Skip to main content

តើ​នេះ​ជា​ទូរស័ព្ទ​ iPhone 8 មែន​ទេ​?​ តោះ​ទៅ​មើល​ទាំង​អស់​គ្នា​

ពាក្យ​ចចាម​អារ៉ាម​បាន​និយាយ​ថា​ក្រុមហ៊ុន​ Apple មាន​គម្រោង​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ចំពោះ​ទូរស័ព្ទ​ iPhone 8 ។​ យើង​បាន​ទទួល​ព៌តមាន​ពី​រឿង​រ៉ាវ​របស់​វា​ជា​ច្រើន​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​វា​នៅ​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ដដែល​។​ សព្វ​ថ្ងៃ​នេះ​យើង​ទទួល​បាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ទៀត​ដដែល​បើ​ទោះ​បី​ជា​វា​ចេញ​មក​ពី​ប្រភព​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ពី​សំនាក់​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​ក៏​ដោយ​ ហើយ​ម្នាក់ៗ​ហាក់​ដូច​ជា​បញ្ជាក់​ពី​រឿង​នេះ​ផ្សេង​ៗ​ពី​គ្នា​។​

ដំបូង​បង្អស់​គឺ​លោក​  Steve Hemmerstoffer - @OnLeaks នៅ​លើ Twitter ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទទួល​នូវ​គ្រោង​ការណ៍​លម្អិត​សម្រាប់​ iPhone ខួប​ទី​ 10 របស់​ Apple ។ យោង​តាម​លោក​  Hemmerstoffer ព័ត៌​មាន​នោះ​គឺ​ "ប្រភព​ដោយ​ផ្ទាល់​ពី​រោង​ចក្រ​ដែល​ទទួល​បន្ទុក​បង្កើត​ទូរស័ព្ទ​ iPhone ថ្មី​" ហើយ​បន្ទាប់​មក​ពី​ក្រុមហ៊ុន​ CNC ជា​អ្នក​ផលិត​និង​បង្កើត​គំរូ​របស់​ iPhone។​
 
លទ្ធផល​គឺ​ជា​អ្វី​ដែល​យើង​ធ្លាប់​បាន​ឮ​៖ អេក្រង់​មាន​ទំហំ 5,8 អ៊ីញ​ស្តើង​ជាង​មុន​ និង​មាន​កាមេរ៉ា​បញ្ឈរ​នៅ​ខាង​ក្រោយ​ដែល​យើង​ទាំង​អស់​គ្នា​ចង់​បាន​។ ទំហំ​អេក្រង់​ 5,8 អ៊ិញ​ថ្មី​នេះ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​មាន​ទំហំ​ធំ​ជាង​ iPhone 7 Plus ដែល​មាន​ទំ​ហំ​ 5,5 អ៊ីញ​។​ យោង​តាម​ការ​វាស់​ស្ទង់​ឧបករណ៍​អេឡិច​ត្រូនិក iPhone 8 នេះ​គឺ​ពិត​ជា​តូច​ជាង​ iPhone 7 Plus ទាំង​អស់​។
  • iPhone 8 – 143.5 x 71 x 7.5 mm (5.65 x 2.79 x 0.29 in)
  • iPhone 7 – 138.3 x 67.1 x 7.1 mm (5.44 x 2.64 x 0.28 in)
  • iPhone 7 Plus – 158.2 x 77.9 x 7.3 mm (6.23 x 3.07 x 0.29 in) 

​​ លោក​ Olixar ដែល​ជា​អ្នក​បង្កើត​ Case អាច​បញ្ជាក់​ពី​ការ​វាស់​វែង​ទាំង​នេះ​បាន​។​ ដោយ​បាន​លេច​ធ្លាយ​លក្ខណៈ​ពិសេស​សម្រាប់​ទូរស័ព្ទ​  iPhone 7, Galaxy Note 7, និង Galaxy S8, វា​មានភាគ​រយ​ខ្ពស់​ដែល​លោក​​  Olixar គឺ​ត្រឹម​ត្រូវ​ទៀត​ផង​ដែរ​លើក​នេះ​។​ ប៉ុន្តែ​វា​ល្អ​បំផុត​ក្នុង​ការ​រក្សា​ការ​សង្ស័យ​ខ្លះ​ ចំពោះ​ការ​លេច​ធ្លាយ​និង​ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់​នេះ​។​
 
ដក​ស្រង់​ពី thenextweb អត្ថបទ សេដ្ឋា

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទីក្រុង​ទាំង​ 13​ នៅ​អឺរ៉ុប​ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​ការ​សម្រាក​ចុង​សប្តាហ៍​

អត្ថបទ​ City Costs Barometer ចុង​ក្រោយ​គេ​បង្អស់​​ពី​  Post Office Travel Money ត្រូវ​បាន​បញ្ចេញ​ឱ្យ​ឃើញ​ពី​ទីក្រុង​ដែល​មាន​តំលៃ​សមរម្យ​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប​សម្រាប់​ការ​សម្រាក​ចុង​សប្តាហ៍​។​ ការ​សិក្សា​ប្រចាំ​ឆ្នាំ​លើក​ទី​ 8 នេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ទី​ក្រុង​ចំនួន​ 35 នៅ​អឺរ៉ុប​ដោយ​យោង​តាម​ ចំនួន​សរុប​នៃ វិស្សមកាល​ ​ 12​ មុខ​ ដូច​ជា ​​៖ អាហារ​​ 3 មុខ​ជាមួយ​នឹង​ស្រា​ដប​មួយ​ដប​សម្រាប់​ពីរ​នាក់​ ការ​ស្នាក់​នៅ​ 2 យប់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​បី​ ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​និង​កម្សាន្ត​ កាហ្វេ ​មួយ​ ពែង ​ ស្រា​បៀរ​​ មួយ​ដប​​ និង​ច្រើន​ទៀត​។ សូម​មើល​ទីក្រុង​ទាំង​ 13 ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ 2 យប់​នៅ​ទ្វីប​អឺរ៉ុប​រួម​ជាមួយ​បញ្ជី​ចំណាយ​សំខាន់​ៗ​ដូច​ខាង​ក្រោម​៖​ ១៣. ទីក្រុង Lille ប្រទេសបារាំង - 170 ផោន (245 ដុល្លារអាមេរិក)     ស្នាក់​នៅ​ពីរ​យប់​សម្រាប់​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ 3​៖​ £72 ($103.66) ឡាន​ក្រុង​ / រថភ្លើង​ ទៅ​មក​(ពី​ព្រលាន​ទៅ​កណ្តាល​ទីក្រុង​)៖ £7.88 ($11.35)   ប័ណ្ណ​ធ្វើ​ដំណ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...