Skip to main content

មនុស្ស​ទាំង​​ 20 នាក់នៅ​ពី​ក្រោយ​ការ​ជោគ​ជ័យ​របស់​ហ្វេសប៊ុក​

តើ​នរណា​ជា​មនុស្ស​ដែល​នៅ​ពី​ក្រោយ​ហ្វេស​ប៊ុក​នៅ​ពេល​ដែល​វា​ទើប​តែ​ចាប់ផ្ដើម​?​ ហើយ​ឥឡូវ​នេះ​ពួក​គេ​នៅ​ឯណា​?​ មាន​តែ​បុគ្គលិក​ 2​ នាក់​ប៉ុណ្ណោះដែល​កំពុង​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ ក្នុង​ចំណោម​អ្នក​ទាំង​ ២០​ នាក់​នោះ​។ ភាគ​ច្រើន​បាន​ចាក​ចេញ​ក្នុង​កំឡុង​ពេល​ដំបូង​ដើម្បី​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ផ្សេង​ទៀត​ឬ​ចាប់​ផ្តើម​ដោយ​ខ្លួន​ឯង​។ ក្នុង​ចំណោម​បុគ្គលិក​ 20 នាក់​ដំបូង​របស់​ហ្វេស​ប៊ុក​មាន​តែ​ស្ត្រី​ពីរ​នាក់​ប៉ុណ្ណោះ​។ ឥឡូវ​នេះ​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឥត​គណ​នា​បន្ទាប់​ពី​ការ​បោះ​ផ្សាយ​ IPO របស់​ Facebook ក្នុង​ឆ្នាំ​ 2012។​

នេះ​គឺ​ជា​កន្លែង​ដែល​បុគ្គលិក​ទាំង​ 20 នាក់​ដំបូង​របស់​ Facebook នៅ​៖​

១.​ Dustin Moskovitz

Dustin Moskovitz ជា​នាយក​ផ្នែក​បច្ចេកវិទ្យា (CTO) ​ដំបូង​របស់​ហ្វេស​ប៊ុក​ដែល​ជា​មិត្តរួម​បន្ទប់​របស់​​ Mark Zuckerberg។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​បោះ​បង់​ចោល​សាកល​វិទ្យាល័យ​ Harvard ដើម្បី​ទៅ​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​និង​ធ្វើ​ការ​នៅ​ហ្វេស​ប៊ុក​។​ ធ្វើ​ការ​នៅ​ហ្វេសប៊ុក​៖ ខែ​កុម្ភៈ​ឆ្នាំ​ 2004 ដល់​ខែ​វិច្ឆិកា​ឆ្នាំ​ 2009។ កន្លែង​ដែល​គាត់​ធ្វើ​ការ​នៅ​ពេល​នេះ​៖ គាត់​ជា​ស្ថានិក​និង​នាយក​ប្រតិបត្តិ​នៅ​ក្រុម​ហ៊ុន​ Asana។ យោង​តាម​ទស្សនា​វដ្តី​ Forbes បាន​ឱ្យ​ដឹង​ថា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ជិត​ 12 ពាន់​លាន​ដុល្លារ​។​

២. Chris Hughes

ស្ថានិក​ហ្វេស​ប៊ុក​និង​ធ្វើ​ការ​ជា​អ្នក​នាំ​ពាក្យ​ទី​ 1 របស់​គេហ​ទំព័រ​។​ ក្រោយ​មក​លោក​បាន​សម្រប​សម្រួល​គ្រប់​បណ្តាញ​សង្គម​ទាំង​អស់​នៃ​យុទ្ធនា​ការ​របស់​អូបាម៉ា​ឆ្នាំ​ 2008។​ គាត់​ធ្វើ​ការ​ងារ​អោយ​ហ្វេស​ប៊ុក​ក្នុង​ ខែ​កុម្ភៈ​ឆ្នាំ​ 2004។ បន្ទាប់​ពី​បាន​ធ្វើ​ការ​លើ​យុទ្ធនា​ការ​របស់​អូបាម៉ា​ឆ្នាំ​  2008 លោក​Hughes បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​របស់​ Jumo ដែល​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​ព្យាយាម​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដើម្បី​ផ្លាស់​ប្តូរ​ពិភព​លោក​។​ ក្នុង​ឆ្នាំ​ 2012 គាត់​បាន​ទិញ​ភាគហ៊ុន​របស់​ The New Republic និង​បាន​ក្លាយ​ជា​ប្រធាន​ប្រតិបត្តិ​និង​ជា​នាយក​និពន្ធ​នៅ​ទី​នោះ​។ គាត់​បាន​ជួយ​ទស្សនា​វដ្តី​នេះ​សម្រាប់​ការ​លក់​នៅ​ឆ្នាំ​ 2016 បន្ទាប់​ពី​វា​បរាជ័យ​ក្នុង​ការ​រក​ប្រាក់​ចំណេញ​។​បច្ចុប្បន្ន​លោក​ Hughesជា​សហ​ប្រធាន​នៃ​គម្រោង​សន្តិសុខ​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក​។​

៣. Eduardo Saverin

គឺ​ជា​ស្ថាបនិក​និង​នាយក​ហិរញ្ញវត្ថុ​ (CFO) ដំបូង​របស់​ហ្វេសប៊ុកគាត់​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ប្តឹង​ Mark Zuckerberg ហើយ​អ្នក​ទាំង​ពីរ​បាន​ឈាន​ដល់​ដំណោះ​ស្រាយ​មួយ​។ គាត់​ធ្វើ​ការ​ងារ​អោយ​ហ្វេស​ប៊ុក​ក្នុង​ ខែ​កុម្ភៈ​ឆ្នាំ​ 2004។ បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ​ផ្នែក​ច្បាប់​ជាមួយ​ហ្វេសប៊ុក​ដែល​បាន​អនុញ្ញាត​ឱ្យ​គាត់​រក្សា​ឋានៈ​ជា​សហ​ស្ថាបនិក​រួច​មក​  Saverin បាន​ចាប់ផ្តើម​វិនិយោគ​លើ​អាជីវកម្ម​ចាប់​ផ្តើម​ដូច​ជា Qwiki និង Chris Hughes 'Jumo ដែរ។ ក្នុង​ឆ្នាំ​ 2011 លោក Saverin (ដែល​កើត​នៅ​ប្រទេស​ប្រេស៊ីល​) បាន​លា​លែង​ពី​សញ្ជាតិ​អាមេរិក​ហើយ​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​សិង្ហបុរី​ដោយ​ទំនង​ជា​ដោយ​សារ​តែ​ពន្ធ​ដែល​លោក​ត្រូវ​បង់​បន្ទាប់​ពី​ការ​បោះ​ផ្សាយ​ជា​សាធារណៈ​របស់​  Facebook ។​ គាត់​និយាយ​ថា​គាត់​មិន​មាន​អារម្មណ៍​រឹង​មាំ​នៅ​ពេល​និយាយ​អំពី​ Facebook ឬ Mark Zuckerberg ដែល​បាន​បណ្តេញ​គាត់​ចេញ​ពី​ក្រុមហ៊ុន​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​របស់​គាត់​។​ យោង​តាម​ទស្សនា​វដ្ដី​ Forbes បាន​ឱ្យ​ដឹង​ថា​ Saverin មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ប្រមាណ​ 8,7 ពាន់​លាន​ដុល្លារ​។​

៤. Sean Parker

គឺ​ជា​បុគ្គលិក​ដំបូង​នៅ​ Napster និង​ជា​ប្រធាន​ស្ថាបនិក​ Facebook។ គាត់​បាន​ធ្វើ​ការ​នៅ​ហ្វេសប៊ុក​តាំង​ពី​ខែ​មិថុនា​ឆ្នាំ 2004 ដល់​ខែ​មករា​ឆ្នាំ​ 2006។ លោក Parker បាន​វិនិយោគ​លើ​ការ​បង្កើត​អាជីវកម្ម​ជា​ច្រើន​រួម​មាន​ក្រុមហ៊ុន​ Spotify និង Asana និង​ជា​ដៃ​គូ​នៅ​មូល​និធិ​ស្ថាបនិក​ក្រុមហ៊ុន​VC firm រហូត​ដល់​ឆ្នាំ​ 2014 ។​ គាត់​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ប្រហែល​ 2,6 ពាន់​លាន​ដុល្លារ​។​ ថ្មីៗ​នេះ​គាត់​កំពុង​ពិសោធន៏​អាជីវកម្ម​របស់​គាត់​។ គាត់​បាន​ព្យាយាម​បង្កើត​ការ​ចាប់ផ្តើម​វីដេអូ​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​, Airtime, ប៉ុន្តែ​វា​មិន​បាន​សំរេច​ទេ​។

៥. Andrew McCollum

Andrew McCollum ជា​អ្នក​រចនា​ឡើង​នូវ​ផ្លាក​សញ្ញា​ដំបូង​របស់​ហ្វេសប៊ុក​និង​បាន​ធ្វើការ​នៅ​លើ​គម្រោង​ផ្នែក​មួយ​ជាមួយ​ Zuckerberg ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ Wirehog ។ គាត់​បាន​បំពេញ​ការងារអោយ​ហ្វេសប៊ុក​ពី​ខែ​កុម្ភៈ​ឆ្នាំ​ 2004 ដល់​ខែ​កញ្ញា​ឆ្នាំ​ 2006។ លោក McCollum បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ Flybridge Capital Partners ក្នុង​ឆ្នាំ​ 2011​។​ បន្ទាប់​មក​គាត់​បាន​ក្លាយ​ជា​ដៃ​គូ​នៅ​ក្រុមហ៊ុន​ VC​ firm NEA ។ ឥឡូវ​នេះ​គាត់​បាន​ធ្វើការ​វិនិយោគ​និង​ចូល​រួម​ជា​មួយ​ក្រុម​ហ៊ុន​ទើប​ចាប់​ផ្តើម​ខាង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដូចជា​ Quilt និង JobSpice ។​

៦. Taner Halicioglu

លោក​ Taner Halicioglu គឺ​ជា​បុគ្គលិក​ "ពិត​ប្រាកដ​" ដំបូង​គេ​របស់​ហ្វេស​ប៊ុក​ដែល​មិន​មែន​ជា​ស្ថាបនិក​។​ គាត់​បាន​បង្កើត​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្នែក​រឹង​ដំបូង​។​ គាត់​បាន​បំរើ​ការងារ​នៅ​ហ្វេសប៊ុក​ក្នុង​ ខែ​តុលា​ឆ្នាំ​ 2004 ដល់​ខែ​វិច្ឆិកា​ឆ្នាំ​ 2009។ បន្ទាប់​មក​ Halicioglu បាន​ក្លាយ​ជា​វិស្វករ​ដឹក​នាំ​ភាព​ជឿ​ជាក់​នាំ​មុខ​គេ​នៃ​ Battle.net នៅ​ Blizzard Entertainment ។​ ឥឡូវ​នេះ​គាត់​គឺជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​​សាលា​ UC San Diego នា​នាយក​ដ្ឋាន​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​កុំព្យូទ័រ។ ថ្មីៗ​នេះ​គាត់​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​ 75 លាន​ដុល្លា​ដល់​សាលារៀន​ដើម្បី​បង្កើត​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ទិន្នន័យ​ Halicioglu ។​

៧. Naomi Gleit

Naomi Gleit ត្រូវ​បាន​ប្រគល់​ភារកិច្ចមួយ​ដើម្បី​​ធានា​ថា​ "មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ពិភព​លោក​គឺ​ស្ថិត​នៅ​លើ​គេហទំព័រ​នេះ​" ។​ ក្រៅ​ពី​ Mark Zuckerberg, នាង​គឺជា​បុគ្គលិក​បំរើ​ការងារ​យូរ​ជាង​គេ​បំផុត​នៅ​ក្រុមហ៊ុន​។​ នាង​បាន​បំរើ​ការងារនៅ​ Facebookពី​ខែ​មេសា​ឆ្នាំ​ 2005 រហូត​ដល់​បច្ចុប្បន្ន​។​ Gleit គឺជា​អនុ​ប្រធាន​ផ្នែក​ Social Good នៅ​ហ្វេសប៊ុក​និង​ជា​អនុ​ប្រធាន​កំពូល​ម្នាក់​របស់​លោក​ Zuckerberg ។ នាង​ដឹក​នាំ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​របស់​ក្រុមហ៊ុន​នៅ​ជុំវិញ​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ ការ​រៃ​អង្គាស​ប្រាក់​ និង​ការងារ​ផ្សេងៗ​ទៀត​។​

៨. Kevin Colleran

រស់​នៅ​ជាមួយ​ Zuckerberg ក្នុង​ផ្ទះ​ជួល​នៅ​រដូវ​ក្តៅ​ឆ្នាំ​ 2004 របស់​ Facebook នៅ​ Palo Alto ។​ គាត់​បាន​ធ្វើ​ការ​នៅ​ហ្វេសប៊ុក​ក្នុង​ខែ​មេសា​ឆ្នាំ​ 2005 ដល់​ខែ​កក្កដា​ឆ្នាំ​ 2011។​ Colleran គឺជា​បុគ្គលិក​ដំបូង​ម្នាក់​ដែល​ចាក​ចេញ​ចុង​ក្រោយ​គេ​ពី​ហ្វេសប៊ុក​។​ បច្ចុប្បន្ន​លោក​ជា​នាយក​គ្រប់​គ្រង​នៅ​ក្រុមហ៊ុន​ VC firm Slow Ventures ជាមួយ​ Dave Morin និង​បុគ្គលិក​ហ្វេសប៊ុក​ដើម​ដំបូង​ផ្សេង​ទៀត​។​

៩. Gilles Mischler

បាន​បង្កើត​និង​រចនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ីនធឺណេត​របស់​ Facebook ពី​មូល​ដ្ឋាន​ដំបូង​។ បំរើ​ការងារ​នៅ​ Facebookពី​ខែ​មិថុនា​ឆ្នាំ​ 2005 ដល់​ខែ​ឧសភា​ 2010។​ បន្ទាប់​ពី​ហ្វេស​ប៊ុក​លោក​ Mischler បាន​ទៅ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ហ្គេម​ Playdom ។​ គាត់​នៅ​ទីនោះ​តែ​ពីរ​បី​សប្តាហ៍ប៉ុណ្ណោះ​​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ Disney ក្នុង​តម្លៃ​ជាង​ 700 លាន​ដុល្លារ​។​ ឥឡូវ​នេះ​គាត់​គឺ​ជា​វិស្វករ​ផ្នែក​ Network នៅ Dropbox ។​

១០. Scott Marlette

អ្នក​អាច​អរគុណ​វិស្វករ​លោក​ Scott Marlette ដែល​ធ្វើ​អោយ​អ្នក​អាច​មើល​ឃើញ​មិត្តភក្តិ​របស់​អ្នក​។​ គាត់​បាន​បង្កើត​កម្មវិធី​រូប​ថត​ដំបូង​របស់​ Facebook ។​ គាត់​បាន​ធ្វើ​ការងារ​នៅ​ Facebook ក្នុង​ ខែ​មិថុនា​ឆ្នាំ​ 2005 ដល់​ខែ​មករា​ឆ្នាំ​ 2010។​ Marlette បាន​បន្ត​ជា​ស្ថានិក​ផ្នែក​វេជ្ជសាស្រ្ត​ដែល​ទើប​ចាប់​ផ្តើម GoodRx។ ឥឡូវ​នេះ​គាត់​គឺជា​ដៃ​គូ​នៅ​ក្រុមហ៊ុន​ VC Firm Slow Ventures ជាមួយ​បណ្តា​ស្ថានិក​ផ្សេង​ទៀត​របស់​ហ្វេសប៊ុក​ដែរ​។​

១១. Aaron Sittig

Aaron Sittig ត្រូវ​បាន​នាំ​យក​ដោយ​ Sean Parker ពី Napster ។គាត់​បាន​បង្កើត​គំនិត​នៃ​ការ​ដាក់​ស្លាក​ (Tag) មិត្ត​នៅ​ក្នុង​រូបភាព​ហ្វេសប៊ុក​ និង​ប៊ូតុង​ "ចូល​ចិត្ត​" ។​ ធ្វើ​ការងារ​នៅ​ហ្វេសប៊ុក​ក្នុង​ខែ​ឧសភា​ឆ្នាំ​ 2005 ដល់​ខែ​ធ្នូ​ឆ្នាំ​ 2010 ខែ​មករា​ឆ្នាំ​ 2011 ដល់​ខែធ្នូ​ឆ្នាំ 2012។​ មិត្ត​ជិត​ស្និទ្ធ​របស់​ Mark Zuckerberg, Sittig គឺ​ជា​អ្នក​រចនា​ម៉ូដ​ដំបូង​បង្អស់​របស់​ Facebook។​ គាត់​បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ​ 2010 ហើយ​បាន​វិល​ត្រលប់​មក​វិញ​ក្នុង​ឆ្នាំ​ 2011 ក្នុង​​រយៈ​ពេល​ពីរ​ឆ្នាំ​តួនាទី​ជា​ស្ថាបត្យករ​ផលិត​ផល​។​ នៅ​ឆ្នាំ​ 2015 គាត់​បាន​ក្លាយ​ជា​ដៃ​គូ​គ្រប់​គ្រង​នៅ​ Public Studioនិង​ឌីហ្សាញ​ស្ទូឌីយោ​នៅ​សាន់​ហ្វ្រាន់​ស៊ី​ស្កូ​។​

១២. Nick Heyman

លោក Nick Heyman ទទួល​បន្ទុក​គ្រប់​គ្រង​ចរាចរ​លើ​វេប​សាយ​របស់​ហ្វេសប៊ុក​ទោះ​បី​គាត់​មិន​នៅ​ទីនោះ​អស់​រយៈ​ពេល​យូរ​ក៏​ដោយ​។​ លោក​បាន​ធ្វើ​ការ​នៅ​ហ្វេសប៊ុក​កាល​ពី​ខែ​មេសា​ឆ្នាំ​ 2005។
Heyman បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​ដូច​ជា​ Twitter ជា​ដើម​។​ គាត់​ក៏​បាន​បណ្តាក់​ទុន​ក្នុង​ការ​អាជីវកម្ម​ចាប់​ផ្ដើម​ថ្មី​ដូចជា​ Nuzzel និង​ ShopPad ។​

១៣. Steve King

លោក Steve King បាន​ដឹក​នាំ​ការ​លក់​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ហ្វេសប៊ុក​និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទទួល​បាន​​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ធំ ៗ​ ជា​លើក​ដំបូង​ដូច​ជា​ Panasonic និង Microsoft ។ធ្វើ​ការងារ​នៅ​ហ្វេសប៊ុក​ពី​​ ខែ​មេសា​ឆ្នាំ​ 2005 ដល់​ខែ​កក្កដា​ឆ្នាំ​ 2006។ បន្ទាប់​ពី​ហ្វេសប៊ុក​ King បាន​ចូល​រួម​ជាមួយ​ LocaModa ជា​អនុ​ប្រធាន​ផ្នែក​លក់​។​ ឥឡូវ​នេះ​គាត់​បាន​ដឹកនាំ​ក្រុមហ៊ុន​វិនិយោគ​អចលន​ទ្រព្យ​មួយ​នៅ​បូស្តុន​។​

១៤. Tricia Black

Tricia Black ធ្វើការ​នៅ​ក្រុមហ៊ុន​ Y2M ដែល​ជា​ក្រុមហ៊ុន​លក់​ពត៌មាន​សំរាប់​ទស្សនា​វដ្តី​មហា​វិទ្យាល័យ​។​ សហ​ស្ថាបនិក ​ Facebook លោក Eduardo Saverin បាន​បង្កើត​ជំនួប​មួយ​ជាមួយ​លោក​ Black ដែល​បាន​ចាប់ផ្តើម​លក់​ពាណិជ្ជកម្ម​សម្រាប់​ Facebook ហើយ​នៅ​ទី​បំផុត​បាន​ក្លាយ​ជា​នាយក​ទី​មួយ​នៃ​ការ​លក់​។​ គាត់​បាន​ធ្វើ​ការងារ​នៅ​ហ្វេសប៊ុក​ពី​ ខែ​មីនា​ឆ្នាំ​ 2005 ដល់​ខែ​មិថុនា​ឆ្នាំ​ 2006Black គឺ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Victress Capital ដែល​ជា​ក្រុមហ៊ុន​ VC firm ដែល​វិនិយោគ​លើ​ស្ថាបនិក​ស្រីៗ​និង​ក្រុម​ផ្សេងៗ​ទៀត​។​

១៥. Steve Chen

Steve Chen បាន​ចាក​ចេញ​ពី​ហ្វេសប៊ុក​បន្ទាប់​ពី​ធ្វើ​ការងារ​បាន​ប៉ុន្មាន​ខែ​មក​ ហើយ​ទៅ​ជួយ​ចាប់ផ្តើម​ជាមួយ​គេហ​ទំព័រ​ YouTube ។ គាត់​បាន​ធ្វើ​ការ​ងារ​នៅ​ហ្វេសប៊ុក​អស់​​ រយៈពេល​ពីរ​បី​ខែ​ក្នុង​ឆ្នាំ​ 2005។​ លោក Chen ជា​ស្ថានិក​រួម​គ្នា​នៅ​ YouTube ដែល​គាត់​បាន​លក់​ឱ្យ​ Google ចំនួន​ 1 ពាន់​លាន​ដុល្លារ​។​ គាត់​បាន​បង្កើត​សហជីព​មួយ​ទៀត​ឈ្មោះ​ AVOS ក្នុង​ឆ្នាំ​ 2011 ។ បច្ចុប្បន្ន​គាត់​បាន​ផ្តល់​ដំបូន្មាន​ដល់​វិនិយោគ​ទុន​របស់​ Google គឺ​ GV ។​

១៦. Matt Cohler

Matt Cohler ត្រូវ​បាន​នាំ​ចូល​ធ្វើ​ការ​ដោយ​វិនិយោគិន​ Facebook ដំបូង​ Peter Thiel ជាមួយ​អតីត​សមាជិក​ស្ថាបនិក​របស់​ LinkedIn ។​ ឥឡូវ​នេះ​គាត់​គឺជា​ដៃ​គូ​នៅ​ Benchmark ។គាត់​ធ្វើ​ការងារ​នៅ​ហ្វេសប៊ុក​ពី​ ខែ​កុម្ភៈ​ឆ្នាំ​ 2005 ដល់​ខែ​តុលា​ឆ្នាំ​ 2008។​ Cohler គឺ​ជា​ដៃ​គូ​ទូទៅ​នៅ​ Benchmark Capital និង​បម្រើ​ការ​លើ​ក្រុម​ប្រឹក្សា​ភិបាល​មួយ​ចំនួន​ដែល​រួម​មាន​ក្រុមហ៊ុន​ Tinder និង​ Greenhouse។ គាត់​ក៏​ជា​អ្នក​សង្កេត​ការណ៍​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ Uber ។​

១៧. Ezra Callahan

Ezra Callahan ធ្លាប់​ជា​មិត្ត​រួម​បន្ទប់​ជាមួយ​ Sean Parker ហើយ​ត្រូវ​បាន​គេ​ជួល​ឱ្យ​ទទួល​មើល​ការ​ខុស​ត្រូវ​ជា​ CFO របស់​ Eduardo Saverin ។​ គាត់​បាន​ធ្វើ​ការ​នៅ​ហ្វេសប៊ុក​ពី​ ខែ​ធ្នូ​ឆ្នាំ​ 2004 ដល់​ខែ​កក្កដា​ឆ្នាំ​ 2010។​ Callahan មិន​បាន​កែ​សំរួល​ profile LinkedIn ទេ​ចាប់​តាំង​ពី​គាត់​ចាក​ចេញ​ពី​ Facebook ប៉ុន្តែ​ព៌តមាន​ក្នុង​ហ្វេសប៊ុក​របស់​គាត់​បង្ហាញ​ថា​គាត់​រស់នៅ​ Pasadena រដ្ឋ California ជាមួយ​គ្រួសារ​របស់​គាត់​។​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​គាត់​បាន​សំរេច​ចិត្ត​វិនិយោគទុន​នៅ​ក្នុង​សណ្ឋាគារ​ Palm Springs បន្ទាប់​ពី​គាត់​បាន​កត់​សម្គាល់​ឃើញ​ពី​ការ​រីក​ចំរើន​នៅ​ទី​នោះ​។​ Condé Nast Traveler ត្រូវ​បាន​គេ​ហៅ​វា​ថា​ជា​ "សណ្ឋាគារ​នា​ពេល​អនាគត​" ។​

១៨. James Pereira

James Pereira គឺជា​បុគ្គលិក​ទី​ 7 របស់​ហ្វេសប៊ុក​។ គាត់​បាន​ចាក​ចេញ​បី​ឆ្នាំ​ក្រោយ​មក​។​ គាត់​បាន​ធ្វើ​ការ​ងារ​នៅ​ហ្វេសប៊ុក​ពី​ ខែ​កក្កដា​ឆ្នាំ​ 2004 ដល់​ខែ​សីហា​ឆ្នាំ​ 2007។​ គាត់​គឺជា​វិស្វករ​កម្មវិធី​នៅ​ Boy Gorilla Enterprises នៅ Portland, Oregon នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​គាត់​។​

១៩. Dan Neff

Dan Neff គឺជា​បុគ្គលិក​បម្រើ​ការងារ​ទី​ 20 របស់​ Facebook ចំនួន​ 5 ខែ​និង​ទទួល​ខុស​ត្រូវ​លើ​ការ​បង្កើត​គេហទំព័រ​ថ្មី​។​ ធ្វើ​ការ​ងារ​នៅ​ហ្វេសប៊ុក​ពី​ ខែ​ឧសភា​ឆ្នាំ​ 2005 ដល់​ខែ​តុលា​ឆ្នាំ ​2005។​ Adobe គឺជា​កន្លែង​ដែល​លោក​បាន​កាន់​តួនាទី​បច្ចេកទេស​មួយ​ចាប់​តាំង​ពី​ឆ្នាំ​ 2009 ។​

២០. Mark Zuckerberg

Mark Zuckerberg បាន​បង្កើត​ Facebook ។ ការ​រចនា​ពណ៌​ខៀវ​របស់​តំបន់​ខ្លះ​ក្នុង​វេប​សាយ​នេះ​គឺ​ដោយ​សារ​គាត់​មាន​ជំងឺ​ពណ៌​ក្រហម​បៃតង​។​ ធ្វើ​ការងា​រ​នៅ​ហ្វេសប៊ុក​ពី​ ខែ​កុម្ភៈ​ឆ្នាំ​ 2004 ដល់​បច្ចុប្បន្ន​។​ គាត់​នៅ​តែ​ធ្វើ​ការ​​នៅ​ហ្វេសប៊ុក​ ប៉ុន្តែ​មាន​ច្រើន​ និង​ សម្បូរ​បែប​ជាង​មុន​។​


ដក​ស្រង់​ពី Business Insider អត្ថបទ​ សេដ្ឋា






Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...