Skip to main content

គំនិត​​ផ្លែកៗ​​ល្អៗ​​ទាំង ៩​ ក្នុង​​ការ​​ស្វែង​​រក​​ប្រាក់​​ចំនូល​​បន្ថែម​

ប្រាក់​​គឺ​ មាន​​សារ​សំខាន់​​។​ មនុស្ស​​ម្មាក់ៗ​​ដឹង​​ពី​​រឿង​​នេះ ​​ ដូច្នេះ​​ហើយ​​ទើប​​មនុស្ស​​ជា​​ច្រើន​​នាំ​​គ្នា​​ទៅ​​ធ្វើការ​​រាល់​​ថ្ងៃ​។ ប៉ុន្តែ​​វា​​នៅ​​តែ​​មិន​​គ្រប់​​គ្រាន់​​មែន​​ទេ​​? ​ វា​នៅ​តែ​មាន​របស់​រឺ​កន្លែង​ដែល​យើង​ចង់​ទិញ​ និង​ទៅ​  ប៉ុន្តែ​យើង​មិន​​អាច​​ធ្វើ​បាន​ ដោយ​សារ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​។ ចុុះ​ប្រសិន​បើ​មាន​វិធី​ដែល​អាច​  ធ្វើ​អោយ​យើង​រក​ចំណូល​បាន​ច្រើន​ជាង​នេះ​បន្ថែម​? វា​ពិត​ជា​ល្អ​មែន​ទេ​?

 ប្រាក់​ចំណូល​បន្ថែម​ រឺ​ក៏​​ Passive Income គឺ​ជា​ប្រាក់​ ដែល​ទទួល​បាន​ ជា​ប្រចាំ ​ ដោយ​មិន​ចាំបាច់​យើង​ចំណាយ​ពេល​ច្រើន​លើ​វា​។ ប៉ុន្តែ​វា​ដូចជា​កុហក​ពេក​ហើយ ​ដែល​មិន​ចំណាយ​ពេលវេលា​បែរ​ជា​បាន​ផល​។ ការ​ពិត​ គឺ​អ្នក​ត្រូវ​ចំណាយ​កំលាំង​ជាច្រើន​លើ​វា​ នៅ​ពេល​ចាប់ផ្តើម​ ប៉ុន្តែ​ទទួល​បាន​ផល​ពី​វា​ជា​ប្រចាំ​នៅ​ពេល​ក្រោយ​។ ពេល​ខ្លះ​អ្នក​ត្រូវ​ចំណាយ​ពេល​ ដល់​ទៅ​រាប់​ឆ្នាំ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​នេះ​  ប៉ុន្តែ​លទ្ធផល​ ពេល​ក្រោយ​គឺ​អស្ចារ្យ ​ ដោយ​អ្នក​គ្រាន់​តែ​មើល​ថែ​វា​ប៉ុណ្ណោះ​​អ្នក​នឹង ​ ទទួល​ផល​ប្រយោជន៍​មក​វិញ​ជា​ប្រចាំ​។​

ខាង​ក្រោម​ជា​គំនិត​ខ្លីៗ​ខ្លះ​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម​

Affiliate and Referral Marketing

គំនិត​មួយ​នេះ​តំរូវ​អោយ​អ្នក​ដើរ​តួ​​ជា​អ្នក​ទីផ្សារ​ក្នុង​ការ​លក់​ផលិតផល​អោយ​ក្រុមហ៊ុន​ណា​មួយ​ ដែល​មិនមែន​ជា​របស់​អ្នក​។ អ្នក​នឹង​ទទួល​បាន​កំរៃ ​ នៅ​ពេល​ដែល​មាន​ការ​លក់​ឆ្លង​កាត់​តាមរយៈ​អ្នក​។​

Amazon Associates Affiliate គឺ​ជា​កម្មវិធី​ទីផ្សារ​មួយ​ដ៏​ល្អ​សំរាប់​អ្នក ​ ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​បន្ថែម​របៀប​នេះ​។ ​វា​តំរូវ​អោយ​អ្នក​បង្កើត​ Website មួយ​ដែល​ដាក់​លក់​ នូវ​ផលិតផល​របស់​ Amazon ហើយ​នៅ​ពេល​ដែល​មាន​អ្នក​ទិញ​ផលិតផល​តាមរយៈ​  Website របស់​អ្នក ​នោះ​អ្នក​នឹង​ទទួល​បាន​កំរៃ​ពី​ Amazon ។

លក់សៀវភៅ eBook រឺ audioBook

អ្នក​អាច​សរសេរ​ រឺ​ថត​ជា​សំលេង​ រួច​ហើយ​បោះពុម្ព​ជា​ eBook រឺ​ audioBook ទៅ​តាម​ចំនង់​ចំនូល​ចិត្ត ​និង​ជំនាញ​របស់​អ្នក​ ដូចជា​ គន្លឹះ​ក្នុង​ការ​ធ្វើ​ជំនួញ​ ដំបូន្មាន​ការងារ​ គន្លឹះ​បច្ចេកវិទ្យា​ -ល។​
បន្ទាប់​ពី​អ្នក​បោះពុម្ព​អ្នក​អាច​ដាក់​លក់​វា​នៅ​ Amazon’ Kindle Direct Publishing រឺ​ក៏​ iTunes ជាដើម​។

បង្កើតវគ្គសិក្សា Online

ការ​សិក្សា​ Online មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ​​ ជាមួយ​នឹង​ការ​ផ្តល់​អោយ​ដ៏​ប្រសើរ​ ពី​សំណាក់​ Platform មួយ​ចំនួន​ដូចជា​ Coursera, Lynda, និង​ Udemy។ ប្រសិន​បើ​អ្នក​មាន​ជំនាញ​ដូចជា​ ការ​បង្កើត​គេហទំព័រ ​ការ​ថត​រូប​  រឺ​ក៏​ជំនាញ​ទីផ្សារ​ អ្នក​អាច​បង្កើត​ជា​មេរៀន​ ហើយ​ដាក់​លក់​លើ​ Platform ទាំង​នោះ​។ អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ នៅពេល​ដែល​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គសិក្សា​របស់​អ្នក។​

លក់រូបភាព និងការរចនា

អ្នក​អាច​លក់​ការ​រចនា​នៅ​លើ​ Etsy, Zazzle និង​ The Souled Store ដែល​អនុញ្ញាត​អោយ​ មនុស្ស​ជា​ច្រើន​ធ្វើ​ការ​ដាក់​ ការ​រចនា​របស់​អ្នក​លើ​អាវយឺត​ សំបក​ទូរសព្ទ ​ ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្​ម គំរប​សៀវភៅ​ -ល។​ ពេល​ដែល​ពួកគេ​យក​ការ​រចនា​របស់​អ្នក​ ​ អ្នក​នឹង​ទទួល​បាន​កំរៃ​។ ដូចគ្នា​ទៅ​នឹង​ការ​រចនា​ដែរ ​ អ្នក​អាច​ដាក់​លក់​រូបភាព​ដែល​អ្នក​ថត​ទៅលើ​ Website មួយ​ចំនួន​ដើម្បី​លក់​ដូចជា​ Shutterstock, Alamy និង​ iStockPhoto។​ 

បង្កើត Website 

ការ​បង្កើត​ Website នៅ​តែ​ជា​វិធី​មួយ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម​ដដែល​។​ ដោយសារ​តែ​ការ​កើន​ឡើង​ដ៏​ខ្លាំង​ក្លា​របស់​ Internet អ្នក​អាច​ទាក់ទាញ​មនុស្ស​អោយ​មក​ចូល​ទស្សនា​ Website របស់​អ្នក​បាន​តាមរយៈ​ ការ​ផ្សព្វផ្សាយ​ នៅ​លើ​បណ្តាញ​សង្គម​។ នៅ​ពេល​ដែល​ Website របស់​អ្នក​ទទួល​បាន​ការ​ចូល​ទស្សនា​ច្រើន​ ពេល​នោះ​អ្នក​អាច​ ប្រើ​ Google AdSense ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​តាមរយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ Website របស់​អ្នក​។​ 

បង្កើត App 

ការ​បង្កើត​ App នៅ​លើ​ Smartphone រឺ​ Tablet តំរូវ​អោយ​អ្នក​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​វា​  ប៉ុន្តែ​វា​នឹង​ផ្តល់​ប្រយោជន៍​អោយ​អ្នក​វិញ​បាន​យ៉ាង​អស្ចារ្យ​។ វា​មិន​មែន​ភាព​ស្មុគស្មាញ​ឡើយ​ អ្នក​អាច​បង្កើត​វា​ដើម្បី​ដោះស្រាយ​បញ្ហា​ណា​មួយ​  រឺ​ក៏​របស់​កម្សាន្ត​ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​។​ អ្នក​ណា​ទៅ​ដឹង​ថា​ App របស់​អ្នក​អាច​ល្បី​ល្បាញ​នោះ​ ឧទាហរណ៍​ដូច​ជា​ App Flappy Bird ដែល​ល្បី​ល្បាញ​រហូត​អាច​រក​ប្រាក់​បាន​ដល់​ ៥០,០០០ ដុល្លា​ក្នុង​មួយ​ថ្ងៃ​ តាម​រយៈ​ App advertising។​

បង្កើតប៉ុស្ត៍នៅលើ YouTube 

មាន​មនុស្ស​ជា​ច្រើន​ក្លាយ​ជា​សេដ្ឋី​ដោយ​គ្រាន់​តែ​បង្កើត​ Channel នៅ​លើ​ YouTube។​ អ្នក​ត្រូវ​ស្វែង​រក​គំនិត​ដ៏​ប្លែក​ខុស​ពី​គេ​សំរាប់​ Video របស់​អ្នក​ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​។​ នៅពេល​ដែល​មាន​អ្នក​ទស្សនា​ Video និង​ Subscribe ក្នុង​ប៉ុស្ត៍​របស់​អ្នក​ច្រើន​ ​នោះ​ប្រាក់​ចំណូល​បន្ថែម​របស់​អ្នក​នឹង​ចាប់ផ្តើម​មាន​ឡើង​។​

បណ្តាក់ទុនដែលមានហានិភ័យទាប 

វិធី​មួយ​នេះ​ត្រូវ​ការ​ពេល​ និង​ បា្រក់​ដើម​ទុន​​ប៉ុន្តែ​វា​សាក​សម​នឹង​ធ្វើ​ណាស់​។​ អ្នក​អាច​ទិញ​ Stock របស់​ក្រុមហ៊ុន​ធំៗ​ដើម្បី​ទទួល​បាន​ប្រាក់​ចំនេញ​។ ​

ដាក់ជួលអចលនទ្រព្យរបស់អ្នក 

ប្រសិន​បើ​អ្នក​មាន​ផ្ទះ​ ផ្ទះ​ល្វែង​ រឺ​ក៏​កន្លែង​ការងារ​សំរាប់​ជួល ​ នោះ​វា​ជា​ប្រភព​ដ៏ល្អ​បំផុត​សំរាប់​ប្រាក់​ចំណូល​បន្ថែម​។​ Airbnb បាន​ធ្វើអោយ​ដំណើរការ​ក្នុង​ការ​ជួល​អចនលទ្រព្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ​ ដល់​ម្ចាស់​និង​អ្នក​ជួល​។​ ប្រសិន​បើ​អ្នក​មិន​ចូលចិត្​តគំរូ​ប្រភេទ​នេះ​ NestAway អាច​ជួយ​អ្នក​បាន​ក្នុង​ការ​ស្វែង​រក​អ្នក​ជួល​ដោយ​មិន​ឆ្លង​កាត់​អ្នក​ជើង​សារ​។ ​


ដក​ស្រង់​ពី​​ yourstory.com

 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...