Skip to main content

ដំបូន្មាន​ ៤ សម្រាប់​ការ​កសាង​ជំនួញ​រាប់​ពាន់​លាន​ដុល្លា​


ក្រុមហ៊ុន​ដែល​ទើប​ចាប់​បង្កើត​ឡើង​ភាគ​ច្រើន​ 75% បាន​បរាជ័យ​។​ ក្នុង​ចំណោម​ក្រុមហ៊ុន​រាប់​ពាន់​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ មាន​តែ​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ដែល​នៅ​រស់​។​ ហើយ​​ក្នុង​ចំណោម​ចំនួន​តូច​ដែល​នៅ​សល់​ មាន​តែ​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ដែល​បន្ត​បង្កើត​ប្រាក់​ចំណូល​​ច្រើន​គួរ​សម​និង​យូរ​អង្វែង​ក្នុង​មួយ​ឆ្នាំ​ៗ​។​
ដូច្នេះ​, អ្វី​ដែល​បែង​ចែក​រវាង​​ការ​ចាប់ផ្ដើម​អាជីវកម្ម​ក្ស័យ​ធន​ និង​អាជីវ​កម្ម​មួយ​លាន​ដុល្លារ​?​ តើ​វា​ត្រូវ​ការ​អ្វីខ្លះ​ដើម្បី​ផ្លាស់​ទី​​តំរង់​ទិស​ដៅ​វិជ្ជមាន​?​

ផ្នែក​លំបាក​នៃ​ការ​ដើរ​តាម​គន្លង​នេះ​ គឺ​ថា​គ្មាន​រូបមន្ត​ណា​ដែល​អ្នក​អាច​ធ្វើ​តាម​ និង​ធានា​ថា​អាជីវកម្ម​របស់​អ្នក​នឹង​ក្លាយ​ជា​អាជីវកម្ម​ដ៏​ជោគជ័យ​។​ ប្រសិន​បើ​មាន​មែន​ឥឡូវ​នេះ​អ្នក​គ្រប់​គ្នា​នឹង​ក្លាយ​ជា​អ្នក​មាន​និង​ល្បី​ល្បាញ​អស់​ហើយ​។​

ហេតុ​​ផល​​? ការ​​មិន​​ទុក​​ចិត្ត​​​ ​ម្ចាស់​អាជីវកម្ម​ដែល​ទើប​តែ​ធំ​ធាត់​ភាគ​ច្រើន​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​។​ ស្ថាបនិក​​ភាគ​​ច្រើន​​បំផុត​​មិន​​មាន​គំនិត​​ធ្វើ​​យ៉ាង​​ណា​​ដើម្បី​​កសាង​​អាជីវ​កម្ម​​របស់​​ខ្លួន​​អោយ​​ទទួល​​បាន​​ជោគជ័យ​​រាប់​​លាន​​ដុល្លារ​​នោះ​​ទេ​​។​​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ៤ ចំនុច​នេះ​ពួក​គាត់​គួរ​ដឹង​មុន​ និង​ព្យាយាម​ធ្វើ​៖

1. Shh . . . Build in silence 

"ដំបូន្មាន​លេខ​ 1 សម្រាប់​សហគ្រិន​ គឺ​កសាង​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​"។ ក្រុម​អ្នក​វិភាគ​បាន​​និយាយ​ថា​​៖​ សហគ្រិន​ដែល​មាន​កំហុស​ ជា​ទូទៅ​ពេល​ដែល​​មាន​​អារម្មណ៍​រំភើប​ចំពោះ​គំនិត​ឬ​ជំនួញ​ដែល​​ខ្លួន​មាន​ហើយ ​នោះ​ចាប់ផ្តើម​ចែក​រំលែក​ចក្ខុវិស័យ​របស់​ខ្លួន​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ហើយ​ជិតស្និទ្ធ​នឹង​​ខ្លួន​ឯង​។​ ផ្នែក​មិន​ល្អ​អំពី​បញ្ហា​នេះ​គឺ​មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ចង់​ដឹង​ពី​ចក្ខុវិស័យ​របស់​អ្នក​ទេ​។​ ក្រុម​អ្នក​វិភាគ​បាន​បន្ត​ថា​៖ មូល​ហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់​ដែល​អ្នក​ជំនួញ​អាច​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​ក្នុង​រយៈពេល​ខ្លី​​គឺ​ថា​ គ្មាន​នរណា​ម្នាក់​ដឹង​ថា​ខ្លួន​កំពុង​ធ្វើអ្វី​នោះ​ទេ​ ហើយ​​មាន​ក្រុម​ដ៏​អស្ចារ្យ​មួយ​ដែល​នៅ​លើ​ចក្ខុ​វិស័យ​ដូច​គ្នា​នឹង​ខ្លួន​ដែរ​។

2. Focus. focus, focus

ការ​កសាង​អ្វី​អោយ​ទទួល​បាន​ជោគជ័យ​ត្រូវ​ការ​អ្នក​ធ្វើ​ផ្តោតខ្លាំង​រាប់​ឆ្នាំ​ទើប​បាន​សំរាច់​។​ "រឿង​រ៉ាវ​ជោគជ័យ​ក្នុង​ពេល​១យប់​" មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​និទាន​ប៉ុណ្ណោះ​។​ ការ​ពិត​នៃ​ការ​កសាង​ក្រុមហ៊ុន​​អោយ​​ជោគជ័យ​មួយ​មិនមែន​ជា​អ្វី​ដែល​អ្នក​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នោះ​ទេ​។

ផ្នែក​ដែល​ពិបាក​បំផុត​គឺ​ការ​ផ្តោត​អារម្មណ៍​។​​ មាន​ឱកាស​គ្មាន​ដែន​កំណត់​​ជា​ច្រើន​សម្រាប់​អ្នក​​យក​ទេព​​កោ​សល្យ​​របស់​​អ្នក​និង​រុក​រកប្រើ​ប្រាស់​វា​​។​​ អ្នក​ត្រូវ​រៀន​មិន​និយាយ​អ្វី​ច្រើន​។​ ហេតុអ្វី?​ ដោយ​សារ​​តែ​​ពេល​​វេលា​​របស់​​អ្នក​​, ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​, គឺជា​ធន​ធាន​ដ៏​មាន​តម្លៃ​បំផុត​របស់​អ្នក​។​


អ្នក​មាន​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ 7 ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដើម្បី​ក្រុមហ៊ុន​របស់​អ្នក​។​ អ្នក​​រាល់​​គ្នា​​កំពុង​ប្រកួត​ប្រជែង​នឹង​អ្នក​។​ បើ​អ្នក​គិត​អំពី​ការ​លូត​លាស់ ​អ្នក​ត្រូវ​ដឹង​អំពី​របៀប​ដែល​អ្នក​ចំណាយ​ពេល​ហើយ​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​។​

3. Welcome feedback

ផ្នែក​មួយ​ដ៏​លំបាក​បំផុត​អំពី​ការ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​មួយ ​គឺ​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វីៗ​ទាំងអស់​ - ទាំង​ផ្នែក​ល្អ​និង​អាក្រក់​។​ ប្រសិន​បើ​អ្នក​ចង់​បង្កើត​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជោគជ័យ​នោះ​អ្នក​ត្រូវ​ធ្វើ​រឿង​ពីរ​យ៉ាង​៖​
  • ផ្ដាច់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ពេលអ្នក​​ទទួល​​​មតិ​​​។ដើម្បី​ទទួល​បាន​ជោគជ័យ​អ្នក​មិន​អាច​ខឹង​ពេល​មនុស្ស​រិះ​គន់​ការងារ​ឬ​យុទ្ធ​សាស្ត្រ​របស់​អ្នក​។​
  •  ត្រូវ​ប្រាកដ​ថា​សេចក្ដី​ពិត​ឈ្នះ​។​

4. Be ready to adapt

ដើម្បី​សម្រេច​បាន​ជំនួញ​មួយ​លាន​ដុល្លារ​អ្នក​នឹង​ត្រូវ​រៀន​ពី​របៀប​ស៊ូ​ទ្រាំ​ទាំង​ភាព​ជោគជ័យ​និង​ភាព​បរាជ័យ​។ ​វា​មាន​ថ្ងៃ​ដែល​អ្វី​គ្រប់​យ៉ាង​មើល​ទៅ​អាក្រក់​។​ បុគ្គលិក​របស់​អ្នក​នឹង​ចង់​ចាក​ចេញ​។​វិនិ​យោគិន​របស់​អ្នក​​ចង់​បាន​ប្រាក់​របស់​ពួក​គេ​។ហើយ​វា​គឺ​ជា​ពេល​​ដែល​ស្ថាបនិក​ដ៏​ល្អ​បំផុត​លេច​ឡើង​។ ​​ពួក​គេ​សម្រប​ខ្លួន​។​ ពួក​គេ​ជក់​ចិត្ត​នឹង​បញ្ហា​មិន​មែន​ដំណោះ​ស្រាយ​ទេ​ហើយ​អាច​ជំនៈ​នូវ​ការ​លំអៀង​ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។​

ដើម្បី​កសាង​ក្រុមហ៊ុន​ជោគជ័យ​អ្នក​ត្រូវ​តែ​មាន​លទ្ធភាព​ផ្លាស់​ប្តូរ​

ដក​ស្រង់​ពី​ Entrepreneur
អត្ថបទ​ដោយ​ សេដ្ឋា​ 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...