Skip to main content

ហេតុអ្វី​បាន​ជា​ការ​ធ្វើ​ដំណើរ​គឺជា​អាទិភាព​ខ្លាំង​បំផុត​សំរាប់​អ្នក​ជំនួញ​គ្រប់រូប​

មាន​មនុស្ស​ជា​ច្រើន​គិតថា​ការ​ធ្វើ​ដំណើរ​ជា​រឿង​ដែល​មិន​បាន​ការ​។​ តាម​ពិត​វា​មាន​សារៈ​ប្រយោជន៍​​ ខ្លាំង​ណាស់​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចូលចិត្ត​សំងំ​ខ្លួន​ធ្វើការ​នៅ​ក្នុង​ Office គ្រប់​ពេល​វេលា​។​

ខាង​ក្រោម​នេះ​គឺជា​មូលហេតុ​ល្អៗ​ដែល​អ្នក​គួរតែ​ចេញ​ក្រៅ​ Office ដើម្បី​សុខភាព​ និង​ជំនួញ​របស់​អ្នក​

 ១. ការ​ធ្វើ​ដំណើរ​ធ្វើអោយ​មាន​សុខភាព​ល្អ​

Stress (ភាព​តានតឹង​) អាច​ធ្វើអោយ​អ្នក​កើត​ ជំងឺ​ធ្លាក់​ទឹក​ចិត្​ត និង​មាន​បញ្ហា​បេះដូង​ដោយ​មិន​ដឹង​ខ្លួន​។ការ​ធ្វើ​ដំណើរ​ ទោះ​ជា​សំរាប់​ជំនួញ​  ឫក៏​សំរាប់​លំហែ​អារម្មណ៍​ អាច​ជួយ​អ្នក​កាត់បន្ថយ​ភាព​តានតឹង​បាន​។ ពី​ព្រោះ​វា​បាន​អោយ​អ្នក​ចាកចេញ​ពី​ Office និង​ផ្តល់​អោយ​អ្នក​នូវ​បរិស្ថាន​ធូរ​ស្រាល​ ដើម្បី​សតិ​ និង​ស្មារតី​របស់​អ្នក​អោយ​ភ្លឺ​ស្វាង​។​

២. ការធ្វើដំណើរគឺជាការបំផុសគំនិត

ការ​បំផុស​គំនិត​ (Inspiration) ជារើយៗ​ត្រូវ​ការ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ ដែល​ជា​អ្វី​កើតឡើង​នៅពេល​ដែល​អ្នក​មិន​ផ្តោត​លើ​ការងារ​ខ្លាំង​។ នៅពេល​ដែល​អ្នក​ចាកចេញ​ពី កន្លែង​ការងារ​ហើយ​ ធ្វើ​ដំណើរ​កំសាន្ត​ អ្នក​ជួប​នឹង​បរិយាកាស​ថ្មី​ដែល​ផ្តល់​អោយ ​អ្នក​ស្រមៃ​ឃើញ​អ្វី​ដែល​ស្រស់​ប្លែក​ជុំវិញ​ខ្លួន​អ្នក​។​​ មនុស្ស​ដែល​អ្នក​ជួប ​ ព្រឹត្តិការណ៍​ដែល​អ្នក​ចូលរួម​ អាច​ជួយ​បំផុស​គំនិត​ដល់​អ្នក​អោយ​ឃើញ​ពី​ជ្រុង​មួយ​ទៀត​នៃ​ពិភពលោក​។​

៣. ការ​ធ្វើ​ដំណើរ​បង្រៀន​អ្នក​ពី​ជំនាញ​ទំនាក់ទំនង​

វា​មិនមែន​សំដៅ​លើ​អ្វី​ដែល​អ្នក​និយាយ​នោះ​ទេ​ ប៉ុន្តែ​វា​សំដៅ​លើ​តើ​អ្នក​និយាយ​ដូចម្តេច​។​ ពាក្យ​ចាស់​ពោល​ថា​ សំលេង​ កាយវិការ​ ទឹកមុខ​​ និង​ វិធី​ក្នុង​ការ​និយាយ​ស្តី ​គឺជា​អ្វី​ដែល​ផ្តល់​ទៅ​អោយ​មនុស្ស​ដ៏ទៃ​យល់​ពី​អ្នក​។​

ទាំងអស់​នេះ​ វា​កាន់តែ​ពិសេស​នៅពេល​អ្នក​ទៅ​បរទេស​  ដែល​អ្នក​រៀន​ពី​ក្បួនច្បាប់​ក្នុងការ​និយាយ​ ព្រម​ទាំង​វប្បធ៍ម​ខុសគ្នា​។ ​ ពេល​ដែល​ជួប​ឧបសគ្គ​ទាំងអស់​នោះ ​ អ្នក​នឹង​រកឃើញ​នូវ​វិធី​ដ៏​ជ្លៀស​វៃ​ក្នុង​ការ​ដោះ​ស្រាយ​វា​។​  ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ជំនួញ​ រៀន​ពី​សិល្បវិធី​ក្នុងការ​ទំនាក់​ទំនង​ អាច​ជួយ​អ្នក​ក្នុង​ការ​ទាក់ទង​ជាមួយ​បុគ្គលិក​ (ពិសេស​គឺ​បុគ្គលិក​ជនជាតិ​បរទេស​) អ្នក​វិនិយោគ​ និង ​អតិថិជន​។​

៤. ការ​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដ៏ទៃ​អាច​អោយ​អ្នក​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ល្អៗ​

អ្នក​ខ្លះ​ចូលចិត្ត​ធ្វើអ្វី​ជា​ឯកជន​ ប៉ុន្តែ​ការធ្វើ​ដំណើរ​ជា​ក្រុម​ គឺជា​វិធី​មួយ​ដើម្បី​អោយ​អ្នក​ប្រាកដ​ថា​បាន​ទទួល​បទពិសោធន៍​ល្អៗ​ ជាង​ការ​ដែល​ធ្វើ​ម្នាក់ឯង​។​ នៅពេល​អ្នក​ធ្វើអ្វីៗ​ជាក្រុម​ អ្នក​អាច​ឃើញ​ និង​លឺ​អ្វី​ដែល​អ្នក​មិន​ឃើញ​ ហើយ​នៅពេល​ដែល​អ្នក​ធ្វើ​ការ​ទាក់ទង​ជាមួយ​ពួកគេ ​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​ថ្មី ​ជាង​អ្នក​ធ្វើ​ខ្លួន​ឯង​តែ​ម្នាក់​។​

ការ​ធ្វើការ​ជា​ក្រុម​ក៏​មាន​ន័យ​ថា​  ពេល​ខ្លះ​អ្នក​ត្រូវ​ពឹងផ្អែក​លើ​កំលាំង​អ្នក​នៅ​ក្នុង​ក្រុម​ និង​ ពេល​ខ្លះ​អ្នក​ត្រូវ​បោះបង់​ចោល​អ្វី​ដែល​ជា​ចំនង់​របស់​អ្នក​ដើម្បី​ក្រុម​។​ វា​នឹង​ជួយ​អោយ​អ្នក​ផ្សា​ភ្ជាប់​ជាមួយ​ក្រុម​ ឫ​ក៏​ក្រុម​គ្រួសារ​ ដើម្បី​អនាគត​ដ៏​ប្រសើរ​។​

៥. ការធ្វើដំណើរអាចជួយអ្នកបង្កើតបណ្តាញដ៏ប្រសើរ

ការ​បង្កើត​មិត្តភក្តិ​ និង​ដៃ​គូរ​ជំនួញ​ថ្មី​ នៅ​កន្លែង​ថ្មី​ អាច​មាន​អត្ថន័យ​ណាស់​។​ វា​អាច​មាន​ន័យ​ថា​អ្នក​មិន​ចាំបាច់​ កក់​សណ្ឋាគារ​ទៀត​ទេ​ ប្រសិន​បើ​អ្នក​ទៅ​ទីនោះ​ម្តង​ទៀត​។​

អ្នក​ក៏​អាច​ពង្រីក​មុខ​ជំនួញ​របស់​អ្នក​ តាម​របៀប​នេះ​បាន​ដែរ​។​ បណ្តាញ​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ ក្នុង​ការ​ស្រាវ​ជ្រាវ​ពី​ចំណេះ​ដឹង​មួយ​ចំនួន​ដែល​អ្នក​ចង់​ដឹង​។​

ដក​ស្រង់​ពី​ Entrepreneur​

Comments