Skip to main content

ទាំង​នេះ​គឺជា​កំហុស​ដ៏​អាក្រក់​បំផុត​ដែល​មនុស្ស​ធ្វើ​នៅ​អាយុ​ 20​ ឆ្នាំ​


តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​អាយុ​ណា​ដែល​ជា​អាយុ​សំខាន់​?​ បើ​មិន​​ចឹង​ទេ​សូម​សួរ​ឪពុក​ម្តាយ​របស់​អ្នក ហើយអ្នក​​ភាគ​ច្រើន​ប្រហែល​ជា​ទទួល​បាន​ចម្លើយ​នេះ​ "នៅ​ពេល​មនុស្ស​ម្នាក់​ឈាន​ដល់​ពេញ​វ័យ​" ឫ​យើង​អាច​ថា​បាន​អាយុ​នៅ​ជុំវិញ​ 20​​ ឆ្នាំ​។​

"នេះ​គឺ​ជា​កំហុស​ដ៏​អាក្រក់​បំផុត​ដែល​មនុស្ស​ធ្វើ​នៅ​ក្នុង​អាយុ ​20 ឆ្នាំ​របស់​ពួក​គេ​"។ ឥឡូវ​អ្នក​ប្រាកដ​ជា​ឆ្ងល់​ពី​មូល​ហេតុ​។​ ចម្លើយ​គឺ​សាមញ្ញ​ណាស់​ហើយក៏គួរ​អោយ​​យល់​ច្រឡំ​​ផង​ដែរ​។​ អាយុ​ 20 ឆ្នាំ​គឺ​សំខាន់​ណាស់​ដោយសារ​តែ​ការ​សម្រេច​ចិត្ត​ណា​មួយ​ ដែល​អ្នក​នឹង​ធ្វើ​ឬ​សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ​ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ឬ​ក្បត់​អ្នក​ពេញ​មួយ​ជីវិត​នៅ​សល់​របស់​អ្នក​។​
ឧទាហរណ៍​ប្រសិន​បើ​លោក​  Mark Zuckerberg មិន​បាន​ចំណាយ​វ័យ 20 ឆ្នាំ​របស់​គាត់​ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ទេ​គាត់​នឹង​មិន​ក្លាយ​ជា​មហា​សេដ្ឋី​មុន​ពេល​ឈាន​ដល់​ អាយុ​ 30 ឆ្នាំ​នោះ​ទេ​។​

ខាង​ក្រោម​នេះ​គឺជា​បញ្ជី​កំហុស​ឆ្គង​និង​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​ចៀស​វាង​វា​៖​

១. មិន​ច្បាស់​អំពី​គោលដៅ

ស្ទើរ​តែ​គ្រប់​គ្នា​មាន​ក្តី​សុបិន្ត​និង​គោល​ដៅ​នៅ​ក្នុង​គំនិត​របស់​ពួក​គេ​។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​សួរ​បញ្ជាក់​​បន្ថែម​​ច្រើន​​ទៀត​​អំពី​​រឿង​​នោះ​ ​ពួក​​គេ​​ភាគ​​​ច្រើន​​​មិន​​អាច​​ឆ្លើយ​​តប​​​​បាន​ទេ​​។​ ស្ថាន​ភាព​នៃ​ការ​មិន​អាច​ឆ្លើយ​តប​បាន​បង្ហាញ​ថា​ពួក​គេ​នៅ​តែ​យល់​ច្រឡំ​ និង​មិន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​គាត់​ចង់​បាន​។​ដើម្បី​កែ​តម្រូវ​កំហុស​នេះ​មនុស្ស​ម្នាក់ៗ​គួរ​តែ​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ហើយ​សួរ​ខ្លួន​​ឯង​ថា​អ្វី​ដែល​គាត់​ចង់​ធ្វើ​ក្នុង​ជីវិត​។​

២. ការ​គ្រប់​គ្រង​ពេល​វេលា​មិន​បាន​ល្អ​

ពេល​វេលា​គឺជា​ធនធាន​ដ៏​មាន​តម្លៃ​មួយ​។ ប៉ុន្ដែ​ក៏​ខ្ជះ​ខ្ជាយ​ផង​ដែរ​។​ យុវវ័យ​បច្ចុប្បន្ន​ខ្ជះខ្ជាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​ពួកគេ​ជាមួយ​បណ្តាញ​សង្គម​ ហើយ​នៅ​ពេល​ដែល​គាត់​ដឹង​ថា​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ ពួក​គាត់​នឹង​ខ្ជះខ្ជាយ​ពេល​វេលា​ម្តង​ទៀត​ដែល​នៅ​សល់​ក្នុង​ការ​គិតគូរ​និង​សោក​ស្តាយ​ពី​សកម្មភាព​របស់​ខ្លួន​។

៣. កង្វះ​សកម្មភាព​ខាង​ក្រៅ

ការ​រីក​ចម្រើន​នៅ​ក្នុង​ស្មាត​ហ្វូន​បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​នាំ​គ្នា​លេង​ហ្គេម​វីដេអូ​ច្រើន​នៅ​ពេល​វេលា​ទំនេរ​របស់​ពួក​គេ​ជា​ជាង​លេង​ហ្គេម​ខាង​ក្រៅ​។ វា​គ្រោះ​​ថ្នាក់​​នៅ​ពេល​អ្នក​អង្គុយ​ច្រើន​ជាង​ 8 ម៉ោង​ដែល​អាច​បំផ្លាញ​សុខភាព​របស់​អ្នក​ហើយ​ធ្វើ​ឱ្យ​អ្នក​ឆាប់​មាន​ជំងឺ​បេះដូង​។​ ដូច្នេះ​ដើម្បី​ចៀស​វាង​បញ្ហា​ទាក់​ទង​នឹង​សុខភាព​បែប​នេះ​យ៉ាង​ហោច​ណាស់​ចំណាយ​ពេល​ 20 នាទី​ក្នុង​ការ​ហាត់​ប្រាណ​

៤. មិន​បង្កើត​ទំលាប់​អាន

មនុស្ស​ម្នាក់​អាច​រៀន​បាន​ច្រើន​ដោយ​គ្រាន់​តែ​អាន​សៀវភៅ​សូម្បី​តែ​​មាន​រយៈពេល​ 20 នាទី​ក៏​ដោយ​។​ ការ​អាន​អាច​ជួយ​ពង្រីក​គំនិត​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​មុន​។​

៥. មិន​អភិវឌ្ឍ​ជំនាញ​ថ្មី

អាយុ​ 20 ឆ្នាំ​គឺជា​អាយុ​ដ៏​ល្អ​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ណា​មួយ​ពី​ព្រោះ​លទ្ធិភាព​​រក្សា​បាន​យូរ​ហើយ​ជំនាញ​ថ្មី​ដែល​បាន​រៀន​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ចង​ចាំ​បាន​រយៈពេល​វែង​។​

៦. ផ្តោត​លើ​កិច្ចការ​របស់​អ្នក​ផ្សេង​ជាង​ខ្លួន​

មូល​ហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង​ដែល​បណ្តាល​អោយ​មាន​​ការ​កើន​ឡើង​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ចំណោម​យុវជន​ គឺ​ប្រៀប​ធៀប​ជីវិត​របស់​ខ្លួន​ជា​មួយ​អ្នក​ដទៃ​។​ នៅ​ពេល​មនុស្ស​ម្នាក់​ប្រៀប​ធៀប​ជីវិត​របស់​ពួក​គេ​ទៅ​នឹង​ជីវិត​របស់​អ្នក​ដទៃ​ពួក​គេ​ឃើញ​ខ្លួន​ឯង​ស្ថិត​ក្នុង​ស្ថាន​ភាព​តិច​តួច​និង​មាន​ការ​ច្រណែន​។​ដូច្នេះ​សូម​ឈប់​សំលឹង​មើល​ពត៌មាន​ផ្សេង​ទៀត​នៅលើ​បណ្តាញ​សង្គម​ ចូរ​ឈប់​ឧបករណ៍​អេឡិច​ត្រូនិច​របស់​អ្នក​ហើយ​ផ្ដោត​លើ​ខ្លួន​ឯង​។​

៧. ការ​​ប្រញាប់​​ប្រញាល់​ខ្លាំង​ពេក​

អាយុ​ដែល​ពេញ​វ័យ​ គឺ​មាន​ភាព​រឹងមាំ​តាម​របៀប​មួយ​ដែល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​មាន​ថាមពល​រស់​រវើក​ហើយ​មាន​បំណង​ចង់​បង្ហាញ​ខ្លាំង​​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​មិន​អាច​សម្រេច​គោល​ដៅ​ដែល​ពួក​គេ​ចង់​បាន​នោះ​ពួក​គេ​នឹង​មាន​ការ​ព្រួយ​បារម្ភ​។​ ដូច្នេះ​យើង​ត្រូវ​ស្ងប់​ស្ងាត់​ហើយ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​ខ្លួន​។​ សមាធិ គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ធ្វើ​អោយ​ចិត្ត​របស់​អ្នក​ស្ងប់​ស្ងាត់​​និង​មាន​ភាព​អត់​ធ្មត់​។​

៨. កំណត់​គោលដៅ​មិន​សម​ហេតុ​ផល​, កំណត់​រយៈ​ពេល​វេលា​ខ្លី​ពេក​​

ការ​កំណត់​គោល​ដៅ​ គឺ​ល្អ​ព្រោះ​វា​ផ្តល់​គោល​ដៅសំរាប់​អ្នក​ក្នុង​ការ​ដើរ​។​​ ប៉ុន្តែ​មិន​ត្រូវ​កំណត់​គោលដៅ​ខ្ពស់​​ដែល​លើស​ពី​សក្តា​នុពល​របស់​អ្នក​ឡើយ​។​ ដូច្នេះ​​ប្រសិន​បើ​អ្ន​ក​ចង់​បាន​គោល​ដៅ​ធំ​ ៗ​ ចូរ​ចាប់​ផ្តើម​បង្កើត​គោល​ដៅ​តូចៗ​ដែល​សមស្រប​នឹង​ជំនាញ​របស់​អ្នក​ដើម្បី​សម្រេច​បាន​។​

៩. មិន​ប្រើ​ឱកាស

នេះ​គឺ​ជា​កំហុស​ដ៏​អាក្រក់​បំផុត​ដែល​មនុស្សម្នាក់​​ធ្វើ​។​ ប្រសិន​បើ​អ្នក​មិន​ប្រើ​ឱកាស​ដែល​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង​នោះ​វា​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​។​ ខណៈ​ពេល​ដែល​ឱកាស​បាន​បើក​ច្រក​ទ្វារ​សម្រាប់​ការ​រៀន​បទ​ពិសោធន៍​ថ្មី​ និង​ផ្តល់​នូវ​វេទិកា​មួយ​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​។​ ដូច្នេះ​ប្រសិន​បើ​មាន​ឱកាស​ណា​មក​ ចូរ​ទទួល​យក​វា​ព្រោះ​វា​មិន​តែង​តែ​មក​គោះ​ទ្វារ​របស់​អ្នក​។​

ដក​ស្រង់​ពី​ bornrealist អត្ថ​បទ​ សេដ្ឋា​ 

Comments