Skip to main content

វី​ធិ​សាស្រ្ត​ដើម្បី​ក្លាយជា​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​ម្នាក់​


ការក្លាយជាអ្នក​ដឹកនាំដ៏អស្ចារ្យមិនមែនជាអ្វីដែលអាច​ធ្វើ​បាន​ក្នុងពេល​មួយយប់នោះទេ ប៉ុន្តែវាអាចសម្រេចបានតាមរយៈវិន័យនិងការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រសើរឡើងតាមរយៈបទពិសោធ។



ទាំង​​នេះ​ជា​វិធី​សាស្រ្ត​មួយ​ចំនួន​ ដើម្បី​ក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់ :​

1. Listen to your team 

ត្រូវ​ស្តាប់នូវអ្វីដែលក្រុមរបស់អ្នកបាន​និយាយទោះ​បី​ជា​អ្នកមិនចូលចិត្តក៏​ដោយ​។

2. Communicate as efficiently as possible 

ព្យាយាម​ធ្វើ​អោយ​​ការ​ប្រ​ស្រ័យ​ទាក់​ទង​ក្នុង​ក្រុម​មាន​ប្រសិទ្ធិ​ភាព​តាម​ដែល​អាចធ្វើទៅបាន។

3. Talk Less

និយាយតិចតែ​ធ្វើ​ច្រើន​ ព្រោះ​ជួន​កាល​​ការ​មិន​និយាយអី​សោះ​វា​ប្រសើរជាងនិយាយអ្វី​ដែល​មិន​បាន​ការ​។

4. Be an example 

ដើរតួ​​ធ្វើជាគំរូ​ ឬ​​ធ្វើជាប្រភេទមនុស្សដែលអ្នកចង់អោយសមាជិកក្រុមរបស់អ្នកធ្វើ​តាម​។

5.​ Be Passionate

ប្រសិនបើអ្នកមិនមានឆន្ទៈចំពោះជំនួញ ឬការងារ​របស់អ្នកទេនោះអ្នកកំពុងធ្វើខុសហើយ​។

6.​ Be Consistence 

ត្រូវ​ធ្វើ​ចរិក​លក្ខណៈរបស់អ្នកឱ្យ​បាន​ត្រឹមត្រូវ​​និង​ហ្នឹង​នរ​​ដើម្បីឱ្យក្រុមរបស់អ្នក​ដឹងពី​អ្វីដែល​​ត្រូវ​រំពឹងពី​អ្នក។

7. Make Firm Decision

កុំសង្ស័យ​ឬ​មិន​ទុក​ចិត្ត​អំពីការសម្រេចចិត្តនៅពេលអ្នកបានធ្វើ។

8. Identify mentor and role models

ស្វែងរកមនុស្ស​ណា​ម្នាក់​ជា​គំរូ​​ដែលអ្នកអាច​រៀនសូត្រ​​តាម​និង​ប្រ​តិបត្តិ​តាម​​បាន​។

9. Interfere only when necessary 

ប្រសិន​បើអ្នក​ទុកចិត្ត​ក្រុមរបស់​អ្នកថា​អាច​ធ្វើការងារ​បាន​ល្អ​ ចូរ​កុំ​ជ្រៀត​ជ្រែក​លុះត្រា​តែចាំបាច់។

10. Know your limit 

កុំធ្វើ​អ្វី​អោយ​ហួស​ពី​ដែន​កំរិត​របស់​អ្នក​។

11. Know your strength 

ដឹងពីចំ​នុច​​ខ្លាំង​របស់​ខ្លួនឯង​។​ឧទាហរណ៍​ថា​​ប្រសិនបើអ្នកអាច​ដោះស្រាយបញ្ហាវិវាទ​បាន​ល្អ​ ចូរ​ដោះស្រាយ​ឱ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បា​ន។

12. Know your weakness

ដឹងពីចំ​នុច​ខ្សោយរបស់ខ្លួន​ឯង​។ ប្រសិនបើមានអ្វីមួយដែលអ្នកមិនសូវពូកែ​ហើយ ចូរ​ទទួលស្គាល់​វា​ហើយធ្វើការកែ​លម្អ​​វា។

13. Don't make excuses 

កុំ​យក​លេស។​ ប្រសិន​បើអ្នក​ធ្វើឱ្យ​មានកំហុស​ណាមួយ ទទួល​ស្គាល់វា​ ហើយ​មិន​ត្រូវ​ទំលាក់​កំហុសទៅនរណាម្នាក់ឬអ្វីផ្សេងទៀតទេ​។

14. Accept the unforeseen

ទទួលយកនូវអ្វីដែលមិននឹកស្មានដល់ ព្រោះ​ អ្នកមិនអាចដឺង​ឬក៏​ព្យាករណ៍អ្វី​ៗដែល​កើត​ឡើង​នោះទេ​។

15. Choose your partner carefully

ជ្រើសរើសដៃគូរបស់អ្នកដោយប្រុងប្រយ័ត្ន​បំផុត​។ ត្រូវ​ធ្វើការ​តែជាមួយ​មនុស្សដែល​អ្នកអាចទុកចិត្តនិងពឹង​ពាក់​បាន​។

16. Do good

ប្តេជ្ញាខ្លួនឯងឱ្យក្លាយជាមនុស្សល្អម្នាក់និងផ្តល់ទៅសហគមន៍វិញតាមដែលអាចធ្វើទៅបាន។

17. Meet new people all the time

ឆ្លៀតឱកាសដើម្បីពង្រីកទំនាក់​ទំនង​របស់អ្នកនិងអោយ​ខ្លួនអ្នកទទួល​យក​នូវបទពិសោធន៍​និងទស្សនវិស័យថ្មីៗ​។

18. Stay in touch with your emotion

រក្សាទំនាក់ទំនងខ្លួនឯង​ជាមួយ​នឹង​អារម្មណ៍របស់អ្នក។ កុំធ្វើដួច​ជាមនុស្សយន្ត​។

19. Temper your reaction

គ្រប់​គ្រង​ប្រតិកម្មរបស់អ្នក​រហូតទាល់តែអ្នកមានពេលដើម្បីបញ្ជាក់ពីគំនិតនិងអារម្មណ៍​ក្នុង​ខ្លួន​របស់អ្នក។

20. Have fun

ចំណាយពេលដើម្បីសប្បាយជាមួយក្រុមរបស់អ្នក។

21. Research Everything

មុនពេលធ្វើការសម្រេចចិត្ត​​អ្វី​មួយ​ត្រួវ​​​ដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់​វា​ ​ដូច្នេះ​ចូរ​ធ្វើការ​ស្រាវជ្រាវ​។

22. Think Everything through

គិតអំពីអ្វីគ្រប់យ៉ាង។ កុំទុកចិត្តទាំងស្រុងទៅលើសភាវគតិឬប្រតិកម្មដំបូងរបស់អ្នក។

23. Choose your team carefully

ជ្រើសរើសក្រុមរបស់អ្នកដោយប្រុងប្រយ័ត្ន​មានន័យ​ថា​​ត្រូវ​ជួលតែអ្នកណាដែលអ្នកអាចជឿថា​អាច​ធ្វើការ​ងារ​បាន​និង​ចុុះ​សម្រុង​ជាមួយ​សមាជិក​ក្រុម​​។

24.​ Prioritize your team

ផ្តល់អាទិភាពលើក្រុមរបស់អ្នក។ ក្រុមរបស់អ្នកគឺជាអ្វីគ្រប់យ៉ាង។ ផ្តល់ឱ្យពួកគេនូវអ្វីដែល គេត្រូវការដើម្បីទទួលបានជោគជ័យ។

25. Be humble

ត្រូវ​ចេះ​ដាក់​ខ្លួន​។

26.​ Forgive mistake

ត្រូវ​ចេះ​លើក​លែង​​ទោស​។ មនុស្សគ្រប់គ្នាតែង​តែ​ធ្វើ​ខុស​។

27. Forgive yourself

អត់ទោសឱ្យខ្លួនឯង។

28. Be rational

ត្រូវសមហេតុផល។ ធ្វើការសម្រេចចិត្តដោយត្រឺម​ត្រូវ​។

29. Be reasonable 

ត្រូវមាន​ហេតុផល។ 

30. Make time for what's important 

បង្កើត​ពេល​វេលា​អោយ​គ្រាប់​គ្រាន់​ដើម្បីធ្វើ​អ្វី​ដែល​ចាំបាច់​។

31. Constantly learn 

អានឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានហើយ​ឆ្លៀត​ពេល​រៀនបើ​សិន​ជា​អ្នកមានពេល​វេលា​។

32. Improve everything 

កែលម្អអ្វី​ៗ​ទាំងអស់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​។ 

33. Never give up

កុំបោះបង់ចោល កុំ​ចុះ​ចាញ់​នឹង​បញ្ហា​។ 

34.​​ Transform your methods when necessary

ផ្លាស់ប្តូរវិធីសាស្រ្តរបស់អ្នកនៅពេលចាំបាច់​។ ប្រសិនបើអ្នក​ធ្វើ​អ្វីមួយមិនដំណើរការ ចូរ​ប្តូរវិធីសាស្រ្តថ្មី​។

35. Cut your losses when necessary 

ប្រសិនបើអ្នកកំពុងតតាំង​​នឹងការសម​រភូមិ​ដែល​ចាញ់​ ដកថយ​បន្តិច​ហើយចាប់ផ្តើមជាថ្មីម្តងទៀតនៅកន្លែងផ្សេង(ឬតាមរបៀបថ្មី) ។

36. Learn from mistake 

រៀនពីកំហុសរបស់អ្នក។ ព្យាយាម​កុំ​ឱ្យវា​កើត​ឡើង​ម្តងទៀត​។

37. Ground everything data 

ត្រូវ​មាន​ភស្តុតាង​ ឬ​ក៏​ការ​ពិត​ណាមួយ​ដើម្បី​គាំ​ទ្រ​​​រាល់​ការសម្រេចចិត្ត និង​យោបល់​ទាំងអស់របស់អ្នក។

38. Don't ignore sign of stress 

ភាពតានតឹង​អាចរំខានដល់សមត្ថភាព​​ដឹកនាំ​របស់អ្នក​។ត្រូវ​មាន​វីធិសាស្រ្ត​ដើម្បី​កាត់​បន្ថយ​វា។

39. Give feedback

ផ្តល់​មតិ​ត្រឡប់​ទោ​ឱ្យក្រុមរបស់​អ្នកដឹងពី​អ្វីដែល​ពួកគេ​កំពុងធ្វើបា​នល្អ ហើយនិង​អ្វីដែលត្រូវការកែលម្អបន្ថែម។

40. Trust, but verify 

ជឿទុកចិត្តលើ​ក្រុមរបស់អ្នកថា​នឹង​អាច​ធើ្វ​កិច្ច​ការ​បាន​ ក៏​ប៉ុន្តែត្រូវ​​តែតាមដានដើម្បីប្រាកដថាការងារត្រូវបានធ្វើ​ហើយ​រួច​រាល់​។

41. Be approachable 

ធ្វើ​ឱ្យគេ​អាចទុកចិត្តអ្នក ហើយបើកទ្វារអោយ​​មនុស្ស​រាល់​គ្នា​ដែលត្រូវការ​អ្នក​។

42. Treat everyone equally 

រាល់​​សមាជិក​ក្នុង​ក្រុមត្រូវ​ស្មើ​គ្នា​​ មិនត្រូវ​ប​ង្ហាញ ថាចូល​ចិត្ត​អ្នក​នេះ​​ឬ​អ្នក​នោះ​ជាង​ទេ​។

43. Don't pursue close personal relationships with the team 

កុំបង្កើត​ទំនាក់ទំនងផ្ទាល់ខ្លួន​ជាមួយក្រុម។ ត្រឺម​តែ​ជា​មិត្ត​ភក្តិ​ធម្មតា​។

44. Get your team together 

បង្កើត​បរិយាកាស​អោយ​សមាជិក​ក្រុម​បាន​រីករាយជាមួយគ្នា។

45. Return favors 

ប្រសិនបើមានអ្នកណាម្នាក់ជួយអ្នក ត្រូតប​ស្នងត្រលប់ទៅ​វិញ។

46. Don't burn bridges

មិនត្រូវកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងចេញពីខ្លួន​អ្នកឡើយ។

47. Stay in touch 

ប្រសិនបើសមាជិកក្រុមចាកចេញឬផ្លាស់ប្តូរតួ​នាទី​ ត្រូវ​តែ​បន្ត​ទំនាក់ទំនងជាមួយពួកគេ។

48. Don't sacrifice your personal life 

ជីវិតផ្ទាល់ខ្លួនរបស់អ្នកគឺចាំបាច់ខ្លាំង​ណាស់​ព្រោះ​វា​អាច​រក្សាសុខភាពផ្លូវចិត្តរបស់អ្នកអោយ​បាន​ល្អ​។

49. Enjoy Leadership 

រីករាយជាមួយភាពជាអ្នកដឹកនាំ។ ត្រូវ​ព្យាយាមធ្វើ​អោយ​ខ្លួន​ឯង​មិន​​តានតឹងខ្លាំងពេកក្នុង​ការ​ដឹកនាំ។ ផ្ទុយទៅវិញត្រូវ​សប្បាយ​រីករាយជាមួយនឹង​ការងារ​នេះ​។​

50. Take advice with a grain of salt 

ដក​ស្រង់​ពី​ Entrepreneur 
រក្សាសិទ្ធដោយ Biz Tech Tip Talk 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...