Skip to main content

ទំលាប់​ទាំង​ ៥​ ដែល​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​ CEO ដ៏​មាន​គំនិត​ច្នៃ​ប្រឌិត​

នៅ​ឆ្នាំ​ ២០១០ ក្រុមហ៊ុន​ IBM បាន​ធ្វើការ​ស្ទង់មតិ​លើ​ CEO ចំនួន​ ១,៥០០នាក់​មក​ពី​ ៦០​ប្រទេស​ទូទាំង​ពិភព​លោក​ ហើយ​បាន​រក​ឃើញ​ថា​កត្តា​ទី​ ១ ដែល​ប្រើ​សំរាប់​ការ​ប្រមើល​មើល​ភាព​ជោគជ័យ​នា​ពេល​អនាគត​ គឺ​ ភាព​ច្នៃ​ប្រឌិត​។​ ភាព​ច្នៃ​ប្រឌិត​ ធ្វើ​អោយ​ CEO សាុំ​ជាមួយ​នឹង​បំរែ​បំរួល​ទី​ផ្សារ​ បង្កើត​នូវ​ការ​អនុវត្ត​ថ្មី​ ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​របស់​ខ្លួន​។​
គន្លឹៈក្នុង​ការ​ក្លាយ​ជា​ CEO​ ដ៏​មាន​ភាព​ច្នៃ​ប្រឌិត​មិន​ស្ថិត​នៅ​លើ​ការ​ប្រើប្រាស់​ពេលវេលា​ក្នុង ​១ថ្ងៃ​នោះ​ទេ​ ប៉ុន្តែ​ស្ថិត​នៅ​លើ​ការ​បង្កើត​ជា​ទំលាប់​ជុំវិញ​ជំនាញ​ច្នៃប្រឌិត​របស់​ពួកគេ​។​

ក្នុង​នាម​ជា​ CEO ម្នាក់​អ្នក​ក៏​ត្រូវ​អនុវត្ត​ទំលាប់​ជុំវិញ​ជំនាញ​ច្នៃប្រឌិត​របស់​អ្នក​ដែរ​ ដូច្នេះ​អ្នក​មិន​ចំនាយ​ពេល​ច្រើន​ដើម្បី​គិត​ពី​វា​។ ខាង​ក្រោម​ជា​អនុសាសន៍​ទាំង ​៥ ​ដើម្បី​ជួយ​អ្នក​អោយ​ចាប់​ផ្តើម​បាន​៖​

១. បង្កើត​ទំលាប់​ពេល​ព្រឹក​

លោក​ Steve Jobs មាន​ទំលាប់​ពេល​ព្រឹក​អាច​ជួយ​អ្នក​បង្កើត​ការ​ជោគជ័យ​ក្នុង​​មួយ​ថ្ងៃ​បាន​។​ ឥទ្ធិពល​នៅ​ពី​ក្រោយ​ទំលាប់​ពេល​ព្រឹក​គឺ ​ឆន្ទៈ​។ ពេល​អ្នក​ភ្ញាក់​ពី​ដំណេក​ភ្លាម​ កំរិត​នៃ​ឆន្ទៈ​គឺ ​នៅ​កំពូល​ ដែល​អាច​អនុញ្ញាត​អោយ​អ្នក​ ផ្តោត​ទៅ​លើ​ភារកិច្ច​សំខាន់​ជាង​គេ​បាន​ក្នុង​ថ្ងៃ​នេះ​។​ ប៉ុន្តែ​ពេល​ថ្ងៃ​កាន់​តែ​ដើរ​ គឺ​វា​នឹង​រសាយ​បន្តិច​ម្តងៗ​។​
ទំលាប់​ពេល​ព្រឹក​ក៏​អាច​ជួយ​អ្នក​បង្កើត​នូវ​រចនា​សម្ព័ន្ធ ​ជុំវិញ​ការងារ​ច្នៃ​ប្រឌិត​របស់​អ្នក​។ ​ជំនួស​ដោយ​ការ​រង់ចាំ​ឧបសគ្គ​ទាំង​ឡាយ​ អ្នក​បង្កើត​ទំលាប់​ដែល​អាច​អោយ​ខួរក្បាល​របស់​អ្នក​ត្រៀម​ជា​ស្រេច​ដើម្បី​ធ្វើ​ការងារ​ ក្នុង​ពេល​ដ៏​ត្រឹមត្រូវ​មួយ​។​

២. ការ​ស្រមើ​ស្រមៃ​

ការ​ស្រមើ​ស្រមៃ​ ជួយ​សំអាត​ខួរក្បាល​របស់​អ្នក​ពី​ទំនួល​ខុសត្រូវ​ប្រចាំ​ថ្ងៃ​ និង​ជំរុញ​ថាមពល​របស់​អ្នក​បន្ត​អោយ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​។​តាម​រយៈ​ការ​ស្វែងយល់​ពី​សម្មតិកម្ម​ដែល​អាច​ធ្វើ​បាន​តាមរយៈ​ការ​ស្រមើ​ស្រមៃ អ្នក​ទទួល​បាន​ការ​ចិញ្ចឹម​បីបាច់​ និង​ បង្កើត​ថាមពល​ច្នៃប្រឌិត​របស់​អ្នក​។​

៣.​ សមាធិ

ខួរ​ក្បាល​របស់​អ្នក​ស្ថិត​ក្នុង​សមរភូមិ​ដ៏​ទៀង​ទាត់​មួយ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​ថ្មី​ ដែល​បង្ខំ​អ្នក​ឱ្យ​ធ្វើ​កិច្ចការ​ច្រើន​យ៉ាង​ប្រញាប់ ​ហើយ​ផ្ដោត​តែ​លើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​។
ភាព​តាន​តឹង​នោះ​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ការ​គ្រប់​គ្រង​គំនិត​ ការ​ផ្តោត​អារម្មណ៍​ និង​ចក្ខុវិស័យ​របស់​អ្នក​។​ នៅ​ពេល​វា​កើត​ឡើង​អ្នក​ត្រូវ​តែ​បញ្ឈប់​ហើយ​ធ្វើ​សមាធិ​។​
អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ​ត្រូវ​បាន​គេ​ស្គាល់​តាំង​ពី​យូរ​មក​ហើយ​។​ ថ្វី​បើ​ប្រសិទ្ធភាព​ខ្ពស់​ក៏​ដោយ​ ការ​ធ្វើ​សមាធិ​មិន​ចាំ​បាច់​ចំណាយ​ពេល​លើស​ពី​ 20 នាទី​ក្នុង​មួយ​ថ្ងៃ​ទេ​។​ អ្នក​ក៏​អាច​ធ្វើ​សមាធិ​នៅ​ពេល​ណា​ដែល​អ្នក​ចង់​បាន​ មិនថា​វា​ជា​ពេល​ដែល​អ្នក​កំពុង​ញ៉ាំ​ ឆ្លើយ​អ៊ីមែល​ ឬ​នៅ​ចន្លោះ​ការ​ប្រជុំ​នោះ​ទេ​។​

ចាប់​ផ្តើម​ដោយ​អង្គុយ​នៅលើ​កៅអី​ដៃ​ដាក់​លើ​ភ្លៅ​និង​ខ្នង​របស់​អ្នក​ត្រង់​។​ បន្ទាប់​មក​បិទ​ភ្នែក​និង​ចាប់ផ្តើម​ដក​ដង្ហើម​។​ ផ្តោត​លើ​ការ​គិត​ និង​រាងកាយ​របស់​អ្នក​។​ដឹង​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​កើតឡើង​តាម​រយៈ​គំនិត​របស់​អ្នក​ ហើយ​ទុក​អោយ​វា​ឆ្លង​កាត់​។​កុំ​ខឹង​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​រំខាន​។​
គ្រាន់​តែ​ត្រលប់​ទៅ​ស្ថានភាព​ដើម​ ហើយ​ចាប់ផ្តើម​ឡើង​វិញ​។​បន្ទាប់​ពី​ 20 នាទី អ្នក​នឹង​មាន​អារម្មណ៍​ថា​វ័យ​ក្មេង​ឡើង​វិញ​។​

៤. ការធ្វើលំហាត់ប្រាណ

វា​ត្រូវ​បាន​ស្គាល់​ ដោយ​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ជា​ច្រើន​ថា​ យើង​អាច​ដោះស្រាយ​អ្វីៗ​បាន​ទាំងអស់​តាម​វិធី​នេះ​ ដែល​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​ការស្រមើលស្រមៃ​និង​ភាព​ច្នៃប្រឌិត​ ជា​ជាង​ការ​អង្គុយ​នៅ​ពី​មុខ​កុំព្យូទ័រ​រហូត​។​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់​អាច​ជា​ទម្លាប់​មិន​គួរ​ឱ្យ​ជឿ​ដែល​អាច​ជំរុញ​គំនិត​ច្នៃប្រឌិត​ថ្មី​។​
ការ​ធ្វើ​លំហាត់​ប្រាណ​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​និង​មាន​ឥទ្ធិពល​លើ​ខួរក្បាល​របស់​អ្នក​។​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​មិន​ត្រឹមតែ​ទាក់ទង​ទៅ​នឹង​ភាព​ច្នៃប្រឌិត​នោះ​ទេ​ ប៉ុន្តែ​ លំហាត់​ប្រាណ​ក៏​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ការ​បាត់បង់​ការ​ចងចាំ​, ជម្ងឺ​វង្វេង​ -ល​។

៥. ផ្តល់​ឱ្យ​ខ្លួន​ឯង​នូវ​ការ​សម្រាក​ខ្លះ​

គំនិត​ដែល​គិត​ថា​នាយក​ប្រតិបត្តិ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ ធ្វើការ​ក្នុង​រយៈពេល​យូរ​ អាច​ជា​សញ្ញា​នៃ​ភាព​ក្លាហាន​ និង​ក្រម​សីលធម៌​ការងារ​​សម្រាប់​មនុស្ស​ភាគ​ច្រើន ​ហើយ​ជា​អ្វី​ដែល​សង្គម​របស់​យើង​អោយ​តម្លៃ​ខ្ពស់​។ ប៉ុន្តែ​វិទ្យាសាស្រ្ត​មិន​គាំទ្រ​គំនិត​នេះ​ទេ​។​


អ្នក​ត្រូវ​អោយ​ខ្លួន​ប្រាណ​របស់​អ្នក​សំរាក​អោយ​បាន​គ្រប់គ្រាន់​។​ អ្វី​ដែល​អាច​នាំ​យើង​ឱ្យ​មាន​អារម្មណ៍​ល្អ​ មាន​ដូចជា​ការ​ងូតទឹក​ ការ​ច្រៀង​ ឬ​ស្តាប់​តន្រ្តី​ អាច​បង្កើន​ឱកាស​នៃ​ការ​មាន​គំនិត​ដ៏​អស្ចារ្យ​។​

ដក​ស្រង់​ពី​ Entrepreneur

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...