Skip to main content

ជំហាន​ក្នុង​ការ​ណែនាំ​អោយ​ចេះ​បង្កើត​ Mobile App របស់​អ្នកជា​លើក​ដំបូង​​

ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​បង្កើត​ Mobile App? តើ​អ្នក​ចង់​បង្កើត​វា​ ដោយ​សារ​ឃើញ​អ្នក​ជំនួញ​ដ៍ទៃ​ទៀត​ធ្វើ​វា​? រឺ​ក៏​អ្នក​បង្កើត​វា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ្វី​មួយ​? ចំលើយ​ដែល​អ្នក​ឆ្លើយ​នឹង​សំនួរ​ខាង​លើ​ នឹង​បញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​ App របស់​អ្នក​។​

 នេះ​ជា​ជំហាន​ក្នុង​ការ​បង្កើត​ App ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​វា​មិន​អាច​ត្រូវ​ចំពោះ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​

Step 1: Get an idea or a problem (ត្រូវមានគំនិត ឫមានបញ្ហា)

ប្រសិន​បើ​អ្នក​មាន​គំនិត​ឫ​បញ្ហា​ហើយ​ សូម​បន្ត​ទៅ​ជំហាន​ទី​ ២។ ប្រសិន​បើ​អ្នក​ចង់​បង្កើត ​ App ប៉ុន្តែ​គ្មាន​គំនិត​បង្កើត​? អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ ​បញ្ហា​ ហើយ​វា​នៅ​គ្រប់​ទី​កន្លែង​។​

អ្នក​ជំនួញ​ជោគជ័យ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ផ្លូវ​មួយ​ដែល​ពួក​យើង​នឹក​ស្មាន​មិន​ដល់​។ នៅ​ពេល​ដែល​អ្នក​សំលឹង​មើល​ជុំវិញ​ខ្លួន​អ្នក ​ ផលិតផល​និង​សេវាកម្ម​សុទ្ធសឹង​តែ​បង្កើត​មក​ដើម្បី​ដោះស្រាយ​បញ្ហា​។ អ្នក​ចង់​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន​លឿន​ អ្នក​ត្រូវ​ការ​ឡាន​។ ​ អ្នក​ចង់​ផ្លាស់​ទី​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​បាន​លឿន​ អ្នក​ត្រូវ​ការ​យន្តហោះ​។​ 

ដូច្នេះ​ចូរ​រក​បញ្ហា​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ហើយ​សរសេរ​វា​ចេញ​។​​ នៅពេល​ដែល​អ្នក​មាន​ប្រភព​នៃ​បញ្ហា​ច្រើន​ហើយ​  អ្នក​ត្រូវ​គិត​ថា​តើ​អ្នក​អាច​ដោះ​ស្រាយ​វា​យ៉ាង​ដូចម្តេច​ហើយ​សង្ខេប​យក​តែ​មួយ​ណា​ដែល​សម​ស្រប​នឹង​ធ្វើ​បាន​។​

Step 2: Identify the need (កំណត់ពីតំរូវការ)

ការ​វិនិច្ច័យ​នឹង​បញ្ជាក់​ពី​តំរូវ​ការ​របស់​ App អ្នក​។​ អ្នក​អាច​ធ្វើការ​វិនិច្ច័យ​លើ​គំនិត​របស់​អ្នក​ដោយ​ប្រើប្រាស់​ Google Keyword Planner ដើម្បី​រ​ក​ពី​ចំនួន​មនុស្ស​ដែល​រក​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នោះ​។ ​ អ្នក​ក៏​អាច​បង្កើត​នូវ​ Landing Page មួយ​ដើម្បី​សង្ខេប​គំនិត​របស់​អ្នក​ ហើយ​ស្វែង​រក​ការ​ចាប់​អារម្មណ៍​ពី​ User តាម​រយៈ Email Signup 

Step 3: Lay out the flow and features (ដាក់ចេញនូវលំនាំ និង លក្ខណៈពិសេស)

ការ​វិនិច្ច័យ​គំនិត​របស់​អ្នក​  គឺ​អ្នក​ទទួល​បាន​នូវ​របស់​ដែល​មនុស្ស​ចង់​បាន​ដើម្បី​ប្រើ​ប្រាស់​។​ ដូច្នេះ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​លំអិត​ពី ​Product របស់​អ្នក​ដាក់​ក្នុង​ឯកសារ​មួយ​អោយ​បាន​ត្រឹម​ត្រូវ​។

នៅ​ពេល​ដែល​ចាប់ផ្តើម​សរសេរ​គំនិត​របស់​អ្នក​ដាក់​ក្នុង​ឯកសារ ​ ត្រូវ​ចាំ​ថា​អ្នក​ត្រូវ​លំអិត​វា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​  រួម​បញ្ចូល​ទាំង​លំនាំ​ក្នុង​ការ​ប្រើ​ប្រាស់​របស់​ User នៅ​ក្នុង​ App របស់​អ្នក​ ក៏​ដូចជា​លក្ខណៈ​ពិសេស​ដែល​ User នឹង​មើល​ឃើញ​។ វា​នឹង​ជួយ​ដល់​ Developer យល់​ពី​តំរូវការ​របស់​អ្នក​។​

Step 4: Remove none-core features (លុបលក្ខណៈពិសេសដែលមិនមែនជាស្នូលសំខាន់)

ចាប់​ផ្តើម​មើល​អោយ​បាន​ច្បាស់​ពី​លក្ខណៈ​ពិសេស​ ដែល​អ្នក​បាន​សរសេរ​ចូល​ក្នុង​ឯកសារ​របស់​អ្នក ​ ថា​តើ​មាន​លក្ខណៈ​ណា​មួយ​ដែល​យើង​អាច​លុប​ចោល​បាន​។​ ត្រូវ​ផ្តល់​អោយ​អ្នក​ប្រើប្រាស់​នូវ​អ្វី​ដែល​ជា​តំលៃ​ស្នូល​របស់​គំនិត​ App របស់​អ្នក​ ដោយ​កុំ​ដាក់​លក្ខណៈ​របស់​ App​ ណា​ដែល​ល្អ​តែ​មើល​ ហើយ​ចាំ​ Update តាម​ក្រោយ​អោយ​សោះ​។ បើ​អ្នក​ធ្វើ​ដូច្នេះ​ អ្នក​នឹង​កាត់​បន្ថយ​ចំនាយ​ក្នុង​ការ​បង្កើត​ App ដំណាក់​កាល​ដំបូង​បាន​​ ហើយ​នឹង​ជួយ​អ្នក​អោយ​បាន​ទីផ្សារ​កាន់តែ​លឿន​។​

Step 5: Put design first (ដាក់ការរចនាអោយបានមុន)

មាន​អ្នក​ជំនួញ​ជា​ច្រើន​ចង់​​បង្កើត​ App អោយ​បាន​សិន​ជាមួយ​នឹង​ការ​រចនា​សាមញ្ញៗ​។ ​ ពួក​គេ​ពិតជា​ខុស​ដែល​គិត​ដូច្នោះ​  ព្រោះ​ថា​ការ​រចនា​មិនមែន​សំដៅ​លើ​តែ​សំបក​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​សំដៅ​លើ ​តើ​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ App របស់​អ្នក​ដល់​កំរិត​ណា​។​

Step 6: Hire a designer/developer (ជ្រើសរើសអ្នករចនា និងអ្នកបង្កើត App)

ស្វែង​រក​ក្រុម​ហ៊ុន​ដែល​មាន​អ្នក​ពូកែ​ខាង​រចនា​ និង​ក្រុម​ដែល​ពូកែ​បង្កើត​ App។ ក្នុង​ការ​រើស​យក​ Developer អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​លើ​កេរ្ត៍​ឈ្មោះ​ និង​App ដែល​ពួក​គាត់​ធ្លាប់​បង្កើត​ហើយ​។​ អ្នក​អាច​ជ្រើសរើស​យក​គាត់​បាន​ ប្រសិន​បើ​អ្នក​យល់​ឃើញ​ថា​ App ដែល​គាត់​បង្កើត​កន្លង​មក​វា​ពិតជា​ត្រូវ​ចិត្ត​របស់​អ្នក​។​

Step 7: Create developer accounts (បង្កើតគណនី Developers)

អ្នក​ត្រូវ​ចុះ​ឈ្មោះ​បង្កើត​គណនី​ Developer សំរាប់​ App Store នីមួយៗ​ដើម្បី​លក់​  App របស់​អ្នក​នៅ​លើ​ Platform ទាំង​អស់​នោះ​។ គណនី​ Play store របស់​ Google តំរូវ​អោយ​អ្នក​បង់​ ២៥ដុល្លា​តែម្តងគត់នៅពេលបង្កើត​ ចំនែក​ឯ​ App Store គឺ​ ៩៩ដុល្លា​ក្នុង ​ ១ឆ្នាំ​។​ អ្នក​អាច​ចុះ​ឈ្មោះ​ជា​លក្ខណៈ​ឯកជន​ ឫ​ក្រុម​ហ៊ុន​ទៅ​តាម​តំរូវ​ការ​របស់​អ្នក​។​

Step 8: Integrate analytic (ដាក់បញ្ចូលការវិភាគ)

ការ​វិភាគ​ជួយ​អ្នក ​អោយ​ដឹង​អំពី​ ចំនួន​ Download ការ​ចូលរួម​ពី​ User និង​ការ​ហាម​ឃាត់ ​ របស់​ App​ អ្នក​។​ ចាំ​បាច់​ត្រូវ​ប្រាកដ​អ្នក​ប្រើប្រាស់​ Tools ដូច​ជា​ Flurry ដែល​មិន​គិត​ថ្លៃ​ ហើយ​និង​ Localytics ដែល​មាន​ទាំង​មិន​គិត​ថ្លៃ​ហើយ​និង​គិត​ថ្លៃ​។​

Step 9: Get feedback quickly and improvise (ទទួលបានមតិយោបល់លឿន ហើយត្រូវធ្វើអោយប្រសើរឡើង)

នៅ​ពេល​ដែល​ App របស់​អ្នក​ដាក់​បញ្ចូល​ជា​ស្ថាពរ​នៅ​ក្នុង​ App Store ស្ថិតិ​ក្នុង​ការ​ប្រើ​ប្រាស់​ និង​លក្ខណៈ​ក្នុង​ការ​ប្រើប្រាស់​របស់​ ក្រុម​ User ដំបូង​​នឹង​ធ្វើអោយ​អ្នក​ដឹង​ថា​តើ​អ្នក​ត្រូវ​ធ្វើ​ការ​កែ​ប្រែ ​ និង​ផ្លាស់​ប្តូរ​ដូចម្តេច​អោយ​ App របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង​។​  មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​ គឺ​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឃន៍​ App របស់​អ្នក​អោយ​កាន់​តែ​ល្អ​ថែម​ទៀត​។​

Step 10: Introduce feature​ (ណែនាំពីលក្ខណៈពិសេសផ្សេងទៀត)

អ្នក​បង្កើត​ជំនាន់​ដំបូង​របស់​ App តែ​លក្ខណៈ​ពិសេស​ដែល​ជា​ស្នូល​សំខាន់​តែ​ប៉ុណ្ណោះ​ ដូច្នេះ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ណែនាំ​ពី​លក្ខណៈ​ផ្សេង​ទៀត​ដែល​នៅ​សល់​។​

ការ​ណែនាំ​ខាង​លើ​នេះ​មិន​មាន​អ្វី​ជា​ពិសេស​គួរ​អោយ​កត់​សំគាល់​មែន ​ ប៉ុន្តែ​វា​ជា​ក្បួន​មួយ​ក្នុង​ការ​បង្កើត​ App ដែល​មាន​ឥទ្ធិពល​បំផុត​។​ ការ​បង្កើត​ App ជា​រឿង​ងាយស្រួល​ប៉ុន្តែ​ការ​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់​ជា​អ្វី​ដែល​យើង​ត្រូវ​ប្រឈម​មុខ​។​

 ដក​ស្រង់​ពី​ Entrepreneur

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទើបប្រកាសចេញក្ដៅៗ! កាមេរ៉ារបស់ Huawei P50 Pro ឈរលើកំពូលតារាង DXOMARK បាត់ទៅហើយ

  ស្មាតហ្វូនកំពូលរបស់ Huawei ម៉ូឌែល P50 Pro ទើបប្រកាសចេញមិនទាន់បានមួយអាទិត្យផង ពេលនេះ កាមេរ៉ាទាំង៤គ្រាប់របស់វាត្រូវបានទទួលពិន្ទុខ្ពស់ជាងគេលើ DXOMARK។   ក្នុងតារាង DXOMARK P50 Pro ទទួលបានពិន្ទុសរុបដល់ទៅ ១៤៤ពិន្ទុ ដោយការថតរូបទទួលបាន ១៤៩ពិន្ទុ កម្រិតពង្រីកទទួលបាន ១០៧ និងការថតវីដេអូទទួលបាន ១១៦ពិន្ទុ។ ក្រៅពីនេះ ក្នុងបញ្ជី DXOMARK ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ក្នុងនោះមានស្មាតហ្វូន Huawei ៣គ្រឿងទៅហើយ ដោយមាន P50 Pro, Mate 40 Pro+ និង Huawei Mate 40 Pro។ គួរដឹងថា Huawei P50 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ រួមមាន៖ លែនទូលាយ 50MP , f/1.8, 23mm, OIS លែន ultrawide 13 MP, f/2.2, 13mm លែន periscope telephoto 64 MP, f/3.5, 90mm, OIS, 3.5x optical zoom លែនសខ្មៅ 40 MP, f/1.6, 23mm P50 Pro មិនអាចថតវីដេ 8K នោះទេ គឺថតអស់ត្រឹម 4K ក្នុងកម្រិត 30/60fps តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក...

Facebook Instant Articles: តើ​វា​ជា​អ្វី​? តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច​? - ចំនុច​ទាំង​ ៥​ដែល​អ្នក​គួរតែ​ដឹង​

ក្រុមហ៊ុន ​Facebook បាន​ប្រកាស​ពី​ Feature Instant Articles ដល់​ Publisher ទាំងអស់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ហើយ​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​មេសា​ ក្នុង​ Facebook's F8 conference។​ មុន​ពេល​ដែល​ដាក់​អោយ​ Launch ជា​ផ្លូវ​ការ​។​ វា​ត្រូវ​បាន​ដាក់​សាក​ល្បង​អោយ​ Publisher ​ជាង​ ១,០០០នាក់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​តេស្ត​ជា​មុន​សិន​។​ តើ​យើង​ចាប់​ផ្តើម​ជាមួយ​វា​យ៉ាង​ដូចម្តេច​? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្តេច​? តើ​ពួក​គេ​ទទួល​បាន​ការ​ចូលរួម​ប៉ុន្មាន​?  ក្នុង​អត្ថបទ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់​គ្នា​អោយ​ស្គាល់​ពី​វា​៖​ ១.  តើ​ Instant Articles ជា​អ្វី​? Instant Articles ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​គឺ ​ការ​បើក​អត្ថបទ​យឺត​នៅ​លើ​ទូរស័ព្ទ​ដៃ​។​ Platform សំរាប់​បោះពុម្ព​អត្ថបទ​របស់​ Facebook នេះ​ជួយ​អោយ​សាច់​រឿង​របស់​អ្នក​រស់​រវើក​ក្នុង​ទូរស័ព្ទ​ដៃ​ បូករួម​ទាំង​ការ​បើក​វីដេអូ​ ហើយ​នឹង ​tap-to-zoom លើ​រូបភាព​។​ Platform នេះ​ត្រូវ​បាន​ដាក់​តេស្ត​ជាមួយ​នឹង​ដៃគូ​ដែល​ជ្រើសរើស​ដោយ​ Facebook តាំង​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៥​ ហើយ​លទ្ធផល​ទ...