់​ក្រុម​ សមត្ថភាព​របស់​វា​ដំណើរ​ការ​ទូលំ​ទូលាយ​នៅ​ក្នុង​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ដូច​ជា​ការ​ទំនាក់​ទំនង​ពេល​បញ្ចប់​ការ​ Deploy ទៅ​កាន់​ក្រុម​អភិវឌ្ឍន៍​ Software។ 

7. Hootsuite

Hootsuite មើល​ឃើញ​ពី​ការ​ឈឺ​ចាប់​ក្នុង​ការ​ឆ្លង​កាត់​គណនី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​​ផ្សេងៗ​គ្នា​របស់​អ្នក​ប្រើ​ប្រាស់​ ដោយ​ Hootsuite ប្រមូល​ផ្តុំ​ពួក​​វា​​ទាំង​អស់នៅ​កន្លែង​តែ​មួយ​។​ លើស​ពី​នេះ​ទៀត​វា​អនុញ្ញាត​ឱ្យ​អ្នក​ កំណត់​ភារកិច្ច​ការងារ​ផ្សេងៗ​គ្នា​ទៅ​កាន់​ក្រុម​ក៏​ដូច​ជា​ការ​វាយ​តម្លៃ​លើ​អត្រា​ជោគ​ជ័យ​នៃ​ការ​ Post របស់​អ្នក​។​ 

8. Quickbooks

នៅ​ពេល​និយាយ​ពី​ការ​ចំណាយ​ QuickBook គឺជា​អ្វី​ដែល​អ្នក​គិត​ដល់​​។​ វា​មិន​ត្រឹម​តែ​អាច​អនុវត្ត​ការងារ​ ដូច​ជា​ការ​តាម​ដាន​ ការ​រាយ​ការណ៍​ពី​ការ​ចំណាយ​និង​ការ​បង់​ពន្ធ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ លើស​ពី​នេះ​ទៅ​ទៀត​វា​បង្ហាញ​នៅ​ក្នុង​កន្លែង​តែ​មួយ​ទៀត​ផង​។​

9. Quip

Quip គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ជួយ​ក្រុម​ការងារ​ក្នុង​ការ​ស្វ័យ​ប្រវត្តិកម្ម​កិច្ចការ​ការងារ​។នេះ​ជួយ​ធ្វើ​ឱ្យ​ការងារ​អ្នក​កាន់​តែ​មាន​ផលិតភាព​ និង​មាន​ប្រសិទ្ធភាព​ជួយ​សន្សំ​ប្រាក់​ក្រុម​របស់​អ្នក​បាន​យ៉ាង​ច្រើន​។​ 

10. Doodle

កាល​វិភាគ​​ការ​ណាត់​ជួប​អាច​ជា​ការ​ឈឺ​ក្បាល​ក្នុង​ការ​ស្វែង​រក​កាល​បរិច្ឆេទ មិន​តែ​ប៉ុណ្ណោះ​នោះ​ទេ​ប៉ុន្តែ​ខក​ខាន​ការ​ណាត់​ជួប​ដែល​បណ្តាល​មក​ពី​កំហុស​​អាច​ខាត​​ពេល​វេលា​ដ៏​ធំ​មួយ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នោះ​គឺជា​អ្វី​ដែល​ Doodle កំពុង​តែ​ព្យាយាម​ដោះ​ស្រាយ​។​ ផលិត​ផល​នេះ​គឺមាន​ភាព​​សាមញ្ញណាស់​  គ្រាន់​តែ​បញ្ជាក់​ពេល​វេលា​នៃ​ការ​​ណាត់ជួប​​ ហើយ​នរណា​ដែល​អ្នក​ណាត់​ជួប​, វា​នឹង​​ភ្ជាប់​មក​រួច​ស្រាច់​ទៅ​ក្នុង​ប្រតិទិន​របស់​អ្នក​។​

ដក​ស្រង់​ពី​ Entrepreneur អត្ថបទ សេដ្ឋា​

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...