Skip to main content

Feature ថ្មី​របស់​ iPhone - 'Do not Disturb'​ ពេល​កំ​ពុង​បើក​បរ​


នៅ​ក្នុង​សន្និ​សិទ​អ្នក​អភិ​វឌ្ឍន៏​កម្មវិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ របស់​ខ្លួន​​នា​ពេល​ថ្មី​ៗ​នេះ​ Apple បាន​ប្រកាស​នូវ​​​​មុខងារ​សុវត្ថិ​ភាព​ ថ្មី​​នៅ​ក្នុង​ iOS11 ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ កុំ​រំខាន​ពេល​កំពុង​បើក​បរ​ (Do Not Disturb While Driving)។



មុខ​ងារ​ថ្មី​នេះ​នឹង​ដំ​ណើរ​ការ​នៅ​ពេល​ដែល​យើង​ភ្ជាប់​ទូរ​ស័ព្ទ របស់​យើង​ជាមួយ​និង​រថ​យន្ត​​តាម​រយះ​ Bluetooth ឬ​ក៏ ខ្សែ​​ ឬ​ម្យ៉ាង​វិញ​ទៀត​វា​អាច​ប្រើ​ប្រាស់​ការ​ពិនិត្យ​ល្បឿន(Speed Detection)​​ ដើម្បី​អោយ​ដឹង​ថា​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​រថយន្ត​​ឬ​អត់​ ពេល​​រថយន្ត​កំពុង​ធ្វើ​ដំ​ណើរ​។

អ្នក​ប្រើ​ប្រាស់​ក៏​អាច​កំណត់​ការ​ឆ្លើយ​តប​ដោយ​ស្វ័យ​ប្រវត្តិ​​លើ​ Contact ណាមួយ​​ដើម្បី​អោយ​គេ​ដឹង​អ្នក​កំពុង​បើក​បរ​ ហើយ​មិន​អាច​ឆ្លើយ​តប​​រហូត​ដល់​អ្នក​ទៅ​ដល់​គោល​ដៅ​សិន​។

ដក​ស្រង់​ពី​ Sky News 

Comments