Skip to main content

Programmers ដ៏​ល្បី​ល្បាញ​បំផុត​ លើ​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០១៧​



ការ​សរសេរ​ Code មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ក្នុង​នាម​ជា​ Programmer មួយ​រូប​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ព្យាយាម​ធ្វើ​វា​ ដោយ​រក្សា​នូវ​គោលដៅ​អោយ​បាន​ច្បាស់​លាស់​ នោះ​អ្នក​នឹង​អាច​ ធ្វើ​អោយ​ខ្លួន​អ្នក​អស្ចារ្យ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​អ្នក​សរសេរ​កម្មវិធី​ដ៏​អស្ចារ្យ​ (Programmer) ដែល​ធ្វើ​ អោយ​ពិភពលោក​របស់​យើង​ ងាយ​ស្រួល​ នឹង​អាច​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយ​ស្រួល​។

BILL GATE (MICROSOFT CO-FOUNDER)

គាត់​គឺ​ជា​ ប្រធាន​ក្រុមហ៊ុន​ Microsoft។​ គាត់​បាន​ដឹក​នាំ​ នឹង​ធ្វើ​អោយ​ Software របស់​គាត់​កាន់​តែ​ ប្រសើរ​។ គាត់​បាន​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​កុំព្យួទ័រ​របស់​ពួក​យើង​មាន​ភាព​ងាយស្រួល​ រីករាយ​ និ​ង​​សប្បាយ​ចិត្ត​។ Microsoft បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ Software ឈាន​មុខ​គេ​ក្នុង​ពិភពលោក​ ដែល​ជួយ​មនុស្ស​ដោះស្រាយ​បញ្ហា​អាជីវកម្ម​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

JAME GOSLING (JAVA CREATOR)

លោក​ JAME GOSLING គឺ​ជា​ អ្នក​​វិទ្យាសាស្រ្ត ​ជនជាតិ​កាណាដា​​ ដែល​ត្រូវ​បាន​ពិភពលោក​ស្គាល់​ ថា​ជា​បិតា​ Java។ គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ ដើម្បី​បង្កើត​នូវ​ភាសា​ Java នេះ​ឡើង​


BJARNE STROUSTRUP (C++ CREATOR)

គាត់​ជា​អ្នក​បង្កើត​ភាសា​ C++ មុន​គេ​បន្ទាប់​ពី​គាត់​ ទទួល​បាន​ការ​បំផុស​គំនិត​ពី​ Simula និង​មាន​ មូលដ្ឋាន​គ្រឹះ​ពី​ភាសា​ C ។ Simula ផ្តល់​នូវ​ភាព​បត់បែន​ និង​ដំណោះស្រាយ​ជា​ច្រើន​ក្នុងការ​ ដោះស្រាយ​បញ្ហា​ Computer Harder ។ ដូច្នេះ​លោក​បាន​ទាញ​យក​នូវ​គំនិត​នេះ​ ជាមួយ​នឹង​ភាសា​ C ដើម្បី​បញ្ចប់​សារណា​ថ្នាក់​បណ្ឌិត​របស់​គាត់​


TIM BENERS-LEE (HTML & WWW INVENTOR)

លោក​ Tim Beners-Lee គឺ​ជា​ អ្នក​វិទ្យាសាស្រ្តអង់គ្លេស​ ដែល​បាន​សរសេរ​នូវ​ គ្រឹះ​នៃ​បច្ចេកវិទ្យា​ ៣ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ Web នា​សម័យ​បច្ចុប្បន្ន​ ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​តាមរយះ​ Web Browser ។​ លោក​ Tim ក៏​ជា​អ្ន​ក​ដែល​បង្កើត​គេហទំព័រ​មុន​គេ​ដែរ​ នៅ​ចុង​ឆ្នាំ​ ១៩៩០ ហើយ​នៅ​ឆ្នាំ​ ១៩៩១ Internet ក៏​ត្រូវ​បាន​លេច​ជា​រូបរាង​ឡើង​



DENNIS RITCHIE (C Programming Creator)

Dennis Ritchie គឺ​ជា​អ្នក​បង្កើត​ភាសា​ C Programming ដែល​ជា​ភាសា​មួយ​ត្រូវ​បាន​ពិភពលោក​ ទទួល​ស្គាល់​ថា​ជា​ ភាសា​មួយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រៀន​នូវ​ ភាសា​កុំព្យូទ័រ​។


JACK DORSEY (TWITTER CREATOR)

គាត់​មិន​ត្រឹម​តែ​ជា​ម្ចាស់​ក្រុមហ៊ុន​ Twitter ប៉ុណ្ណោះ​ទេ​តែ​គាត់​ក៏​ជា​ CEO របស់​ Square ផង​ដែរ​ ដែល​ Square គឺ​ជា​ក្រុមហ៊ុន​ Mobile Payment ដ៏​ល្បី​ឈ្មោះ​មួយ​

DREW HOUSTON (DROPBOX CREATOR)

គាត់​គឺ​ជា​ អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​ម្នាក់​សញ្ជាតិ​អាមេរិក​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គេ​ម្ចាស់​ក្រុមហ៊ុន​ Dropbox


MARK ZUCKERBERG (FACEBOOK CREATOR)

គាត់​គឺ​ជា​ ប្រធាន​ក្រុមហ៊ុន​បណ្តាញ​សង្គម​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក​។ គាត់​ជា​ Programmer មួយ​រូប​ ហើយ​ក៏​ជា​អ្នក​ជំនួញ​ដ៏​អស្ចារ្យ​ម្នាក់​ផង​ដែរ​។​

 
 
ដក​ស្រង់​ពី​ IMPROGRAMMER.NET

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...