Skip to main content

ប្រើតិចនិចនេះស្វែងរកទីតាំងលើ Google Maps លឿនរហ័សនិងស្រួលធ្វើដំណើរទៅណាម្ដងៗ

 នៅពេលមនុស្សម្នាធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនកន្លែងនោះការប្រើ Google maps បានក្លាយជា ជំនួយការដ៏ពិសេសរបស់អ្នក ហើយបើអ្នកប្រើមុខងារខាងក្រោមនេះ វាកាន់តែពិសេសលើសមួយកម្រិតទៀតព្រោះវានឹងអាចជួយរកទីតាំងឲ្យអ្នកកាន់តែលឿន ឃើញមុនដោយមិនពិបាកចុចស្វែងរកនោះទេ។


 

មុខងារពិសេសនោះគឺ Google maps ផ្ដល់ជម្រើស Save ទីតាំងលើកម្មវិធីផែនទីរបស់ខ្លួនដោយមានជម្រើស Starred places, favorites និង Want to go។ អ្នកអាចប្រើមុខងារទាំងនេះដើម្បីដៅទីតាំងណាមួយដែលធ្លាប់បានទៅ ឬចង់ទៅ និងកន្លែងដែលខ្លួនឯងចូលចិត្តដើម្បីឱ្យឃើញកាន់តែលឿនពេលបើក maps រាល់ពេលចង់ប្រើប្រាស់ទៅណាម្ដងៗ។

របៀបដៅទីតាំង ដើម្បីឱ្យការស្វែងរកកាន់តែលឿន

  • បើកកម្មវិធី Google maps > រួចជ្រើសរើសទីកន្លែងណាមួយ > ជ្រើសរើសជម្រើស Save ណាមួយរួចចុច Done ជាការស្រេច (អ្នកអាច Save បានបីជម្រើស ដូចជាសញ្ញាផ្កាយ រូបបេះដូង និងរូបទង់ជាតិជាដើម)


 

គ្រប់ទីតាំងដែលអ្នកបានដៅលើផែនទីនឹងលោតចូលទៅកន្លែង Saved ឬអ្នកនឹងឃើញសញ្ញាដែលអ្នកបានជ្រើសរើស នៅក្នុងផែនទីផ្ទាល់តែម្ដង៕


 

 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​ទំហំ​គ្មា

ភាព​ខុស​គ្នា​រវាងអ្នក​​ជោគជ័យ​និង​អ្នក​​បរាជ័យ​

១. អ្នក​​ជោគ​ជ័យ​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ ចំណែក​អ្នក​ បរាជ័យ​ ភ័យ​ខ្លាច​ពី​ការ​ផ្លាស់​ប្តូរ​ ២. អ្នក​​ជោគជ័យ​តែង​តែ​ប្រាថ្នា​អោយ​អ្នក​ដទៃ​ទទួល​បាន​ជោគ​ជ័យ​ដូច​ជា​ខ្លួន​គាត់​ផ្ទាល់​ ចំណែក​ឯ​អ្នក​​បរាជ័យ​ចង់​អោយ​អ្នក​ដទៃ​បរាជ័យ​ ៣. អ្នក​ជោគជ័យ​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​បរាជ័យ​របស់​គាត់​ផ្ទាល់​ ប៉ុន្តែ​អ្នក​បរាជ័យ​តែង​តែ​ដាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ដល់​អ្នក​ដទៃ​   ៤. អ្នក​ ជោគ​ជ័យ​តែង​តែ​ស្វែង​រក​គំនិត​ល្អ​ៗ​​សម្រាប់​ខ្លួន​ឯង​ តែ​អ្នក​បរាជ័យ​រក​គំនិត​អវិជ្ជមាន​ដើម្បី​រិះ​គន់​   ៥. អ្នក​ជោគជ័យ​មាន​ផែន​ការ​ជីវិត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ​ ចំណែក​អ្នក​បរាជ័យ​មិន​មាន​អ្វី​មួយ​ទេ​ ៦. អ្នក​ជោគជ័យ​គឺ​តែង​តែ​មាន​សុទិដ្ឋិនិយម ​ចំនែក​អ្នក​បរាជ័យ​គឺ​តែង​តែ​ទុទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង​ក៏​ដូច​ជា​អ្នក​ដទៃ​ដែ​រ​ ៧. អ្នក​ជោគជ័យ​រៀន​អ្វី​ដែល​ថ្មី​ដោយ​មិន​ឈប់​ ខណៈ​អ្នក​បរាជ័យ​នៅ​តែ​បន្ត​បោះបង់​ចោល​   ៨. អ្នក​ជោគជ័យ​តែង​តែ​អភ័យ​ទោស​ដល់​អ្នក​ដទៃ​ចំពោះ​កំហុស​របស់​ពួក​គេ​ ខណៈ​អ្នក​បរាជ័យ​មិន​ដែល​អត់​ទោស​ហើយ​រក​ពេល​សង​សឹក​ ៩. អ្នក​ជោគជ័យ​គឺ​ដឹង​គុណ​និង​អរគុណ​ចំពោះ​អ្វី​ដែល​ពួកគេ​មាន​នា​ពេល​បច្ចុប្