Skip to main content

Posts

ប្រើតិចនិចនេះស្វែងរកទីតាំងលើ Google Maps លឿនរហ័សនិងស្រួលធ្វើដំណើរទៅណាម្ដងៗ

  នៅពេលមនុស្សម្នាធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនកន្លែងនោះការប្រើ Google maps បានក្លាយជា ជំនួយការដ៏ពិសេសរបស់អ្នក ហើយបើអ្នកប្រើមុខងារខាងក្រោមនេះ វាកាន់តែពិសេសលើសមួយកម្រិតទៀតព្រោះវានឹងអាចជួយរកទីតាំងឲ្យអ្នកកាន់តែលឿន ឃើញមុនដោយមិនពិបាកចុចស្វែងរកនោះទេ។   មុខងារពិសេសនោះគឺ Google maps ផ្ដល់ជម្រើស Save ទីតាំងលើកម្មវិធីផែនទីរបស់ខ្លួនដោយមានជម្រើស Starred places, favorites និង Want to go។ អ្នកអាចប្រើមុខងារទាំងនេះដើម្បីដៅទីតាំងណាមួយដែលធ្លាប់បានទៅ ឬចង់ទៅ និងកន្លែងដែលខ្លួនឯងចូលចិត្តដើម្បីឱ្យឃើញកាន់តែលឿនពេលបើក maps រាល់ពេលចង់ប្រើប្រាស់ទៅណាម្ដងៗ។ របៀបដៅទីតាំង ដើម្បីឱ្យការស្វែងរកកាន់តែលឿន បើកកម្មវិធី Google maps > រួចជ្រើសរើសទីកន្លែងណាមួយ > ជ្រើសរើសជម្រើស Save ណាមួយរួចចុច Done ជាការស្រេច (អ្នកអាច Save បានបីជម្រើស ដូចជាសញ្ញាផ្កាយ រូបបេះដូង និងរូបទង់ជាតិជាដើម)   គ្រប់ទីតាំងដែលអ្នកបានដៅលើផែនទីនឹងលោតចូលទៅកន្លែង Saved ឬអ្នកនឹងឃើញសញ្ញាដែលអ្នកបានជ្រើសរើស នៅក្នុងផែនទីផ្ទាល់តែម្ដង៕    

តាមដានតម្លៃ OnePlus 9/9Pro លក់តាមហាងល្មមទិញឬនៅពេលនេះ?

  OnePlus 9 Pro ជាស្មាតហ្វន ដែលប្រើប្រាស់អេក្រង់ LTPO Fluid Display 2.0 ដែលអាចសន្សំថាមពលដល់ទៅ ៥០% និងមាន refresh rate ដល់ទៅ 120Hz ទៀតនោះក៏មិនអាចទប់នឹងកម្លាំងឆ្កូតពីដែកស្រួចបានដែរ។   មកដល់ទីផ្សារប្រទេសកម្ពុជាដំបូង OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦៤៩ដុល្លារ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧២៩ដុល្លារ និង OnePlus 9 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩០៩ដុល្លារ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩៧៩ដុល្លារ។ បច្ចុប្បន្ននៅតាមហាងកំពុងមានតម្លៃធ្លាក់ច្រើនគួរសម។ តម្លៃលក់នៅតាមហាងបច្ចុប្បន្នមានដូចខាងក្រោម៖ OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់   ៦០៩ដុល្លារ (ធ្លាក់ថ្លៃ ៤០ដុល្លារ)។ OnePlus 9 ទំហំផ្ទុក 256GB មានតម្លៃខ្ទង់   ៦៧៩ដុល្លារ (ធ្លាក់ថ្លៃ ៥០ដុល្លារ)។ OnePlus 9 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់   ៨៨០ដុល្លារ (ធ្លាក់ថ្លៃ ៩៩ដុល្លារ)។   OnePlus 9 និង 9 Pro ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Snapdragon 888 5G មានជម្រើស RAM 8GB និង 12GB អង្គផ្ទុកទិន្ធន័យ 128GB និង 256GB។ មានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W៕ បញ្ជាក់៖ តម្លៃអាច​...

នេះហើយ! ជា​រូបរាង​​ស្រមើស្រមៃ​ពី​ iPhone ដំបូង​មុន​ចេញ​ផ្លូវ​ការ​នៅ​ឆ្នាំ​ ២០០៧​

  Apple បាន​បើក​ទំព័រ​សករាជ​ក្នុង​ប្រវត្តិសាស្ត្រ​តាម​រយៈ​ការ​បង្ហាញ​ Smartphone ​របស់​ខ្លួន​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា​ iPhone កាល​ពី​ខែ​មករា​ឆ្នាំ​ ២០០៧។ ​​តែ​មាន​ដឹង​ទេ​ មុន​ពេល​​ស្ថាបនិក​របស់​ Apple ​លោក​ Steve Job ប្រកាស​វត្តមាន​​​​ម៉ូដែល​ជំនាន់​ទី​១​របស់​ iPhone ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ ​តើ​​អ្នក​ប្រើប្រាស់​​គិត​ដល់​រូបរាង​របស់​វា​យ៉ាង​ណា​អត់? ​ខាងក្រោម​នេះ​គឺ​ជា​រូបភាព​លេច​ធ្លាយ​មួយ​ចំនួន​​មុន​ចេញ​ iPhone ​ជំនាន់​ទី ១ ជា​ផ្លូវ​ការ។   តាម​ពិត​ទៅ​ការ​ស្រមើស្រមៃ​ពី​រូបរាង​របស់​ iPhone ​ដូច​ខាងលើ​នេះ​ដោយ​ផ្អែក​ទៅ​លើ​រូបរាង​​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ឧបករណ៍​ស្តាប់​ចម្រៀង​​ iPod ​របស់​ Apple និង​ការ​រចនា​របស់​ម៉ូដែល​ទូរសព្ទ​ល្បី​ផ្សេង​ទៀត​ដែល​ប្រើ​ QWERTY Keyboard ​ដូចជា​ BlackBerry ជាដើម។ ​តែ​អ្វី​ដែល​ Apple បញ្ចេញ​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ​​នឹង​រូបរាង​ដែល​នឹង​ស្មាន​មិន​ដល់​ ពិសេស​គឺ​​បដិវត្ត​​ទូរសព្ទ​ Touch Screen ​ទាំង​ស្រុង​ដំបូង​ដែល​​ងាយស្រួល​ចុច៕   ប្រភព៖​   phonearena

ចូលចិត្តសន្សំសំចៃថាមពលថ្មលើ iPhone មុខងារមួយនេះដឹងត្រូវចិត្តស្ដូកតែម្ដង

  អ្នកប្រើមួយចំនួន ឧស្សាហ៍ប្រើមុខងារ Low Power Mode ដើម្បីសន្សំសំចៃថាមពលលើ iPhone ជាប្រចាំ ដូចច្នេះកុំឱ្យពិបាក ចុចបើកមុខងារនេះរហូត យើងសូមបង្ហាញគន្លឹះមួយ ដើម្បីដំណើរការមុខងារនេះជាប្រចាំតែម្ដង។   ត្បិតមុខងារ Low Power Mode មិនអាចកំណត់ឱ្យដំណើរការរហូតដោយស្វ័យប្រវត្តិ ដូចនេះយើងត្រូវច្នៃ បង្កើត Automation ចំនួនពីរ នៅក្នុងកម្មវិធី Shortcuts ដោយកំណត់មួយ៖ ពេលថ្មស្រកនៅក្រោម ២៥% និងពីរ៖ ពេលថ្មឡើងលើសពី ២៥% ឱ្យដំណើរការមុខងារ Low Power Mode ដោយស្វ័យប្រវត្តិ។ របៀបកំណត់ Low Power Mode ឱ្យដំណើរការជាប្រចាំដោយមិនបាច់ចុចបើក ចូលទៅកាន់កម្មវិធី Shortcuts > Automation > Create Personal Automation ជ្រើសយក Battery Level > ទាញថាមពលថ្មយក ២៥% > ជ្រើសយក Falls Below 25% > Next ចុច Add Action > វាយពាក្យ Set Low Power Mode ក្នុងប្រអប់ស្វែងរក > ចុច On ក្នុង Low Power Mode > Next ចុច Disable លើ Ask Before Running > Don’t Ask > ចុច Done ជាការស្រេច ធ្វើដូចខាងលើម្ដងទៀត ដោយកំណត់ ពេលថាមពលថ្មលើសពី ២៥% ម្ដង៖ ចូលទៅកាន់កម្មវិធី Shortcuts > Automation > Create Personal Automation ជ្រើស...

Huawei បញ្ចេញត្រកូល P50 ជាផ្លូវការ កាមេរ៉ាកាន់តែខ្លាំង ប៉ុន្តែជាប់គាំងត្រឹមសេវា 4G

  Huawei បញ្ចេញត្រកូល P50 ជាផ្លូវការ មានពីរម៉ូឌែល P50 និង P50 Pro ដោយមិនមាន P50 Pro+ នោះទេ។ ទាំងពីរម៉ូឌែលត្រូវបានបង្កើនសមត្ថភាពកាមេរ៉ាកាន់តែខ្លាំង រួមទាំងមានជម្រើសលើបន្ទះឈីប រីឯចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺ Huawei បំពាក់ត្រឹមសេវា 4G ប៉ុណ្ណោះលើទូរសព្ទកំពូលរបស់ខ្លួន។   ត្រកូល P50 ទាំងពីម៉ូឌែល បំពាក់លែនកាមេរ៉ារបស់ Leica មានសែនស័រគោល 50MP ជាលែន 23mm មាន aperture f/1.8 និងមុខងារ OIS។ ចំណែកឯ P50 Pro មានសែនស័រសខ្មៅ 40MP ជាលែន 26mm និងមាន aperture f/1.6។ ក្រៅពីនេះ វាមានលែន លែន ultrawide-angle 13MP 13mm មាន aperture f/2.2។ ចំពោះកម្រិតពង្រីក វាមានលែន periscope 90mm ទំហំ 64MP អាចថតពង្រីកឌីជីថលដល់ទៅ ២៧០០ម៉ែត្រ មាន aperture f/3.5 និងមុខងារ OIS។ ចំពោះ P50 ក៏មានលែន periscope ផ្ទាល់ខ្លួនផងដែរ ជាលែន 125mm មានទំហំ 12MP focal length ថតពង្រីកបាន ៥ដង មាន aperture f/3.4 និងមុខងារ OIS។ ក្រៅពីនេះ វាមានលែន ultra wide 16mm ultra wide lens មានទំហំ 13MP។ ត្រកូល P50 ទាំងពីរម៉ូឌែល កាមេរ៉ា selfie ទំហំ 13MP ដូចគ្នា។   ម៉ូឌែល P50 Pro មានជម្រើសបន្ទះឈីបពីរ មួយជាឈីប Kirin 9000 និង Snapdragon 888 ប៉ុន្ដែដ...

គន្លឹះទាំង៧ ប្ដូររបៀបប្រើ iPhone របស់អ្នកឱ្យដូចជាអ្នកអាជីព

  ដើម្បីឱ្យការប្រើ iPhone របស់អ្នកប្រកបដោយភាពឆ្លាតវៃ និងកេងយកផលចំណេញពីមុខងារទំនើបៗលើ iPhone យើងសូមណែនាំលោកអ្នកនូវមុខងារចាំបាច់មួយចំនួន ដូចបង្ហាញខាងក្រោមនេះ។   ១. ក្ដារចុចលើ iPhone អាចបញ្ជារប្ដូរទីតាំង Cursor បាន   ពេលវាយអក្សរ អ្នកអាចសង្កត់លើក្ដារចុចទាំងមូល នៅផ្នែកណាក៏បាន នោះអ្នកអាចរំកិលទីតាំង Cursor បាន។ ២. ខ្នងកញ្ចក់លើ iPhone អាចបញ្ជារឱ្យធ្វើអី្វមួយបាន   គោះខ្នងកញ្ចក់ iPhone ពីរឬបីដង អ្នកអាចបញ្ជារឱ្យ iPhone ធ្វើសកម្មភាពផ្សេងៗ។   របៀបកំណត់៖ ចូលទៅ Settings > Accessibility > Touch > Back Tap > ជ្រើសយក Double Tap សម្រាប់គោះពីរដង ឬ Triple Tap ដើម្បីគោះបីដង > រួចជ្រើសរើសមុខងារណាមួយ ដើម្បីឱ្យ iPhone ដំណើរការ។ ៣. Pin សារណាមួយឱ្យនៅលើគេ   ក្នុងកម្មវិធីផ្ញើសារ Messages ដោយគ្រាន់តែប៉ះសង្កត់លើសារនោះ ជ្រើសយក Pin ជាការស្រេច។ ៤. កំណត់ Silence ដោយស្វ័យប្រវត្តិ លើលេខមិនស្គាល់   បើអ្នកធុញនឹងអ្នកខលមកផ្សាយពាណិជ្ជកម្មផ្សេងៗមិនឈប់ មុខងារ Silence Unknown Callers អាចជួយអ្នកបាន ដោយពេលលេខមិនស្គាល់ទាំងនោះខលមក នឹងមិនឮសំឡេង បញ្ជូនទៅ voicemail និងបង្ហាញក្នុង Recent l...

Microsoft បន្ថែមមុខងារមួយ ក្នុងកម្មវិធី Teams ដើម្បីការពារពីការបោកបញ្ឆោត

  ដោយសារតែការប្រើប្រាស់កម្មវិធី Video Conferencing សម្រាប់កិច្ចប្រជុំនៅតែមានតម្រូវការខ្ពស់ ក្រុមហ៊ុនជាច្រើនតែងតែបន្ថែមមុខងារថ្មីៗដើម្បីទាក់ទាញអតិថិជនឱ្យងាកមកប្រើកម្មវិធីរបស់ពួកគេ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Microsoft ក៏បានបន្ថែមមុខងារ Safe Links សម្រាប់កម្មវិធី Teams ដើម្បីជួយការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតតាមរយៈ Phishing ដែលនៅតែជាបញ្ហាដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ Phishing គឺជាពាក្យដែលគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈតំណភ្ជាប់ក្លែងក្លាយ។ កម្មវិធីនេះនឹងស្កេនទៅលើតំណភ្ជាប់នៅពេលដែលលោកអ្នកចុចវា ជាជាងក្នុងពេលដែលលោកអ្នកទទួលបានតំណភ្ជាប់។ វិធីនេះត្រូវបានក្រុមហ៊ុន Microsoft អះអាងថា វាមានប្រសិទ្ធភាពជាងការស្កេននៅពេលដែលតំណភ្ជាប់បានទទួល ព្រោះជនខិលខូចអាចធ្វើការផ្លាស់ប្ដូរតំណភ្ជាប់បន្ទាប់ពីពួកគេបានផ្ញើរួចហើយនោះ។ ដើម្បីអាចប្រើមុខងារថ្មីនេះ ក្រុមហ៊ុនតម្រូវឱ្យលោកអ្នកប្រើកម្មវិធី Defender for Office 365 ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុននាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយ អប់រំអ្នកប្រើប្រាស់ឱ្យមា...