Samsung បានប្រកាសចេញ Galaxy Z Flip3 ស្មាតហ្វូនអេក្រង់បត់ពាក់កណ្ដាលតួខ្លួនជំនាន់ទី២ ជាផ្លូវការ នាព្រឹត្តិការណ៍ Galaxy Unpacked កាលពីយប់មិញនេះ ដោយនាំមកនូវការអាប់ឌែតមួយចំនួនគួរឱ្យចាប់អារម្មណ៍ ដូចជាអក្រង់ខាងក្រៅធំជាងមុន ស៊ុមតួខ្លួនខាងក្រៅធ្វើពីសារធាតុធាតុអាលុយមីញ៉ូមអាម៉រ (Armor Aluminum) មានភាពរឹងមាំ ធុននឹងសឹកជាងមុន រួមទាំងបានបំពាក់មុខងារការពារទឹកនិងធូលី IPX8 rating ដែលមិនធ្លាប់មានលើជំនាន់មុនផងដែរ។ ស្មាតហ្វូនដែលមានរៀងដូចប្រអប់ម្សៅនេះ នៅរក្សាអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ។ ចំណែកឯអេក្រង់ខាងក្រៅ សម្រាប់មើលសារដំណឹងផ្សេងៗ ក៏ដូចជាការថតរូប និងដំណើរការជាមួយកម្មវិធីជាច្រើននោះ វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ Galaxy Z Flip3 មានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ស្មាតហ្វូននេះ បំពាក់ដោយបន្ទះឈីប Snapdragon 888 ប្រើសេវា 5G មាន RAM 8GB និងទំហំផ្ទុក 128GB/256GB។ គ្រឿងក្នុងបន្ថែម