ក្រុមហ៊ុនដ៏ល្បីល្បាញ Google បានដាក់បញ្ចូលភាសាកុំព្យូទ័រ Kotlin ទៅជាភាសាផ្លូវការក្នុងការអភិវឌ្ឍន៍កម្មវិធី Android
កាលពីពេលថ្មីៗនេះក្រុមហ៊ុនដ៏ធំសម្បើម Google បានប្រកាសជាផ្លូវការថា បានដាក់ភាសា Kotlin ធ្វើជា ភាសា “First-class” សំរាប់ Android ។ Kotlin គឺជា ភាសា Programming ថ្មីមួយទៀតដែល
ធ្វើឡើងដោយ JetBrains ហើយ JetBrains នេះដែរក៏ជាអ្នកដែលបង្កើត JetBrains IDE, Android Studio នេះផងដែរ ដែល Android Studio គឺជា IDE ផ្លូវការសំរាប់ Developers ។ Kotlin ក៏មានលក្ខណះស្រដៀងទៅនឹង Java ដែរ ដោយវាដំណើរការលើ JVM (Java Virtual Machine) បានដូចគ្នា ដែលវាជាជំរើសមួយដ៏ល្អរបស់ Developers ក្នុងការជ្រើសរើសយកវាទៅប្រើ។
ការគាំទ្រពី Google នឹងធ្វើអោយភាសា Kotlin នេះមានឥទ្ធិពលកាន់តែខ្លាំងឡើង ហើយវានឹងធ្វើអោយមានការប្រសើរឡើង ជាងការប្រើប្រាស់ Java ។ Kotlin នឹងត្រូវបានដាក់បញ្ចូលជាមួយនឹង Android Studio 3.0 ជាមួយនឹងការជួយជ្រុមជ្រែងពី JetBrains និង Google ក្នុងការអភិេវឌ្ឍន៍ភាសានេះអោយកាន់តែប្រសើរឡើង។
ភាសា Kotline នេះមានលក្ខណះស្រដៀងទៅនឹងភាសា Java ច្រើន។ វាជា Object Oriented នឹង Statically typed ហើយដោះស្រាយបញ្ហាស្រដៀងនឹង Java ដែរ។ ប៉ុន្តែវាបានបន្ថែមនូវមុខងារជាច្រើនទៀត ដើម្បីអោយប្រសើរជាង Java ។
ដកស្រង់ពី THE VERGE
Comments
Post a Comment