មានបរិមាណគាំទ្រច្រើន ប្រមាណ ៤៤% មានបំណងអាប់ឌែតទៅប្រើ ត្រកូល iPhone 13 នេះបើយោងទៅតាមការស្ទង់មតិថ្មីរបស់ អ្នកប្រើ iPhone ច្រើនជាង ៣០០០នាក់ មានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ នៅសហរដ្ឋអាមេរិច។
ក្នុងចំណោម ៤៤% មានប្រមាណជា៖
- ៣៨,២% មានបំណងទិញ iPhone 13
- ៣០,៨% មានបំណងទិញ iPhone 13 Pro Max
- ២៤% មានបំណងទិញ iPhone 13 Pro
- មានតែ ៧% ប៉ុណ្ណោះ មានបំណងទិញ iPhone 13 mini
គួរបញ្ជាក់ផងដែរថា យោងតាមការស្ទង់មតិខាងលើ ដំណឹងចចាមអរ៉ាមពី iPhone ជំនាន់ថ្មី ដែលធ្វើឱ្យអតិថិជនកាន់តែចាប់អារម្មណ៍ជាងគេនោះគឺជា អេក្រង់ជំនាន់ថ្មីមាន refresh rate ខ្ពស់ដល់ទៅ 120Hz ទ្រនាប់ស្គេនម្រាមដៃក្រោមអេក្រង់ និងថ្ងាសឆកដែលមានទំហំតូចជាងមុន៕
ប្រភព៖ macrumors
Comments
Post a Comment