ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានក្លាយជាម៉ាកយីហោ ក្រុមហ៊ុនទូរសព្ទធំជាងគេបំផុត ឈរលេខរៀងទី១ ដែលមានការលក់ស្មាតហ្វូនប្រចាំខែទូទាំងពិភពលោកខ្ពស់ជាងគេ នេះបើយោងទៅតាម របាយការណ៍ការស្រាវជ្រាវប្រចាំខែរបស់ Counterpoint។
យោងទៅតាមរបាយការណ៍លក់ស្មាតហ្វូនប្រចាំខែជាសកល Xiaomi ទទួលបាន ១៧,១% ដោយមានកំណើតលឿនរហ័សស្មើនឹង ២៦% គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ ដោយនាំមុខ Samsung និង Apple ដែលមានការលក់ប្រចាំខែ គិតត្រឹមខែមិថុនា ត្រឹមតែ ១៥%,៧ និង ១៤,៣% តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា បើគិតជាត្រីមាសវិញ នៅត្រីមាសទី២ នៃឆ្នាំ២០២១ Xiaomi ត្រឹមជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុត ឈរលេខរៀងទី២ តែប៉ុណ្ណោះ ដោយក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ១៧% ខណៈ Samsung មានចំណែកទីផ្សារ ១៩% និង Apple មានចំណែកទីផ្សារ ១៤%។ ប៉ុន្ដែទោះស្ថិតក្នុងលេខ២ប្រចាំត្រីមាសក៏ពិតមែន ប៉ុន្ដែ Xiaomi មានកំណើនទីផ្សារខ្លាំង រហូតដល់ ៨៣% ខណៈ Samsung និង Apple មានកំណើនទាបត្រឹម ១៥% និង ១% តែប៉ុណ្ណោះ។ នេះបើយោងទៅតាម របាយការណ៍ពី Canalys៕
Comments
Post a Comment