Skip to main content

ក្រុម​ហ៊ុន​បច្ចេកវិទ្យាទាំង​ ១១ ​​ដែល​ទើប​បង្កើត​ថ្មី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៦ ដែល​អ្នក​គួរដឹង​យោង​តាម​ TechFilter

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទ្វីប​អាស៊ី​អាគ្នេយ៍​បាន​រីក​ចម្រើន​ក្លាយ​ជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ដ៏​សំខាន់​បំផុត​​មួយ​នៅ​លើ​ពិភពលោក​ដោយ​សារ​កត្តា​ជា​ច្រើន​ដូចជា​ សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​ កម្លាំង​ពលកម្ម​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ខាង​បច្ចេកវិទ្យា​និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​មូលដ្ឋាន​ក្នុង​ការ​បង្កើត​អាជីវកម្ម​ក្នុង​ស្រុក​។​
ដោយ​មាន​អត្រា​កំណើន​ជា​មធ្យម​  6 ភាគរយ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​រីក​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​តំបន់​និង​មាន​សកម្មភាព​លូតលាស់​ខាង​អាជីវកម្ម​ថ្មីៗ​ជា​ច្រើន​។​ ខាង​ក្រោម​នេះ​គឺជា​បញ្ជី​ក្រុមហ៊ុន​ថ្មី​លំដាប់​កំពូល​ទាំង​ 11 នៅ​រាជធានី​ភ្នំពេញ​៖

១១.​ Stops Near Me

គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​រថយន្ដ​សាធារណៈនៅ​​រាជធានី​ភ្នំពេញ​កាន់​តែ​ងាយ​ស្រួល​និង​អាច​ទស្សន៍​ទាយ​បាន​។​ អ្នក​ជិះ​ឡាន​ក្រុង​អាច​រក​កន្លែង​ចំណតឡាន​ក្រុង​នៅ​ជិត​ខ្លួន​ ​រៀបចំ​ផែន​ការ​ធ្វើ​ដំណើរ​តាម​ទីតាំង​ឡាន​ក្រុង/តំបន់​ និង​ដឹង​ពី​ពេលវេលា​ដើម្បី​ជិះ​និង​ឈប់​។​

១០. My Dream Home


My Dream Home (MDH) គឺជា​សហគ្រាស​សង្គម​មួយ​ដែល​អភិវឌ្ឍ​ការ​តុបតែង​ឥដ្ឋ​ដូច​ជា​ Lego ដើម្បី​សាង​សង់​សំណង់​។ឥដ្ឋ​នីមួយៗ​ត្រូវ​បាន​ផលិត​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ដែល​មាន​តម្លៃ 20-40% ថោក​ជាង​ឥដ្ឋ​ប្រពៃណី​ធ្វើ​ឱ្យ​លំនៅដ្ឋាន​មាន​ភាព​ងាយ​ស្រួល​ និង​មាន​តំលៃ​ថោក​ដើម្បី​សាង​សង់​ ដូច្នេះ​ហើយ​វា​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។​

៩. តោះFund (TosFund)


TosFund ជា​វេទិកា crowdsourcing ជា​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​ដែល​អាច​ឱ្យ​គម្រោង​ក្នុង​ស្រុក​ចាប់​ពី​ការ​ផលិត​ខ្សែ​ភាពយន្ត​ទៅ​កម្មវិធី​សង្គម​ដើម្បី​ប្រមូល​ប្រាក់​ពី​ម្ចាស់​ជំនួយ​សាធារណៈ​។​ 

៨. Yoolk


Yoolk គឺ​ជា​ហាង​លក់​ដូរ​កម្មវិធី​ដែល​មាន​ជំនាញ​ក្នុង​ការ​បង្កើត​គេហទំព័រ​និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​និង​អន្តរជាតិ​។​ 

៧. Sroul K


Sroul K បង្កើត​កម្មវិធី​អចលនទ្រព្យ​សម្រាប់​ទិញ​លក់​និង​ជួល​អចលនទ្រព្យ​នៅ​កម្ពុជា​។​ កម្មវិធី​នេះ​អាច​រក​បាន​ទាំង​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​ការ​ផ្តល់​ជូន​ដ៏​ទាក់ទាញ​ដល់​វិនិយោគិន​និង​អ្នក​ជួល​ផ្ទះ​។​

៦. Coding Gate


Coding Gate គឺជា​អាជីវកម្ម​ចាប់ផ្តើម​សហគ្រាស​សង្គម​ដែល​ផ្តោត​លើ​ការ​បង្កើត​គេហទំព័រ​និង​កម្មវិធី​។​ ក្រុម​ការងារ​នេះ​មាន​អ្នក​អភិវឌ្ឍ​ចំនួន​ 15 នាក់​ដែល​កំពុង​ដេញ​ថ្លៃ​យក​គម្រោង​ដើម្បី​ទិញ​កុំព្យូទ័រ​យួរ​ដៃ​សំរាប់​ក្រុម​របស់​ខ្លួន​។​

៥. Bospum


Bospum គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​​បង្កើត​កាត​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​អ្នក​ពី​ទទេ​ឬ​ជ្រើស​ពី​ស៊េរី​នៃ​ការ​រចនា​ទុក​មុន​ក្នុង​ករណី​ណា​ក៏​ដោយ​ផលិតផល​ចុង​ក្រោយ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​មាត់​ទ្វារ​របស់​អ្នក​ក្នុង​រយៈ​ពេល​ 24 ម៉ោង​។​ 

៤. SOMPOM


Sompom គឺជាស្ទូឌីយោ​​កម្មវិធី​ទូរស័ព្ទ​ ការ​អភិវឌ្ឍ​គេហទំព័រ​ និង​ការ​រចនា​ហ្គេម​ជាមួយ​នឹង​ចំណង​ជើង​ Game ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​របស់​ខ្លួន​រួម​ទាំង​  1Word! Brainsquare និង Origin។ ហ្គេម​មិនមែន​ជា​ជំនាញ​តែ​មួយ​គត់​របស់​ខ្លួន​ទេ​ ក្រុមហ៊ុន​ក៏​បង្កើត​កម្មវិធី​ផ្នែក​អាជីវកម្ម​និង​សហគ្រាស​ផង​ដែរ​។

៣. ​ArrowDot


ArrowDot គឺជា​អ្នក​អភិវឌ្ឍន៍​​នៃ​បច្ចេកវិទ្យា​ឧបករណ៍​ស្វ័យ​ប្រវត្តិកម្ម​សំរាប់​ផ្ទះ​ដើម្បី​ជា​ការ​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​ដូចជា​ការ​អប់រំ​ផ្នែក​មនុស្ស​យន្ត​ដើម្បី​ជំរុញ​គំនិត​បច្ចេកវិទ្យា​និង​ការ​ច្នៃ​ប្រឌិត​នៅ​ក្នុង​​កម្ពុជា​។

២. ARC Hub PNH


គោល​បំណង​នៃ​ការ​ចាប់ផ្តើម​នេះ​គឺ​ដើម្បី​ណែនាំ​ពី​ការ​រចនា​ផលិតផល​និង​បច្ចេកវិទ្យា​ផលិត​ដល់​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ 

១. Edemy


Edemy ផ្តល់​នូវ​ថ្នាក់​ភាសា​អង់គ្លេស​តាម​អ៊ិន​ធឺ​ណេត​ដល់​សហគមន៍​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខាង​សេដ្ឋកិច្ច​សូម្បី​តែ​នៅ​ក្នុង​តំបន់​ដែល​មិនមាន​អ៊ិនធឺណិត​និង​អគ្គីសនី​ក៏​ដោយ​។​ អាថ៌កំបាំង​នៃ​ការ​ចាប់ផ្តើម​របស់​វា​គឺ​ឧបករណ៍​ឌីជីថល​ /វ៉ាយ​ហ្វាយ​ពិសេស​ដែល​អាច​បង្កើត​មេរៀន​ភាសា​អង់គ្លេស​តាម​អ៊ិនធឺណែត​ទៅ​កាន់​កុំព្យួទ័រ​ ថេបប្លេត​ ឬ​ទូរស័ព្ទ​ដៃ​ដែល​មាន​តំលៃ​ថោក​។​

ដក​ស្រង់​ពី​ techflier.com អត្ថបទ សេដ្ឋា
 

Comments

  1. The best 4-D implant grade titanium earrings with a
    The best 4-D implant grade titanium earrings with a nice look. titanium mig 170 The best 4-D implant grade titanium earrings with a thaitanium nice look. The best 4-D implant grade titanium earrings with titanium apple watch band a nice look. The best 4-D titanium mountain bikes implant $49.95 does titanium set off metal detectors

    ReplyDelete

Post a Comment

Popular posts from this blog

សេវាកម្ម​កន្លែង​ផ្ទុក (Storage) ​លើ​ Cloud ល្អ​បំផុត​ទាំង​ 10​ នៅ​ឆ្នាំ​ 2017

យោង​តាម​ការ​ប្រកាស​របស់​  IBM កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​និង​ប្រជាជន​ នឹង​បន្ត​និន្នាការ​កាត់​បន្ថយ​តម្រូវ​ការ​របស់​ពួក​គេ​ដែល​ពឹង​ផ្អែក​លើ​ Hardware និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់​ មក​ប្រើ​ប្រាស់​ឯកសារ​និង​កម្មវិធី​នៅ​ក្នុង​ Cloud វិញ​។​ ដោយ​សារ​អ្នក​ផ្តល់​សេវា​  Cloud Storage ជា​ច្រើន​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដែល​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ទុក​ និង​ការ​ចំណាយ​ទាប​ហើយ​អាច​រក្សា​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​ល្អ​។​ បញ្ជី​នេះ​បង្ហាញ​ពី​ជម្រើស​ល្អ​ទាំង​ 10​ របស់អ្នក​សម្រាប់​ការ​ផ្ទុក​លើ​ Cloud Storage៖ ១. Dropbox Dropbox ផ្តល់​នូវ​ទំហំ​ផ្ទុក​ 2GB ដែល​អាច​ផ្ទុក​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​អាច​បង្កើន​រហូត​ដល់​ទៅ​ 16GB ដោយ​ឥត​គិត​ថ្លៃ​ដោយ​ភ្ជាប់​ Dropbox របស់​អ្នក​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ណែនាំ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​ដើម្បី​ចូល​រួម​សេវាកម្ម​ដែរ​។​ ការ​ទិញ​បង់​ជា​ប្រចាំ ​ Dropbox Business អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សហការ​គ្នា​បាន​លើ​ការងារ​ក៏​ដូច​ជា​ផ្តល់​នូវ​...

តើ​អ្នក​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ Visa និង​ Master Card ទេ​?

ពាក្យ​ Visa និង​ Master Card ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ញឹកញាប់​ជាមួយ​គ្នា​ វា​ប្រៀប​ដូច​ទៅ​នឹង​បងប្អូន​ភ្លោះ​ទៅ​ហើយ​។ ប៉ុន្តែ​ធាតុ​ពិត​វា​ជា​ Payment Networks យ៉ាង​ធំ​ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា​។​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ គឺ​សឹង​តែ​អាច​ដោះ​ដូរ​គ្នា​បាន​រវាង​វា​ទាំង​ពីរ​នេះ​។​ តើ​អ្វី​ដែល​ខុស​គ្នា​?​ សំរាប់​អ្នក​ប្រើ​ប្រាស់​ Credit Card ពួក​វា​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ Logo ដាក់​តាំង​នៅ​ជ្រុង​នៃ​កាត​ប៉ុណ្ណោះ​។​ ហើយ​ចំពោះ​អ្នក​ដែល​ចេញ​កាត​នេះ​ អាច​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ Visa ឫ​ក៏​ Master Card។ កាត​របស់​វា​នីមួយ​ៗសុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ ៣ទៅ​លើ​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​ Payment Network ជា​អ្នក​មើលការ​ខុស​ត្រូវ​ជំនួស​អ្នក​ចេញកាត​។ ធាតុ​ពិត​អ្នក​ចេញ​កាតជា​អ្នក​រើស​ថា​តើ​ Payment Network ណា​ដែល​គេ​ចង់​ភ្ជាប់​កាត​នេះ​ទៅ​ជាមួយ​ ដែល​វា​ពឹង​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​ដែល​អ្នក​កាន់​កាត​នោះ​ត្រូវការ​។ ហើយ​លើស​ពី​នេះ​ទៀត​ កាត​នីមួយៗ​អាច​មាន​អត្ថប្រយោជន៍​ផ្សេង​គ្នា​ ទោះ​ជា​ប្រើ​ Payment Network តែ​មួយ​ក៏​ដោយ​។​ Visa និង​ Master Card សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ពិសេស​សំរាប់​អ្ន...

ភាសា​សរសេរ​កម្មវិធី​ងាយ​ស្រួល​បំផុត​ចំនួន​ 10 សំរាប់​រៀន​

នៅ​ពេល​និយាយ​អំពី​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អាជីព​ជា​អ្នក​អភិវឌ្ឍ​សរសេរ​កម្មវិធី​ ឬ​រៀន​បន្ថែម​ភាសា​សរសេរ​កូដ​ថ្មី​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក​ ភាសា​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​រៀន​ជាង​ភាសា​ដទៃ​ទៀត​។​ ខាង​ក្រោម​នេះ​គឺជា​ភាសា​សរសេរ​កម្មវិធី​ចំនួន 10 ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​រៀន​ និង​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​ សរសេរ​កម្មវិធី ដែល​បាន​ប្រើ​ប្រាស់៖​ ១. HTML (13%) HTML ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាសា​សរសេរ​កម្មវិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​រៀន​ហើយ​មួយ​ទៀត​គឺ​អ្នក​សរសេរ​កម្មវិធី​មាន​ភាព​ងាយ​ស្រួល​សរសេរ​បំផុត​។ HTML បាន​បង្កើត​នៅ​ឆ្នាំ 1990 ភាសា​មួយ​នេះ​គឺជា​ឧបករណ៍​ចម្បង​មួយ​សម្រាប់​បង្កើត​ទំព័រ​បណ្ដាញ​និង​កម្មវិធី​ស្តង់ដារ​នៅលើ​កម្មវិធី​ Browser ផ្សេងៗ​។​ ២. Python (9%) យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹងថា​ Python ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ខ្លាំង ​និង​ក្បួន​ច្បាប់​ក្នុង​ការ​សរសេរ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន​ផង​ដែរ​។​ សម្រាប់​អ្នក​សរសេរ​កូដ​ថ្មី​ថ្មោង​ ជា​ពិសេស​ភាព​ស្ថិតស្ថេរ​និង​ភាព​សាមញ្ញ​នៃ Python ទាំង​ពីរ​នេះ​រួម​ចំណែក​ដល់​ភាព​ងាយ​ស្រួល​...