អត្ថបទ City Costs Barometer ចុងក្រោយគេបង្អស់ពី Post Office Travel Money ត្រូវបានបញ្ចេញឱ្យឃើញពីទីក្រុងដែលមានតំលៃសមរម្យបំផុតក្នុងការធ្វើដំណើរនៅអឺរ៉ុបសម្រាប់ការសម្រាកចុងសប្តាហ៍។ ការសិក្សាប្រចាំឆ្នាំលើកទី 8 នេះបានដាក់ចំណាត់ថ្នាក់ទីក្រុងចំនួន 35 នៅអឺរ៉ុបដោយយោងតាម ចំនួនសរុបនៃ វិស្សមកាល 12 មុខ ដូចជា ៖ អាហារ 3 មុខជាមួយនឹងស្រាដបមួយដបសម្រាប់ពីរនាក់ ការស្នាក់នៅ 2 យប់នៅសណ្ឋាគារលំដាប់ផ្កាយបី ការចំណាយលើការធ្វើដំណើរនិងកម្សាន្ត កាហ្វេ មួយ ពែង ស្រាបៀរ មួយដប និងច្រើនទៀត។ សូមមើលទីក្រុងទាំង 13 ដែលមានតម្លៃថោកបំផុតសម្រាប់ដំណើរកម្សាន្ត 2 យប់នៅទ្វីបអឺរ៉ុបរួមជាមួយបញ្ជីចំណាយសំខាន់ៗដូចខាងក្រោម៖ ១៣. ទីក្រុង Lille ប្រទេសបារាំង - 170 ផោន (245 ដុល្លារអាមេរិក) ស្នាក់នៅពីរយប់សម្រាប់មនុស្សពេញវ័យពីរនាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 3៖ £72 ($103.66) ឡានក្រុង / រថភ្លើង ទៅមក(ពីព្រលានទៅកណ្តាលទីក្រុង)៖ £7.88 ($11.35) ប័ណ្ណធ្វើដំណ...