Skip to main content

ក្រុម​​ហ៊ុន​បច្ចេក​វិទ្យា​​​ធំៗ​ទាំង​៥របស់​ពិ​ភព​លោក​​​


Internet បាន​កើន​ឡើង​យ៉ាងឆាប់​រហ័ស​សំរាប់​ Online Business។​ អ្នក​ប្រើ​ប្រាស​ស្វែង​រក​Hardware Software និង​​ មុខ​ជំ​នួញ​តាម​Online ដែល​ល្អ​បំ​ផុត​សំរាប់​បំរើ​ដល់​ការងារ​របស់​ពួក​វា។

គ្រប់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ទាំង​១០​​របស់​ពិភពលោក​​​កំពុងពង្រីក​ខ្លួន​ពី​ការ​ចូល​រួម​ទី​ផ្សារ​Cloud Computing ហើយ​ក្រុម​ហ៊ុន​ទាំង​នោះ​កំពុង​ផ្តល់​ជា​ស្រេច​នូវសេវា​កម្ម​ផ្នែក​ Cloud ទៅ​កាន់​អតិថិជន​​​របស់​គេ​។



Apple
តម្លៃ​ទី​ផ្សារ​ : $741.8 ពាន់​លាន​

ក្នុង​ឆ្នាំ​២០១៤​ Apple បាន​ណែនាំ​ នូវ​ភាសា​កម្មវិធី ដែល​ហៅ​ថា​ Swift។ នៅខែ​តុលា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​នេះ​បាន​បំ​បែក​ឯក​ត្ត​កម្ម​ពិភព​លោក​ដោយ​បាន​លក់​ iPhone 6s និង​ 6s plus បាន​១៣​លាន​គ្រឿង​ក្នុង​រយះ ពេល​៣​ថ្ងៃ​។

Alphabet
តម្លៃ​ទី​ផ្សារ​ : $367.6 ពាន់​លាន​

ក្នុង​​ខែ​តុលា​ ២០១៥​​ Google បាន​ធ្វើ​កែ​ប្រែ​ ក្រុមហ៊ុន​ Alphabet អោយ​ក្លាយ​ជា​ក្រុម​ហ៊ុន​មេ​​ក្រោម​ការ​សហការ​ណ៍​ជាមួយ​ Google។ ក្រុមហ៊ុន​នេះ​បាន​គ្រប់​គ្រង​​រាល់​ គំរោង​ទាំង​អស់​របស់​Google ។

Microsoft
តម្លៃ​ទី​ផ្សារ​ : $340.8 ពាន់​លាន​

ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ១៩៧៥​ ហើយ​បាន​បញ្ចេញ Window 3.0 ក្នុង​ឆ្នាំ ១៩៩០។ Microsoft មាន​បុគ្គលិក​​ប្រមាណ​ជិត​ ១១៦ ០០០ ទូទាំង​ពិភព​លោក​។

Facebook
តម្លៃ​ទី​ផ្សារ​ : $231.6 ពាន់​លាន​

Facebook ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កុម្ភះ​ ឆ្នាំ ២០០៤។ ក្រុម​ហ៊ុន​នេះមានអ្នក​ប្រើ​ប្រាស់​​ជា​ធ​ម្មតា​ប្រចាំ​ថ្ងៃ​១ពាន់​លាន​អ្នក​។ ដោយ​សារ​កំណើន​យ៉ាង​លឿន​ ក្រុម​ហ៊ុន​នេះ​វ័យ​ក្មេង​នេះ​ក៏​ក្លាយជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​​យ៉ាង​ឆាប់​រហ័ស​។ សព្វ​ថ្ងៃ​នេះ​Facebook បាន​បន្ថែម​មុខ​ងារ​ថ្មីៗ​ជា​ច្រើន​ ដូច​ជា​ Video Live ដែល​ទាក់ទាញ អ្នក​ប្រើ​ប្រាស់​ជាច្រើន​។

Samsung
តម្លៃ​ទី​ផ្សារ​ : $199.46 ពាន់​លាន

Samsung Electronic Co. Ltd ត្រូវ​បាន​រួម​បញ្ចូល​នៅ​ឆ្នាំ ១៩៦៩ និង​ដំណើរ​ការ​ជា​បី​ផ្នែក​ដែល​មាន​ ការ​ប្រើ​ប្រាស់​គ្រើង​អេ​ឡិច​ត្រូ​និច​ បច្ចេក​វិទ្យា​ពត័​មាន​វិទ្យា​ និង​ ប្រព័ន្ធ​ទូរ​គមនា​គមន៏ចល័ត​​។ ក្រុម​ហ៊ុន​នេះ​មាន​ទី​ស្នាក់​កា​ធំ​នៅ ប្រទេស​កូរ៉េខាង​ត្បូង​។​ ​


ដក​ស្រង់​ចេញ​ពី INVESTOPEDIA



Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...