Skip to main content

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​សរសេរ​កម្មវិធីដែល​បាន​ប្រើ​ប្រាស់៖​

១. HTML (13%)

HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​

២. Python (9%)

យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើ​ប្រាស់​របស់​វា​។​ ការ​បង្កើត​ដំបូង​នៅ​ឆ្នាំ 1989 Python បាន​ប្រើ​ប្រាស់​អស់​រយៈពេល​ជិត 25 ឆ្នាំ​ចាប់​តាំង​ពី​ការ​ចេញ​ផ្សាយ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ 1994 ។

៣. JavaScript (6.2%)

របាយការណ៍​បាន​លើក​ឡើង​ថា Javascript គឺជា​កូដ​បើក​ចំហ​មួយ​ដែល​ប្រើ​ការ​រួម​បញ្ចូល​គ្នា​នៃ​អនុគមន៍ C, C ++ និង Java ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​សរសេរ​កម្មវិធី​ជ្រើស​រើស​ភាសា​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ពួកគេ​។​ Javascript ក៏​បាន​យក​តំណែង​កំពូល​នៅ​លើ​បញ្ជី​ភាសា​ដែល​អ្នក​សរសេរ​កម្មវិធី​បាន​ចាត់​ថ្នាក់​ថាមាន​ការ​ច្នៃ​ប្រឌិត​បំផុត​។​

៤. PHP (4.9%)

PHP គឺជា​ប្រភព​កូដ​បើក​ចំហ​ និង​ភាសា​ទ្រឹស្តីបទ​ទូទៅ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ការ​អភិវឌ្ឍន៏​គេហទំព័រ​ និង​អាច​បង្កប់​ទៅ​ជាមួយ​ភាសា​ HTML បាន។​ 

៥. Java (4.6%)

Java គឺជា​ភាសា​កម្មវិធី​ទ្រឹស្តីបទ​ទូទៅ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បី​ឱ្យ​មាន​ភាព​អាស្រ័យ​គ្នា​ក្នុង​ការ​អនុវត្ត​តិចតួច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 1991 Java ក៏​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ពេញ​និយម​បំផុត​និង​អាច​ប្រើ​បាន​ច្រើន​បំផុត​ដើម្បី​សរសេរ​កម្មវិធី​។​

៦. R (4.4%)  

R គឺជា​ភាសា​សរសេរ​កម្មវិធី​បើក​ចំហ​ សម្រាប់​គណនា​និង​ក្រាហ្វិក​ស្ថិតិ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ R Foundation for Statistical Computing។ 

៧. Shell (4.4%)

Shell Script គឺជា​កម្មវិធី​កុំព្យូទ័រ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដំណើរការ​ដោយ​ Unix Shell។ វា​ត្រូវ​បាន​ប្រើ​ជា​ធម្មតា​សម្រាប់​ការ​រៀបចំ​ឯកសារ​ប្រតិបត្តិ​កម្មវិធី​ និង​ការ​បោះពុម្ព​អត្ថបទ​។

៨. Ruby (4.1%)

Ruby គឺជា​ភាសា​សរសេរ​កម្មវិធី​បើក​ចំហរ​ដោយ​ផ្តោត​លើ​ភាពសាមញ្ញ​។ វា​ក៏​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​បញ្ជី​នៃ​ភាសា​សរសេរ​កម្មវិធី​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​បំផុត​ផង​ដែរ​។

៩. ​Erlang (3.8%)

Erlang គឺជា​ភាសា​កម្មវិធី​ដែល​មាន​មុខងារ​ជាទូទៅ​ស្របគ្នា​។​ វា​ត្រូវ​បាន​ប្រើ​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ស្រប​និង​ចែកចាយ​។​

១០. Go (3.6%)

Go ជា​ភាសា​ប្រភព​បើក​ចំហ​របស់ Google មាន​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​កម្មវិធី​គេហទំព័រ​ Web Server ឫក៏ APIs

ដក​ស្រង់​ពី techrepublic.com អត្ថបទ​ សេដ្ឋា 

Comments

Popular posts from this blog

ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​ Google បាន​ដាក់​បញ្ចូល​ភាសា​កុំព្យូទ័រ​ Kotlin ទៅ​ជា​ភាសា​ផ្លូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ Android

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ Google បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បាន​ដាក់​ភាសា​ Kotlin ធ្វើ​ជា​ ភាសា​ “First-class” សំរាប់​ Android ។ Kotlin គឺ​ជា​ ភាសា​ Programming ថ្មី​មួយ​ទៀត​ដែល​ ធ្វើ​ឡើង​ដោយ​ JetBrains ហើយ​ JetBrains នេះ​ដែរ​ក៏​ជា​អ្នក​ដែល​បង្កើត​ JetBrains IDE, Android Studio នេះ​ផង​ដែរ​ ដែល​ Android Studio គឺ​ជា​ IDE ផ្លូវការ​សំរាប់​ Developers ។ Kotlin ក៏​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ Java ដែរ​ ដោយ​វា​ដំណើរការ​លើ​ JVM (Java Virtual Machine) បាន​ដូច​គ្នា​ ដែល​វា​ជា​ជំរើស​មួយ​ដ៏​ល្អ​របស់​ Developers ក្នុង​ការ​ជ្រើស​រើស​យក​វា​ទៅ​ប្រើ​។ ការ​គាំ​ទ្រ​ពី​ Google នឹង​ធ្វើ​អោយ​ភាសា​ Kotlin នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​នឹង​ធ្វើ​អោយ​មាន​ការ​ប្រសើរ​ឡើង​ ជាង​ការ​ប្រើប្រាស់​ Java ។ Kotlin នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ Android Studio 3.0 ជាមួយ​នឹង​ការ​ជួយ​ជ្រុមជ្រែង​ពី​ JetBrains និង​ Google ក្នុង​ការ​អភិេវឌ្ឍន៍​ភាសា​នេះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ភាសា​​ Kotline នេះ​មាន​លក្ខណះ​ស្រដៀង​ទៅ​នឹង​ភាសា​ Java ច្រើន​។​ វា​ជា​ Object Oriented នឹង​ Statically typ...

ទីក្រុង​ទាំង​ 13​ នៅ​អឺរ៉ុប​ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​ការ​សម្រាក​ចុង​សប្តាហ៍​

អត្ថបទ​ City Costs Barometer ចុង​ក្រោយ​គេ​បង្អស់​​ពី​  Post Office Travel Money ត្រូវ​បាន​បញ្ចេញ​ឱ្យ​ឃើញ​ពី​ទីក្រុង​ដែល​មាន​តំលៃ​សមរម្យ​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប​សម្រាប់​ការ​សម្រាក​ចុង​សប្តាហ៍​។​ ការ​សិក្សា​ប្រចាំ​ឆ្នាំ​លើក​ទី​ 8 នេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ទី​ក្រុង​ចំនួន​ 35 នៅ​អឺរ៉ុប​ដោយ​យោង​តាម​ ចំនួន​សរុប​នៃ វិស្សមកាល​ ​ 12​ មុខ​ ដូច​ជា ​​៖ អាហារ​​ 3 មុខ​ជាមួយ​នឹង​ស្រា​ដប​មួយ​ដប​សម្រាប់​ពីរ​នាក់​ ការ​ស្នាក់​នៅ​ 2 យប់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​បី​ ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​និង​កម្សាន្ត​ កាហ្វេ ​មួយ​ ពែង ​ ស្រា​បៀរ​​ មួយ​ដប​​ និង​ច្រើន​ទៀត​។ សូម​មើល​ទីក្រុង​ទាំង​ 13 ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ 2 យប់​នៅ​ទ្វីប​អឺរ៉ុប​រួម​ជាមួយ​បញ្ជី​ចំណាយ​សំខាន់​ៗ​ដូច​ខាង​ក្រោម​៖​ ១៣. ទីក្រុង Lille ប្រទេសបារាំង - 170 ផោន (245 ដុល្លារអាមេរិក)     ស្នាក់​នៅ​ពីរ​យប់​សម្រាប់​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ 3​៖​ £72 ($103.66) ឡាន​ក្រុង​ / រថភ្លើង​ ទៅ​មក​(ពី​ព្រលាន​ទៅ​កណ្តាល​ទីក្រុង​)៖ £7.88 ($11.35)   ប័ណ្ណ​ធ្វើ​ដំណ...

(ក្តៅៗ) សង្ខេប Keynote ដែល Apple បាន​​បញ្ចេញ​​ក្នុង ​WWDC​17 កាលពីយប់មិញ

ក្រុម​ហ៊ុន​ Apple បាន​បញ្ចេញនូវ​ ផលិត​ផល​ Software និង​ការ​ Update មួយ​ចំ​នួ​ន​នៅ​​ក្នុង​សន្និ​សិទ​​អ្នក​អភិ​វឌ្ឍ​ន៏ កម្ម​វិធី​ពិភព​លោក​ប្រចាំ​ឆ្នាំ 2017 របស់​ខ្លួន​ដែល​ហៅ​កាត់​ថា​ WWDC កាល​ពី​​យប់​ថ្ងៃ​ច័ន្ទ​​ នៅ​ San Jose, California សហរដ្ឋ​អាមេ​រិច​។ ខាងក្រោមនេះ​ជា​របស់​សំ​ខាន់​ៗ ដែល​ Apple បាន​បញ្ចេញ​៖ HomePod Speaker HomePod ជា​ Speaker កម្ពស់​ 7​ Inch (17.78 cm) ដែល​ មាន ​ភ្ជាប់ ​ជាមួយ ​ប្រព័ន្ធ ​រលក ​សញ្ញា ​របស់ ​ Apple។ HomePod អា​ច ​អោយ​ យើង​ ប្រើ​ប្រាស់ ​សំលេង ​របស់​ យើង​ ដើម្បីចាក់​បទ​ចម្រៀង ​ និង​បញ្ជា ​ឧបករណ៍ HomeKit ផ្សេង​ៗទៀត​ ដូច​ជា​ឧបករណ៍ ​វាស់​កម្តៅ​​ ហើយក៏​អាច​ អោយ​យើង​និយាយ​ ជា​មួយ​ Siri  បាន​ដែរ​។ HomePod ក៏​អាច​រក​ទិញបាន​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី​ $349 ទៅ។ iPad Pro ដែលមានទំហំថ្មី​ Apple បានបញ្ចេញ​នូវរូបរាងថ្មី​នៃ iPad មួយទៀត​ដែលមាន​ទំហំ 10.5 inch (26.67 cm)។ វា​នឹង​មានតម្លៃ​ចាប់ពី​ $649​ ចំពោះ​ Storage 64 GB និង​ $949 ចំពោះ ​512 GB។ iPad​សេរី​ថ្មីមួយ​នេះនឹងមាន​បញ្ចូលនូវ​លក្ខណះពិសេស​ដូចជា​​រូបភាព​ល្អច្បាស់​ជាងមុន​(Better ...