Skip to main content

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។

ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖

HomePod Speaker

HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។

iPad Pro ដែលមានទំហំថ្មី​

Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។
iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better display), ការរំកិល​មានភាព​ប្រសើរជាង​មុន(smoother scrolling) និង​អង្គចងចាំលឿនជាង​មុន(faster chip)


iPad ថ្មីដែលមានសមត្ថភាពស្រដៀង Mac

 iPad Pro ថ្មីនេះមានលក្ខណៈ Blur ចំពោះ​បន្ទាត់រវាង Tablet និង Laptop នៅពេលដែល Apple ចេញនូវ iOS ជំនាន់ក្រោយរបស់ខ្លួននៅប៉ុន្មានខែទៀតនេះ។ ការ Update នេះនឹងធ្វើ iPad មានលក្ខណៈស្រដៀងនឹង Mac ច្រើន ដូចជា A new dock សមត្ថភាពក្នុងការទាញ និងអូស File ក្នុង App ហើយនឹង Keyboard ដែលមានលក្ខណៈ Full-Sized ពេញអេក្រង់។

MacBook Pro, MacBook Air និង MacBook ត្រូវបាន Update បន្ថែមទៀត

 Apple បានធ្វើការ Update លើ MacBook Pro ទំហំ ១៣ Inch និង ១៥ Inch ដោយបន្ថែម Core processors ជំនាន់ទី ៧ ដែលត្រូវបានគេស្គាល់ថាជា Kaby Lake ហើយបានថែម Graphics អោយលឿនជាងមុនទៀតលើម៉ូដែល ១៥ Inch។

MacBook Air នឹងចាប់ផ្តើមពី Processor ១.៨ GHz វិញ មិនមែន ១.៦ GHz ដូចមុនទេ។

MacBook ទំហំ ១២ Inch ក៏ត្រូវបាន Upgraded Keyboard និងទំហំផងដែរ។

iMac មានអង្គចងចាំ (Memory) ច្រើនជាងមុន, Port ច្រើនជាងមុន និង រូបភាពប្រសើរជាងមុន

iMac ថ្មីនេះបានបង្កើន សមត្ថភាពរបស់ Memory និង Graphics ដល់ទៅ 80% ហើយក៏បានបំពាក់នូវ Port ច្រើនជាងមុនសំរាប់ដាក់ជាមួយ Accessories ផ្សេងៗទៀតបាន។

WatchOS បាន​កំពុងប្រែមុខ​មាត់ថ្មីជា​មួយការបង្កើន​ការតាម​ដានកាយ​សម្បទា និង ការដំណើរការរួមជាមួយSiri

WatchOS 4 ដែលជា Software ជំនាន់ថ្មីរបស់នាឡិការ Apple Watch នឹងផ្តល់នូវមុខមាត់ថ្មីចំនួន ៣
  • មាន App ច្រើនសំរាប់ការហាត់ប្រាណ
  • ធ្វើអោយប្រសើរលើ Flashlight
  • សមត្ថភាពក្នុងការ Pair ជាមួយឧបករណ័ហាត់ប្រាណរបស់អ្នក
ហើយអ្វីដែលពិសេសជាងនេះទៅទៀទ គឺការដាក់បញ្ចូលជាមួយ​ Siri  ក្នុង Apple Watch

High Sierra ជា​ប្រព័ន្ធ​ប្រតិបត្តិការជំនាន់​ថ្មី​ដែលប្រើប្រាស់​លើ Apple Computer

អ្វីដែល Update ដ៏សំបើមក្នុងប្រព័ន្ធប្រតិបត្តិការថ្មីនេះគឺ Safari ដែលបញ្ឈប់  Video និងការផ្សាយពាណិជ្ជកម្មនៅលើ Web មិនអោយដំណើរការដោយស្វ័យប្រវត្តិទៀតទេ។ រូបភាពនៅក្នុង Safari ក៏មានភាពប្រសើរឡើង បូកបញ្ចូលទាំងការមើលរូបភាពជាមួយ VR headsets
 លើស​ពី​នេះ​ទៀត​​ក៏​មាន​Feature ថ្មីៗ​ផ្សេង​ទៀត​ដូច​ជា​៖
  • អ្នកអាចផ្ញើ និងទទួលប្រាក់ពីមិត្តភក្តិតាមរយះ Apple Pay
  • Amazon Prime video អាចប្រើប្រាស់បានលើ Apple TV
  • iOS 11 មានដាក់បំពាក់នូវ Control Center ថ្មី ដែលបានធ្វើអោយប្រសើរឡើងនូវ iMessage និង Apple Maps
  • iMac Pro តំលៃ $5,000 ជាប្រភេទកុំព្យូទ័រ Mac ដែលអស្ចារ្យមិនធ្លាប់មានរបស់ Apple
  • ARKit ជាប្រភេទSoftware​ថ្មីរបស់ ​Apple​ ដែលអាច​បង្ហាញ​ Virtual​ Object​ (វត្ថុនិមិត្ត)​ទៅកាន់ពិភព​ពិត
ដកស្រង់ពី Business Insider

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...