Skip to main content

មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ​ធំ​ជាង​គេ​បង្អស់​ទាំង​ 10 នៅ​លើ​ពិភព​លោក​

មាន​មជ្ឈមណ្ឌល​ទិន្នន័យ​រាប់​រយ​ដែល​បាន​រីក​ដុះ​ដាល​នៅ​ទូទាំង​ពិភពលោក​។​ ភាគ​ច្រើន​ គឺ​មាន​ទំហំ​តូច​ដែលជា​មធ្យម​ប្រហែល​ 100.000 ហ្វីត​។​ ប៉ុន្តែ​វាក៏​​មាន​កន្លែង​ធំ​ៗ​ ដែល​ប្រើប្រាស់​ថាមពល​ច្រើន​ដូច​ទីក្រុង​តូច​មួយ​ដែល​មាន​មនុស្ស​ពីរ​ពាន់​នាក់​។​

តើ​មួយ​ណា​ធំ​ជាង​គេ​? ដើម្បីឆ្លើយ​តប​ទៅ​នឹង​សំណួរ​នោះ​ Biz Tech Tip Talk សូម​​លើក​ឡើង​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​ជាង​គេ​ទាំង​ 10​ ដោយ​គិត​ពី​ទំហំ​និង​សមត្ថភាព​របស់​វា​៖

 ១០. NAP of the Americas

ទីកន្លែង: ទីក្រុងម៉ៃអាមីសហរដ្ឋអាមេរិក (Miami, USA)
តំបន់: 750,000 Sq. Ft. 

NAP of Americas ដែល​ជា​មជ្ឈមណ្ឌល​ទិន្នន័យ ​Terremark ត្រូវ​បាន​សាង​សង់​ក្នុង​ឆ្នាំ​ 2001 ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​កណ្តាល​ដែល​ប្រើ​ប្រាស់​ដោយ​បណ្តាញ (Network) ​ជាង​ 183 ។​ នៅ​ឆ្នាំ​ 2011 ​ ក្រុមហ៊ុន​ទូរគមនាគមន៍​ Verizon បាន​ទិញ​យក​វា​ក្នុង​តម្លៃ​ 1,4 ពាន់​លាន​ដុល្លារ​ក្នុង​គោល​បំណង​បង្កើន​ល្បឿន​បច្ចេកវិទ្យា​ Cloud Computing ឈ្មោះថា "everything-as-a-service" ។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទូទាំង​ពិភព​លោក​ជាង​ 160 បាន​ផ្លាស់​ប្តូរ​ទិន្នន័យ​នៅ​ NAP របស់​សហរដ្ឋ​អាមេរិក​។​

៩. Next Generation Data Europe

ទីតាំង: Wales Uk
តំបន់: 750,000 Sq. Ft.

បញ្ចប់​នៅ​ឆ្នាំ​ 1998 ជា​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​អឺរ៉ុប​នៅ​ទីក្រុង​ Newport ហើយ​ធំ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​។​ វា​មាន​ server cabinets ចំនួន 19.000 ជាមួយ​ និង​ storageដែល​ត្រូវ​បាន​នូវ​ពេញ​បី​ជាន់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ទិន្នន័យ​ជា​ឯកជន​បាន​របស់​ក្រុម​ហ៊ុន​មួយៗ​។

 ៨. QTS Metro Data Centre

ទីតាំង: អាត្លង់តាសហរដ្ឋអាមេរិក
តំបន់: 990,000 Sq. Ft.

នៅ​ឆ្នាំ​ 2000 MetroNexus និង CoreLocation បាន​ទិញ​អគារ​នេះ​ហើយ​បាន​បម្លែង​វា​ទៅ​ជា​មជ្ឈមណ្ឌល​​ទូរគមនាគមន៍​និង​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុង​តម្លៃ ​ 80 លាន​ដុល្លារ​។​ 

 ៧. Tulip Data Centre

ទីកន្លែង: Bangalore, India
តំបន់: 1,000,000 Sq. Ft.

មជ្ឈមណ្ឌល​ទិន្នន័យ​ Tulip បច្ចុប្បន្ន​គឺជា​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​បំផុត​នៅលើ​ពិភពលោក​ដែល​ស្ថិត​នៅ​ក្រៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​។​ ក្នុង​ឆ្នាំ​ 2011 ក្រុមហ៊ុន​ Tulip Telecom បាន​ប្រកាស​អំពី​ការ​សាងសង់​ដែល​វា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​បំផុត​នៅ​អាស៊ី​ (រហូត​ដល់​ឆ្នាំ​ 2016)​ ។

​៦. Lakeside Technology Centre

ទីតាំង: ទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិក
តំបន់: 1,100,000 Sq. Ft.
 

មណ្ឌល​ទូរគមនាគមន៍​នេះ ​គឺ​ជា​កម្មសិទ្ធិ​របស់​  Digital Realty Trust ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ Schneider Electric ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​ដូចជា​ IBM, CenturyLink, Facebook និង TelX ។

 ៥. Microsoft Data Centre

ទីតាំង: អាយអូវ៉ាសហរដ្ឋអាមេរិក
តំបន់: 1,200,000 Sq. Ft.

ក្រុមហ៊ុន​ Microsoft បាន​ប្រកាស​ផែន​ការ​ក្នុង​ខែ​មេសា​ឆ្នាំ​ 2014 ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ​ផ្សេង​ទៀត​។ប្រសិន​បើ​អគារ​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​វា​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​នោះ​ក្រុមហ៊ុន​របស់​លោក​ ​ Bill Gates នឹង​ឈរ​នៅ​លំដាប់​ទីមួយ​សម្រាប់​ទំហំ​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​បំផុត​ដែល​មាន​ទំហំ​ 6,3 លាន​ហ្វីត​ការ៉េ​។​ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​លិច​ Des Moines រដ្ឋ Iowa ។ ក្នុង​តម្លៃ 1,13 ពាន់​លាន​ដុល្លារ​រោងចក្រ​ថ្មី​នេះ​នឹង​ពង្រីក​ម៉ាស៊ីន​មេ​ (Server) ជាង​មួយ​លាន​ហ្វីត​ការ៉េ​។​

 ៤. Utah Data Centre

ទីតាំង: រដ្ឋយូថាហ៍សហរដ្ឋអាមេរិក
តំបន់: 1,500,000 លាន Sq. Ft.

បញ្ចប់​នៅ​ខែ​ឧសភា​ឆ្នាំ​ 2014 តម្លៃ​សំណង់​មាន​ប្រមាណ​ 1,5 ពាន់​លាន​ដុល្លារ​។មជ្ឈមណ្ឌល​ទិន្នន័យ​ Utah Data Centre បាន​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ "Intelligence Community Comprehensive National Cybersecurity Initiative Data Centre for the US Intelligence Community"
មាន​ទីតាំង​នៅ​ រដ្ឋ​ Utah។

៣. DuPont Fabros Technology

ទីតាំង: រដ្ឋ Virginia សហរដ្ឋអាមេរិក
តំបន់: 1,600,000 លាន Sq. Ft.

ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​ធ្វើ​ពី​អាគារ​ចំនួន​ 6 ​នេះមាន​ទីតាំង​នៅ​ DuPont Fabros Technology ដែល​មាន​ចំនួន​សរុប​ 1,6 លាន​ Sq. Ft. បន្ទាប់​ពី​ការ​បើក​មជ្ឈមណ្ឌល​ ACC7 នៅ​ខែ​កញ្ញា​ឆ្នាំ ​2014 ។​

 ២. Switch SuperNAP

ទីតាំង: រដ្ឋណេវ៉ាដាសហរដ្ឋអាមេរិក
តំបន់: 3,500,000 លាន Sq. Ft.

Switch គឺ​នៅ​តែ​ជា​ម្ចាស់​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​បំផុត​របស់​ពិភពលោក​។​ កត្តិនាម​របស់​វា​នឹង​នៅ​ដដែល​ រហូត​ដល់​មជ្ឈមណ្ឌល​ព័ត៌មាន​អន្តរជាតិ​នៅ​ប្រទេស​ចិន​បើក​។​

១. Range International Information Group

ទីតាំង: Langfang, ប្រទេសចិន
តំបន់: 6,300,000 Sq. Ft.

ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​នេះ​កំពុង​តែ​ដឹក​នាំ​រដ្ឋា​ភិបាល​របស់​ប្រទេស​នេះ​ក្នុង​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។​ ជា​លទ្ធផល​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​ត្រូវ​ការ​ជា​បន្ទាន់​។​ នៅ​ពេល​មជ្ឈមណ្ឌល​ព័ត៌មាន​អន្តរជាតិ​ពត៌មាន​ត្រូវ​បាន​បញ្ចប់​ ផ្ទៃក្រលារបស់​វា​មាន​ទំហំ​ប្រហែល​មន្ទីរ​  Pentagon នៅ​វ៉ាស៊ីនតោន​របស់​សហរដ្ឋ​អាមេរិច និង​​ស្មើ​នឹង​ទំហំ​តារាង​បាល់​ប្រហែល​ជិត 110 ។​


ដក​ស្រង់​ពី​ cbronline.com
អត្ថបទ​ សេដ្ឋា 

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...