Skip to main content

Google Home ទៅ​​ដល់​ប្រទេស​កាណាដា​ហើយ​

ឥឡូវ​នេះ​ Google Home អាច​រក​ទិញ​បាន​នៅ​ក្នុង​ប្រទេស​កាណាដា​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​ឧបករណ៍​​ជំនួយ​ក្នុង​ការ​និយាយសប្ប​និម្មិត​ចម្បង​ដំបូង​គេ​ដែល​ដាក់​លក់​នៅ​ក្នុង​ប្រទេសនេះ​​។​ ការ​ពង្រីក​នេះ​គឺ​តាមរយៈ​​ការ​បញ្ជា​ទិញ​ទុក​មុន​របស់​ក្រុមហ៊ុន​  Google និងតាម​រយៈ​​អ្នក​លក់​រាយ​ដទៃ​ទៀត​កាល​ពី​ដើម​ខែ​នេះ​ ហើយ​ដើម្បី​គាំទ្រ​យុទ្ធ​សាស្រ្ត​វាយលុក​ Echo របស់​ក្រុមហ៊ុន​ Amazon ផង​ក្នុង​ប្រទេស​ជិត​ខាង​របស់​អាមេរិក​។​ ការ​ចាប់​ផ្តើមនៅ​ប្រទេស​កាណាដា​បាន​ភ្ជាប់​មក​ជាមួយ​នូវជម្រើស​មូលដ្ឋានសំខាន់​ៗ​​តែ​ 3 ប៉ុណ្ណោះ​​មិន​ដូច​នៅ​មុខ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ទេ​។ Google Home ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កាណាដា​ដោយ​មិន​មាន​ការ​គាំ​ទ្រ​ពី​អ្នក​ប្រើ​ច្រើន​នាក់​នោះ​ទេ (Multi-user support) ​តែ​  Google និយាយ​ថា​វា​នឹង​មាន​​នា​ពេល​អនាគត​ឆាប់ៗ​នេះ​។

ការគ្រប់​គ្រង​លើ​តន្ត្រី​និង​ការ​ចាក់​សារ​ជា​ថ្មី​ក៏​មាន​នៅ​ក្នុង​នោះ​ដែរ​ ដែល​អាច​​ភ្ជាប់​ទៅ​នឹង​ទូរទស្សន៍​និង​ឧបករណ៍​បង្ហាញផ្សេង​ទៀត​ផង​​។​ ការ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ​ (Smart Home) ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​បញ្ជា​វត្ថុ​ដូច​ជា​កុង​តាក់​ភ្លើង និងវត្ថុបញ្ជា​ផ្សេងៗ​ទៀត។

ប្រសិន​បើ​អ្នក​ជា​ជន​ជាតិ​កាណាដា​ ឫ​មាន​មិត្ត​ភក្កី​ជា​ជនជាតិ​កាណាដា​ហើយ​អ្នក​មាន​អារម្មណ៍​ថា​ចង់​ប្រើ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ​របស់​ Google Home វា​មាន​តំលៃ​ $ 179 ។


ដក​ស្រង់​ពី Techcrunch អត្ថបទ សេដ្ឋា 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...