Skip to main content

គន្លឹះទាំង៧ ប្ដូររបៀបប្រើ iPhone របស់អ្នកឱ្យដូចជាអ្នកអាជីព

 ដើម្បីឱ្យការប្រើ iPhone របស់អ្នកប្រកបដោយភាពឆ្លាតវៃ និងកេងយកផលចំណេញពីមុខងារទំនើបៗលើ iPhone យើងសូមណែនាំលោកអ្នកនូវមុខងារចាំបាច់មួយចំនួន ដូចបង្ហាញខាងក្រោមនេះ។


 

១. ក្ដារចុចលើ iPhone អាចបញ្ជារប្ដូរទីតាំង Cursor បាន ពេលវាយអក្សរ អ្នកអាចសង្កត់លើក្ដារចុចទាំងមូល នៅផ្នែកណាក៏បាន នោះអ្នកអាចរំកិលទីតាំង Cursor បាន។

២. ខ្នងកញ្ចក់លើ iPhone អាចបញ្ជារឱ្យធ្វើអី្វមួយបាន គោះខ្នងកញ្ចក់ iPhone ពីរឬបីដង អ្នកអាចបញ្ជារឱ្យ iPhone ធ្វើសកម្មភាពផ្សេងៗ។ 

របៀបកំណត់៖ ចូលទៅ Settings > Accessibility > Touch > Back Tap > ជ្រើសយក Double Tap សម្រាប់គោះពីរដង ឬ Triple Tap ដើម្បីគោះបីដង > រួចជ្រើសរើសមុខងារណាមួយ ដើម្បីឱ្យ iPhone ដំណើរការ។

៣. Pin សារណាមួយឱ្យនៅលើគេ ក្នុងកម្មវិធីផ្ញើសារ Messages ដោយគ្រាន់តែប៉ះសង្កត់លើសារនោះ ជ្រើសយក Pin ជាការស្រេច។

៤. កំណត់ Silence ដោយស្វ័យប្រវត្តិ លើលេខមិនស្គាល់ បើអ្នកធុញនឹងអ្នកខលមកផ្សាយពាណិជ្ជកម្មផ្សេងៗមិនឈប់ មុខងារ Silence Unknown Callers អាចជួយអ្នកបាន ដោយពេលលេខមិនស្គាល់ទាំងនោះខលមក នឹងមិនឮសំឡេង បញ្ជូនទៅ voicemail និងបង្ហាញក្នុង Recent list។ ដើម្បីកំណត់ ចូលទៅកាន់ Settings > Phone > Silence Unknown Callers > ចុច Enable ជាការស្រេច។

៥. ប្រើមុខងារ Optimized Battery Charging ដើម្បីជំនួយអាយុកាលថ្ម ដោយប្រព័ន្ធនឹងសិក្សាម៉ោងប្រើទូរសព្ទរបស់អ្នក វានឹងបញ្ចូលថ្មត្រឹម ៨០% ជាមុន និងសាកបំពេញបន្ថែម ពេលជិតដល់ម៉ោងដែលអ្នកឧស្សាហ៍យកទូរសព្ទមកប្រើ។ ដើម្បីបើកមុខងារ ចូលទៅកាន់ Settings > Battery > Battery Health > ចុច Enable លើមុខងារ Optimized Battery Charging ជាការស្រេច។

៦. បើកមុខងារ Low Data Mode ដើម្បីសន្សំសំចៃអ៊ីនធឺណិតលើស៊ីម ដោយប្រព័ន្ធនឹងផ្អាកដំណើរការ ការអាប់ឌែតដោយស្វ័យប្រវត្តិ ឬសេវាកម្មមួយចំនួនដំណើរការលើ background tasks ដូចជាការ sync រូបថត/វីដេអូ នៅក្នុងកម្មវិធី Photos ជាដើម។ ដើម្បីបើកមុខងារ Low Data Mode សូមចូលទៅ Settings > Cellular > Cellular Data Options > ចុច Enable លើ Low Power Mode ជាការស្រេច៕

៧. Screenshot រូបច្រើនសន្លឹកបញ្ចូលគ្នា អត្ថបទលើសពី ២សន្លឹក ឬព័ត៌មានវែងៗ អ្នកអាច Screenshot បាន តាមរបៀបខាងក្រោមនេះ៖

  • បើកអត្ថបទ ឬព័ត៌មានដែលមានច្រើនសន្លឹកនោះ
  • ចុច Screenshot > ចុចលើ Thumbnail > ជ្រើសយក Full Page
  • អ្នកអាចកែកុនបន្ថែមក្នុងនេះបាន
  • បន្ទាប់មកចុច Done ដើម្បីរក្សាទុក ឬចុចលើប៊ូតុង Share ដើម្បីចែករំលែកវាទៅកាន់មនុស្សនិងកម្មវិធីជាច្រើនបាន៕

 



 

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...

​កំ​ពូល​មហា​វិទ្យា​ល័យ​ទាំង​១០

ថ្ងៃ​​មុន​​ Biz & Tech Talk បាន​​និយាយ​​ពី​​​កំពូល​​មហាវិទ្យាល័យ​​​ទាំង​​១០​ ផ្នែក​​ពត័​មានវិទ្យា​​។ ថ្ងៃ​​នេះ​​យើង​ខ្ញុំ​​នឹង​បង្ហាញ​ពី​ ​មហាវិទ្យា​ល័យ​ដែល​មាន​ចំណាត់​​ថ្នាក់​​ខ្ព​ស់​ជាង​គេ​​ទាំង​១០ : ១ University of Oxford (ព្រះ​រាជា​ណា​ចក្រ​អង់​គ្លេស​) ២ California Institute of Technology (សហរដ្ឋ​អាមេរិក​) ៣ Stanford University (សហរដ្ឋ​អាមេរិក​) ៤ University of Cambridge​ (ព្រះ​រាជា​ណា​ចក្រ​អង់​គ្លេស​) ៥ Massachusetts Institute of Technology​ (សហរដ្ឋ​អាមេរិក​) ៦ Harvard University (សហរដ្ឋ​អាមេរិក​) ៧ Princeton University (សហរដ្ឋ​អាមេរិក​) ៨ Imperial College London  (ព្រះ​រាជា​ណា​ចក្រ​អង់​គ្លេស​) ៩ ETH Zurich - Swiss Federal Institute of Technology Zurich (ស្វីស​) ១០ University of California , Berkeley (សហរដ្ឋ​អាមេរិក​) ដក​ស្រង់​ចេញ​ពី​ The World University Ranking