Skip to main content

កម្មវិធី​សម្រាប់​ទូរស័ព្ទ​ iPhone របស់​អ្នក​ទាំង​​ 15 ដែល​ល្អ​ជាងកម្មវិធីដែល​​ Apple ​បាន​បង្កើត​

Apple បាន​ preloads រាល់​ទូរស័ព្ទ​ iPhone ជាមួយ​​កម្មវិធី​របស់​ខ្លួន​មួយ​ចំនួនជា​ស្រាប់​។​ ប៉ុន្តែ​សូម​អរគុណ​ដល់​ App Store ដែល​ពោរពេញ​ទៅ​ដោយ​កម្មវិធី​ជា​ច្រើន​ដែល​ភាគ​ច្រើន​គឺ​ប្រសើរ​ជាង​របស់​ដែល​ Apple បាន​ដាក់​អោយ​។

ខាង​ក្រោម​គឺជា​កម្មវិធី​ដែល​ល្អ​ជាង​របស់​ Apple បាន​ផលិត​និង​មាន​នៅ​ក្នុង​ Apple Store ជាស្រេច​សំរាប់​អោយ​អ្នក​ដោន​ឡូត​បាន​៖

១. ជំនួស​ឱ្យ​ Mail សូម​ប្រើ​ Microsoft Outlook

នៅ​ខែ​ធ្នូ​ឆ្នាំ​ 2014 ក្រុម​ហ៊ុន​ Microsoft បាន​ទិញ​យក​កម្មវិធី​អ៊ីមែល​ Acompli មួយ។ Outlook គឺជា​កម្មវិធី​​​ដែល​បំលែង​ចេញ​ពី​កម្មវិធី​នោះ​ជាមួយ​នឹង​រូប​រាង​ថ្មី​។​ ហើយ​វាក៏​ជា​កម្មវិធី​អ៊ីម៉ែល​ដ៍​ល្អ​បំផុត​ដែរ។​ អ្នក​អាច​បង្កើត​ Quick Filter សម្រាប់​អ៊ីម៉ែល​ដែល​អ្នក​បាន​ដាក់​ Flag និង​ Email ដែល​អ្នក​មិន​ទាន់​អាន​ ហើយ​ពិនិត្យ​មើល​ Attachmentsនិង​ឯកសារ​ដែល​​បាន​អ៊ីមែលមក​អ្នក​នៅ​ក្នុង​ថត​ឯកសារ​ណា​មួយ​។​ វា​ក៏​ផ្ដល់​ឱ្យ​អ្នក​នូវ​ប្រតិទិន​និង​ Contact សំរាប់​អ្នក​ផង​ដែរ​ដែល​ជា​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​និង​ជួយ​បង្កើន​ផលិត​ភាព​ការងារ​របស់​អ្នក​។

២. ជំនួស​ឱ្យ​ Calendar សូម​ប្រើ​ Google Calendar

Google Calendar មាន​លក្ខណៈ​ល្អ​មើល​ចំពោះ​ការ​រចនា​ និង​មាន​ភាព​ងាយ​ស្រួល​ពេល​ប្រើ​។​ វា​អាច​ទាញ​ទិន្នន័យ​ពី​  Google, Facebook និង iCloud ប៉ុន្តែ​វា​បង្ហាញ​ព័ត៌មាន​ទាំងអស់​ក្នុង​របៀប​មួយ​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង​កម្មវិធី​លំនាំ​ដើម​របស់​ក្រុមហ៊ុន​  Apple ។​ អ្នក អាច ស្កូល​ចុះ​ក្រោម​ដើម្បី​មើល​អ្វី​ (Event) ដែល​នឹង​មក​ដល់​ ហើយ​អ្នក​អាច​ប៉ះ​ជ្រុង​ខាង​ស្តាំ​ផ្នែក​កំពូល​នៃ​អេក្រង់​ដើម្បី​លោត​ត្រឡប់​ទៅ​ថ្ងៃ​បច្ចុប្បន្ន​វិញ​។​

៣. ជំនួស​ឱ្យ​ Note ប្រើ Evernote

Note របស់​ក្រុមហ៊ុន​  Apple សម្រាប់​ប្រព័ន្ធ iOS មាន​ការ​អភិវឌ្ឍន៍​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប៉ុន្តែ​ Evernote នៅ​តែ​ជា​កម្មវិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្កើត​ប្រភេទ ​Note ផ្សេងៗ​គ្នា​និង​រក្សា​ពួក​វា​ឱ្យ​មាន​របៀប​រៀប​រយ​គ្រប់​ឧបករណ៍​របស់​អ្នក​។​ មុខងារ​ស្វែងរក​ដ៏​មាន​ឥទ្ធិពល​របស់​វា​អាច​ស្កេន​ឯកសារ PDF និង​ឯកសារ​ផ្សេង​ទៀត​ៗ​បាន​ ហើយ​ Evernote ធ្វើ​ការ​ Sync លើ​គ្រប់​ឧបករណ៍​ទាំងអស់​ដូចជា​ទូរស័ព្ទ ថេប​ប្លេត​ កុំព្យូទ័រ​យួរដៃ​ និង​កុំព្យូទ័រ​លើ​តុ​។​

៤. ជំនួស​អោយ​ Maps ប្រើ​ Google Maps 

កម្មវិធី​ផែនទី​និង​ការ​រុក​រក​របស់​ក្រុមហ៊ុន Apple កាន់​តែ​ប្រសើរ​ឡើង​ថ្មីៗ​នេះ​ប៉ុន្តែ Google Maps​នៅ​តែ​ជា​កម្មវិធី​ផែនទី​ដ៏​គួរ​អោយ​ទុក​ចិត្ត​បាន​ដដែល​ ការ​បំលាស់​ទី​មាន​ភាព​ងាយ​ស្រួល​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​ ទោះ​បី​ជា​អ្នក​កំពុង​ដើរ​ បើក​បរ​ ជិះ​កង់​ ជិះ​រថយន្ត​ក្រុង​ក៏ដោយ​។​

៥. ជំនួស​ឱ្យ​ Voice Memos ប្រើ Recordium

កម្មវិធី Voice Memo របស់​ក្រុមហ៊ុន Apple គឺ​ស្រស់​ស្អាត​ប៉ុន្តែ​វា​មិន​ផ្តល់​ឱ្យ​អ្នក​នូវ​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រៀបចំ​ឬ​កត់​ចំណាំ​កំណត់​ត្រា​របស់​អ្នក​ទាំង​អស់​នោះ​ទេ​។ Recordium អនុញ្ញាត​ឱ្យ​អ្នក​កែ​ប្រែ ​Clip របស់​អ្នក​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​និង​ Annotate ផ្នែក​ណា​មួយ​នៃ​ការ​ថត​ស្រាប់​តែ​ម្តង​។ វា​នឹង​ធ្វើ​ការ​ Sync ជាមួយ​សេវាកម្ម​ផ្ទុក​ក្នុង​ Cloud ដែល​អ្នក​ចូល​ចិត្ត​ដូច​ជា​ Google Drive ឬ Dropbox ។

៦. ជំនួស​ឱ្យ Apple Music សូម​ប្រើ Spotify

Apple Music គឺជា​សេវាកម្ម​ស្ទ្រីម​តន្ត្រី​របស់​ក្រុមហ៊ុន​ Apple ដែល​អ្នក​អាច​ផ្ទុក​វា​ដោយ​ឥត​គិត​ថ្លៃ​ពី​បណ្ណាល័យ​ iTunes របស់​អ្នក​ប៉ុន្តែ​ប្រសិន​បើ​អ្នក​បង់​ប្រាក់​ 10 ដុល្លារ​ក្នុង​មួយ​ខែ​អ្នក​នឹង​ទទួល​បាន​កាតាឡុក​តន្ត្រី​ទាំង​មូល​ពី​ Apple ។  ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Spotify នៅ​តែ​ជា​កម្មវិធី​តន្រ្តី​ដ៏​ល្អ​បំផុត​នៅ​ក្នុង​គំនិត​របស់​អ្នក​ប្រើ​ប្រាស់​ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ស្តាប់​តន្រ្តី​ដ៏​ល្អ​បំផុត​ដែល​ពិត​ជា​សម​នឹង​តម្លៃ​លុយ​របស់​អ្នក​។​

៧. ជំនួស​ឱ្យ Weather សូម​ប្រើ Dark Sky

App Weather របស់​ក្រុមហ៊ុន Apple ដំណើរ​ការ​បាន​ល្អ​បំផុត​ហើយ​វា​ទទួល​បាន​ព័ត៌មាន​ដូចគ្នា​នឹង​បណ្តាញ​អាកាស​ធាតុ​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ​កម្មវិធី​អាកាសធាតុ​លម្អិត​និង​ត្រឹមត្រូវ​ដែល​សំបូរ​អ្នក​ប្រើ​គឺ​ Dark Sky។ អ្នក​អាច​ទទួល​បាន​ការ​ព្យាករណ៍​ពី​មួយ​នាទី​ទៅ​មួយ​នាទី​សម្រាប់​ម៉ោង​បន្ទាប់​និង​ការ​ព្យាករណ៍​ពី​មួយ​ម៉ោង​ទៅ​មួយ​ថ្ងៃ​សម្រាប់​ថ្ងៃ​បន្ទាប់​និង​សប្តាហ៍​ក្រោយ​។​

៨. ជំនួស​ឱ្យ Safari សូម​ប្រើ Mercury

អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​អំពី​វា​ទេ​ប៉ុន្តែ​កម្មវិធី​ Mercury សំរាប់​ iPhone គឺ​ជា​ Safari ឬ Chrome ដ៏​អស្ចារ្យ​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​។

៩. ជំនួស​​ឱ្យ​ Pages សូម​ប្រើ Word



Pages របស់​ក្រុមហ៊ុន Apple ជា​ឧបករណ៍​មាន​ប្រយោជន៍​ជា​ច្រើន​ប៉ុន្តែ​វា​មិន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ឬ​បំរែ​បំរួល​ទ្រង់​ទ្រាយ​នៅ​លើ​អេក្រង់​ទូរស័ព្ទ iPhone តូច​នោះ​ទេ​។​ ក្នុង​ការ​នាំ​យក ​ Word ទៅ​ក្នុង​ទូរស័ព្ទ iPhone ក្រុមហ៊ុន Microsoft បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា​វា​មាន​របៀប​ដ៏​ងាយ​ស្រួល​សម្រាប់​ការ​អាន ​និង​មាន​ប្លង់​ឯកសារ​ពិត​ប្រាកដ​ហើយ​វា​ងាយ​ស្រួល​ក្នុង​ការ​សរសេរ​និង​ធ្វើ​ទ្រង់​ទ្រាយ​ឯកសារ​របស់​អ្នក​ជាមួយ​អត្ថបទ​រូបភាព - ហើយ​វា​មើល​ទៅ​​ល្អ​ស្អាត​ណាស់​។​

១០. ជំនួស​ឱ្យ​ Health ប្រើ MyFitnessPal 



MyFitnessPal ផ្តល់​ជូន​ច្រើន​ថែម​ទៀត​នៅ​ក្នុង​វិធី​នៃ​ការ​តាម​ដាន​កាយ​សម្បទា​របស់​អ្នក​ដែល​កម្មវិធី​ Health របស់​ Apple អត់​មាន​។វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​របប​អាហារ​របស់​អ្នក​ដោយ​ប្រើ​ទិន្នន័យ​អាហារ​ដ៏​សម្បូរ​បែប​របស់​វា​ អ្នក​អាច​ស្កេន​កូដ​បាន​ - ហើយ​វា​ក៏​ដំណើរ​ការ​ជាមួយ​ឧបករណ៍​តាម​ដាន​សុខភាព​និង​កម្មវិធី​ជាង​ 60 ផង​ដែរ​ដើម្បី​ផ្តល់​ឱ្យ​អ្នក​នូវ​រូបភាព​នៃ​សុខភាព​ទូទៅ​របស់​អ្នក​។​

១១. ជំនួស​ឱ្យ​ iMovie ប្រើ ​Videoshop



Videoshop ធ្វើ​ឱ្យ​​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​កាត់​ត​និង​បញ្ចូល​វីដេអូ​ក្នុង​ iPhone របស់​អ្នក​ទៅ​ជា​ខ្សែ​ភាពយន្ត​តែ​មួយ​។ នៅ​ពេល​ដែល​អ្នក​បាន​បញ្ចប់​ អ្នក​អាច​ធ្វើការ​ចែក​រំលែក​ទៅ​បណ្តាញ​សង្គម​ដែល​អ្នក​ចូលចិត្ត​ ដោយ​មាន​ភាព​ងាយ​ស្រួល​ដូច​ជា​ចុច​ប៊ូតុង​មួយ​ចឹង​។​

១២. ជំនួស​​ឱ្យ​​ Keynote ប្រើ Powerpoint



Keynote ផ្តល់​ជូន​ដល់​អ្នក​ដើម្បី​បង្កើត​ការ​បញ្ចាំង​ស្លាយ​ជា​មូលដ្ឋាន​ និង​កម្មវិធី​និពន្ធ​ដោយ​មាន​ចលនា​និង​ជម្រើស​នៃ​ទ្រង់​ទ្រាយ​ជា​ច្រើន​ប៉ុន្តែ​វា​មិន​មាន​ដូច​  PowerPoint ទេ​។​ កម្មវិធី​របស់ Microsoft អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​ការ​បញ្ចាំង​ស្លាយ​ដែល​អាច​ Sync លើ​គ្រប់​ឧបករណ៍​ទាំងអស់​ប៉ុន្តែ​វា​ក៏​អនុញ្ញាត​ឱ្យ​អ្នក​មើល​ Notes របស់​អ្នក​ផង​ដែរ​ពេល​ដែល​អ្នក​ធ្វើ​បទ​បង្ហាញ​លើ​អេក្រង់​ធំ​ជាង​មុន​។​ អ្នក​ថែម​ទាំង​អាច​គូរ​រូប​លើ​បទ​បង្ហាញ​របស់​អ្នក​បាន​យ៉ាង​ត្រឹម​ត្រូវ​ពី​ទូរស័ព្ទ​ iPhone របស់​អ្នក​​។​

១៣. ជំនួស​ឱ្យ iTunes U ទាញ​យក Khan Academy



កម្មវិធី iTunes U របស់​ក្រុមហ៊ុន Apple គឺ​អស្ចារ្យ​សម្រាប់​សិស្ស​និស្សិត​ឬ​អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​សិក្សា​​វគ្គ​សិក្សា​របស់​សាកល​វិទ្យាល័យ​ឈាន​មុខ​គេ​ក្នុង​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​ វិទ្យាសាស្ត្រ​រួមភាសាបរទេស។ វា​ក៏​ផ្តល់​នូវ​ធនធាន​ជា​ច្រើន​សម្រាប់​គ្រូ​ផង​ដែរ​ប៉ុន្តែ​ជាមួយ​នឹង​ជម្រើស​ជា​ច្រើន​វា​មិន​ងាយ​ស្រួល​នោះ​ទេ​ដើម្បី​ដឹង​ថា​ត្រូវ​ចាប់ផ្តើម​ពី​កន្លែង​ណា​។ Khan Academy ផ្តល់​ជូន​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូចជា​ iTunes U​ ដែរ ប៉ុន្តែ​វា​បាន​នាំ​មក​ជាមួយ​គ្នា​នូវ​ចំណុច​ប្រទាក់​វិចារណញណ​ខ្លាំង​ណាស់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជ្រើស​រើស​អ្វី​ដែល​អ្នក​ចង់​រៀន​ ហើយ​បន្ទាប់​មក​ផ្តោត​លើ​មុខ​វិជ្ជា​ វគ្គសិក្សា​និង​វីដេអូ​នោះ​តែ​ម្តង​។

១៤. ជំនួស​ឱ្យ​ Stock ប្រើ​កម្មវិធី Stock Tracker



មនុស្ស​ជា​ច្រើន​នឹង​និយាយ​ថា​ពួក​គេ​មិន​ដែល​ស្នើ​សុំ​កម្មវិធី​ Stock របស់​ក្រុមហ៊ុន Apple ទេ។ ប៉ុន្តែ​ Stock គ្រាន់​តែ​ជា​កុមារ​ម្នាក់​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​ជាមួយ Stocks Tracker ដែល​អាច​តាម​ដាន​សន្ទស្សន៍​រូបិយប័ណ្ណ​ អនាគត​កាល​ និង​សូម្បី​តែ​ប្រើ​ជាមួយ​ bitcoin

១៥. ជំនួស​ឱ្យ​ Numbers ប្រើ Microsoft Excel 



Number របស់​ Apple គឺ​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើត​គំនូស​តាង​ (Chart) ប៉ុន្តែ Excel នៅ​តែ​ជា​កម្មវិធី​សៀវភៅ​បញ្ជី​ (Spreadsheet) ដ៏​ល្អ​បំផុត​ដដែល​។

ដក​ស្រង់​ពី businessinsider អត្ថបទ សេដ្ឋា 
 

Comments

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...