Skip to main content

គន្លឹះ​ទាំង​ 5 នៃ​ការ​ដាក់​ភាព​ជា​លក្ខណៈ​ឯកជន​នៅ​លើ​គណនី​ Facebook របស់​អ្នក​

ហ្វេសប៊ុក​ផ្តល់​ឪកាស​គ្មាន​ព្រំដែន​សម្រាប់​អ្នក​បោក​ប្រាស់​ជា​ច្រើន​ប្រភេទ​ ហើយ​វា​សំខាន់​ណាស់​ដែល​យើង​រៀន​ពី​របៀប​រក្សា​ព័ត៌មាន​ដែល​យើង​បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​អោយ​មាន​សុវត្ថិភាព​និង​ចេញ​ពី​មនុស្ស​ដែល​ចង់​កេង​ប្រវ័ញ្ច​យើង​។

វា​មាន​ភាព​ខុស​គ្នា​ច្រើន​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ និង​មិន​ត្រូវ​ធ្វើនៅ​ពេល​ដែល​អ្នក​ចង់​រក្សា​ព័ត៌មាន​ដែល​អ្នក​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុកអោយ​មាន​សុវត្ថិភាព​ ហើយ​យើង​នឹង​ពន្យល់​ពី​វិធី​ដ៏​សំខាន់​បំផុត​ប្រាំ​នៅ​ទីនេះ​។

១.  បង្ហោះ​ព័ត៌​មាន​ទៅ​មិត្ត​របស់​អ្នក​ប៉ុណ្ណោះ​

ដោយ​សារ​មាន​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​យើង​ច្រើន​ណាស់​នៅ​លើ​អ៊ិនធឺណិត​ វា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​គ្រប់គ្រង​លើ​ថា​តើ​អ្នក​ណា​ដែល​អាច​មើល​វា​បាន​។ ឧទាហរណ៍​អ្នក​បោក​ប្រាស់​អាច​យក​ព័ត៌មាន​របស់​អ្នក​ ហើយ​ធ្វើ​ពុត​ជា​អ្នក​ទៅ​ធ្វើ​ការ​ឆបោក​មិត្ត​របស់​អ្នក​តាម​អ៊ិនធឺរណែត​។​
អ្នក​ត្រូវ​ប្រាកដ​ថា​ការ​កំណត់​ភាព​ជា​ឯកជន​របស់​អ្នក​ (Privacy Setting) កំណត់​តែ​ជា​មិត្ត​អ្នក​ប៉ុណ្ណោះ​។​ នេះ​មាន​ន័យ​ថា​មាន​តែ​មនុស្ស​ដែល​អ្នក​ទទួល​ធ្វើ​ Friend នៅលើ​ហ្វេស​ប៊ុក​ប៉ុណ្ណោះ​ទើប​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​អ្នក​ Post។

២. បញ្ឈប់​ជន​ចម្លែក​ពី​ការ​ស្វែងរក​​អ្នក​លើ​បណ្តាញ​ 

ហ្វេសប៊ុក​​អនុញ្ញាត​​ឱ្យ​​មនុស្ស​​ដ៏ទៃ​ស្វែង​រក​​​​អ្នក​ដោយ​ប្រើ​អាសយដ្ឋាន​អ៊ីម៉ែល​ឬ​លេខ​ទូរស័ព្ទ​របស់​អ្នក​ ដែល​អ្នក​បាន​ផ្តល់​ឱ្យ​ពួក​គេ​នៅ​ពេល​អ្នក​ចុះ​ឈ្មោះ​។​ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​ណា​ម្នាក់​បញ្ចូល​លេខ​ទូរស័ព្ទ​ ឬ​អាស័យដ្ឋាន​អ៊ីម៉ែល​របស់​អ្នក​នៅ​ក្នុង​របារ​ស្វែង​រក​នៅ​លើ​ហ្វេសប៊ុក​នោះ​ហ្វេសប៊ុក​នឹង​ផ្តល់​ព៌តមាន​​ Profile របស់​អ្នក​អោយ​គេ​វិញ​។

នេះ​អាច​ជា​ការ​រំខាន​មួយ​ដោយ​សារ​វា​អាច​អនុញ្ញាត​ឱ្យ​អ្នក​ទីផ្សារ​ ឬ​ឧក្រិដ្ឋជន​ភ្ជាប់​ឈ្មោះ​របស់​អ្នក​ជាមួយ​អ៊ីម៉ែល​ឬ​លេខ​ទូរស័ព្ទ​របស់​អ្នក​បាន​។​ យើង​សូម​ណែនាំ​អ្នក​ថា​អនុញ្ញាត​ឱ្យ​តែ​មិត្ត​ភក្តិ​អ្នក​មើល​និង​​ប្រើ​ព័ត៌មាន​នេះ​បាន​ហើយ​ ព្រោះ​អ្នក​មាន​លទ្ធភាព​កំណត់​បាន​។

៣. លាក់បញ្ជីមិត្តភក្តិរបស់អ្នក

មាន​ហ្វេសប៊ុក​ឆបោក​ដែល​ពឹង​ផ្អែក​លើ​នរណា​ម្នាក់​ដើម្បី​មើល​ថា​តើ​អ្នក​ណា​ជា​មិត្តភក្តិ​អ្នក​នៅលើ​ហ្វេសប៊ុក​។​ ដូច្នេះ​ត្រូវ​លាក់​បញ្ជី​មិត្តភក្ដិ​ទាំងនោះ​ហើយ​អ្នក​ដែល​ចង់​បោក​ប្រាស់​នឹង​មិន​ដឹង​ថា​អ្នក​ណា​ជា​មិត្ដ​ជាមួយ​អ្នក​ទេ​!

៤. បញ្ឈប់​កម្មវិធី​ Facebook​ (Facebook App)  ពី​ការ​យក​ព័ត៌មាន​របស់​អ្នក​ 

ទោះ​បី​ជា​​គណនី​របស់​អ្នក​ត្រូវ​បាន​ចាក់​សោរ​មាន​សុវត្តិភាព​ក៏​ដោយ​ មិត្ត​របស់​អ្នក​ដែល​ប្រើ​កម្មវិធី​ហ្វេសប៊ុក​ នៅ​តែ​អាច​ឃើញ​ព័ត៌មាន​របស់​អ្នក​ដដែល​។​​ ដូច្នេះ​ត្រូវ​ចាក​ចេញ​ឫ​លាក់​ព៌តមាន​ពី​កម្មវិធី​ទាំង​នោះ​ចេញ​។

៥. ដឹង​ពី​អ្វី​ដែល​ត្រូវ​បង្ហោះ​ និង​អ្វី​ដែល​មិន​ត្រូវ​បង្ហោះ​លើ​ហ្វេសប៊ុក 

ចូរ​ស្រមៃ​ថា​ហ្វេសប៊ុក​គឺជា​មជ្ឈមណ្ឌល​នៅ​ក្នុង​ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ចម្លែក​។​ តើ​ព័ត៌មាន​អ្វី​ដែល​អ្នក​សរសេរ​នៅ​លើ​បដា​ធំ​មួយ​ហើយ​កាន់​វា​សម្រាប់​អ្នក​រាល់​គ្នា​មើល​ឃើញ​។ចំណុច​ដែល​យើង​ចង់​ប្រាប់​អ្នក​ គឺ​ថា​ភាព​ឯកជន​របស់​យើង​គឺ​មាន​កម្រិត​ទាប​ខ្លាំង​លើ​អ៊ីនធើណេត​។​ យើង​ហាក់​ដូចជា​មាន​ការ​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​ពិតៗ​ច្រើន​នៅ​ពេល​យើង​អង្គុយ​នៅ​ពី​មុន​ក្តារ​ចុច​ បើ​ប្រៀប​ធៀប​នៅ​ពេល​ដែល​យើង​នៅ​ជុំវិញ​មនុស្ស​នៅ​ខាង​ក្រៅ​។ ឧក្រិដ្ឋជន​តាម​អន​ឡាញ​និង​ខាង​ក្រៅ​ (Offline) គឺ​ប្រើ​ព័ត៌មាន​ដែល​ពួកគេ​រក​ឃើញ​ពី​អ្នក​តាម​របៀប​តែ​មួយ​ដើម្បី​បោក​ប្រាស់​អ្នក​។​ ដូច្នេះ​វា​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​អំពី​ព័ត៌មាន​អ្វី​ដែល​អ្នក​គួរ​និង​មិន​គួរ​បង្ហោះ​លើ​អ៊ីនធឺណិត​ ទោះជា​អ្នក​កំណត់​ភាព​ឯក​ជន​របស់​អ្នក​បាន​ល្អ​ប៉ុណ្ណា​ក៏​ដោយ​។​


អត្ថបទ​ សេដ្ឋា​
Biz Tech Tip Talk ​​

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...